Category Archives: Travel

ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់ (តចប់)

តពីលេខមុន ទាំងតំបន់ប្រជាជន, តំបន់អ្នកមានសម្បត្តិនឹងអំណាច, ទាំងវិហារជំនឿរបស់ប្រជាជនផង – រីឯសឹង្ហបូរីវីញ មាន‹តំបន់កាពារ›ដែរតែតិចជាងនៅសៀងហៃ តែទីនោះបែរជាស ម្បូរ‹សារមន្ទីរ›ទៅវិញ ដោយគេប្រមូលរបស់របរដែលមានតម្លៃប្រវត្តិសាស្ត្រ មកដាក់ឱ្យនៅតែមួយកន្លែង នេះជាវិធីថែររក្សាប្រវត្តិសាស្ត្ររបស់គេ នៅពេលមានដីទំហ៊ំតូច។ ងាកមកកម្ពុជាវិញ មានលំដាប់ថ្នាក់បន្ទាប់ដោយផ្ទះធំៗ មានតែនៅ‹ទីក្រុង› របៀបគ្នានឹងទីក្រុងរបស់វៀតណាមដែរ តែក្រៅក្រុងវិញ គុណភាពបានធ្លាក់ចុះទៅជា‹ជនបទ›យ៉ាងឆាប់រហ័ស់ដូចគ្នា។ សង្គ្រោះបន្ទាន់មានតិចតួច ស្ទើតែអត់ក៏ដូចគ្នា – មធ្យោបាយដឹកជញ្ជូនសាធារណមិនមានដាក់ឱ្យប្រើគ្រប់គ្រាន់ទេ ដែលជាបុព្វហេតុនៃភាពចង្អៀតចង្អល់ក្នុងក្រុង ស្ទះចរាចរគ្រប់កន្លែង ម្លោះហើយតម្រូវឱ្យប្រើកងប៉ូលិសច្រើន(ប៉ូលីសនៅវៀតណាមមានប្រសិទ្ធភាពច្រើនជាង)។ ម្ហូបអាហារសាធារណនៅកម្ពុជា មានគុណភាពទាបជាងនៅវៀតណាមទៅទៀត ភោជនីយដ្ឋានចែកជា២ធុនខុសគ្នា គឺម្ហូបសម្រាប់អ្នកមានលុយច្រើន ដែលប្រណិត, ដែលប្លែក,

ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់

ដោយ ពិន សំខុន មកដល់ផ្ទះវិញនៅថ្ងៃទី១ខែសីហា២០១៦ គឺយើងបានចាកចេញពីឡូវែលចំនួន៦សប្តាហ៍ហើយបន្ទាប់ពីឆ្លងកាត់ទស្សនាប្រទេសបួនៈ សឹង្ហបូរី, កម្ពុជា, វៀតណាម នឹង សៀងហៃនៃប្រទេសចិន។ យើងយកពេលសម្រាកនៅផ្ទះមួយអាទិត្យពេញ ដើម្បីរៀបរយជីវិតឡើងវិញ មានតាំងពីផ្ទះសម្បែង ពេលវេលា នឹងសុខភាព បន្ទាប់មកទើបដើររកជួបញាតិមិត្តក្នុងភូមិឡើងវិញ។ ថ្វីត្បិតតែចេញដំណើរឆ្ងាយពីផ្ទះ ឆ្ងាយពីកន្លែងធ្វើការមែន, កាងារកាសែតរបស់យើងមិនបានឈប់ឈរទេ បុគ្គលិកនៅបន្តរធ្វើការ, កាសែតនៅបន្តរចែកផ្សាយ, កិច្ចការដឹកនាំរបស់យើង យកទៅធ្វើតាមខ្លួន នាំទាំងបុគ្គលិកបច្ចេកទេសខ្លះទៅជាមួយរួមដំណើរ មិនថាថ្ងៃឬយប់, មិនថាយើងនៅទីកន្លែងណានោះទេ, នេះគឺជាការជឿនលឿននៃបច្ចេកវិទ្យាខាងទំនាក់ទំនង ដែលបច្ចុប្បន្ននេះមនុស្សសម័យថ្មី មានចំណេះនេះគ្រប់ៗគ្នាដើម្បីបញ្ជូនសាររបស់ខ្លួនតាម‹ហ្វេសប៊ុក› ឬតាម‹អ៊ីមែល› ឬក៏តាម‹វេបសាយ› នៅខ្វះតែ‹ពត៌មានវិទ្យា›ឬ‹វិជ្ជាជីវសារពត៌មាន›មួយទៀត

Caribbean Island Travel

១៩៨-ទស្សនាប្រជុំកោះការ៉ាអ៊ីប (ភាគ៣) ដោយ សុបិន ពិន …. នៅពេលសម្រាកហាលថ្ងៃ ខ្ញុំបានលះបង់ពីការគិតរកប្រាក់កំរ៉ៃប្រចាំថ្ងៃ ដែលជាការងាររបស់ខ្ញុំ ឈប់បានគិតពីការស្កាត់ទៅរកការជួបភ្ញៀវពាណិជ្ជកម្ម ឈប់គិតពីម៉ោងកូនចូលរៀន ឬក៏ចេញពីសាលា ឈប់គិតពីធ្វើម្ហូបអាហារព្រឹកល្ងាច…អស់រលីង រស់នៅពាក់កណ្តាលការដេកលក់លង់ នឹងការភ្ញាក់ មិនបានឃើញពីមនុស្ស ចេញចូលបុន្មានទេ ហើយអ្នកទាំងនោះក៏មិនខ្វាយខ្វល់ពីអ្នកណាមានសម្លៀកបំពាក់ហ៊ឺហាអ្វី ឬក៏គ្មានអ្វីក្រៅពីខោខ្លី ឬខោអាវសម្រាប់មុជទឹក យ៉ាងសាមញ្ញ នោះដែរ។ មេឃជាទូទៅស្រឡះ ច្រើនជាងស្រទុំ ជួនកាលក៏មានភ្លៀងមួយភ្លែតដែរ តែពពកតិចតួច មិនអាចបិទបាំងលំហមេឃខៀវស្រងាត់ ដ៏ធំធេងបានទេ ហើយពពកទាំងនោះ បើមើលយូរទៅ វាគូសវាសជាគំនូរក្រវេមក្រវាម ជារូបភាព

