ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់

ដោយ ពិន សំខុន

មកដល់ផ្ទះវិញនៅថ្ងៃទី១ខែសីហា២០១៦ គឺយើងបានចាកចេញពីឡូវែលចំនួន៦សប្តាហ៍ហើយបន្ទាប់ពីឆ្លងកាត់ទស្សនាប្រទេសបួនៈ សឹង្ហបូរី, កម្ពុជា, វៀតណាម នឹង សៀងហៃនៃប្រទេសចិន។ យើងយកពេលសម្រាកនៅផ្ទះមួយអាទិត្យពេញ ដើម្បីរៀបរយជីវិតឡើងវិញ មានតាំងពីផ្ទះសម្បែង ពេលវេលា នឹងសុខភាព បន្ទាប់មកទើបដើររកជួបញាតិមិត្តក្នុងភូមិឡើងវិញ។

7viet

ថ្វីត្បិតតែចេញដំណើរឆ្ងាយពីផ្ទះ ឆ្ងាយពីកន្លែងធ្វើការមែន, កាងារកាសែតរបស់យើងមិនបានឈប់ឈរទេ បុគ្គលិកនៅបន្តរធ្វើការ, កាសែតនៅបន្តរចែកផ្សាយ, កិច្ចការដឹកនាំរបស់យើង យកទៅធ្វើតាមខ្លួន នាំទាំងបុគ្គលិកបច្ចេកទេសខ្លះទៅជាមួយរួមដំណើរ មិនថាថ្ងៃឬយប់, មិនថាយើងនៅទីកន្លែងណានោះទេ, នេះគឺជាការជឿនលឿននៃបច្ចេកវិទ្យាខាងទំនាក់ទំនង ដែលបច្ចុប្បន្ននេះមនុស្សសម័យថ្មី មានចំណេះនេះគ្រប់ៗគ្នាដើម្បីបញ្ជូនសាររបស់ខ្លួនតាម‹ហ្វេសប៊ុក› ឬតាម‹អ៊ីមែល› ឬក៏តាម‹វេបសាយ› នៅខ្វះតែ‹ពត៌មានវិទ្យា›ឬ‹វិជ្ជាជីវសារពត៌មាន›មួយទៀត នោះទើបអាចធ្វើកាសែតបាន។ ទោះជាមានចំណេះបញ្ជូនសារគ្រប់គ្នាហើយក៏ដោយ, ‹កាសែត›នៅតែជា‹ឧប្បករណ៌ព័ត៌មាន›សំខាន់សម្រាប់ការរស់នៅ នៅឡើយ ដោយសារឧប្បករណ៍នេះមានភាពជាក់លាក់ ទៀងទាត់ អាចយកជាការចងចាំ យកជាការរៀនសូត្រ ជាពិសេសយកជាឯកសារប្រើប្រាស់ជាផ្លូវការបាន។

51camb

នៅចុងបញ្ចប់នៃដំណើរយើងលើកនេះ យើងចង់ធ្វើការប្រៀបធៀបបង្ហាញការចាប់អារម្មណ៍ ពីនគរផ្សេងគ្នា ដែលមានការគ្រប់គ្រងខុសគ្នា តើវាខុសគ្នាប៉ុណ្ណា?

១-ភាពជឿនលឿនៈ យើងនិយាយពីភាពជាក់ស្តែងសេដ្ឋកិច្ច នឹងបច្ចេកវិជ្ជា ដែលរដ្ឋគេយកមកបំរើប្រជាជន គឺចិនសឹង្ហបូរី នឹងចិនសៀងហៃ មានលក្ខណៈខ្ពស់ជាងគេ ក្នុងតំបន់។ គេមានផ្លូវធំទូលាយ ចរាចរគោរពច្បាប់គ្រប់គ្នា ដោយមិនចាំបាច់មានប៉ូលិសច្រើនទេ មានការប្រឹងប្រែងកាត់បន្ថយផ្សែងរថយន្តម៉ូតូគួរឱ្យកត់សំគាល់ រថយន្តក្រុង មេត្រូច្រើនគ្រប់គ្រាន់ ហើយថ្មីៗសម្រាប់ដឹកជញ្ជូនពលរដ្ឋ នឹងទេសចរគេ – តាក់ស៊ីជិះគួរឱ្យទុកចិត្តទាំងតម្លៃ-ទាំងសុវត្ថិភាព។ ផ្ទះសម្បែង ទីធ្លាផ្ទះនឹងក្រុងបានត្រូវសំអាតគ្រប់ពេលវេលា បន្ថែមដោយសួនច្បារលំអរទីក្រុងគ្រប់កន្លែង (ត្រង់នេះសឹង្ហបូរីឈ្នះគេដាច់)។ ក្នុងក្រុង ទីប្រជុំជន មានប្រើជណ្តើរយន្ត ប្រើកម្រាលយន្ត សម្រាប់ជាជំនួយដល់ជនថ្មើរជើងគ្រប់គ្រាន់ ។ ភោជនីយដ្ឋានបង្ហាញ‹ការស្អាត នឹងតាំងលំអរ› របស់មនុស្សជាទម្លាប់ រួមទាំងការត្រួតពិនិត្យបង្ថែមយ៉ាងតឹងតែង ពីអាជ្ញាធរ។ នៅមានប្រព័ន្ធសង្គ្រោះបន្ទាន់ ដាក់ឱ្យប្រជាជនអាចរកជំនួយសម្រាប់កាពារខ្លួន នឹងសម្រាប់ជូយសុខភាពបាននៅក្បែរដៃ ឃើញគ្រប់កន្លែងបាន។ ថ្វីត្បិតតែជឿនលឿនដោយផ្ទះនៅខ្ពស់ៗ ក៏សៀងហៃនៅថែរក្សាតំបន់បូរាណ ប្រវត្តិសាស្ត្ររបស់គេបានច្រើន​​ ។

តទៅលេខក្រោយ

Leave a Reply