បវរកញ្ញាម៉ាសាឈូសិត នឹងយុវៈវ័យម៉ាសាឈូសិតឆ្នាំ២០១៧

ខ្មែរផុសស.រ.អា.

ឡូវែលៈ‹បវកញ្ញាជំទង់›ដ៏មានសម្រស់កំពូលស្អាត២០រូប នឹង‹នារីយុវៈវ័យ›២០រូបផ្សេងទៀត ក្នុងសំពត់ពណ៌នឹងម៉ូតប្លែកៗអស្ចារ្យ បានចេញមកសម្តែង បង្ហាញខ្លួនដើម្បីប្រកួតសម្ផស្សគ្នា ដើម្បីដណ្តើមកិត្តយសជាបវរកញ្ញាម៉ាសាឈូសិត កាលពីថ្ងៃទី១៩វិច្ឆិកាកន្លងទៅ នៅមហាសាល‹Lowell Memorial Auditirium›រៀបចំឡើងដោយផលិកម្ម‹Clemente Production, LLC›។ នេះជាការប្រគួតដើមដំបូង មុនជ័យលាភីនឹងទៅប្រកួតយកកិត្តិយសជា បវរកញ្ញាសហរដ្ឋអាមេរីក រួចបន្ទាប់មក ជាបវរកញ្ញាពីភពលោក ថែមទៀត។

ក្លេម៉ង់តេ អ្នកដឹកនាំកម្មវិធីនិយាយថា‹ខ្ញុំមានការកក់ក្តៅណាស់ ចំពោះការចូលប្រកួត នឹងគុណភាពនៃអ្នកចូលរួមមកពីជុំវិញរដ្ឋម៉ាសាឈូសិត,› ក្លេម៉ង់តេ បន្ថែមថា‹… ការប្រឡងបវរកញ្ញា គឺជាមាគ៌ាដ៏អស្ចារ្យមួយសម្រាប់យុវៈនារី ដែលមានបំណងប្រាថ្នានឹងចង់ធ្វើឱ្យបានសម្រេចអ្វីមួយ,ឱ្យអាចដើរទៅដល់គោលដៅផ្ទាល់ខ្លួន នឹងវិជ្ជាជីវៈនោះបាន›។

ការប្រឡងបវរកញ្ញានេះបានប្រព្រឹត្តទៅ២ថ្ងៃ នៅឡូវែលយើងនេះ ហើយបានលទ្ធផលជ័យជំនះទៅកញ្ញា

‹យូលីយ៉ា ស្កាប៉ារូទី -Julia Scaparotti› ជាបវរកញ្ញាជំទង់ម៉ាសាឈូសិតឆ្នាំ២០១៧  – Miss MA USA 2017

‹ខេតលីន ម៉ទីន – Caitlyn Martin›  ជាយុវៈបវកញ្ញាម៉ាសាឈូសិត ឆ្នាំ២០១៧ – Miss MA TEEN 2017

ដោយមានការចូលរួមលើកទឹកចិត្តពីបរកញ្ញាឆ្នាំមុន មកពីតំបន់ផ្សេងៗជាច្រើនផង។

មានបេក្ខនារីខ្មែរម្នាក់នៅឡូវែលបានចូលរួមប្រឡងដែរ តែបានជាប់ត្រឹមជម្រើស១៥ដំបូង តែមិនបានបន្តរទៅមុខទេគួរឱ្យស្តាយ

ការប្រកួតផ្តាច់ព្រាត់ សម្រាប់បវរកញ្ញាសហរដ្ឋអាមេរីក នឹងធ្វើនៅខែមិថុនា ឆ្នាំ២០១៧៕

miss-universe-vector-logo-copy img_0351

 

Leave a Reply