Category Archives: KhmerPost USA

ជនជាតិ‹ហម៉ុង›ម្នាក់ឡើងជាអភិបាលក្រុង‹ឯកហ្គ្រោ›រដ្ឋកាលីហ្វ័រញ៉ា Elk Grove makes history: Meet America’s first Hmong mayor

ប្រែសម្រួលដោយខ្មែរផុសស.រ.អា. ស្ទីវ លី Steve Lyអាមេរីកាំងដើមកំណើតជាជនជាតិ‹ហម៉ុង›នឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៤ធ្នូខាងមុខ នៅទីក្រុង‹ឯកហ្គ្រោ›នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលដំណែងជាអភិបាលក្រុងដែលមានពលរដ្ឋ167,000នាក់ ជាទីដំបូងបង្អស់របស់ប្រវត្តិសាស្ត្រជនជាតិ‹ហម៉ុង›ដែលបានមករស់នៅសហរដ្ឋអាមេរីកនេះ។ គ្រួសារ ស្ទីវ ជាជនជាតិ‹ហម៉ុង›រស់នៅជាជនជាតិភាគតិចរបស់ប្រទេសឡាវ និយាយភាសាខ្លួនឯង មានវប្បធម៌ប្រចាំជនជាតិ ប៉ុន្តែមិនមានប្រទេសទេ។ ជនជាតិ‹ហម៉ុង›រស់នៅជាទាហ៊ានសម្ងាត់របស់សហរដ្ឋអាមេរីក ប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តដែលរាតត្បាតនៅអាស៊ីអគ្នេយ៍។ ស្ទីវ លី បានមកដល់សហរដ្ឋអាមេរីក កាលពីជាង៣០ឆ្នាំមុន គេចផុតពីការគម្រាមកំហែងរបស់កុម្មុយនិស្ត្ នៅប្រទេសឡាវដែលខ្លួនរស់នៅ, ពេលនោះមានអាយុ៤ឆ្នាំ គ្រួសារគ្មានលុយ ហើយក៏មិនចេះភាសាអាមេរីកាំងថែមទៀត។ ជាទូទៅ ជនជាតិ‹ហម៉ុង›នៅពេលមកដល់សហរដ្ឋអាមេរីក ច្រើនមករស់នៅជុំគ្នាជាសហគមន៍ជនជាតិធំនៅឯ‹មេនីសុតា› នឹង‹កាលីហ្វ័រញ៉ា›។ ស្ទីវ លី មុននឹងមកដល់ពេលកាន់សាលាក្រុង‹ឯកហ្គ្រោ›នេះ

‹ប្រវត្តិក្រុងឡូវែល› ពីតំបន់‹កាណាល់ហាមីលតុន›ទៅ‹មណ្ឌលជឿនលឿនអាមេរីកាំង›Hamilton Canal District: A Center of American Innovation

