ខ្សែភាពយន្ត អែនជឺលីណា ជោលី ចាក់បញ្ចាំងនៅប្រទេសកម្ពុជា

ខ្សែភាពយន្តដែលផ្តើមថតតាំងពីឆ្នាំ២០១៥ ក្នុងទឹកដីកម្ពុជាគឺរឿង “មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ”ដែលលាតត្រដាងពីជីវិតពិត របស់កុមារីម្នាក់ក្នុងរបបខ្មែរក្រហមដឹកនាំដោយលោកស្រី អែនជឺលីណា ចាក់បញ្ចាំងនៅខេត្តសៀមរាបនៅថ្ងៃទី ១៨១៩ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រោមអធិបតីភាពព្រះមហាក្សត្រនរោត្តម សីហមុនី  និងសម្តេចម៉ែ មុនីនាថ សីហនុ។

រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ ខ្ញុំ” គឺវាឆ្លុះបញ្ចាំងពីសាច់រឿងពិតរបស់ក្មេងស្រី អាយុ៥ឆ្នាំម្នាក់រួមជាមួយក្រុមគ្រួសារបានឆ្លងកាត់ និង តស៊ូយ៉ាងវេទនា ដើម្បីបានរស់នៅក្នុងរបប កម្ពុជាប្រជាធិតេយ្យក្លែងក្លាយពីឆ្នាំ១៩៧៥ដល់ ១៩៧៩។

Layout No.219(24P).qxp

ក្មេងស្រីម្នាក់នោះគឺអ្នកស្រី អ៊ឹង លួង ជាជនរងគ្រោះមួយក្នុងចំណោមជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់សមាជិកក្រុមគ្រួសារ ដូចជាឪពុក ម្តាយ បងប្អូនស្រី២នាក់ និងសាច់ញាតិ២០នាក់ ផ្សេងទៀតនៅក្នុងរបបប៉ុលពតនោះ ។ បន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៨០ អ្នកស្រីបានរត់គេចខ្លួនទៅកាន់ជំរុំ ជនភៀសខ្លួននៅក្នុងប្រទេសថៃបន្ទាប់មកត្រូវបានបញ្ជូនបន្តមករស់នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះអ្នកស្រីជាអ្នកនិពន្ធសៀវភៅ, ជាសម្មជនសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក និងជាអ្នកនិពន្ធនៃរឿងនេះដែរ។

ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទឹកដីខេត្តបាត់ដំបង និងខេត្តសៀមរាប ហើយពលរដ្ឋខ្មែរប្រហែលជា៥០០នាក់បានចូលរួមក្នុងការសម្តែងក្នុងខ្សែភាពយន្តនេះ។ អ្វីដែលសំខាន់នោះ គឺសាច់រឿងទាំងស្រុងនិយាយជាភាសាខ្មែរ ចំណែកអ្នកសម្តែងទាំងអស់ គឺជាអ្នកដែលរស់រៀនមានជីវិតពីរបបវាលពិឃាតនេះ។

ការចេញជារូបរៀងនៃភាពយន្តនេះគឺដោយ សារតែឥទ្ធិពលរបស់កូនចិញ្ចឹមដើមកំណើតខ្មែរគឺ ម៉ាដុក ជោលីភីត ដែលបានបង្ហាញពីចំណាប់ អារម្មរណ៍របស់ខ្លួនក្នុងប្រទេសកំណើត និងបានបញ្ជុះបញ្ចូលម្តាយរបស់ខ្លួនលោកស្រី ជោលី និងអ្នកស្រី អ៊ឹងលួង ឱ្យផលិតជាខ្សែភាពយន្តនេះឡើង។ ក្នុងនោះ ម៉ាដុត ក៏បានចូលរួមជួយក្នុងដំណើរការនៃការផលិតខ្សែភាពយន្តនេះផងដែរ។

Layout No.219(24P).qxp

លោកស្រី ជោលី មានការចាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីថតខ្សែភាគយន្តរឿង Tomb Raider ក្នុងអំឡុងឆ្នាំ ២០០០មកម៉្លេះ។ បន្ទាប់ ពីថតចប់មិនយូរប៉ុន្មាន ជោលី ក៏បានត្រឡប់មកប្រទេសកម្ពុជាម្តងទៀត ក្នុងនាមជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារជំរុំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិដែល ច្ចុប្បន្នជាប្រេសិតពិសេស។ ក្នុងឆ្នាំ២០០២ ជោលី បានសុំកូនប្រុសកម្ពុជាដំបូងជាកូនចិញ្ចឹម គឺ ម៉ាដុក ពីមណ្ឌលកុមារ កំព្រា ខេត្តបាត់ដំបង។

ក្នុងឱកាសនៃពិធីបើកចាក់បញ្ចាំងភាពយន្ត “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ”ក៏មានវត្តមានព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេច បរមនាថនរោត្តម សីហមុនី និងសម្តេចម៉ែ មុនីនាថ សីហានុុ ព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចូលរួមផងដែរ។

ខ្សែភាពយន្តខ្នាតធំនេះចាក់បញ្ចាំងនៅខេត្តសៀមរាបចំនួនពីរថ្ងៃ គឺថ្ងៃទី១៨ និង១៩ ខែកុម្ភៈ នេះ ។ បន្ទាប់មកគ្រោងនឹងចាក់បញ្ចាំងនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៨ នៅបាត់ដំបង នៅថ្ងៃទី២៣ និងផ្សព្វផ្សាយទូទាំងពិភពលោកនៅខែកញ្ញា ចុងឆ្នាំនេះ តាមរយៈបណ្តាញផ្សព្វផ្សាយ Netflix ។

ការចាក់បញ្ចាំងរឿង“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ”នេះ គឺជាការបង្ហាញមួយសម្រាប់ជាការចងចាំដ៏ឈឺចាប់របស់ពលរដ្ឋខ្មែរនៃរបបប្រល័យ ពូជសាសន៍ដែលបានកើតឡើង នៅអតីតកាល ក្នុងប្រទេសដ៏កំសត់មួយនេះ និងក៏ជាចំណេះដឹងមួយសម្រាប់អ្នកជំនាន់ក្រោយ ។ ជាងនេះទៅទៀត ភាពយន្តនេះក៏ជារឿងរាវមួយដែលអាចឱ្យពិភពលោកដឹងឮពីសង្គ្រាម និងការសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ដ៏ឃោឃៅនៅរបបប្រល័យពូជសាសន៍នេះ ៕