ខួបថ្ងៃ២៣តុលាប្រារព្ធនៅឡូវែល

ដោយ ខ្មែរផុសស.រ.អា.

រំលឹកខួបថ្ងៃ‹២៣តុលា១៩៩១› មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយសារតែកិច្ចព្រមព្រាងដែលធ្វើនៅក្រុងប៉ារីសនាថ្ងៃនោះ បានសន្យាថានឹងផ្តល់សុខសន្តិភាពនឹងលទ្ធីប្រជាធិបតេយ្យដល់ប្រទេសកម្ពុជា

លោកស្រី សុងហ្គាស
លោកស្រី សុងហ្គាស ព្រឹទ្ធសមាជិកអាមេរិកាំង, លោក កេណឺ ឌី អភិបាលក្រុងឡូវែល ថតជាមួយវាគ្មិនកិត្តិយសមកពីរដ្ឋ៧ នៃកិច្ចប្រជុំខួប ថ្ងៃ២៣ តុលានៅឡូវែល

នឹងប្រជាពលរដ្ឋខ្មែរហើយកងរក្សាសន្តិភាពសហប្រជាជាតិ ក៏បានចូលមករៀបចំបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ ប្តើមការបោះឆ្នោតសាកល ហើយធានាការគោរពសិទ្ធមនុស្សចាប់តាំងពីពេនោះមក គួរឱ្យមានសង្ឃឹមជាទីបំផុត… ក៏ប៉ុន្តែ ២៥ឆ្នាំក្រោយមក ឈាមខ្មែរនៅតែហូរមិនដែលស្រាក សិទ្ធពលរដ្ឋខ្មែរនៅតែត្រូវខ្មែរគ្នាឯងប្រវ័ញ្ញរំលោភ ជនភៀសខ្លួននយោបាយ ភៀសរបបផ្តាច់ការ ភៀសទូរភឹក្សសេដ្ឋកិច្ច នៅតែបន្ត… ដែលជាបុព្វហេតុ ដែលនៅគ្រប់ទីកន្លែង ធ្វើឱ្យមានការរំលឹកខួបនៃថ្ងៃ‹២៣តុលា១៩៩១› យ៉ាងទូលំទូលាយនៅតាមសហគមន៍ខ្មែរដែលនៅរាយពេញពីភពលោក ហើយទាមទារឱ្យភាគីហត្ថលេខី ត្រឡប់មកពង្រឹងសេចក្តីសម្រេចរបស់ខ្លួន ដើម្បីឱ្យមានការគោរពកិច្ចព្រមព្រាងនោះក្រុងប៉ារីសនោះ ឱ្យបានត្រឹមត្រូវ។

 

ខួបថ្ងៃទី២៣ត្រូវនឹងថ្ងៃអាទិត្យនៃឆ្នាំនេះនៅឡូវែល តាមការណែនាំរបស់ ឬទ្ធី អ៊ុង – វាស្នា នួន អតីតក្រុមប្រឹក្សាក្រុង នឹង វណ្ណ ម៉ែន សកម្មជនសង្គ្រោះជាតិ បានណែនាំសមាគម‹ខារ៉ាដ KHARAD›សមាគម‹ខ្មែរណែតវើក-KPNC›‹សម្ព័ន្ធខ្មែរអាមរិកាំង-CAA›‹សម្លេងប្រជាធិបតេយ្យ-VOD›មកពីតំបន់ជាច្រើននៃសហរដ្ឋអាមេរីក នឹងពីស្រុកខ្មែរផង ឱ្យមកប្រារព្ធពីធីដ៏សំខាន់សម្រាប់គាំទ្រប្រជាពលរដ្ឋកម្ពុជា ពិតំបន់ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេនាឆ្នេរខាងកើតនៃសហរដ្ឋអាមេរីក។

លោក វាសនា នួន អតីតក្រុមប្រឹក្សាក្រុងឡូវែលខ្មែរទី២
លោក វាសនា នួន អតីតក្រុមប្រឹក្សាក្រុងឡូវែលខ្មែរទី២
លោក​ រិទ្ធ អ៊ុង អតីតក្រុមប្រឹក្សាក្រុងខ្មែរទី១
លោក​ រិទ្ធ អ៊ុង អតីតក្រុមប្រឹក្សាក្រុងខ្មែរទី១

