Last Evolution of Cambodia Politics, July 22nd 2014

ការវិវត្តន៍ថ្មីនៃនយោបាយកម្ពុជា

បទវិភាគនយោបាយខ្មែរផុសស.រ.អា  ដោយ ពិន សំខុន

By Pin Samkhon, 7/22/2014

Hun Sen CPP

Hun Sen, CPP

ថ្ងៃទិ១៥កក្កដា ២០១៤ ក្រុមប៉ូលីសរាប់រយនាក់ ស្លៀកឯកសណ្ឋានត្រៀមច្បាំងនឹងជាតិខ្លួនឯង បានធ្វើការវាយបំបែកក្រុមប៉ាតុកររាប់រយនាក់ដូចគ្នា ដែលមកទាមទារឱ្យប្រគល់ទីលានប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី មួរ សុខហួរ ។ រូបភាពនឹងពត៌មាន ធម្មតាដែលយើងបានទទួល គឺកងកម្លាំងប្រដាប់អាវុធបង្ក្រាបប៉ាតុកម្ម បានចេញវាយបណ្តេញប៉ាតុករបណ្តាលឱ្យរងរបួសជាង១៥នាក់ បើតាមពត៌មានភ្លាមៗនៅហ្វេសប៊ូក… តែរូបភាពដ៏អស្ចារ្យនៅពេលបន្តិចបន្ទាប់មក គឺប៉ាតុករដែលជាប្រជាពលរដ្ឋគ្មានអាវុធគ្មានបញ្ជាការ បានវាយតបទៅកងប៉ូលីសក្រុង ដោយដោយដៃ ដោយដំបងដងទុងជាតិ ដោយដងបដារ ដោយដំបងឆក់យកបានពី ប៉ូលីស បណ្តាលឱ្យខាងប៉ូលីសក្រុងរបួសប្រមាណ២០នាក់បើតាមប្រភពពត៌មានដដែល ប្រជាប៉ាតុករមានការឆ្អែតចិត្ត នឹងការរង អំពើហឹង្សារបស់ប៉ូលីសមកលើខ្លួនមិនឈប់ឈរ រហូតដល់ទ្រាំលែងបាន។

ព្រឺត្តិការណ៍ថ្មីនេះនាំឱ្យយើងមើលឃើញទិសដោះថ្មីនៃ ការវិវត្តន៍នយោបាយជាតិបានដែលយើងសូមចែករំលែកការមើលឃើញថ្មីនេះ ដូចតទៅ៖ប្រជាប៉ាតុករកាន់វាសនាជាតិដោយខ្លួនឯងៈ តាំងពិពេលបោះឆ្នោតហើយ នាខែកក្កដា២០១៣មក ប្រជាពលរដ្ឋបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ ថា ១-ងាកមកគាំទ្ររកការដឹកនាំរបស់គណបក្សសង្គ្រោះជាតិដែលចេះរួមផ្គុំគណបក្សប្រឆាំងដ៏បរិសុទ្ធទាំងពីរបាន

២-ចំនួនដ៏ច្រើននៃអ្នកចូលរួមប៉ាតុកម្ម ចូលរួមបោះឆ្នោតទម្លាក់រដ្ឋាភិបាលហ៊ុន សែន បានលទ្ធផលជាក់ស្តែងរួចហើយ គណបក្សនេះគ្រប់ គ្រងដោយគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ

Sam Ransy

Sam Rainsy, CNRP

គឺជាការលួចអំណាច ៣-ចាប់ពីខែមករាមក គណបក្សសង្គ្រោះជាតិបានបន្ថយសកម្មភាព តវ៉ាជាសាធារណ មកត្រឹមតែចរចារតុមូល រីឯប្រជាពលរដ្ឋ កម្មករ អ្នកតស៊ូមតិ នៅតែបន្តរសកម្មភាពបាតុកម្មដោយខ្លួនឯង ថែមទាំង មានការអាក់អន់ចិត្តចំពោះគណបក្សសង្គ្រោះជាតិ ដែលមិនបានជម្រុញប៉ាតុកម្មដ៏ធំបង្អស់ ឱ្យទៅដល់ទីបញ្ចប់

៩-ឥឡូវនេះ មិនត្រឹមតែសមាជិកគណបក្សទេដែលស្រែក អំពាវនាវឱ្យដោះលែងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ពលរដ្ឋ ទាំងកម្មករ ទាំងក្រុមតស៊ូដីធ្លី

