Category Archives: Politics

(ភូមិសាស្ត្រនយោបាយនៅអាស៊ីអគ្នេយ៍) ត្រមៈ ‹‹គិតផលប្រយោជន៍អាមេរីកាំងជាមុន››

ដោយ ពិន សំខុន ក្នុងនយោបាយការបរទេស បើទោះបីជាកម្ពុជាជាប្រទេសតូចក្តី គឺជា‹កាំមួយនៃច្រវ៉ាក់›ដ៏មានតម្លៃសម្រាប់ជួសជុលនយោបាយក្រៅប្រទេសរបស់សហរដ្ឋអាមេរីកដែរ ពីព្រោះតែប្រទេសកម្ពុជាកំពុង‹ឆ្លាក់នយោបាយវាតទីរបស់ចិន›ដ៏សំខាន់បំផុតនៅអាស៊ីអគ្នេយ៍ បន្ទាប់ពីរជ្ជកាល នរោត្តម ស៊ីហនុ មក។ ‹គិតផលប្រយោជន៍អាមេរីកាំងជាមុន› គឺដើម្បី‹លំនឹងលោកខាងលិចនឹងខាងកើតទប់ទល់នឹងកុម្មុយនិស្ត›អាមេរីកាំងឈប់ចំណាយលុយនឹងពេលវេលាទៅលើកម្ពុជា ដែលគ្មានការទទួលខុសត្រូវតទៅទៀត… តើហេតុអ្វី?   ភូមិសាស្ត្រនយោបាយនៅឈូងសមុទ្រចិនៈប្រទេសអាស៊ីស្ទើរតែទាំងអស់បានក្លាយទៅជាប្រទេសផ្តាច់ការ ក្រោមច្រមុះអាមេរីកាំងដែលមិនបានធ្វើអ្វីដែលខ្លួនត្រូវថែររក្សា ក្នុងនាមខ្លួនជាលោកខាងលិច។ ប្រទេសថៃដែលជាសម្ពន្ធមិត្តនៃលោកខាងលិច ហើយក៏ជារនាំងទប់ទល់ការរំកិលរបស់លោកខាងកើត គឺកុម្មុយនិស្តចិនឬរុស្សី បានក្លាយទៅជាប្រទេសយោធានិយមផ្តាច់ការ យូរឆ្នាំ ងាយស្រួលនឹងខិតទៅខាងកុម្មុយនិស្ត ដោយសារតែភ្លេចគិតថានេះ‹ជាផលប្រយោជន៍អាមេរីកាំងជាមុន› ដែលត្រូវធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសប្រជាធីបតេយ្យមកវិញ ហើយទទួលខុសត្រូវចំពោះមុខប្រជាជាតិខ្លួន ដោយខ្លួនឯង។ នៅមានប្រទេសហ្វីលីព្ពីន ដែលជាកូនសោសំខាន់របស់អាមេរីកាំង ប្រឈមមុខនឹងចិន

បទសម្ភាសន៍ជាមួយលោក រ៉តនីយ អេលីយ៉ុត

ដោយសុបិន ពិន ទើបត្រឡប់មកពីទស្សនៈកិច្ចមនុស្សធម៌នៅកម្ពុជា ជនួន១០ថ្ងៃ កាលពីខែវិច្ឆិការកន្លងទៅនេះ លោក រ៉តនីយ អេលីយ៉ុត សមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល បានផ្តល់បទសម្ភាសន៌ ដល់ខ្មៃរផុសស.រ.អា.កាលពិរសៀលថ្ងៃចន្ទកន្លងទៅ ដើម្បី ជម្រាបជូនលោកអ្នកអាន នូវស្ថានភាព ជីវភាពប្រជាពលរដ្ឋខ្មែរ នឹងសន្តិសុខ នៃការធ្វើដំណើរ ដូចតទៅនេះ   សូបិនៈសូមស្វាគមន៍នៅពេលត្រឡប់មកដល់ផ្ទះវិញ! លោក រ៉តនីយ អេលិយ៉ុត… តើដូចត្រឡប់មកឋានកណ្តាលវិញទេ? រ៉តនីយ អេលីយ៉ុតៈ បាទ! ជាគឺដំណើរដ៏អស្ចារ្យមួយ នៅពេលទៅដល់ផ្នែកម្ខាងទៀតនៃពិភពលោក ខ្ញុំមានសេចត្កីរីរាយនឹងត្រឡប់មកដែនដីខ្ញុំវិញ សុបិនៈលោកបានធ្វើឱ្យគេភ្ញាក់ផ្អើល ដោយលោកមិនបានប្រាប់ឱ្យដឹងពីគម្រោងដំណើរនេះជាមុន

(ទស្សនៈនយោបាយកម្ពុជា) ទីស្នាក់ការអង្គការសហប្រជាជាតិនៅភ្នំពេញត្រូវបិទទ្វារឬ?

