ការផលិតនឹងប្រើប្រាស់កញ្ឆាឥឡូវបានក្លាយជាស្របច្បាប់ម៉ាសាឈូសិត Marijuanalegalized in Mssachusetts

ដោយ ខ្មែរផុសស.រ.អា.

ឡូវែលទើបនឹងបោះឆ្នោត អនុញ្ញាត្តិឱ្យប្រើកញ្ឆានៅរដ្ឋម៉ាសាឈូសិតបាន ច្បាប់នេះនឹងចូលជាធរមាន នៅខែមករាឆ្នាំ២០១៧ខាងមុខនៅរដ្ឋម៉ាសាឈូសិត នេះហើយ។ គេតែងតែនិយាយពីគុណវិបត្តនៃ‹កញ្ឆា›, ប៉ូលិសប្រដេញចាប់អ្នកជក់ អ្នកលក់ អ្នកទីញ នឹងអ្នកដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ស្រាប់តែ‹ប្រជាមតិ› បានបញ្ជាឱ្យកែរប្រែទម្លាប់ចាស់នេះទៅវិញ តើបានន័យយ៉ាងណា?

រួមសេចក្តីមកថាៈ កញ្ឆាស្របច្បាប់

១-ប្រើជាលក្ខណៈកំសាន្ត អនុញ្ញាត្តិឱ្យប្រើដល់មនុស្សអាយុពី២១ឆ្នាំឡើងទៅ

២-នៅផ្ទះអាចរក្សាបាន១០‹អោន›ដាក់ក្នុងដប ឬកំប៉ុង

៣-ទៅក្រៅផ្ទះអាចយកតែ១‹អោន›ទៅជាប់នឹងខ្លួនបាន

៤-អាចដាំនៅផ្ទះបាន៦ដើម បើផ្ទះនៅម្នាក់ឯង – បើផ្ទះមានគ្នាច្រើនអាចដាំបាន១២ដើម

៥-ធ្វើអំណោយទៅអ្នកដ៏ទៃ ធ្វើបាន តែតិចជាង១‹អោន›

៦-លក់ដូរកញ្ឆាៈ នៅតេខុសច្បាប់នៅឡើយ លើកលែងតែមានអាជ្ញាប័ណ្ណឱ្យលក់រាយ ទើបលក់បាន

ហេតុអ្វីក៏កញ្ឆាប្រែជាស្របច្បាប់?ជួបជាមួយលោក‹តូក›នៅឡូវែល ដែលធ្លាប់ជាអ្នកផលិត នឹងជាអ្នកជក់កញ្ឆាច្រើនឆ្នាំ បាននិយាយថា‹អ្នកដែលមានឥទ្ធិពលប្រឆាំងនឹងការប្រើកញ្ឆាខ្លាំងជាងគេគឺហាងលក់ភេសជ្ជៈគ្រឿងស្រវឹង ពីព្រោះតែអ្នកជក់កញ្ឆាមានកាន់តែច្រើន អ្នកផឹកគ្រឿងស្រវឹងក៏ចុះចំនួន›… តើកញ្ឆាមានលក្ខណ៖សម្បត្តិយ៉ាងណា?

img_1906 img_1905

ផ្ទុយពីសុរា, លោកតូកនិយាយថា‹នៅពេលដែលស្រវឹងស្រាធ្វើឱ្យមនុស្សក្លាហាន តែការប្រើកញ្ឆាធ្វើឱ្យមនុស្សខ្លាចច្បាប់ ខ្លាចបើកឡានប៉ះគេ ខ្លាចការវាយតប់គ្នា, នៅពេលស្រវឹងកញ្ឆា គឺបន្ថយភាពក្លាហាន…›។ នៅតុកាហ្វេ នៅហាងគុយទាវភ្នំពេញ នាព្រឹកដ៏សែនត្រជាក់ក្រោមសូន្យ ភ្ញៀវខ្មែរ២-៣នាក់ទៀត និយាយពីគុណសម្បត្តិនៃការប្រើកញ្ឆាថា‹តាមពិតការស្រវឹងកញ្ឆាមកតែពីអ្នកប្រើដាក់កញ្ឆាខ្លាំងហួសកម្រឹត ទើបបានជាស្រវឹង តែបើដាក់តែបន្តិចទៅវិញ វានឹងជួយសុខភាពទៅវិញទេ! ពីព្រោះប្រជាមតិគេអនុញ្ញាត្តិឱ្យប្រើកញ្ឆានេះ ក៏ព្រោះតែកញ្ឆាមានគុណសម្បត្តិខាងព្យាបាលមនុស្សបានច្រើន›… តើកញ្ឆាអាចព្យាបាលជម្ងឺអ្វីខ្លះទៅ?