Visit Family at Bay Xao, South of Vietnam

 ទៅលេងគ្រួសារនៅស្រុក បាយឆៅ នាកម្ពុជាក្រោម ដោយពិនសំខុន យន្តហោះក្វាតាបានហោះចេញពីភ្នំពេញម៉ោង៤២០នាទី មកដល់ព្រៃនគរវេលាម៉ោង៥៣០ល្ងាច នៃថ្ងៃព្រហស្បត័ទី័៦វិច្ឆិកាឆ្នាំ២០១៤ នាំយើងទាំងបីនាក់ត្រឡប់មកស្រុកកំណើតរបស់សូបិន ដែលបានបែកទៅសហរដ្ឋអាមេរីកកាលពី១៥ឆ្នាំមុន។ បន្ទាប់ពីចេញពីចំណតយន្តហោះមក បងប្អូ​នប្រមាណ២០នាក់ មកពីភូមិបាយឆៅ ចម្ងាយជិះឡាន៥ម៉ោង នៅរង់ចាំខាងក្រៅយ៉ាងអន្ទះ សារ អបអរសាទរការមកដល់របស់យើង។ យើងនាំគ្នាចេញដំណើរត្រឡប់ទៅវិញ អស់ដំណើរ៥ម៉ោងទៀត នៅប្រមាណជាម៉ោង១២អាធ្រាត នឹងមកដល់ភូមិបាយឆៅ ស្ថិតនៅភាគខាងត្បូងនៃវៀតណាមវិញ។រថយន្តយើងបានរត់ឆ្លងកាត់ក្រងព្រៃនគរ ជិតមួយម៉ោង នាព្រលប់ថ្ងៃ៦វិច្ឆិកា ភ្នែកសម្លឹងក្រុងដែលយើងមិនដែលស្គាល់យ៉ាងយកចិត្តទុកដាក់ ឃើញម៉ូតូច្រើនជាងឡាន បើកប្រជ្រៀតគ្នា យ់ាងមានសណ្តាប់ធ្នាប់ មានលក្ខណជាអ្នកប្រើ ជាជំនិះសម្រាប់ទៅធ្វើការ ច្រើនជាងជិះកំសាន្ត ក្នុងទីក្រុងដែលសម្បូរដោយពន្លឺ មិនខុសគ្នាពីភ្នំពេញប៉ុន្មានទេ

Tourist Map in Lowell

Click on the image for more information:

ដំណើរទៅ‹ឡុងប៊ីច›ក្រុងដែលមានខ្មែររស់នៅច្រើនជាងគេ នៅស.រ.អា.

ពិន សំខុន សម្រាប់ ខ្មែរផុសស.រ.អា. នៅលេខមុនៗ យើងបានសរសេរពីការធ្វើដំណើរ ទៅកាន់ដំបន់ផ្សេងៗ កំដរអារម្មណ៍នឹងទស្សនៈលោកអ្នកអានឱ្យអណ្តែតអណ្ទូងជាមួយយើងខ្ញុំ គ្រាន់កែរអផ្សុក ឫក៏អាចជាពត៌មានសម្រាប់លោកអ្នករៀបចំខ្លួន ធ្វើដំណើរដ៏អស្ចារ្យប្រចាំជីវិតមួយផង ក៏មិនដឹង ។ តែថ្ងៃនេះ យើងសូមជូនដំណើរទៅកន្លែងផ្សេងមួយថ្មីទៀត ដែលជាក្រុងសម្បូរខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរីកនេះ គឺក្រុង‹ឡុងប៊ិច›នៃរដ្ឋ‹កាលីហ្វ័រញ៉ា›។ ពីក្រុង‹ឡូវែល›ដែលគ្រាន់តែជាទិក្រុងទី២ទៅ គេត្រូវឡើងយន្តហោះនៅ‹បូស្តុន›ហោះ៧ម៉ោង ឆ្ពោះទៅអាកាសយាន‹ឡាក់កាលិហ្វ័ញ៉ា›ឆ្ងាយដូចគេជិះយន្តហោះទៅក្រុង‹ប៉ារីស›ដែរ។ ឆ្លៀតឱកាសទៅការសាច់ញាតិផង សុបិន ខ្ញុំ នឹងប៉ុណ្ណារ៉ូ ក៏យកពេល១សប្តាហ៍ សម្រាប់កំសាន្ត នឹងសរសេរជូនជាចំណងដៃដល់មិត្តអ្នកអាន ក្នុងឱកាស‹វ៉ាឡង់តាញដេយ៍›ផង ។ យន្តហោះនឹងចេញដំណើរពី‹បូស្តុន›នៅម៉ោង៧.៤៥ព្រឹក អ្នកដំណើរត្រូវទៅដល់ព្រលានយន្តហោះឱ្យបាន២ម៉ោងមុន បើមិនបានទេនោះ