ដោយ ពិន សំខុន ភ្នំពេញៈ ទីស្នាក់ការអង្គការសហប្រជាជាតិ(អ.ស.ប.)នៅភ្នំពេញ បានត្រូវលោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ប្រាក់ សុខុន គម្រាមថា‹នឹងត្រូវបិទទ្វារនៅដាច់ខែធ្នូខាងមុខ ប្រសិនបើគ្មានកិច្ចព្រមព្រាងទេនោះ។ កិច្ចព្រមព្រាងផ្លូវការនោះបានត្រូវបន្តរបីដងរួចហើយ គិតចាប់តាំងពីឆ្នាំ១៩៩៣មក, ហើយចុងក្រោយនេះបានត្រូវបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៥ មកម្លេះ, រដ្ឋាភិបាលខ្មែរក៏មិនចង់បន្តរកិច្ចព្រមព្រាងនោះដែរ ដោយសារតែអ.ស.ប.មិនទាន់ពេញចិត្តនឹងទទួលយកការគោរពសិទ្ធមនុស្សរបស់កម្ពុជា ថាបានមកដល់កំរឹត‹ស្តង់ដា› រីឯរដ្ឋបាលកម្ពុជាក៏មិនចង់តម្លើងកំពស់‹ស្តង់ដា›នោះ ឱ្យខ្ពស់ជាងនេះទៀតដែរ។ ការបិទទីស្នាក់ការនេះ នឹងក្លាយជាការគម្រាមកំហែងយ៉ាងជាក់ស្តែង ដល់សិទ្ធប្រជាពលរដ្ឋនឹងដល់អង្គការក្រៅរដ្ឋាភិបាល ដែលមានតួរនាទីជាភ្នែកជាច្រមុះរបស់អ.ស.ប.នៅកម្ពុជាដែរ។ អ.ស.ប. មិនមានបំណងចាកចេញពីកម្ពុជាពេលនេះទេ។ហេតុអ្វីក៏អ.ស.ប.ក្រាញនៅកម្ពជា?កាលពីខែមុននេះ តំណាងអ.ស.ប.នៅភ្នំពេញ បានធ្វើអត្ថាធិប្បាយថា‹រដ្ឋាភិបាលខ្មែរមិនមានមូលដ្ខានច្បាប់សម្រាប់ឃាត់លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិមិនឱ្យត្រឡប់មកប្រទេសខ្លួនទេ› ប្រយោគនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន

ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦ (តពីលេខមុន)

ដោយ ហ្រង់ស្វា ប៉ុងសូ ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា សុខាភិបាល *៤៣%ក្នុងចំណោមស្ត្រី៧២០នាក់ មានជម្ងឺខ្វះឈាមក្រហម Anemieដែលគេមិនដឹងថាមកពីបុព្វហេតុអ្វីពិតប្រាកដ(CD du 13.06.16) *ពន្ធនាគារនៅក្រុងព្រះស៊ីហនុ នឹង ខេត្តពោធិសត្វ ដែលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់ នឹងត្រូវសង់នៅលើដីឯកជន(CD du 29.06.16) *‹កណ្តុរយន្ត›ដែលបង្កើតដោយសាកលវិទ្យាល័យ‹វីឡាណូវ៉ា›រដ្ឋផេនស៊ីវេនាសហរដ្ឋអាមេរីក មានតម្លៃពី៥ម៉ឺន ដល់២០ម៉ឺន, មានខ្លះនឹងត្រូវប្រើយកទៅដោះមីន(CD du 04.06.16)។ ថ្ងៃ១៨មិថុនា ‹វិរកណ្តុរ›ទាំងនោះ បានរំដោះដីចំនួន៨ហិកតានៅខេត្តសៀមរាប(CD du 20.06.16) *ជម្ងឺឆ្លង‹អេដ› បានកើនឡើងជិត២ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមកចំនួននោះមាន៨២.៩៧០នាក់។

