ក្រុមហ៊ុនផលិតថង់យួនៅឡូវែល ត្រូវពិន័យសំណងចំនួន 1.2លានដុល្លារ ចំពោះការបំពាន​ច្បាប់ប្រាក់ឈ្នួលLOWELL REUSABLE BAG FACTORY TO PAY NEARLY $1.2 MILLION FOR NUMEROUS LABOR VIOLATIONS, RETALIATION AGAINST EMPLOYEES

ឡូវែលរោងចក្រផលិតថង់យួដែលមានទីតាំងនៅឡូវែលមួយមានឈ្មោះថា UnWrapped, Inc.ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាអាគារក្រហម បានយល់ព្រមបង់ប្រាក់ចំនួន $1.2 លាន ជាថ្នូលទៅនឹងការដោះស្រាយលើការរំលោបលើប្រាក់ឈ្នួលរបស់បុគ្គលិក, ច្បាប់បង់ប្រាក់ម៉ោង, ច្បាប់ធ្វើការលើសម៉ោងនិងការបណ្តេញចេញបុគ្គលិកដែលបានចូលរួមក្នុងដំណើរការស៊ឺបអង្កេត ដែលកើតឡើងក្នុងកំឡុងខែមេសា ឆ្នាំ2014 ដល់ខែមេសា 2016។

ក្រុហ៊ុន UnWrapped, Incដែលបានបង្កើតឡើងនៅឆ្នាំ 1994និងជាក្រុមហ៊ុនមានសកម្មភាពជាចំបងផលិតនិងលក់ថង់យួរដល់បណ្តាផ្សារទំនើប និងមានបុគ្គលិករៀបរយនាក់ដែលត្រូវបានជួល ហើយបង់ប្រាក់តាមរយៈភ្នាក់ងារជ្រើសរើសបុគ្គលិនោះ ត្រូវបានរកឃើញប្រព្រឹត្តល្មើសនឹងច្បាប់របស់រដ្ឋ។ ករណីនេះត្រូវបានធ្វើការស៊ើបអង្កេត ដោយមានការសហការគ្នារវាងការិយាល័យអគ្គព្រះរាជអាជ្ញារដ្ឋម៉ាសាជូសេត   និងនាយកដ្ឋានប្រាក់ឈ្នួល និងប្រាក់ម៉ោងកាងារ (United State Department of Labor’s Wage and Hour Division)ដែលបានចាប់ផ្តើមនៅខែ មេសា 2016ហើយជាលទ្ធផលបានរកឃើញថា កំឡុងខែ មេសា ឆ្នាំ2014ដល់ ខែមេសា ឆ្នាំ2016អ្នកបម្រើការបណ្តោះអាសន្នក្នុងក្រុមហ៊ុន UnWrappedបានទទួលអាត្រាប្រាក់់ម៉ោងទាបជាងប្រាក់ឈ្នួលអប្បបរមាដែលកំណត់ដោយច្បាប់ ដោយក្រុមហ៊ុនបានប្រើប្រាស់ភ្នាក់ងារជ្រើសជើសបុគ្គលិកជាខែលក្នុងគោលបំណងគេចវេសពីបន្ទុករបស់ក្រុមហ៊ុន។

ការស៊ើបអង្កេត ក៏បានរកឃើញដែរថា ក្រុមហ៊ុននេះ បានល្មើសនឹងច្បាប់ឈប់សម្រាក់ពេលមានជំងឺ ដោយមិនបានផ្តល់ទៅឲ្យបុគ្គលិករបស់ខ្លួននោះទេ និងបានបណ្តេញបុគ្គលិកដែលបានសហការក្នុងកំឡុងពេលការស៊ើបអង្អេតចេញពីការងារ។ ជាងនេះទៅទៀត ក្រុមហ៊ុនត្រូវគេរកឃើញថាបានប្រើប្រាស់កុមារអាយុ 11 ឆ្នាំ ធ្វើការងារ ផងដែរ។