លោកតូកនិយាយថា‹ខ្ញុំមានឧទាហរណផ្ទាល់ខ្លួនមួយ គឺនៅពេលខ្ញុំជក់កញ្ឆាម្តងៗ ខ្ញុំតែងតែខ្លាចមិនហ៊ានកាន់ចង្កូតបើកឡានទេ… មិនមែនហ៊ានដូចជាគេផឹកស្រាទេ តែស្រវឹងហើយបើកឡានលឿន តែមិនដឹងថាលឿននៅឡើយទេ ហ្នឹងហើយដែលនាំឱ្យមានគ្រោះថ្នាក់នោះ› លោកបន្តរថា‹ភ្នែកខ្ញុំវិញ ពីដើមមើលអ្វីមិនឃើញទេ តែនៅពេលខ្ញុំយកជ័រកញ្ឆាមកញីលើចិញ្ចើម ច្រើនដង, ពេលបែកញើសហៀរចូលភ្នែក ៗនោះឡើងក្តៅ ហើយព្យាបាលរបៀបនេះ បានជាហើយបានមើលឃើញច្បាស់មកវិញរហូតដល់សព្វថ្ងៃនេះ…›។ អ្នកឯទៀតដែលនៅជុំវិញតុកាហ្វេនិយាយបន្តរថា‹មានបងប្អូនខ្មែរយើងជាច្រើន គេជក់កញ្ឆាសម្រាប់បន្ថយជម្ងឺលើសឈាម កំចាត់ជម្ងឺចាស់ៗឈឺសន្លាក់ដៃជើង ឈឺនញ្ចឹងក ខ្លះទៀតព្យាបាលជម្ងឺសើស្បែក… ដែលមកទល់ថ្ងៃនេះ គេព្យាបាលយ៉ាងមានប្រសិទ្ធិភាពណាស់ តែនៅជាការលួចលាក់ ពីព្រោះតែច្បាប់ប្រើកញ្ឆាមិនទាន់បើកសម្រាប់សាធារណជននៅឡើយ…› អ្នកនិយាយនោះបន្ថែមថា‹…នៅមានការព្យាបាលជម្ងឺផ្លូវចិត្ត ជាច្រើនករណីទៀតដែលអ្នកជម្ងឺបានធូរស្បើយ ដោយគ្រាន់តែប្រើកញ្ឆាជាថ្នាំ បានលទ្ធផលយ៉ាងសាកសិទ្ធ›… ចុះបើគេចង់ប្រើជាថ្នាំ តើទៅរកកញ្ឆាបាននៅឯណា?

 

លោកតូកឆ្លើយថា‹ដោយសារច្បាប់មិនអនុញ្ញាត្តិ គេទិញកញ្ឆាបានដោយលួចលាក់ ពិផ្សារងងិត, តែគេក៏អាចទិញជាថ្នាំបាននៅឱសថដ្ឋានហ្វាម៉ាស៊ីបានដែរ តែត្រូវមានវេជ្ជបញ្ជាឬមានអាជ្ញាប័ណ្ណទើបទិញបាន គេលក់ជាអោន(ស្មើ២,៥ក្រាម)!› ។

(នៅមានតទៅលេខក្រោយ)