សាធារណជនប្រមាណ១៥០នាក់ បានមកជួបជុំំគ្នាតាំងពិម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាច ដើម្បីស្តាប់ប្រវត្តិនៃទំនាស់ដែលបណ្តាលឱ្យមានកិច្ចប្រជុំអន្តរជាតិក្រុងប៉ារីស, ស្តាប់ប្រតិកម្មនានាចំពោះការរំលោភ‹សន្ធិសញ្ញាក្រុងប៉ារីស› ពីសំណាក់អាជ្ញាធរខ្មែរ នឺងមានការគាំទ្រសំណើរជាច្រើន ដែលអាចជាដំណោះស្រាយចំពោះវិបត្តិដែលមានជាបន្តរបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។ រូបភាពនៃកិច្ចប្រជុំកាលពីឆ្នាំ១៩៩១នៅប្រទេសបារាំង បានត្រូវបញ្ចាំងបង្ហាញភ្ញៀវរលឹកឡើងវិញនូវគុណសម្បត្តិនៃកិច្ចព្រមព្រាង, វាគ្មិនសំខាន់ៗបានឡើងថ្លែងការណ៍ ប្តើមដោយប្រធាន វេជ្ជបណ្ឌិត បប អ៊ុង(នៅបូស្តុន) បន្តរដោយវិស្វករ អ៊ូ គឹមហួត(ហ្វីឡាដែលហ្វៀ)។ លោកអភិបាលក្រុងឡូវែល បានអញ្ជើញមកថ្លែងស្វាគមន៍ភ្ញៀវអបអរសាទរចំពោះវត្តមានភ្ញៀវដែលបានចូលរួម,លោកស្រីព្រឹទ្ធសមាជីកសភា នីគី សុងគ្ហាស បានមកសម្តែងការគាំទ្រយ៉ាងសកម្ម នូវស្មារតីនៃកិច្ចព្រមព្រាងក្រុងប៉ារីសនេះ លោកស្រីបានសរសេរលិខិតថ្កោលទោសលោក ហ៊ុន សែន  នឹងធ្វើច្បាប់សម្រាប់ជួយកែរការរំលោភកិច្ចព្រមព្រាងរបស់កម្ពុជាផង។ ប៉ា ងួនទៀង ប្រធានអង្គការក្រៅរដ្ឋាភិបាល‹VOD›មកពីកម្ពុជា បានមកលាតត្រដាងបង្ហាញពីភស្តុតាងជាក់ស្តែង ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ ជូនសាធារណជននៅក្រៅប្រទេស, រីឯលោក ហុង លីម សមាជិកសភាអូស្ត្រាលី ក៏ចូលរួមចែករំលែកកង្វល់របស់លោក តាមទំនាក់ទំនង‹អាំងទែណេត› ចំពោះទង្វើរបស់រដ្ឋាភិបាលខ្មែរ ដែលលោកហៅថាជារដ្ឋាភិបាល‹តិរច្ឆាន› ជាមួយអង្គប្រជុំនៅឡូវែលដែរ។

បណ្ឌិត បប អ៊ុង (បូស្តុន) ថតជាមួួយ សុបិន ពិន
បណ្ឌិត បប អ៊ុង (បូស្តុន) ថតជាមួួយ សុបិន ពិន
លោក អែត កេណឺឌី អភិបាលក្រុងឡូវែល
លោក អែត កេណឺឌី អភិបាលក្រុងឡូវែល

ទាំងអស់គ្នា សុទ្ធសឹងជាបញ្ញាវន្តមកពីរដ្ឋនានា ជុំវិញសហរដ្ឋអាមេរីក កម្ពុជា នឹង អូស្ត្រាលី បានមូលគំនិតចោទប្រកាន់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយ ហ៊ុន សែន ថាជាអ្នកបានបំផ្លាញស្មារតីនៃកិច្ចព្រមព្រាងក្រុងប៉ារីសឆ្នាំ១៩៩១ ដោយបន្តរការកាប់សម្លាប់ ពីរបបខ្មែរក្រហម ដោយធ្វើអ្វីគ្រប់យ៉ាងដើម្បីបំបាត់គណបក្សប្រឆាំង ដោយអំពើពុករលួយលើសម្បត្តជាតិនឹងសម្បត្តិពលរដ្ឋ ហើយមានបរទេសវៀតណាមដឹកនាំពីក្រោយនយោបាយកម្ពុជា៕