Category Archives: Politics

Vesna Nuon topped the ticket in Lowell City Council preliminary election

Lowell, MA — Vesna Nuon topped the ticket in Lowell City Council prelmimarny election on Tuesday, September 24. “I’d like to thank you our brothers and sisters for coming out to vote

Robert Garcia Became Long Beach’s First Sitting Mayor To Visit Cambodia

Long Beach, CA – Mayor Robert Garcia and representatives of Long Beach Port Authority recently went on a 10-days business and investment trip to Asia. They visited Singapore, Cambodia, and Vietnam. In

ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​យល់ស្រប​នឹង​លោក ហ៊ុន សែន ប្រៀបធៀប​ការ​បង្ក្រាប​បាតុកម្ម

ដោយ យាង សុជាមេត្តា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែង​ការ​មិន​យល់ស្រប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រៀបធៀប​ពី​ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក ទៅ​នឹង​ការ​បង្ក្រាប​នៅ​កម្ពុជា។ ការ​មិន​យល់ស្រប​នេះ ធ្វើ​ឡើង​តាម​រយៈ​កាយវិការ​ឆ្លើយតប​ទៅ​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ថ្មី​របស់​ក្រុមហ៊ុន​កូកាកូឡា ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ។   នៅ​ក្នុង​សុន្ទរកថា​រយៈពេល​ប្រមាណ ១​ម៉ោង លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជិត ៣០​នាទី​និយាយ​ពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក និង​ពី​ការ​បង្ក្រាប​បាតុកម្ម ក្រោយ​ការ​បោះឆ្នោត​នៅ​ទីនោះ។ ក្នុង​កាយវិការ​ហាក់​សម្ដែង​ឫកពា​ជា​គ្រូបង្រៀន​ផ្នែក​សេដ្ឋកិច្ច ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សង្គម

(ភូមិសាស្ត្រនយោបាយ) ចិនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

ដោយខ្មែរផុសស.រ.អា. គីម យ៉ង់អូន ប្រធានាធិបតីប្រទេសកូរ៉េខាងជើង បានផ្ញើរសារមួយមក ឌណល ត្រម ប្រធានាធិបតីជាប់ឆ្នោតអាមេរីកាំង នៅថ្ងៃបន្ទាប់ពីជាប់ឆ្នោតមក មិនមែនជូនពរទេតែរំលឹកសហរដ្ឋអាមេរីកថា‹កូរ៉េខាងជើងមានអាវុធបរមាណូដែលបានសាករួចហើយ ឱ្យអាមេរីកកុំភ្លេចនឹងធ្វើការចរចារនឹងខ្លួន›។ កូរ៉េខាងជើងចង់ធ្វើមហាអំណាចយោធា ដោយចង់ខិតជីតអាមេរីកាំង បានត្រូវប្រទេសចិនប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាលើកដំបូងនឹងគួរឱ្យចម្លែកនាថ្ងៃបន្ទាប់ភ្លាមមក។   ប្រធានាធិបតីនៃកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គើនហ៊ី មានការព្រួយបារម្មជាងគេ ដោយសារភាពគ្រោះថ្នាក់ដោយអាវុធប្រល័យលោកចម្ងាយខ្លីនេះ នៅក្នុងដៃជនផ្តាច់ការ បានធ្វើការតវ៉ាឱ្យបញ្ឈប់ការបង្កើតអាវុធបរមាណូនៅកូរ៉េខាងជើងនេះតាំងពីខែមិនាមកម្លេះ ហើយអង្គការសហប្រជាជាតិក៏បានសម្រេច ទាមទារឱ្យធ្វើការបញ្ឈប់ផលិតកាំជ្រួចនេះរួចហើយដែរ តែកូរ៉េខាងជើងមិនដែលសម្តែងការខ្វល់ខ្វាយនឹងសេចក្តីសម្រេចនោះទេ។ ជាលើកដំបូងបង្អស់នឹងគួរឱ្យចម្លែក ប្រទេសចិនដែលនៅជិតគ្នានោះ បានបង្ហាញធ្មុងទៅកូរ៉េខាងជើង ដែលតែងតែក្អេងក្អាងដោយកម្លាំងទ័ពដ៏ខ្លាំងក្លារបស់ខ្លួន ដាក់កូរ៉េខាងត្បូងដែលនៅជាប់ព្រុំដែនគ្នា, ដាក់‹ណេតូ›ដែលកំពុងជាប់ដៃនឹង‹អាយស៊ីស›រដ្ឋមូស្លីមនៅតំបន់កណ្តាលខាងកើត,