មិនមែនគណបក្សក៏បែរជាអ្នកទាមទារឱ្យដោះលែងជំនួសទៅវិញផងដែរ ១០-សហជីពកម្មករ សហគមន៍បឹងកក់ សហគមន៍បូរីកីឡា សហគមន៍ដីធ្លី ប្រជាពលរដ្ឋ ហ៊ានតដៃយ៉ាងអង់់អាចប្រឆាំងកម្លាំងនៃរបបយោធានិយមហ៊ុន សែន ជាការប្រយុទ្ធ យកឈ្នះដោយខ្លួនឯង ជាក្រុមដឹកមុខជំនួសគណបក្សសង្គ្រោះបានវិញផង

លទ្ធផលនៃការប្រឈមមុខចលនាប្រជាពលរដ្ឋៈ  ក៏រដ្ឋាភិបាល ហ៊ុន សែន មិនត្រឹម មិនចេះដោះស្រាយតាមក្បួនប្រទេសសេរីទេ គឺប្រើកម្លាំង ទ័ព ប្រើអាវុធ ចាប់ខ្លួន ក៏ប៉ុន្តែនៅពេលដែលពលរដ្ឋលែងខ្លាចដំបង-កាំភ្លើង នៅពេលដែលគណបក្សសង្គ្រោះជាតិលែង មានមនុស្ស ឈរជាអ្នកឃាត់ក្នុងចលនាអហឹង្សា ព្រឹត្តិការណ៏សង្គ្រាមស៊ីវីលស្ថិតនៅតែមួយសសៃសក់តែប៉ុណ្ណោះពីសន្តិភាព ។ ប្រវត្តិសាស្ត្រធ្លាប់ បានបង្ហាញថា ស្ថានភាពបែបនេះនឹងនាំឱ្យទៅដល់ការបង្ហូរឈាម ដែលនឹងមានរបបមួយរលំ ពីព្រោះតែបាត់ សម្ព័ន្ធមិត្តអស់មិនដឺងទៅណា ពីព្រោះមានតែលុយនឹងកាំភ្លើងច្រើនពេក មិនបានគិតជាខ្មែរ នៅចំពោះមុខប្រជារាស្ត្រខ្មែរដ៏ធំធេង ដែលបានផ្តេជ្ញាចិត្តយ៉ាង មុតមាំថា ត្រូវតែប្តូររបបចាស់ចោលចេញ ។

Police

Police officers arrested the civilians for protesting

រដ្ឋាភិបាលខុសច្បាប់ថ្ងៃនេះអាងលើអ្វីទៀត? ១-គឺនៅមានកម្លាំងទ័ព របស់លោក ទា បាញ់ ដែលគ្រប់គ្រងទ័ព៣០ឆ្នាំមកហើយដែរ អាចនឹងខ្លាំងខ្លា នៅពេលច្បាំងនឹងពលរដ្ឋឯង តែខ្វះមុខខ្វះក្រោយនៅពេលច្បាំងនឹងបរទេស ថែមពីលើនេះទៀត មានចំនួនទ័ពពាក់ កណ្តាលដែលទៅពីចលនាតស៊ូ នឹងពីចលនាខ្មែរក្រហម ដែលនឹងគ្មានបុព្វហេតុសម្រាប់ច្បាំងនឹងគ្នាឯងបានឡើយ ពេលនោះទើប ដឹងថា ជំនាញដែលរកមនុស្សមកជំនួស ទា បាញ់ មិនបាន គឺជាមិត្តភក្ត្រនិយម ចែកនំគ្នាស៊ីសោះ។

២-នៅមានសំអាងលើកម្លាំងប៉ូលីសក្រសួងមហាផ្ទៃ? មានលេចមុខតែប៉ូលីសខណ្ឌ ប៉ូលីសក្រុងភ្នំពេញ ដែលហ៊ុន សែន ជាអ្នកតែងតាំងតែប៉ុណ្ណោះ តែអ្នកទាំងនោះក៏រស់នៅដោយប្រាក់ខែរហេមរហាម ដូចតែអ្នករាជការឯទៀតៗដែរ បើកុំតែរាស្ត្រ ចិញ្ចិមដោយពុករលួយ… ដូច្នេះមិនអាចរាប់ថា ជាអ្នកប្តូរផ្តាច់ស្លាប់រស់ជាមួយនឹង ហ៊ុន សែន បានទេ