‹ទស្សនៈនយោបាយ› បោះឆ្នោតសាកល២០១៦, ហេតុអ្វីក៏‹ឌណល ត្រម›ឈ្នះ

ដោយពិន សំខុន ខុសពីវប្បធម៌នៃការបោះឆ្នោតមុនៗ លោកបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ឌណល ត្រម បានរំលោភគ្រប់ជំហ៊ានសីលធម៌ ដើម្បីឃោសនាយកជ័យជំនះលើគូរប្រគួតម្តងមួយៗ ចំនួន១៦គូរ រហូតដល់ចុងបញ្ចប់នៅខែទី២០ ដែលលោកត្រូវប្រកួតជាមួយនឹងបេក្ខនារីខាងគណបក្សប្រជាធិបតេយ្យ ហ៊ីឡារី គ្លីងតុន ដែលនៅលើបច្ចេកទេសដដែល លោកទទួលជ័យជំនះជាថ្មីម្តងទៀត ដែលអង្គការសារពត៌មានខ្លាំងទាំងប៉ុន្មាន គ្មាននរណាទាយត្រូវថា‹ឌណល ត្រម›អាចឈ្នះបានឡើយ។ តើមានអភូតហេតុអ្វីដែលរំខានមិនឱ្យអង្គការសារពត៌មានទាយត្រូវដូចសព្វមួយដងយ៉ាងនេះ? លទ្ធផល  នៅក្នុងសេចក្តីថ្លែងការណ៍របស់ ត្រម មានសារជាច្រើនដែលប៉ះអារម្មណ៍ម្ចាស់សន្លឹកឆ្នោត ១-យោងតាមបុព្វហេតុនៃវប្បធម៌បោះឆ្នោតមុនៗ – លោក ត្រម មិនអាចជាប់ឆ្នោតបានទេ បើកាលណាមានអត្តចារឹក ប្រើពាក្យអសុរសដាក់គូរបដិបក្សរបស់ខ្លួន ដូចជាហៅថា‹ជនក្រខ្វក់› ‹ជនសម្រាម›

បោះឆ្នោតប្រធានាធិបតីអាមេរីកាំង ហ៊ុន សែន ចាក់ត្រូវ, ម៉េឌីយ៉ាចាក់ខុស

ដោយ ពិន សំខុន រាត្រី ទី៨វិច្ឆិការ២០១៦ លទ្ធផលនៃការបោះឆ្នោតសាកលបានធ្លាក់ចេញមក ឈ្មោះប្រធានាធិបតីថ្មី ទី៤៥នៃសហរដ្ឋអាមេរីក ក៏បានលេចចេញមកដែរ ជ័យលាភីបានទៅឌណល ត្រម  នឹង អនុប្រធានាធិបតី ម៉ាយ ផែន។ ប្រធានាធិបតីថ្មី ដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយធំៗ រួមទាំងសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋមួយចំនួន ទាយខុស, ដែលមិនដែលឆ្លងការិយាល័យរដ្ឋបាលសហរដ្ឋជាន់ខ្ពស់ណាមួយ, ដែលមិនដែលមានបទបិសោធន៍កាន់អគ្គបញ្ជាការជាន់ខ្ពស់ម្តងណានោះ ឥឡូវបានក្លាយជាប្រធានាធិបតី ប្រកបដោយសម្តីសន្យាយ៉ាងច្រើននឹងយ៉ាងអស្ចារ្យចំពោះប្រជាជាតិ សម្រាប់អនុវត្តន៍ជាកម្មវិធីប្រជាជាតិ នៅ៤ឆ្នាំទៅមុខនៃអាណត្តិរបស់លោក។ ការរាប់សន្លឹងឆ្នោតរហូតដល់ម៉ោង៣ទៀបភ្លឺ ម៉ោងនៅឆ្នេរខាងកើត ឌណល ត្រម បានត្រូវប្រកាសឈ្នះដោយ‹ឆ្នោតតំណាង Electoral vote›ចំនួន