ដោយ ឌីក ហាវ ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា. កាលពីប៉ុន្មានសប្តាហ៍មុន, គណក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតដាក់ឈ្មោះថ្មីឱ្យ‹តំបន់កាណាលហាមីលតុន›ទៅជា‹មណ្ឌលជឿនលៀនអាមេរីកាំង›ទៅវិញ។ ពាក្យ‹ជឿនលឿន›គឺជាផ្លាកត្រឹមត្រូវ បានត្រូវបំពាក់ឱ្យបំណែកតំបន់ដ៏ទូលំទូលាយនេះ ដែលធ្លាប់មានភាពជឿនលឿនមែននៅក្នុងប្រវត្តិសាស្ត្រ។ គ្រឿងម៉ាស៊ីនដែលបានត្រូវប្រើនៅរោងចក្រឡូវែលដំបូងបង្អស់ គឺធ្វើនៅ‹វ៉លថាំ› ប៉ុន្តែនៅបន្ទាប់ភ្លាមមក ក្រុមហ៊ុនធ្វើម៉ាស៊ីននៅ‹មែរីំម៉ាក›បានបង្កើត‹ហាងធ្វើគ្រឿងចក្រ›សម្រាប់ប្រើខ្លួនឯង ក៏បានរីកដុះដាលក្នុងរោងចក្ររបស់ក្រុង។ ចុះឈ្មោះបង្កើតជាក្រុមហ៊ុនដាច់ពីគ្នានៅឆ្នាំ១៨៤៥ ហាងលក់ម៉ាស៊ីននៅឡូវែល បន្ទាប់មកផលិតបានម៉ាស៊ីនត្បាញសំឡី, ម៉ាស៊ីនបូមទឹក, នឹងបង្កើតក្បាលរថភ្លើងសម្រាប់គ្រុមហ៊ុនប្រើពាសពេញអាមេរីកទៀត។ មកដល់ឆ្នាំ១៨៦០ ឡូវែលបានក្លាយជាទីក្រុងដែលធំបំផុតនៅ‹ម៉ាសឈូសិត›ដែលមានប្រជាជន៣៦,០០០នាក់រស់នៅ ដែលប្រើកម្មករ១៤,០០០នាក់ នៅក្នុងរោងចក្រតំបាញ៥២របស់ក្រុង។ ជារៀងរាល់អាទីត្យ រោងចក្រទាំងនោះ បានបង្វិលសំឡី៨០០,០០០ផោន ឱ្យទៅជាក្រណាត់កាត់ខោអាវប្រវែង២,៤លានយ៉ាដ។ ផ្លូវរថភ្លើងបានទៅជាសំខាន់ខ្លាំងឡើង សម្រាប់ដឹកនាំសំឡីចូលក្រុង នឹងសម្រាប់ដឹកនាំផលិតផលធ្វើហើយចេញពីទីក្រុង

ព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែត ប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៦

ដោយ ពិទូ ពិន ស្ថិតក្រោមកំដៅថ្ងៃក្តៅគួរសម និងខ្យល់ ទន្លេត្រសៀកៗយុវជនខ្មែរចំរុះវ័យសម្បុរខ្មៅមាឌ មាំប្រកបដោយទឹកមុខញញឹមរីករាយពោរពេញ ទៅដោយក្តីសង្ឍឹមក្នុងសន្តិភាពបានបន្លឺសំលេង ជយោៗ ឈ្នះៗ និងទូងស្គរលាន់រំពងពេញឆ្នេរទន្លេ យុវជននិមួយៗមានឯកសណ្ឋាន អាវយឺត និងមួកដ៍ស្រស់ស្អាតចំរុះពណ៌ មានពណ៌ ស ខៀវ បៃតង ក្រហម លឿង ទឹកក្រូច ត្រួយ ចេក គួបផ្សំនឹងសោភ័ណភាពដ៏អស្ចារ្យគ្មានពីរ នៃទូកង ទូកចែវ គួរជាទីគយគន់នៅក្បាលទូក និងកន្ទុយទូកមានការសែនព្រេនយ៉ាងខ្ជាប់ខ្ជួន ដោយមានជំនឿថា ទូកនិមួយៗមានបារមីសណ្ឋិត ហេតុនេះហើយទូកនិមួយបានរៀបចំឡើងយ៉ាងហ្មត់ចត់ជាទីបំផុត ដើម្បីជៀសវាងហេតុការមិន

ខ្មែរឡូវែលធ្វើបុណ្យ“ហាឡូវីន”

ខ្មែរផុសស.រ.អា នារសៀលថ្ងៃទី ២៩ ខែតុលា នៅភោជនី ដ្ឋាន សាន់នីដា ក្នុងទីក្រុងឡូវែល សហគមន៍ខ្មែរ បានប្រារឰពិធីបុណ្យហាឡូវីន ដែលជាបុណ្យ ប្រពៃណីរបស់ជនជាតិអាមេរិកាំងក្នុងនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគណក្រុម ប្រឹក្សាក្រុងនៃទីក្រុងឡូវែល ព្រមទាំងបងប្អូន ខ្មែរប្រមាណ២០០នាក់ ។     បើទោះជាពិធីបុណ្យហាឡូវីន មិនមែនជា បុណ្យជាតិរបស់ខ្មែរក៏ដោយ ប៉ុន្តែខ្មែរ-អាមេរិ កាំងបានធ្វើឱ្យក្រុមដឹកនាំសិល្បៈរៀបចំកម្មវិធី ទាក់ទាញការចូលចិត្តពីសហគមន៍ខ្មែរបានយ៉ាង ច្រើន គេមានទាំងលើកការសម្តែងសិល្បៈ ល្ខោន បាសាក់ដែលមានលក្ខណៈគូរមុខមាត់ នឹងស្លៀក ពាក់គ្រឿងតាមប្រពៃណី