៣-ហ៊ុន សែន មានសំអាងលើគណបក្សប្រជាជន? គណបក្សនេះធ្លាប់បានបង្ហាញការបែកបាក់គ្នាផ្ទៃក្នុង យ៉ាងជ្រាលជ្រៅ តែផ្ទៃក្រៅមិនឱ្យគេឃើញរូបភាពអាក្រក់នោះទេ។ នាពេលនេះទៀត គណកម្មការកណ្តាលបក្ស មើលឃើញថា អ្នកគ្រប់គ្រងខ្លួន ចាស់ៗអស់ហើយ ហើយអ្នកចូលថ្មីក៏មិនទាន់មានបទបិសោធន៍គ្រប់គ្រាន់ នៅឡើយដែរ ហើយពិសេសទៅទៀតនោះ មិនអាច ប្តូរនាយករដ្ឋមន្ត្រីហ៊ុន សែន បានទេ បើហ៊ុន សែនមិនចង់ នេះដោយសារតែមុខមាត់ផ្ទៃក្រៅនោះហើយ។

៤-សំអាងទៅលើការភូតភរបោកបញ្ឆោត? នេះជាជំនាញមួយទៀតរបស់ដុកទ័រហ៊ុនសែន គឺភូតភរ… រដ្ឋាភិបាលជាប់គាំងស្ញេញ តែខំលាក់បាំងបន្លំភ្នែកថានៅគ្រាន់បើនៅឡើយ ចាប់មន្ត្រីមានអភ័យឯកសិទ្ធ គឺបើកផ្លូវឱ្យភាពរំជើបរំជួល ដ៏ខ្លាំងថ្មីមួយទៀត ដែលខ្លួន បង្ក្រាបបានកាលពីខែមករានោះ កើតឡើងវិញបាន ។ ចង់ដោះបញ្ហារដ្ឋាភិបាលជាប់គាំង ដោយយកការ ដោះលែងតំណាងរាស្ត្រ ជាថ្នូរ ការភូទភរដែលគេជាន់កែងទាន់ វាក្លាយទៅជាការភ្លាត់ស្នៀត ទៅដល់ថ្ងៃអន្សារបស់ខ្លួនបាន។

បើគណបក្សប្រជាជនទន់យ៉ាងនេះហើយ ហេតុអ្វីក៏គណបក្សសង្គ្រោះជាតិមិនជម្រុញយកអំណាចតែម្តងទៅ? មេបក្សប្រឆាំង បានមកដល់ដំណាក់ការណ៍ មានប្រជាប្រីយភាពខ្លាំងណាស់ តែទំនងជាគណបក្សសង្គ្រោះជាតិអាចទុកឱ្យគណបក្សប្រជាជនរលួយ ហើយរលំខ្លួនឯងតាមគម្រូនៃប្រទេសសេរី ប៉ុន្តែនេះជាការភាន់ច្រឡំធំមួយ គណបក្សប្រជាជនមានឬសគល់កុម្មុយនីស្ត ដែលកាន់តែ រលួយណាស់ កាន់តែរឹងមាំណាស់ទៅវិញ ដោយក្បួន ម៉ាកសីសឡេនីនីស្ត ជារបបផ្តាច់ការយោធានិយម គេពង្រឹងអង្គភាពរដ្ឋ ឱ្យ ឯកជនអាចពុករលួយបានតែប៉ុណ្ណោះ យ៉ាងណាមិញទាំងហ៊ុន សែន ទាំងមន្ត្រីជាន់ខ្ពស់ជំនាញរបស់គាត់ សុទ្ធតែកាន់កាប់ក្រសួង សំខាន់ៗ៣០ឆ្នាំ តែរៀងៗខ្លួន ដែលសុទ្ធតែពុករលួយទាំងអស់ វានឹងកាពារគ្នាខ្លាំងណាស់ បើគ្មានថ្នាំខ្លាំងទេនោះ មិនអាចព្យាបាល បានទេ ហើយការព្យាបាលដោយថ្នាំខ្លាំងនៃប្រជាពលរដ្ឋ នាឱកាសមកដល់ មិនមែនជាអំពើហឹង្សាទាំងអស់នោះទេ។ ប្រឈមមុខ នឹងទ័ពហ៊ុន សែន រាប់ពាន់នាក់ ដែលគ្មានឆន្ទៈ គណបក្សសង្គ្រោះជាតិមិនមែនដៃទទេនោះឡើយ ។ កម្លាំងពលរដ្ឋ លេចធ្លោកាល ពីខែ បោះឆ្នោតកក្កដាឆ្នាំ២០១៣ នឹង កាលពីប៉ាតុកម្មអហឹង្សាខែធ្នូឆ្នាំ២០១៣ គឺជារន្ទះស្នេហាជាតិជួបគ្នា រាប់លានវ៉ុលត៍ ពុំអាច ឱ្យទ័ពប៉ុន្មានពាន់នាក់របស់ ហ៊ុនសែន ទា បាញ់ ទប់បានឡើយ។ ម្យ៉ាងទៀត គេអាចថា ការខ្វះខាតពត៌មានលំអិត ការខ្វះខាត រចនាសម្ព័ន្ធជំនាញត្រៀម ការខ្វះខាតស្មារតីព្យាយាមប្តូររន្ថើនរហូតដល់បានសម្រេច ការខ្វះខាតគម្រោងសម្រាប់ទម្លាក់សត្រូវ នាឱកាសមកដល់ណាមួយ គឺគណបក្សសង្គ្រោះជាតិ មិនបានត្រៀមខ្លួនរួចជាស្រេចនៅឡើយទេ។