ជនជាតិ‹ហម៉ុង›ម្នាក់ឡើងជាអភិបាលក្រុង‹ឯកហ្គ្រោ›រដ្ឋកាលីហ្វ័រញ៉ា Elk Grove makes history: Meet America’s first Hmong mayor

ប្រែសម្រួលដោយខ្មែរផុសស.រ.អា. ស្ទីវ លី Steve Lyអាមេរីកាំងដើមកំណើតជាជនជាតិ‹ហម៉ុង›នឹងត្រូវធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៤ធ្នូខាងមុខ នៅទីក្រុង‹ឯកហ្គ្រោ›នៃរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលដំណែងជាអភិបាលក្រុងដែលមានពលរដ្ឋ167,000នាក់ ជាទីដំបូងបង្អស់របស់ប្រវត្តិសាស្ត្រជនជាតិ‹ហម៉ុង›ដែលបានមករស់នៅសហរដ្ឋអាមេរីកនេះ។ គ្រួសារ ស្ទីវ ជាជនជាតិ‹ហម៉ុង›រស់នៅជាជនជាតិភាគតិចរបស់ប្រទេសឡាវ និយាយភាសាខ្លួនឯង មានវប្បធម៌ប្រចាំជនជាតិ ប៉ុន្តែមិនមានប្រទេសទេ។ ជនជាតិ‹ហម៉ុង›រស់នៅជាទាហ៊ានសម្ងាត់របស់សហរដ្ឋអាមេរីក ប្រយុទ្ធប្រឆាំងនឹងកុម្មុយនីស្តដែលរាតត្បាតនៅអាស៊ីអគ្នេយ៍។ ស្ទីវ លី បានមកដល់សហរដ្ឋអាមេរីក កាលពីជាង៣០ឆ្នាំមុន គេចផុតពីការគម្រាមកំហែងរបស់កុម្មុយនិស្ត្ នៅប្រទេសឡាវដែលខ្លួនរស់នៅ, ពេលនោះមានអាយុ៤ឆ្នាំ គ្រួសារគ្មានលុយ ហើយក៏មិនចេះភាសាអាមេរីកាំងថែមទៀត។ ជាទូទៅ ជនជាតិ‹ហម៉ុង›នៅពេលមកដល់សហរដ្ឋអាមេរីក ច្រើនមករស់នៅជុំគ្នាជាសហគមន៍ជនជាតិធំនៅឯ‹មេនីសុតា› នឹង‹កាលីហ្វ័រញ៉ា›។ ស្ទីវ លី មុននឹងមកដល់ពេលកាន់សាលាក្រុង‹ឯកហ្គ្រោ›នេះ

‹ប្រវត្តិក្រុងឡូវែល› ពីតំបន់‹កាណាល់ហាមីលតុន›ទៅ‹មណ្ឌលជឿនលឿនអាមេរីកាំង›Hamilton Canal District: A Center of American Innovation