លទ្ធផលបោះឆ្នោតនៅឡូវែល-សង្កាត់លេខ១៨-នឹងតំបន់ជុំវិញ

ដោយ ខ្មែរផុសស.រ.អា. លទ្ធផលការប្រគួតនៅ‹មីឌលសិច›សង្កាត់លេខ១៨ ការប្រកួតរវាងបេក្ខជនខ្មែរអាមេរីកាំង២រូប គឺ រ៉ាឌី ម៉ម នឹង ខេមរា កៃ នៅសង្កាត់លេខ១៨ មីឌលសិច បានសម្រេចលទ្ធផលដូចតទៅៈ រ៉ាឌី ម៉ម បានឆ្នោត៧១,៧%ត្រូវនឹង៧៩៨៥នាក់ រីឯ ខេមរា កៃ បាន២៧%ត្រូវនឹង៣០៩១នាក់ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងសង្កាត់១៨មីឌលសិច ៥៨%ត្រូវនឹង ១២១១៧នាក់។   លទ្ធផលនេះមានន័យយ៉ាងណា?លោក រ៉ាឌី ម៉ម ក៏បានត្រូវតែងតាំងជាតំណាងរដ្ឋក្នុងអាណត្តិថ្មីទៀត។ មុនពេលបោះឆ្នោតផ្តាច់ព្រ័តបន្តិច យើងបានតាំងសំនួរមួយដល់សមាជីកអ្នកគាំទ្របេក្ខជនទាំង២នាក់ ដែលកំពុងកាន់បដារតាមផ្លូវថា‹តើចាប់ពីពេលបោះឆ្នោតរួចហើយទៅ សហគមន៍ខ្មែរយើងនឹងមានការផ្សះផ្សាឈប់ឈ្លោះគ្នាទេ?›ចម្លើយមានដូចគ្នាថា‹ខ្មែរមានទម្លាប់ឈ្លោះគ្នានៅក្នុងឈាមទៅហើយមិនមានផ្តូរបានទេ›,

A Call to Vote Kamara Kay for State Representative

By Soben Pin Over the course of nearly a decade the KhmerPost USA has only ever endorsed one other political candidate: Maura Healey for Attorney General back in 2014. And I am

