Category Archives: Lowell

នៅថ្ងៃទី៨វិច្ឆិការ២០១៦-តើអ្នកនឹងបោះឆ្នោតឱ្យនរណា? Election Day on November 8th, Who Will You Vote for?

នៅប្រមាណជាង១០ថ្ងៃ មុនឱកាសបោះឆ្នោតសាកលនៅសហរដ្ឋអាមេរីកនេះ មានកិច្ចពិភក្សាទល់មុខរវាងបេក្ខជនគូរប្រជែងក្នុងមុខដំណែងផ្លូវការមួយចំនួន ដែលយើងសូមលើកយក៣គូរ ដែលមានសារៈសំខាន់សម្រាប់តំបន់ឡូវែល មករាយការណ៍សង្ខេបជូនជាសណ្តាប់។ ជជែកពិភក្សាចុងក្រោយនៃបេក្ខជនប្រធានាធិបតីហ៊ីឡារី ក្លីងតុន នឹង ឌណល ត្រម ការជជែកពិភក្សាចុងក្រោយរបស់បេក្ខជនប្រធាធិបតីឌណល់ ត្រម ទល់នឹង ហ៊ីឡារី ក្លីងតុន កាលពីថ្ងៃទី១៩វិច្ឆិការមុននេះ បានធ្វើឱ្យប្រជាជាតិយល់នឹងស្គាល់កាន់តែច្បាស់ពីបេក្ខជនដែលខ្លួននឹងត្រូវបោះឆ្នោត ឱ្យដឹកនាំវាសនាសហរដ្ឋអាមេរីក។   ក្នុងរយៈពេល៩០នាទីដ៏ខ្លី ការជជែកដេញដោលលើបញ្ហាជាតិ លើប្រាជ្ញាឆ្លាសវៃ នឹងបុគ្កលិកលក្ខណៈមនុស្សពេលប្រឈមនឹងសម្ពាតនៃបញ្ហាបានផ្តល់លទ្ធផលស្ទង់មតិរបស់CNN ភ្លាមៗ ថា‹ហ៊ីឡារី បាន៥២%› ឈ្នះលើ‹ឌណល់បាន៣៧%›។ នេះជាលើកទី៣ហើយដែល ឌណល ត្រម ចាញ់ការប្រកួតទល់មុខគ្នាជាមួយបេក្ខនារី

ប្រឡងបវរកញ្ញាខ្មែរអាមេរីកាំងនៅឡូវែល Miss Cambodian American 2016

ដោយ ខ្មែរផុសស.រ.អា. បវរកញ្ញាខ្មែរក្នុងសហរដ្ឋ ជម្រើសតាមប្រព័ន្ធអាំងទែនិត ១១រូប បានចូលមកប្រឡងសម្ផស្សនៅឡូវែល នៅថ្ងៃទី៨តុលា២០១៦ នាសាល‹សំពៅមាស›ឡូវែល រដ្ឋម៉ាសាឈូសិត នៅចំពោះមុខចៅក្រម៦រូប នឹងភ្ញៀវមកអបអរសាទរប្រមាណ៣០០នាក់ ប្រកបដោយសម្លៀកបំពាក់ក្រុង មកជាកិត្តិយសដល់រាត្រីដ៏រីករាយផង។ ការប្រឡងប្រជែងរយៈពេល៤ម៉ោង បានសម្រេចលទ្ធផលជោគជ័យ ទៅកញ្ញាលេខ១ មីលីយ៉ាន នីតា សាំង(ឡុងប៊ីច) ជា‹‹បវរកញ្ញាឯក២០១៦›› ដែលបានទទួល‹ម្កុដកិត្តិយស› ពីបវរកញ្ញា២០១៥ វៀជីនា ប្រាក់(ឡូវែល), បវរកញ្ញាលេខ២ទ្រីឃិមសូចន្ទរះ ឃិង(ឡូវែល) បវរកញ្ញាលេខ៣ ម៉ាយ៉ា គ្ហីលីសស្ហាពម៉ាន់(កាលីហ្វ័រញ៉ា) ទាំង២នាក់ បានទទួល‹ម្កុដកិត្តិយស› ពីបវរកញ្ញា២០១៥រៀងៗខ្លួន។

