ចំណាប់អារម្មណ៍បន្ទាប់ពីដំណើរបានបញ្ចប់ (តចប់)

តពីលេខមុន

ទាំងតំបន់ប្រជាជន, តំបន់អ្នកមានសម្បត្តិនឹងអំណាច, ទាំងវិហារជំនឿរបស់ប្រជាជនផង – រីឯសឹង្ហបូរីវីញ មាន‹តំបន់កាពារ›ដែរតែតិចជាងនៅសៀងហៃ តែទីនោះបែរជាស
ម្បូរ‹សារមន្ទីរ›ទៅវិញ ដោយគេប្រមូលរបស់របរដែលមានតម្លៃប្រវត្តិសាស្ត្រ មកដាក់ឱ្យនៅតែមួយកន្លែង នេះជាវិធីថែររក្សាប្រវត្តិសាស្ត្ររបស់គេ នៅពេលមានដីទំហ៊ំតូច។

ម្ហូបអាហារនៅភ្នំពេញ
ម្ហូបអាហារនៅភ្នំពេញ
ប៉ូលិសនៅភ្នំពេញ
ប៉ូលិសនៅភ្នំពេញ

ងាកមកកម្ពុជាវិញ មានលំដាប់ថ្នាក់បន្ទាប់ដោយផ្ទះធំៗ មានតែនៅ‹ទីក្រុង› របៀបគ្នានឹងទីក្រុងរបស់វៀតណាមដែរ តែក្រៅក្រុងវិញ គុណភាពបានធ្លាក់ចុះទៅជា‹ជនបទ›យ៉ាងឆាប់រហ័ស់ដូចគ្នា។ សង្គ្រោះបន្ទាន់មានតិចតួច ស្ទើតែអត់ក៏ដូចគ្នា – មធ្យោបាយដឹកជញ្ជូនសាធារណមិនមានដាក់ឱ្យប្រើគ្រប់គ្រាន់ទេ ដែលជាបុព្វហេតុនៃភាពចង្អៀតចង្អល់ក្នុងក្រុង ស្ទះចរាចរគ្រប់កន្លែង ម្លោះហើយតម្រូវឱ្យប្រើកងប៉ូលិសច្រើន(ប៉ូលីសនៅវៀតណាមមានប្រសិទ្ធភាពច្រើនជាង)។ ម្ហូបអាហារសាធារណនៅកម្ពុជា មានគុណភាពទាបជាងនៅវៀតណាមទៅទៀត ភោជនីយដ្ឋានចែកជា២ធុនខុសគ្នា គឺម្ហូបសម្រាប់អ្នកមានលុយច្រើន ដែលប្រណិត, ដែលប្លែក, ដែលបរទេស, នៅក្នុងអាគារទំនើប, វត្ថុធាតុដើមសុទ្ធតែដឹកមកពិបរទេស ផ្ទុយគ្នានឹងម្ហូបសម្រាប់អ្នកក្រ ដែលថោក, ដែលគ្មានអនាម័យ, ដែលគ្មានការត្រួតពិនិត្យបន្ថែមលើការផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងស្រុក, វាបានធ្វើឱ្យអ្នកដំណើរទៅពីឆ្ងាយ មានការលំបាកនឹងស្នាក់អាស្រ័យនៅកម្ពុជាជាទីបំផុត បងប្អូនខ្មែរខ្លះយកម្ហូបអាហារពីអាមេរីកទៅជាប់ជាមួយខ្លួន មិនហូបអាហារនៅស្រុកខ្មែរទេ។ នៅកម្ពុជាអ្នកស្រុកនិយាយថា វត្ថុធាតុដើម សុទ្ធសឹងតែដឹកមកពិវៀតណាម បានជាធ្វើឱ្យមនុស្សឈឺ តែផ្ទុយគ្នានឹងការសន្និដ្ឋាននេះ ម្ហូបអាហារនៅវៀតណាម ទោះជាម្ហូបអាហារអ្នកជនបទក៏ដោយ មិនបានធ្វើឱ្យអ្នកបរិភោគឈឺថ្កាត់ទេ ថាន័យថា‹ទំនិញដឹកចេញពីវៀតណាមមកកម្ពុជា មិនមែនជាទំនិញដែលចែកចាយនៅវៀតណាមទេ›- នេះជាការសន្និដ្ឋានជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរកម្ពុជាមិនដែលបង្ហាញពីធាតុពិតនៃរឿងនេះទេ – ហើយបើមានយ៉ាងនេះមែន គេឱ្យឈ្មោះថា‹វិច្ឆេតកម្មសេដ្ឋកិច្ច›ក្នុងកម្ពុជា។