ដោយ ឌីក ហាវ ប្រែសម្រួលដោយ ខ្មែរផុសស.រ.អា. កាលពីប៉ុន្មានសប្តាហ៍មុន, គណក្រុមប្រឹក្សាក្រុងឡូវែល បានបោះឆ្នោតដាក់ឈ្មោះថ្មីឱ្យ‹តំបន់កាណាលហាមីលតុន›ទៅជា‹មណ្ឌលជឿនលៀនអាមេរីកាំង›ទៅវិញ។ ពាក្យ‹ជឿនលឿន›គឺជាផ្លាកត្រឹមត្រូវ បានត្រូវបំពាក់ឱ្យបំណែកតំបន់ដ៏ទូលំទូលាយនេះ ដែលធ្លាប់មានភាពជឿនលឿនមែននៅក្នុងប្រវត្តិសាស្ត្រ។ គ្រឿងម៉ាស៊ីនដែលបានត្រូវប្រើនៅរោងចក្រឡូវែលដំបូងបង្អស់ គឺធ្វើនៅ‹វ៉លថាំ› ប៉ុន្តែនៅបន្ទាប់ភ្លាមមក ក្រុមហ៊ុនធ្វើម៉ាស៊ីននៅ‹មែរីំម៉ាក›បានបង្កើត‹ហាងធ្វើគ្រឿងចក្រ›សម្រាប់ប្រើខ្លួនឯង ក៏បានរីកដុះដាលក្នុងរោងចក្ររបស់ក្រុង។ ចុះឈ្មោះបង្កើតជាក្រុមហ៊ុនដាច់ពីគ្នានៅឆ្នាំ១៨៤៥ ហាងលក់ម៉ាស៊ីននៅឡូវែល បន្ទាប់មកផលិតបានម៉ាស៊ីនត្បាញសំឡី, ម៉ាស៊ីនបូមទឹក, នឹងបង្កើតក្បាលរថភ្លើងសម្រាប់គ្រុមហ៊ុនប្រើពាសពេញអាមេរីកទៀត។ មកដល់ឆ្នាំ១៨៦០ ឡូវែលបានក្លាយជាទីក្រុងដែលធំបំផុតនៅ‹ម៉ាសឈូសិត›ដែលមានប្រជាជន៣៦,០០០នាក់រស់នៅ ដែលប្រើកម្មករ១៤,០០០នាក់ នៅក្នុងរោងចក្រតំបាញ៥២របស់ក្រុង។ ជារៀងរាល់អាទីត្យ រោងចក្រទាំងនោះ បានបង្វិលសំឡី៨០០,០០០ផោន ឱ្យទៅជាក្រណាត់កាត់ខោអាវប្រវែង២,៤លានយ៉ាដ។ ផ្លូវរថភ្លើងបានទៅជាសំខាន់ខ្លាំងឡើង សម្រាប់ដឹកនាំសំឡីចូលក្រុង នឹងសម្រាប់ដឹកនាំផលិតផលធ្វើហើយចេញពីទីក្រុង

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

ដោយ ហ្រង់ស្វា ប៉ុងសូ (តពីលេខមុន) ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា   *សេចក្តីថ្លែងការណ៍របស់ សម រង្សី នៅវិមានរដ្ឋាភិបាល ប្រ៊ុចសែល សុំឱ្យសើរើការនាំចូលដោយសេរីនូវផលិតផលតម្បាញខ្មែរមកក្នុងអឺរ៉ុប, ដែលមានតម្លៃ៣,៨កោដិដិល្លា ជាថ្នូរនឹងការតម្លើងគុណភាពនៃស្ថានភាពសិទ្ធីមនុស្ស, បាានបង្ករឱ្យមានមិនពេញចិត្តពីសហជីពមួយចំនួន ដែលមើលឃើញថា សេចក្តីថ្លែងការណ៏នេះ អាចនឹងនាំគ្រោះថ្នាក់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា(CD du 20.07.16). *ប្រទេសជប៉ុនបានធ្វើអំណោយរថយន្តក្រុងចំនួន១៧០ថ្មី ដើម្បីដឹកសាធារណជនខ្មែរ ក្នុងរយៈពេល៤ឆ្នាំទៅមុខ បន្ថែមលើចំនួន៥៧ ដែលបានផ្តល់ នឹងកំពុងប្រើរួចទៅហើយ(CD du 22.07.16) សិក្សាធិការ *ប្រព័ន្ធអាំងទែណែត នឹងត្រូវដាក់ឱ្យប្រើនៅសាលារៀនចំនួន៥,០០០(CD

