ក្រុមបេហ្ស៍ប័ល Lowell Spinners ផ្លាស់ប្តូរឡូហ្គោថ្មីសម្រាប់រដូវការ ឆ្នាំ ២០១៧

ឡូវេល​ – នៅព្រឹកថ្ងៃអង្គារ៏ទី១ ខែកុម្ភៈ ឆ្នាំ ២០១៧ មានការរៀបចំកម្មវិធីផ្សព្វផ្សាយពីការផ្លាស់ប្តូរនូវឡូហ្គោរបស់ក្រុមបេហ្ស៍ប័លLowell Spinnersនៅឯមន្ទីរពេទ្យ Lowell General Hospitalដោយមានការចូលរួមពីសំណាក់ម្ចាស់ខ្លឹបលោក ដេវ ហេលល័រ (Dave Heller)​ ។

Lowell Spring1 copy copy

កម្មវិធីផ្សព្វផ្សាយនេះគឺក្នុងគោលបំណងដើម្បីបង្ហាញពីការផ្លាស់ប្តូរឡូហ្គោចាស់ ទៅជារូបសិល្បះឡូហ្គោថ្មីរបស់ក្រុម Lowell Spinnersសម្រាប់រដូវកាលឆ្នាំ ២០១៧។ឡូហ្គោថ្មីនេះ គឺមានរូបក្រពើពណ៌បៃតងកាន់ដំបងវាយបាល់ ដែលវាជានិមិត្តសញ្ញាតំណាងឲ្យក្រុមLowell Spinners។ ហើយនៅក្នុងឡូហ្គោនោះដែរ ក៏មានរំលិចពាក្យLowell នៅខាងក្រោមរូបផងដែរ​ ដែលងាយស្រួលក្នុងការកំណត់ចំណាំ និងទាក់ទាញអ្នកគាំទ្រ។

សម្រាប់សំលៀកបំពាក់វិញ ខោ និងអាវមានពណ៌ស ដោយមានដាក់ពាក្យSpinnersដែលពណ៌ក្រហមសសេរកាត់នៅពាក់កណ្តាល ចំណែកឯឈុតអាវបែបទ័ពជើងទឹក និងខោដែលមានពណ៌ខៀវចាស់វិញ គឺមានដាក់ពាក្យLowell ពណ៌ក្រហម។ ចំណែកមួក គឺមានពណ៌ខៀវចាស់និងខ្មៅ ក៏មានសសេរអក្សរ “Lowell L” ផងដែរ។

នៅក្នុងព្រឹត្តការណ៏នោះ មានការដាក់តាំងបង្ហាញមួក និងសំលៀកបំពាក់ថ្មីរបស់ក្រុមបេហ្ស៍ប័លLowell Spinners និងលក់ជូនដល់ភ្ញៀវដែលបានចូលរួមផង។ នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការថតរូបជាអនុស្សាវរីយ៍និងការចែកជូនបាល់ដែលមានរូបភាពឡូហ្គោថ្មីរបស់ក្រុមដល់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យដែលបានចូលរួមផងដែរ៕  ដោយ សុខា រ័ត្ន