ឧទ្ទិសដល់មេទ័ពខ្មែរនាឱកាសបុណ្យ‹ទិវាយុទ្ធជន›

ដោយ ពិន សំខុន ‹ទីវាយុទ្ធជន›ថ្ងៃទី១១វិច្ឆិការនេះ ខ្មែរផុសស.រ.អា បាននឹកទៅដល់មេទ័ពខ្មែរម្នាក់ នាជំនាន់សាធារណរដ្ឋខ្មែរ គឺឧត្តមសេនីយ សុស្តែន ហ្វែណង់ដេស ជាអគ្គមេបញ្ជាការជាន់ខ្ពស់នៃកងខេមរភូមិន្ទសាធារណរដ្ឋខ្មែរ ដែលបានបន្សល់ទុកនូវសៀវភៅមួយ ដែលមានឈ្មោះថា‹ចងចាំនូវសង្គ្រាមមួយដែលគេភ្លេច›។ សៀវភៅនេះមានគុណសម្បត្តិមួយ ដែលលោក សុស្តែន ហ្វែណង់ដែស និយាយពីសង្គ្រាមមួយដែលលោកបានដឹកនាំ ដោយផ្ទាល់ដៃ ពីសេចក្តីសម្រេចចិត្តក្នុងឱកាសលំបាក អនុវត្តន៍យុទ្ធសាស្ត្រដែលលោករៀនពីសាលាយោធាជាន់ខ្ពស់បារាំង‹សាំងសៀ›មកក្នុងសង្គ្រាមប្រឆាំងនឹងកុម្មុយនិស្តនៅកម្ពុជា… គឺជាសៀវភៅដ៏កម្រដែលលោក ប៊ែណា ហាមែល អ្នកកាសែត‹អាសូសិយេតប្រេស›សរសេរថា ‹‹បានផ្តល់នូវការពិត បំពេញចន្លោះខ្វះខាតជាច្រើន ជួយធ្វើឱ្យគេយល់ពីសង្គ្រាមប្រឆាំងនឹងកុម្មយនិស្តនេះនៅកម្ពុជាបាន››។ មនុស្សជាច្រើនបានចងចាំនូវព្រឹត្តការណ៍យ៉ាងខ្លោចផ្សារ នាជំនាន់ឆ្មាំ១៩៧០-៧៥ ហើយបានស្គាល់ឈ្មោះមេទ័ពដ៏ល្បីល្បាញម្នាក់នេះដែលជាខ្មែរ មានឈ្មោះជា‹ស្បានីស›តើលោកជានរណា?លោកស្លាប់ទៅនៅឆ្នាំ២០០៦

ភូមិសាស្ត្រនយោបាយ ហ្វីលីពីនដោះដៃពីអាមេរីកាំងទៅចូលចិន

ដោយ ពិន សំខុន ជាប់ឆ្នោតប្រមាណ១ខែប៉ុណ្ណោះ លោកប្រធានាធីបតី រ៉ូឌ្រីហ្គូឌូធើតេ នៃប្រទេសហ្វីលីព្ពីន បានទៅធ្វើទស្សនកិច្ចផ្លូវការណ៍៤ថ្ងៃ នៅប្រទេសចិនមុនសម្ពន្ធមិត្រយូរឆ្នាំ គឺស.រ.អា. ឬ ជប៉ុន មិនតែប៉ុណ្ណោះថែមទាំងប្រកាស យ៉ាងគួរឱ្យភ្ញាក់ផ្អើល នៅប្រទេសចិនថា‹នេះជាឱកាសសម្រាប់បែកគ្នាពីស.រ.អា.›។ ពេលត្រឡប់មកប្រទេសវិញ បាននាំជំនួយចិនចំនួន ១៣.០០០,៥លានមកហ្វីលីព្ពីនវិញផង។សង្គ្រាមត្រជាក់បានផ្ទុះឡើងវិញ មិនមែនអាមេរីកទល់នឹងរុស្សីដូចមុនទៀតទេ តែអាមេរិកទល់នឹងចិន។ ប្រទេសហ្វីលីព្ពីន ជាប្រទេសសម្ពន្ធមិត្រយូរឆ្នាំនៃសហរដ្ឋអាមេរីក មានវិនិយោគអាមេរីកាំងប្រមាណជាង៤ពាន់លានកន្លះ នឹងមានប្រជាពលរដ្ឋមករស់នៅសហរដ្ឋអាមេរីកជីត៣លាននាក់ គឺជាអំណោយផលដែលបានទទួលពីសហរដ្ឋ ដោយសារទំនាក់ទំនងពិសេសនេះ។ ចាប់តាំងពិប្រទេសចិនរកស៊ីមានបាន ជាពិសេសទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរីកមក ចិនបានបង្កើនឥទ្ធិពលយោធាម្តងបន្តិចៗ រហូតដល់បានឈ្នោះជាមហាអំណាច‹នាគ›ក្នុងតំបន់បាន។ ប្រមាណជា១០ឆ្នាំចុងក្រោយនេះ ចិនបានដណ្តើមយកប្រជុំកោះ‹ស្បាតឡី›

