កម្ពុជាបដិសេធការស្នើសុំនាំចេញផលិតផលទឹកដោះស្រ្តីមកកាន់អាមេរិក

ប្រទេសកម្ពុជាបានធ្វើការផ្អាកជាបណ្តោះអាសន្នមិនឲ្យក្រុមហ៊ុនអាមេរិកមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋយូតា ឈ្មោះ អ៊ាមប្រូសៀ ឡាបស៏​ (Ambrosia Labs) ធ្វើការនាំចេញនូវផលិតផលទឹកដោះស្ត្រីដោយសារក្រុមហ៊ុននេះ ដំណើរការពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយ។

យោងតាមសេចក្តីរាយការណ៍របស់ទីភា្នក់ងារសារព័ត៌មានបារាំងAFP កាលពីថ្ងៃទី ២០ ខែមីនាក្រុមហ៊ុន អ៊ាមប្រូសៀ ឡាបស៏​  បានអះអាងខ្លួនឯងថាជាក្រុមហ៊ុនដំបូងគេបង្អស់ដែលនាំចេញផលិតផលទឹកដោះគោប្រភេទនេះពីក្រៅប្រទេស ដើម្បីដាក់លក់ក្នុងសហរដ្ឋអាមេរិកសម្រាប់មាតាដែលមិនអាចផលិតទឹកដោះខ្លួនឯងបានគ្រប់គ្រាន់ រឺចងបំបៅកូនដោយទឹកដោះធម្មជាតិ។​

Milk01

ក្រុមហ៊ុន​នេះ បានដំណើរការក្នុងប្រទេសកម្ពុជាដោយធ្វើការប្រមូលទិញទឹកដោះពីស្រ្តីក្រីក្រដែលមានជីវភាពខ្វះខាតសម្រាប់ធ្វើការនាំចេញ។ប្រភពដ៏ដែរបានបន្តថា ផលិតផលទឹកដោះនេះ ត្រូវបានប្រមូលទិញ រួចបង្កក និងដឹកជញ្ជូលមកកាន់សហរដ្ឋអាមេរិក ដោយដាក់លក់ក្នុងដំលៃ 20 ដុល្លារអាមេរិក ក្នុងមួយកញ្ចប់ដែលមានចំណុះ 50 ox (147 ml)។​

ដោយសារពុំទាន់មានច្បាប់អនុញ្ញាត​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាកររបស់កម្ពុជា បានផ្អាកការនាំចេញផលិតផលទឹកដោះរបស់ក្រុមហ៊ុនអាមេរិកនេះជាបណ្តោះអាសន្នសិន។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រាប់AFPឲ្យដឹងថា ដោយសារផលិតផលទឹកដោះនេះមានប្រភពមកពីសេរីរាង្គរបស់មនុស្ស  ដូច្នេះក្រុមហ៊ុនត្រូវទំនាក់ទំនងទៅក្រសួងសុខាភិបាល ដើម្បីសុំច្បាប់អនុញាតជាមុនហើយមន្ត្រីរដ្ឋាភិបាល គ្រោងនឹងចុះជួបជាមួយខាងក្រុមហ៊ុននាពេលឆាប់ៗនេះ ដើម្បីកំណត់ផលិតផលដោយសារវាជាផលិតផលរសើបបន្តិចសម្រាប់កម្ពុជា។

បន្ទាប់ពីមានការចុះផ្សាយទាក់ទងនឹងការផ្អាកការនាំចេញោដោយអាជ្ញាធរខ្មែរនេះមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)ប្រចាំកម្ពុជា​ក៏បានប្រាប់AFPកាលពីថ្ងៃទី 22 ខែមីនាថា ខ្លួនថ្កល់ទោសយ៉ាងខ្លាំងដល់ក្រុ​មហ៊ុនអាមេរិក អ៊ាមប្រូសៀ ឡាបស៏ ចំពោះការលក់ទឹកដោះធម្មជាតិពីស្រី្តកម្ពុជាដែលក្រីក្រ និងងាយរងគ្រោះ ទៅកាន់សហរដ្ឋអាមេរិក ដោយចាត់ទុកទង្វើរនេះជាការកេងប្រវ័ញ្ចលើស្ត្រីខ្មែរ និងច្បាប់ត្រូវតែហាមឃាត ហើយទឹកដោះប្រភេទនេះ គួរតែរក្សាទុកប្រើប្រាស់ក្នងស្រុក ដោយសារកុមារក្នុងប្រទេសកម្ពុជានូវប្រឈមនឹងកង្វះអាហាររូបត្ថម្ភនៅឡើយ។​