លោក ប្រាហ៊ីម ខៃ គាំទ្របេក្ខភាព ខេមរា ឈរជាដំណាងរដ្ឋ

ឳពុកខេមរា ខៃ គឺលោក ប្រាហ៊ីម ខៃ ជាព្រឹទ្ធាចារ្យសហគមន៏ខ្មែរនៅឡូវែលជាង៣០ឆ្នាំមកហើយ បាននិយាយសម្តែងការគាំទ្រដល់បេក្ខភាពរបស់កូនប្រុសលោក ឈរឱ្យគេបោះឆ្នោតជា‹តំណាងរដ្ឋសង្កាត់លេខ១៨›កាលពីថ្ងៃទី២៤តុលា យ៉ាងនេះថា‹ខ្ញុំគាំទ្រយ៉ាងពេញទំហ៊ឹង បេក្ខភាពរបស់កូនខ្ញុំ ពីព្រោះសហគមន៍ខ្មែរយើង ក៏ដូចជាសហគមន៍ជនភាគតិចឯទៀតៗ ត្រូវការអ្នកចេះដឹង នឹងស្គាល់ខុសត្រូវខ្លាំងណាស់ ខ្ញុំមានជំនឿថា កូនខ្ញុំប្រាកដជាអាចធ្វើការបំរើសហគមន៍ទាំងមូលគួរជាទីទុកចិត្តរបស់ខ្ញុំ នឹងរបស់លោកអ្នកបាន។ ខ្ញុំមិនអាចនិយាយអះអាងនេះដោយសារតែ ខេមរា ជាកូនរបស់ខ្ញុំនោះទេ! តែដោយសារសមត្ថភាពរបស់គេខ្ពង់ខ្ពស់ជាងខ្ញុំ នឹងខ្ញុំយល់ថាប្រាកដជាខ្ពង់ខ្ពស់ជាគូរប្រគួតរបស់គេឆ្ងាយណាស់ ដែលខ្ញុំយល់ថា មិនគួរឱ្យសហគមន៍យើងរង់ចាំទទួលភាពរុងរឿងយូរបានតទៅទៀតទេ។ ខ្ញុំធ្លាប់បូជាកម្លាំងកាយនឹងចិត្តសីលធម៌ ជូនបងប្អូនខ្មែរយើងច្រើនឆ្នាំមកហើយ ហើយនៅតែចង់ឱ្យទម្លាប់នេះមានដំណើរមិនចេះចប់ ជាមួយស្នាដៃកូនខ្ញុំ ដែលខ្ញុំមានជំនឿយ៉ាងមុះមុត ថា បើឈ្នះឆ្នោតទៅ មិនអាចក្បត់ឆន្ទៈបងប្អូនបានទេ។

ពិពរណ៌ពាណិជ្ជកម្មនឹងបង្ហាញផលិតផលនៅឡូវែល Business Expo & Showcase Organized by Lowell Chamber of Commerce

ដោយ ខ្មែរផុសស.រ.អា ពាណិជ្ជករ, ឧស្សហករ,ប្រព័ន្ធផ្សព្វផ្សាយ, ហាងលក់ម្ហូបចំណី, ប្រព័ន្ធបំរើសុខភាព, អ្នកបំរើខាងទេសចរ…ក្នុងតំបន់ជុំវិញឡូវែល ជាង១០០ហាង បាននាំគ្នាមកតាំងពិពណ៌ បង្ហាញផលិតផលបង្អួតសាធារណជន នៅសណ្ឋាគារ‹រ៉ាឌីសាន់›ឡូវែល-ឆែមហ្វឺត កាលពីថ្ងៃទី ១៨តុលានេះ បានទាក់ទាញទស្សនិជនច្រើនរយនាក់ ឱ្យមកទទួលពត៌មាន ពីការរីកចំរើនក្នុងតំបន់។ រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងពាណិជ្ជកម្មឡូវែល ពាណិជ្ជករកាន់តែច្រើនបានមកចូលរួម ផ្តល់ទំនាក់ទំនង នឹងការយល់ដឹងពីការរីកចំរើនកាន់តែធំនៃផ្នែកសេដ្ឋកិច្ច នឹងពាណិជ្ជកម្ម ដើម្បីសម្រួលការរកស៊ី ហើយនឹងបង្កើនគុណភាពផលិតផលបំរើអតិថិជន។ ជន អាណាស្តា John Anasta ធ្លាប់ជាពាណិជ្ជករទីផ្សារ បានមកចូលរួមតាំងពិដើមដំបូង និយាយថា‹ខ្ញុំជាពាណិជ្ជករទី១០ ដែលបានចុះឈ្មោះកាលពីជាង២០ឆ្នាំមុន

