គណកម្មការបង្កើនសម្លេងសហគមន៍ខ្មែរនៅឡូវែល

ខ្មែរផុសស.រ.អា.

កិច្ចប្រជុំមួយបានត្រូវបង្កើតឡើងនៅ‹មណ្ឌលសិក្សាវិជ្ជាកែរលំអសម្ភស្ស›(អតីតសមាគមខ្មែរ) ដោយមានសមាជិកសហគមន៍ ប្រមាណ២០នាក់ចូលរួម មានជាអាថិ លោក ប៉ាន់ សូ, លោក សេង ហាប់, លោក ដមីនីក ឡាយ…កាលពីថ្ងៃអាទិត្យទី២៨មករា។ អង្គប្រជុំមានបំណង រៀបចំឱ្យមានដំណាងសម្លេងសហគមន៍ខ្មែរនៅក្នុងរចនាសម្ព័ន្ធអំណាចក្រុងឡូវែល, មានតួរនាទីជាសមាជិកក្នុងក្រុមប្រឹក្សា‹ខ្មែផុស›‹ខ្មែផុស›កម្លាំងចិត្ត ដោយការខិតខំជួយសហគមន៍ឱ្យមានដំណាងរបស់ខ្លួន តែធ្វើមិនបានផលអ្វីសោះ› ខ្លះទៀតឱ្យយោបល់ថា‹សហគមន៍ខ្មែរយើងនៅបែកគ្នាជាដុំៗនៅឡើយ មិនអាចផ្គុំកម្លាំងបានទេ!› ខ្លះទៀតថា‹សហគមន៍ឯទៀតមានពួកស្បែកសជាដើម មិនចង់ឃើញសហគមន៍ខ្មែរយើងងើបបាននៅឡើយទេ›ខ្លះទៀតសួរថា‹ជីតដល់ពេលបោះឆ្នោតក្រុមប្រឹក្សាក្រុងម្តងទៀតទៅហើយ មានដឹងឈ្មោះបេក្ខជនខ្មែរខ្លះហើយឬនៅ?›។

នៅលើយោបល់ទាំងនោះ សមាជិកភាគច្រើនយល់ថា‹ជាគំនិតល្អមួយដែលចង់បង្កើតដំណាងរបស់សម្លេងសហគមន៍ខ្មែរឱ្យបាន!› ខ្លះថា‹ចង៉ជួយណាស់ហើយ តែមិនមានពេលគ្រប់គ្រាន់សម្រាប់មកជួបប្រជុំគ្នាទេ…›លោក ប៉ាន់ សូ សន្យាថាធ្វើលិខិតទៅប្រាប់បងប្អូនខ្មែរពី‹បំណងប្រមូលគំនិតរួមសម្បាច់គ្នា ឱ្យមានដំណាងពិតប្រាកដរបស់សហគមន៍ ដែលបំរើផលប្រយោជន៍សហគមន៍ ហើយដែលសហគមន៍ខ្មែរបានប្រមូលបោះឆ្នោតឱ្យ› ។ មកទល់ពេលនេះ មានយោបល់ខុសគ្នាខ្លះនៅត្រង់‹ចង់ឃើញបេក្ខជនខ្មែរឈរឈ្មោះចេញពី គណកម្មការដែលបំរុងកើតឡើងនោះ› ខ្លះទៀតយល់ថា‹គ្រាន់តែគាំទ្របេក្ខជនណាដែលមកចរចាសុំការគាំទ្រពីសហគមន៍› យោបល់មួយទៀតរបស់ លោក សេង ហាប់ ថា‹ដោយសារខ្មែរចេញឈរឈ្មោះច្រើន ហើយម្នាក់ៗតែងតែធ្វើការរៃអង្គាសលុយពីសហគមន៍ គួរណាស់តែសហគមន៍ខ្មែរធ្វើការឃោសនារៃអង្គាសឱ្យបេក្ខជនទាំងនោះតែម្តងឱ្យបេក្ខជនទាំងអស់គ្នាជាការស្រេច›។ នៅពេលសួរយោបល់‹ខ្មែរផុស›នៅពេលនោះ បានឱ្យយោបល់ថា‹យើងមានទស្សនជាខ្មែរ-អាមេរីកាំង មិនមែនឱ្យតែជាខ្មែរយើងនឹងគាំទ្រនោះទេ យើងប្រើលក្ខខណ្ឌសមត្ថភាពនឹងប្រវត្តិយូរអង្វែងជួយជ្រោមជ្រែងសហគមន៍ បើខ្មែរនឹងបរទេសស្មើគ្នាយើងយកខ្មែរ…›។

អង្គប្រជុំបានឱ្យដឹងថា លើកនេះជាការសាកល្បងប្រជុំលើកទី៣ហើយ ដោយសារលើកនេះមានអ្នកចូលរួមច្រើនការប្រជុំក៏សាដើមជាលើកទី១វិញ ហើយសន្យាថានឹងជួបគ្នាជថ្មីទៀតនៅ២សប្តាហ៍ម្តង, លើកក្រោយនៅថ្ងៃអាទិត្យទី៨ ម៉ោង១១ព្រឹក នៅកន្លែងដដែល។ មុននឹងបញ្ចប់ លោកដូមីនីក ឡាយ សួរថា‹តើការប្រជុំគ្នាធ្វើរឿងហ្នឹង ខុសច្បាប់ឬអត់?›ចម្លើយជាទូទៅថា‹ការប្រជុំជាលក្ខណៈផ្តល់ការពិគ្រោះមិនមែនជាការខុសច្បាប់ទេ!› តែ លោក សេង ហាប់ និយាយថានឹងមានការចូលវិភាគទានប្រចាំខែ ឬប្រចាំឆ្នាំ ដែលតម្រូវឱ្យមានការគ្រប់គ្រងស្របច្បាប់៕