ខ្មែរឡូវែលធ្វើបុណ្យ“ហាឡូវីន”

ខ្មែរផុសស.រ.អា

នារសៀលថ្ងៃទី ២៩ ខែតុលា នៅភោជនី ដ្ឋាន សាន់នីដា ក្នុងទីក្រុងឡូវែល សហគមន៍ខ្មែរ បានប្រារឰពិធីបុណ្យហាឡូវីន ដែលជាបុណ្យ ប្រពៃណីរបស់ជនជាតិអាមេរិកាំងក្នុងនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងគណក្រុម ប្រឹក្សាក្រុងនៃទីក្រុងឡូវែល ព្រមទាំងបងប្អូន ខ្មែរប្រមាណ២០០នាក់ ។

 

 

បើទោះជាពិធីបុណ្យហាឡូវីន មិនមែនជា បុណ្យជាតិរបស់ខ្មែរក៏ដោយ ប៉ុន្តែខ្មែរ-អាមេរិ កាំងបានធ្វើឱ្យក្រុមដឹកនាំសិល្បៈរៀបចំកម្មវិធី ទាក់ទាញការចូលចិត្តពីសហគមន៍ខ្មែរបានយ៉ាង ច្រើន គេមានទាំងលើកការសម្តែងសិល្បៈ ល្ខោន បាសាក់ដែលមានលក្ខណៈគូរមុខមាត់ នឹងស្លៀក ពាក់គ្រឿងតាមប្រពៃណី ហាឡូវីន ក្នុងគោល បំណងបង្ហាញអំពីវប្បធម៌ចម្រុះខ្មែរនឹងអាមេរិកាំងផង ។ គេនៅចាំបានថា ល្ខោនបានសាក់ដែល មានការតុបតែងខ្លួនខុសប្លែកពីសិល្បៈផ្សេងៗនៅ កម្ពុជា គឺមានកំណើតនៅកម្ពុជាក្រោម និងមក រស់ឡើងវិញនៅឡូវែលនេះ ដោយសារស្នាដៃ លោកគ្រូ សុវណ្ណដារ៉ា នាង ដែលខិតខំប្រមូល ចំណេះពីសាកលវិទ្យាល័យវិចិត្រសិល្បៈមករៀបចំរក្សាវប្បធម៌ជាមិនឱ្យរលត់បាន ។ សមស្រប ទៅនឹងកម្មវិធីបុណ្យនេះផងដែរ ការលើកល្ខោន បាសាក់មកសម្តែងនៅក្នុងកម្មវិធីបុណ្យហាឡូវីន របស់ជនជាតិអាមេរិកាំង គឺពិតជាធ្វើឱ្យមាន ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកដែល បានចូលរួមក្នុងពិធីបុណ្យនោះ ក៏ព្រោះតែការ រៀបចំតុបតែងខ្លួន ការសម្តែងល្ខោនមានភាព លេខធ្លោរ ។ នៅក្នុងថ្ងៃនោះដែរ លោកអតីត អភិបាលក្រុងទីក្រុងឡូវែល រ៉តនី អេលីយ៉ុត បាន តុបតែងខ្លួន ខុសប្លែកគេដោយលោកបានស្លៀក ពាក់ជាអ្នកដែលរស់នៅលើកោះមួយ និងលោកក៏ បានឆ្លៀតពេល ដើម្បីប្រកាសរកជំនួយសប្បុរស បន្ថែម ដើម្បីជួយជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលលោកនឹងចុះទៅដោយផ្ទាល់ក្នុងពេលឆាប់ៗ នេះ ។

halloween-3halloween-2

គួរកត់សម្គាល់ផងដែរថា ពិធីបុណ្យ ហាឡូវីន គឺជាពិធីបុណ្យមួយដែលមានប្រជា ប្រិយភាពសំរាប់គ្រប់ស្រទាប់វណ្ណៈ ហើយនៅក្នុង ថ្ងៃនោះដែរ គ្រប់គ្នាដែលបានចូលរួមក្នុងពិធី បុណ្យនោះរួមទាំងកុមារតូចៗ គឺមានការរៀបចំ តុបតែងខ្លួនគូសមុខ ឬពាក់មុខខ្មោច ឬចោរ សមុទ្រខុសប្លែកពីគ្នាគួរឱ្យចាប់អារម្មណ៍ ។

បន្ទាប់ពីចប់កម្មវិធីសម្តែងសិល្បៈផ្សេងៗ និងការសម្តែងល្ខោនមកលោក វណ្ណ ម៉ែន ក៏បាន ធ្វើការថ្លែងអំណរគុណដល់ភ្ញៀវដែលបានអញ្ជើញ ចូលរួមជាកិត្តិយស និងថតរូបទុកជាអនុស្សាវរីយ៍ ជាមួយក្រុមសម្តែងព្រមជាមួយថ្នាក់ដឹកនាំរដ្ឋ ម៉ាសាឈូសេត និងក្រុមប្រឹក្សានៃទីក្រុងឡូវែល ។ ឆ្លៀតក្នុងឱកាសនោះដែរលោកនាយកគ្រប់ គ្រងនៃវិទ្យុវីអូឌី គឺលោក ប៉ា ងួនទៀង ផ្សាយ នៅប្រទេសកម្ពុជាក៏បានអញ្ជើញចូលរួមក្នុងកម្ម វិធី និងមានការថ្លែងអំណរគុណដល់អ្នកដែល តែងតែគាំទ្រគ្រប់វិស័យដល់វិទ្យុ និងបានថតរូប ជាអនុស្សាវរីយ៍ជាមួយគ្នាដែរ ។

halloween-1

យ៉ាងណាមិញកម្មវិធីបុណ្យនោះបានបញ្ចប់ទៅដោយរលូនព្រមទាំងមានការប្រគុំតន្ត្រីសំរាប់ រាំកម្សាន្ត និងទទួលបានភោជនីយអាហារយ៉ាង រីករាយ ។ នេះជាឱកាសដែលល្អមួយក្នុងការ លើកបង្ហាញអំពីសិល្បៈល្ខោនបាសាក់នៅក្នុង ចំណោមវប្បធម៌បរទេសឱ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ស្របជាមួយកម្មវិធីបុណ្យរបស់អាមេរិកាំង ដែលជាទឹកដីទីពីរនៃបងប្អូនខ្មែរ និងដឹង កាន់តែច្បាស់ថែមទៀត ពីសិល្បៈដែលជាឫស គល់របស់ខ្មែរពិតៗ។