សម រង្សី មានក្តីសង្ឈឹមចំពោះកម្ពុជា

ខ្មែរផុសស.រ.អា ឡូវែលៈ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ស្នាក់នៅបរទេសដោយខ្លាចការចាប់ខ្លួនដាក់ពន្ធនាគារពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ បានមកដល់ទីក្រុងឡូវែលដ៏សម្បូរសមាជីកសាខាគណបក្សរបស់លោក ជាមួយនឹងភរិយាលោក គឺលោកស្រី សូមួរា ជូឡុង សមាជិសភាខ្មែរ កាលពីថ្ងៃទី… វិច្ឆិការនេះ។ លោកបានទៅជួបប្រជាពលរដ្ឋខ្មែរនៅវត្តពន្លឺពុទ្ធចក្រ នាឱកាសបុណ្យកឋិនលោក គិមសៀយ អតីតប្រធានសាខាបក្សសង្គ្រោះជាតិ ថ្វាយបង្គំព្រះសង្ឈ,លើកនេះមិនមានកិច្ចប្រជុំសាធារណៈដូចមុនៗទេ លោកបានធ្វើសេចក្តីរាយការណ៍ខ្លីមួយ នៅគេហដ្ឋាន លោកស្រី រំដួល អតីតសមាជិកសភាខ្មែរ នៅចំពោះមុខសមាជិករបស់លោកប្រមាណ២០នាក់ នឹងសមាជិកសភាខ្មែរម្នាក់ទៀតលោក…. ដែលគេចពីការប៉ុនប៉ងចាប់ខ្លួន ពីសំណាក់អាជ្ញាធរលោក

កម្មវិធីប្រឡងចម្រៀងANGKOR IDOL ទីក្រុងឡូវែល

កម្មវិធីប្រឡងចម្រៀងមួយបានរៀបចំឡើងកាលពីថ្ងៃសៅរ៏ទី ២២ ខែតុលាឆ្នាំ ២០១៦ នៅភោជនីយដ្ឋានសាន់នីដាដើម្បីជ្រើសរើសបេក្ខជននិងបេក្ខនារីទៅចូលរួមក្នុងមហោស្រពសិល្បះចម្រៀងខ្មែរជាសាកលនៅទីក្រុងភ្នំពេញរៀបចំឡើងដោយក្រសួងវប្បធម៏និងវិចិត្រសិល្បះនៃព្រះរាជាណាចក្រកម្ពុជានៅដំណាច់ ខែវិច្ឆិកាដ៏ខ្លីខាងមុខនេះ ។ បេក្ខជននិងបេក្ខនារីចំនួន ១៥នាក់ មកពីក្រុងឡូវែលនិងក្រុងនានាក្នុងរដ្ឋម៉ាសាឈូសេតបានដាក់ពាក្យប្រឡងដើម្បីដណ្តើមជ័យលាភីនេះ។ លោកឪកតុលាយុត្តិប្រធានគណះកម្មការរៀបចំការប្រឡងចម្រៀងនេះបានមានប្រសាសន៏ថានេះគឺជាលើកទី ៣ ហើយដែលយើងបានធ្វើកម្មវិធីប្រឡងចម្រៀងAngkor Idolនេះឡើងក្នុងបំណងរួមចំណែកក្នុងការថែរក្សានូវទំនៀមទំលាប់ ប្រពៃណីនិងសិល្បះចម្រៀងខ្មែរនៅសហរដ្ឋអាមេរិកយើងនេះក៏ដូចជាបង្កើតនូវភាពសប្បាយរីករាយជូនពលរដ្ឋខ្មែរអាមេរិកាំងក្នុងសហគមន៏ ។ លោកបន្តថាឆ្នាំនេះយើងមានបេក្ខនារីតិចតួចត្រឹមតែ ៣នាក់ ចំណែកឯបេក្ខជនវិញមានដល់ទៅ ១២ នាក់ ដែលគ្រប់គ្នាសុទ្ធតែមានទឹកដមសំលេងពិរោះ ។ ការជ្រើសរើសធ្វើឡើងដោយគណះមេប្រយោគចំនួន ៥នាក់ ដែលសុទ្ធសឹងតែមានបទពិសោធន៏ផ្នែកសិល្បះដោយផ្អែកលើគោលការណ៏សំខាន់ៗរួមមានដូចជាសំឡេងចង្វាក់ អក្ខរាវិរុទ្ធរចនាបទនៃបទចម្រៀងមនោសញ្ជេតនាសម្លៀកបំពាក់និងកាយវិកា ។ បេក្ខជនចំនួន ៣នាក់ និងបេក្ខនារី ១