បុណ្យភ្ជុំបិណ្ឌនៅឡូវែល

ដោយ ពិន សំខុន បុណ្យដ៏ធំសម្រាប់ប្រជាពលរដ្ឋខ្មែរ មិនថារស់នៅកម្ពុជាឬនៅអាមេរីកទេ គឹបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ហើយឆ្នាំនេះនៅថ្ងៃទី១-២តុលានេះឯង គឺនៅចុងនៃរយៈពេលចូលវស្សា៣ខែរបស់ព្រះសង្ឃ គេធ្វើពីធីកាន់បិណ្ឌ ១៥ថ្ងៃ រួចភ្លាមមក គេធ្វើពិធិបញ្ចប់មួយ ហៅថាផ្ជុំបិណ្ឌនេះឯង។ បន្ទាប់ពីភ្ជុំបិណ្ឌនេះភ្លាម គេអាចប្តើមធ្វើពិធី កឋិនទានដែលគេមានពេល៣០ថ្ងៃ សម្រាប់ប្រារព្ធ១ឆ្នាំម្តង សម្រាប់វត្តនិមួយៗ។ បុណ្យនេះមានន័យថា‹‹ជាឱកាសដែលកូនចៅធ្វើបុណ្យជូនកុសលជូនបុព្វបុរស មានដូនតា-ម្តាយឳពុកដែលបានចែកឋានទៅហើយ ដើម្បីជាការដឹងគុណដល់លោក›› នៅស្រុកកម្ពុជាក្រោមគេហៅថា‹‹បុណ្យដូនតា››ដែលមានន័យដូចគ្នា។សម្រាប់នៅឡូវែល ក៏ដូចជានៅទីក្រុងឯទៀតនៃសហរដ្ឋ ដែលមានវត្តច្រើន គេតែងពិព្រោះគ្នា យកថ្ងៃនៃចុងសប្តាហ៍ណាដែលមិនជាន់គ្នា អនុញ្ញាត្តិឱ្យពុទ្ធបរិស័ទ អាចទៅវត្តវ៉ាបានគ្រប់ៗគ្នា មិនច្បាស់ជាធ្វើចំថ្ងៃកំណត់នោះទេ។ យើងសូមឆ្លៀតឱកាស ផ្តល់ពត៌មានអំពី‹វត្ត›ក្នុងសហគមន៍

បោះឆ្នោតសម្រាប់សេដ្ឋវិមានបង្ហាញអ្នកឈ្នះអ្នកចាញ់កាន់តែប្រាកដ

Presidential Election ដោយ ពិន សំខុន នៅថ្ងៃអាទីត្យកន្លងទៅនេះ ហ៊ីឡារី ក្លីងតុន នឹងឌណល ត្រម បានចេញមកធ្វើការជជែកប្រកួតគ្នា តាមកញ្ចក់ទូរទស្សន៍ ជូនសាធារណជន ដើម្បីឱ្យអ្នកបោះឆ្នោតស្គាល់កាន់តែច្បាស់ ពីបេក្ខជនប្រធានាធិបតីរបស់គេ។ រំពេចបន្ទាប់មក នាម៉ោង១២យប់ លទ្ធផលពីអ្នកតាមដានទូរទស្សន៍ បានផ្តល់ជ័យជំនះដល់ ‹ហ៊ីឡារី› ៥៤% ទល់នឹង ឌណល ៣៧%។ នេះគឺជាលើកទី២ ដែលប្រជាពលរដ្ឋ អ្នកតាមដានការជជែកទល់មុខ បញ្ចេញមតិគាំទ្រកំរឹតខ្ពស់ចំពោះ ហ៊ីឡារី ក្លីងតុន នៅប្រមាណតែកន្លះខែប៉ុណ្ណោះ មុនការបោះឆ្នោតផ្តាច់ព្រ័ត្រ

AG HEALEY KICKS OFF HER OFFICE’S ADVISORY COUNCIL ON NEW AMERICANS

BOSTON, Sept 19th —Attorney General Maura Healey today kicked off the new Advisory Council on New Americans. The 26-member council will work with AG Healey and her staff on how the office

2016 Kinetic Sculpture Race to Take Place in Lowell, MA on September 24

by KhmerPost USA Lowell, Massachusetts will host the first Kinetic Sculpture Race to take place in New England on Saturday, September 24, 2016. Sitting squarely at the crossroads of science, technology, engineering, art and mathematics,