យោងតាមរបាយការណ៏របស់ការិយាល័យអគ្គព្រះរាជអាជ្ញារដ្ឋម៉ាសាជូសេតដែលចេញផ្សាយថ្ងៃទី 10 ខែមិនា ឆ្នាំ 2017លោក Steven Katz អគ្គនាយកក្រុមហ៊ុន UnWrapped, Incបានយល់ព្រមបង់ប្រាក់ចំនួន $1.2 លាន ចំពោះការរំលោបច្បាប់ការងាររបស់រដ្ឋ ដែលក្នុងនោះ ក្រុមហ៊ុន តំរូវឲ្យបងប្រាក់ចំនួន $293,170ចំពោះករណីការខកខានបង់ប្រាក់ឈ្នួលអប្បបរមា,មិនបានផ្តល់ការឈប់សម្រាក់ពេលមានជំងឺ និងការរើសអើមប្រឆាំងទៅនឹងបុគ្គលិក 2 រូបដែលបានសហការក្នុងការសើបអង្កេត។ ប្រភពដដែរ ក៏បានឲ្យដឹងថា លោក Katzក៏ត្រូវបង់ប្រាក់ចំនួន $890,021ចំពោះការបំពានច្បាប់ធ្វើការលើសម៉ោងរបស់សហព័ន្ធដោយបូកបន្ថែមនឹងការផាកពិន័យចំនួន $8,350ចំពោះការរំលោបច្បាប់ពលកម្មកុមារផងដែរ។ លោក Katz ក៏បានយល់ព្រមទទួលបុគ្គលិក 2 នាក់ដែលបានបណ្តេញចេញឲ្យចូលធ្វើការងារធម្មតាវិញ និងបងប្រាក់ម៉ោងការងារដែលខតខាងដល់អ្នកទាំង 2 ផងដែរ។

យោងតាមច្បាប់កាងារនៅម៉ាសាជូសេត ប្រាក់ឈ្នួលអប្បបរមាដែលបានចូលជាធមានកាលពីខែ មករា ឆ្នាំ 2017សម្រាប់អ្នកបំរើការងារភាគច្រើន បានកើនឡើងដល់ 11 ដុល្លារ ក្នុងមួយម៉ោង និង 8 ដុល្លារ ក្នុងមួយម៉ោង សម្រាប់អ្នកបំរើការងារនៅក្នុងវិស័យកសិកម្ម។ សម្រាប់ការងារលើសម៉ោងអ្នកបំរើការងារភាគច្រើនដែលធ្វើការលើសពី 40 ម៉ោងក្នុងមួយសប្តាហ៏  ត្រូវបងប្រាក់បន្ថែមសម្រាប់កិច្ចការលើសម៉ោងនោះ ដោយគិតអាត្រាយោងហោចណាស់ 1.5 គុណនឹងអាត្រាប្រាក់ម៉ោងធម្មតាសម្រាប់ម៉ោងនិមួយៗ ដែលលើស 40 ម៉ោងនោះ។

ច្បាប់ក៏បានអនុញ្ញាតឲ្យអ្នកបំរើការងារ  ប្រើប្រាស់ការឈប់សម្រាក់ពេលមានជំងឺ​(Earned sick time)ប្រសិនបើអ្នកបំរើការងារនោះ (រឺកូន, ប្តីរឺប្រពន្ធ, ឪពុកម្តាយ រឺឪពុកម្តាយរបស់ប្តីរឺប្រពន្ធ) មានជំងឺ, មានគគ្រោះថ្នាក់របួស រឺមានការណាត់ជួបជាមួយគ្រូពេទ្យជាទៀងទាត់ណាមួយនោះ។

ប្រសិនបើជឿជាក់ថាសិទ្ធរបស់លោកអ្នកត្រូវបានបំពាន់ក្នុងប្រការណាមួយនៅកន្លែងការងារ សូមទំនាក់ទំនងទៅកាន់ការិយាល័យតម្លាភាពការងារ (Fair Labor Division)តាមរយៈ Hotline (617) 727-3465។ លោកកអ្នកក៏អាចចូលទៅកាន់វ៉ិបសាយ www.mass.gov/ago/fairlaborសម្រាប់ព័ត៌មានទាក់ទងនឹងច្បាប់ប្រាក់ឈ្នួល និងប្រាក់ម៉ោងការងារសម្រាប់រដ្ឋម៉ាសាជូសេត។