លទ្ធផលបោះឆ្នោតនៅឡូវែល-សង្កាត់លេខ១៨-នឹងតំបន់ជុំវិញ

ដោយ ខ្មែរផុសស.រ.អា. លទ្ធផលការប្រគួតនៅ‹មីឌលសិច›សង្កាត់លេខ១៨ ការប្រកួតរវាងបេក្ខជនខ្មែរអាមេរីកាំង២រូប គឺ រ៉ាឌី ម៉ម នឹង ខេមរា កៃ នៅសង្កាត់លេខ១៨ មីឌលសិច បានសម្រេចលទ្ធផលដូចតទៅៈ រ៉ាឌី ម៉ម បានឆ្នោត៧១,៧%ត្រូវនឹង៧៩៨៥នាក់ រីឯ ខេមរា កៃ បាន២៧%ត្រូវនឹង៣០៩១នាក់ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងសង្កាត់១៨មីឌលសិច ៥៨%ត្រូវនឹង ១២១១៧នាក់។   លទ្ធផលនេះមានន័យយ៉ាងណា?លោក រ៉ាឌី ម៉ម ក៏បានត្រូវតែងតាំងជាតំណាងរដ្ឋក្នុងអាណត្តិថ្មីទៀត។ មុនពេលបោះឆ្នោតផ្តាច់ព្រ័តបន្តិច យើងបានតាំងសំនួរមួយដល់សមាជីកអ្នកគាំទ្របេក្ខជនទាំង២នាក់ ដែលកំពុងកាន់បដារតាមផ្លូវថា‹តើចាប់ពីពេលបោះឆ្នោតរួចហើយទៅ សហគមន៍ខ្មែរយើងនឹងមានការផ្សះផ្សាឈប់ឈ្លោះគ្នាទេ?›ចម្លើយមានដូចគ្នាថា‹ខ្មែរមានទម្លាប់ឈ្លោះគ្នានៅក្នុងឈាមទៅហើយមិនមានផ្តូរបានទេ›,

A Call to Vote Kamara Kay for State Representative

By Soben Pin Over the course of nearly a decade the KhmerPost USA has only ever endorsed one other political candidate: Maura Healey for Attorney General back in 2014. And I am

ខួបថ្ងៃ២៣តុលាប្រារព្ធនៅឡូវែល

ដោយ ខ្មែរផុសស.រ.អា. រំលឹកខួបថ្ងៃ‹២៣តុលា១៩៩១› មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយសារតែកិច្ចព្រមព្រាងដែលធ្វើនៅក្រុងប៉ារីសនាថ្ងៃនោះ បានសន្យាថានឹងផ្តល់សុខសន្តិភាពនឹងលទ្ធីប្រជាធិបតេយ្យដល់ប្រទេសកម្ពុជា នឹងប្រជាពលរដ្ឋខ្មែរហើយកងរក្សាសន្តិភាពសហប្រជាជាតិ ក៏បានចូលមករៀបចំបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ ប្តើមការបោះឆ្នោតសាកល ហើយធានាការគោរពសិទ្ធមនុស្សចាប់តាំងពីពេនោះមក គួរឱ្យមានសង្ឃឹមជាទីបំផុត… ក៏ប៉ុន្តែ ២៥ឆ្នាំក្រោយមក ឈាមខ្មែរនៅតែហូរមិនដែលស្រាក សិទ្ធពលរដ្ឋខ្មែរនៅតែត្រូវខ្មែរគ្នាឯងប្រវ័ញ្ញរំលោភ ជនភៀសខ្លួននយោបាយ ភៀសរបបផ្តាច់ការ ភៀសទូរភឹក្សសេដ្ឋកិច្ច នៅតែបន្ត… ដែលជាបុព្វហេតុ ដែលនៅគ្រប់ទីកន្លែង ធ្វើឱ្យមានការរំលឹកខួបនៃថ្ងៃ‹២៣តុលា១៩៩១› យ៉ាងទូលំទូលាយនៅតាមសហគមន៍ខ្មែរដែលនៅរាយពេញពីភពលោក ហើយទាមទារឱ្យភាគីហត្ថលេខី ត្រឡប់មកពង្រឹងសេចក្តីសម្រេចរបស់ខ្លួន ដើម្បីឱ្យមានការគោរពកិច្ចព្រមព្រាងនោះក្រុងប៉ារីសនោះ ឱ្យបានត្រឹមត្រូវ។   ខួបថ្ងៃទី២៣ត្រូវនឹងថ្ងៃអាទិត្យនៃឆ្នាំនេះនៅឡូវែល តាមការណែនាំរបស់ ឬទ្ធី អ៊ុង