ជីវប្រវត្តិ និងទស្សនៈលោក ខេមរា ខៃ បេក្ខជនដំណាងរដ្ឋសង្កាត់១៨ រដ្ឋម៉ាសាឈូសិត

ដោយ ខ្មែរផុសស.រ.អា. ក្នុងការបោះឆ្នោតជុំទី២ផ្តាច់ព្រ័ត ថ្ងៃទី៨វិច្ឆិការ ខាងមុខ បេក្ខជនខ្មែរ-អាមេរីកាំង២នាក់ប្រកួតគ្នាក្នុងដំណែងតែមួយ។ លោក ខេមរា ខៃ ជាបេក្ខជនមកពីគណបក្ស‹សាធារណរដ្ឋ› ប្រកួតនឹងលោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋចប់អាណត្តិ នៅចុងខែធ្នូខាងមុខ។   ខេមរា ខៃ មានគ្រួសារគិតទៅ១៨ឆ្នាំហើយ ៗមានកូន៣នាក់ ប្រុស២ស្រី១ បានទាំងចៅម្នាក់ផង ។ មកដល់សហរដ្ឋតាំពីឆ្នាំ១៩៨២។ មកដល់ដំបូងនៅក្រុង‹រីជម៉ុន›នៃរដ្ឋ‹វៀជីនា› រៀនសូត្រនៅទីនោះរហូតមកដល់ឆ្នាំ១៩៨៧ ឳពុក(លោកប្រាហ៊ីម ខៃ)បានសម្រេចនាំគ្រួសារចាកចេញពី‹រីចម៉ុន›មកនៅឡូវែលនេះតែម្តង។ នៅបានបន្តិច បន្ទាប់ពីរៀនចប់នៅវិទ្យាល័យឡូវែល ក៏ត្រូវចេញមកបន្តរការសឹក្សានៅមហាវិទ្យាល័យ‹វើម៉ន›រហូតបានអនុបណ្ឌិត‹Master Degree›:

កឹម មនោវិទ្យាៈ ‹‹យើងកំពុងរងនយោបាយកាត់ក្បាលបំបែកខ្លួន››

ខ្មែរផុស ស.រ.អា. ឡូវែលៈកញ្ញា កឹម មនោវិទ្យា អនុប្រធានការិយាល័យកិច្ចការបរទេសរបស់គណបក្សសង្គ្រោះជាតិ បានមកដល់ទីក្រុងឡូវែល កាលពីថ្ងៃទី២៨សីហានេះ ដែលជាដំណាក់ចុងក្រោយ នៃទស្សនកិច្ចនៅរដ្ឋផ្សេងៗនៃសហរដ្ឋអាមេរីក មុននឹងបន្តរដំណើរទៅ រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារទី៣០។   នៅក្នុងភោជនីយដ្ឋាន‹សំពៅមាស› ចំពោះមុខសមាជិកសមាជិកាជិត៨០នាក់ នាង មនោវិទ្យា ជាភ្ញៀវកិត្តិយសសាខាសង្គ្រោះជាតិឡូវែល បាននិយាយពីព្រឹត្តិការណ៍ចុងក្រោយបង្អស់កាលពិថ្ងៃអាទិត្យនេះថាៈ ‹‹យើងនិយាយពីបញ្ញាថ្មីបង្អស់បានហើយ ពីព្រោះរឿងចាស់បងប្អូនបាដឹងអស់ហើយ, គណបក្សសង្គ្រោះជាតិកំពុងរងការកៀបសង្កត់យ៉ាងខ្លាំងខ្លាពីគណបក្សកាន់អំណាចដើម្បីកុំឱ្យយើងចូលរួមការបោះឆ្នោតបាន គឺប្រើនយោបាយ‹គេកាត់ក្បាលពុសខ្លួន›មកលើយើង គឺធ្វើមិនឱ្យលោកប្រធាន សម រង្សី ត្រឡប់ចូលស្រុកខ្មែរវិញបានដោយសុវត្ថិភាព, បន្ទាប់មកគេបង្កើតរឿងអាស្រូវនៅតុលាការ ដើម្បីចាប់លោកអនុប្រធាន កឹម សុខា