ប្រណាំងជំនិះចម្លែកឆ្នាំ២០១៦នៅរដ្ឋម៉ាសាឈូសិតថ្ងៃទី២៤កញ្ញា

ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា ឡូវែល រដ្ឋម៉ាសាឈូសិត នឹងក្លាយជាម្ចាស់ផ្ទះនៃការប្រណាំងយានជំនិះដែលមានរូបរាងចម្លែកមួយ នឹងប្រព្រឹត្តទៅនៅ‹ញូឥនក្លិន›នៅថ្ងៃសៅរ៍ទី២៤ឆ្នាំ២០១៦។ ចាប់កំណើតពិការជួបគ្នានៃវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ នឹង គណិតសាស្ត្រ ការប្រណាំងនៃជំនិះដ៏ចម្លែកនេះ ធ្វើឱ្យគេនឹកទៅដល់ការរត់ប្រណាំង‹ទ្រីយ៉ាតឡុង›នៃសិល្បៈពិភពលោក គឺជាការរួមកម្លាំងវិស្វកម្មធ្វើដោយផ្ទាល់ដៃសម្រាប់ប្រើគ្រប់ស្ថានភាពផ្លូវ ជាយានជំនិះដែលប្រើកម្លាំងមនុស្ស មានរចនាជារូបរាងប្រកបដោយសិល្បៈយ៉ាងចម្លែក។   នៅក្នុងពេលពេញ១ថ្ងៃ យានជំនិះដ៏ចម្លែកទាំងនោះនឹងឆ្លងឧបស័គ្គដូចជា ផ្ទាំងដុំថ្ម ផុកជ្រាំទឹក នឹងដីខ្សាច់។ ក្រុមអ្នកបើកបរមាន អ្នកកាន់ចង្កូត មានអ្នកជួយសម្រាប់យានជាប់ផុងឬក្រឡាប់ឬខូចអ្វីមួយ អ្នកបើកបរ ធាក់ឈ្នាន់បង្វិលកង់នឹងកាច់ចង្កូត នាំជំនិះឱ្យទៅមុខឱ្យបានលឿន។ អ្នកដែលបញ្ចប់ការប្រណាំងបានលឿនជាងគេ នឹងមានទទួលរង្វាន់ ។

Khmer Lowell Protest

By Pin Samkhon On 29 March, over 300 people filled nearly every available space of the council chamber to urge the City to denounce Hun Manet’s visit and reject a gift of

កម្មវិធីប្រកួតគំនិតអាជីវកម្មសម្រាប់សហគមខ្មែរ និង អាមេរិក

កម្មវិធីប្រកួតគំនិតអាជីវកម្មសម្រាប់សហគមខ្មែរ និង អាមេរិក   ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត៖ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ កន្លងទៅនេះ អង្គការសហគ្រិនភាពសម្រាប់ទាំងអស់គ្នា (ឬហៅកាត់ថា EforAll) សហការគ្នាជាមួយសមាគមខ្មែរ (ឬហៅកាត់ថា CMAA) រៀបចំកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មលើកទី ២០ នៅភោជនីយដ្ឋានសាន់នីដា នាទីក្រុងឡូវែល។ ភ្ញៀវចូលរួមមានចំនួនជាង ១០០ នាក់។ អាជីវកម្មខ្នាតតូចចំនួន ១៥ បានចូលរួមតាំងបង្ហាញផលិតផល និង គំនិតអាជីវកម្មរបស់ខ្លួន។ ក្នុងចំណោមនោះ មានម្ចាស់អាជីវកម្ម និង

អង្គការ‹ធ្វើ-វា-ដោយខ្លួនឯង›របស់ទីក្រុងឡូវែលនឹងធ្វើរាត្រីភីស្សា

ប្រែសម្រួលដោយ តារាយុទ្ធ ហង្ស អង្គការ‹ធ្វើ-វា-ដោយខ្លួនឯង›របស់ទីក្រុងឡូវែល(Do-it-Yourself Lowell) គឺពិតជារវល់ណាស់ក្នុងរយះពេលជាច្រើនឆ្នាំកន្លងមកនេះ នឹងខ្លួនគ្រោងនឹងរៀបចំប្រារព្ធពីធីជាមួយ ហៅថារាត្រីភីស្សា(Pizza Night។) ដែលជាព្រឹត្តិការណ៍សាធារណះមួយ រួមបញ្ចូលទៅដោយ ភីស្សា តន្រ្តី នឹងការបង្ហាញអំពីគំរោងបច្ចុប្បន្ន នឹង គំរោងនៅថ្ងៃអនាគតរបស់ខ្លួន។ គោលបំណងរបស់អង្គការនេះគឺកំពុងតែព្យាយាមធ្វើឲ្យគំនិត គំរោង នឹង ព្រឹត្តិការណ៍ទាំងអស់នោះ ពិតជាកើតមានឡើងនៅក្នុងទីក្រុងឡូវែល។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែមិនា នារាត្រីម៉ោងប្រាំពីរយប់ នៅឯ អាន់អាធិត ងាលឺរី (UnchARTed Gallery) ហើយគេនឹងចាត់ទុកកម្មេវិធីនោះជាកម្មវីធីធំរបស់ខ្លួនប្រចាំរដូវ នារឆ្នាំ២០១៦។