វិភាគទៅលើព្រឹត្តិការណ៍ចុងក្រោយបង្អស់ៈ  នាសប្តាហ៍នេះ ទម្លាប់អាក្រក់របស់ហ៊ុនសែន បានធ្វើឱ្យគាត់ភ្លាត់ម្តងទៀតហើយ ដោយ សារតែការចាប់ខ្លួនមន្ត្រីផ្លូវការណ៍របស់គណបក្សសង្គ្រោះជាតិច្រើនរូប ។ ឱកាសបញ្ចេញបាតុកម្មដ៏ធំបង្អស់ឡើងវិញ របស់គណបក្ស សង្គ្រោះជាតិ បានបង្ហាញខ្លួនជាមួយនឹងវត្តមានរបស់សម រង្សី នៅលើទឹកដីកម្ពុជា។ សម រង្សីនឹងប្រើគ្រប់មធ្យោបាយដើម្បីរំដោះ មិត្តភក្ត្រនយោបាយមកវិញ ។ មធ្យោបាយនោះមាន ១-ការរំដោះសមាជិកសភាសង្គ្រោះជាតិមកវិញ ដោយបាតុកម្មបន្តររហូតដល់ ហ៊ុន សែន ធ្លាក់ពីអំណាចក្នុងតម្លៃណាក៏ដោយ ២- យល់ព្រមចូលសភាទាំងបង្ខំចិត្ត រហូតដល់បានអភ័យឯកសិទ្ធ តែតថ្លៃគ្នាក្នុង តម្លៃខ្ពស់បាន គឺដក ហ៊ុន សែន ឬទាមទារអំណាចសំខាន់ខ្លះសម្រាប់កាពារខ្លួនក្នុងអន្តរកាល ឬ បោះឆ្នោតសារថ្មីភ្លាមៗ ៣-ពលរដ្ឋនឹងបានចំណេញខ្លះក្នុងដំណាក់ការណ៍ដំបូង មិនបានដូចការទាមទារទាំងអស់ទេ តែមានពេល អាចរៀបចំរចនាសម្ព័ន្ធត្រៀម សម្រាប់ពេលឡើងកាន់អំណាចបាន។

បង្រួមសេចក្តីៈ គណបក្សប្រជាជន អស់មានការគាំទ្រដោយស្ម័គ្រចិត្តទៀតហើយ បរាជ័យនេះអាចទាយទុកមុនបាន។ ដូច្នេះគេ អាចនឹងឃើញការ ការត្រដរខ្យល់ចុងក្រោយ ដោយប្រើកម្លាំងលុយ កម្លាំងទ័ព នឹងកម្លាំងបោកបញ្ឆោត ដើម្បីអូសបន្លាយអំណាច សាកល្បងរស់ឱ្យបានយូរបន្តិច។ គណបក្សសង្គ្រោះជាតិ មកដល់ពេលនេះ មានការងាយស្រួលនឹងបើកការចរចារធំៗ ដោយសារ តែគណបក្សប្រជាជន ដឹងថាអវសាន្តរបស់ខ្លួន នឹងដើរតាមគន្លងក្រុមខ្មែរក្រហម ខិតខំតថ្លៃឱ្យអាចស្រង់បានខ្លះ តែប៉ុណ្ណោះ ។