រូបនៅសាយហ្គន
រូបនៅសាយហ្គន
ភូមិចាស់នៅសៀងហៃ
ភូមិចាស់នៅសៀងហៃ

២-ភាពរីករាយរបស់ប្រជាជនៈ ក្នុងចំណោមប្រទេសទាំង៤ដែលយើងឆ្លងកាត់ នៅប្រទេសសឹង្ហបូរីយើងឃើញថាប្រជាពលរដ្ឋមានសេចក្តីសង្ឃឹមលើអនាគតរបស់គេខ្លាំងណាស់ បានន័យថាជីវិតគ្រួសារគេ ដែលពឹងផ្អែកទៅលើការរីកចំរើននៃប្រទេស មានភាពហ្នឹងហ្ន, ធ្វើគម្រោងច្រើនឆ្នាំបាន, ក្នុងបរិយាកាសសុច្ចរឹត, សង្គមយុត្តធម៌ស្មើៗគ្នា, មានប្រព័ន្ធពត៌មានសេរីគ្រប់គ្រាន់ ដែលធ្វើឱ្យពលរដ្ឋ មើលឃើញវែងឆ្ងាយនឹងធំធេង។ ប្រទេសមានវិជ្ជមាឌធំស្មើក្រុងភ្នំពេញតែប៉ុណ្ណោះ តែទំហ៊ំអភិវឌ្ឍន៍នៅខ្ពស់ត្រដែតមិនមានពឹងពាក់នឹងជំនួយប្រទេសណាមួយទេ ហើយក៏មានសម្លេងមាំទាំជាប្រទេសធំមួយនៅក្នុងអាស៊ានដែរ។ ប្រទេសចិនដំំណាងដោយសៀងហៃ ជាក្រុងសេដ្ឋកិច្ចនឹងពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនកុម្មុយនិស្ត អាចនឹងមានលុយច្រើនមែន សុទ្ធជារបស់រដ្ឋ តែមនុស្សមិនមានសេចក្តីសង្ឃឹមច្រើនទេ ដោយជាទូទៅពលរដ្ឋក្រណាស់ ច្រើនរស់នៅដោយការឧប្បត្ថម្ភ ប្រព័ន្ធទាក់ទងត្រូវរងការត្រួតពិនិត្យ មនុស្សចិនកុម្មុយនិស្តចេះសើចឬយំទៅតាមអារម្មណ៍របស់រដ្ឋ វាផ្ទុយពិចិននៅសឹង្ហបូរីដែលពលរដ្ឋនឹងរដ្ឋសើចនឹងយំបានទៅតាមអារម្មណ៍ផ្ទាល់ម្នាក់ៗបាន។ ប្រទេសវៀតណាមក្នុងរបបកុម្មុយនីស្ត មានប្រព័ន្ធរៀបចំប្រទេសកំរឹតទាបជាងចិន ដោយជួបប្រទះភាពលំបាកតោកយ៉ាកអតីតកាលតិចជាងចិន, ហើយភាពក្រីក្ររបស់វៀតណាមក៏ដោយសារលោភលន់ចង់បានប្រទេសផ្សេងជារណប ច្រើនជាងផ្តោតអារម្មណ៍ថែរទាំប្រជាពលរដ្ឋខ្លួនឯង ម្លោះហើយជនវៀតណាមគ្មានទីពឹងប៉ុន្មានទេ ហើយប្រទេសនេះក៏គ្មានលំនឹងក្រៅពីអំនួត‹កម្លាំងបាយ›ឡើយ, ប្រជាពលរដ្ឋវៀតណាមលំបាក មិនអាចនៅជាម្ចាស់របស់ប្រទេសណាបានយូរទេ ឥឡូវមិនត្រឹមតែគ្រប់គ្រងពលរដ្ឋស្រុកខ្លួនឯងមិនបានប៉ុណ្ណោះទេ ថែមទាំងមានរឿងជាមួយមហាអំណាចចិនកម្មុយនីស្ត នៅក្បែរគ្នានោះ ទៅទៀតផង។ ប្រជាពលរដ្ឋជនបទខ្មែរ នឹងប្រជាពលរដ្ឋជនបទវៀតណាមមិនមានជីវភាពខុសគ្នាទេ រស់នៅដោយកសិកម្ម នឹងចិញ្ចឹមសត្វ ខ្នាតតូចច្រើនជំនាន់ មិនអាចមានសេចក្តីសុខ សេចក្តីសង្ឃឹមចំពោះអនាគតខ្ពស់បានឡើយ, មានតែប្រជាពលរដ្ឋក្នុងទីក្រុងភាគតិចប៉ុណ្ណោះ ដែលមានសំណាងពេលនេះច្រើនជាងអ្នកជនបទបន្តិចប៉ុណ្ណោះ រូបភាពនេះមិនខុសគ្នាពីអ្នកនៅកម្ពុជាប៉ុន្មានទេ, ខុសគ្នាត្រង់ប្រជាជនវៀតណាមធ្វើការយ៉ាងប្រឹងប្រែងជាង ដោយមានជំនឿលើកម្លាំងខ្លួនឯង ច្រើនជាងពឹងផ្អែកទៅលើវត្ថុសាកសិទ្ធនឹងជំនឿសាសនា។

ក្រុងទំនើបនៅសៀងហៃ
ក្រុងទំនើបនៅសៀងហៃ
ក្រុងទំនើបនៅសៀងហៃ
ក្រុងទំនើបនៅសៀងហៃ

៣-នយោបាយៈ ក្នុងចំណោមប្រទេសដែលមានជំនឿលើពលរដ្ឋមានតែសឹង្ហបូរីប៉ុណ្ណោះ ដែលគោរពលទ្ធិប្រជាធិបតេយ្យ ក្រៅពីនោះប្រទេសចិននឹងវៀតណាម ជាប្រទេសឱ្យអំណាចទៅរដ្ឋទាំងមូល, បន្ថែមពីនេះប្រទេសវៀតណាមប្រកាន់នយោបាយវាតទីនិយមទៀត។ ប្រទេសកម្ពុជាខុសពីប្រទេស២ចុងក្រោយបន្តិច ត្រង់ថា‹បានប្រារព្ធពិធីបោះឆ្នោតដោយសេរី ពហុបក្សមែន តែមិនជឿលើរបបប្រជាធិបតេយ្យទេ។ នយោបាយចិនដីគោក ពូកែររកស៊ី សម្បូរធនធាន រដ្ឋអាចចាយលុយខ្ជះខ្ជាយបាន ពីព្រោះគ្មានបក្សឯណាច្រើនមកត្រួតត្រាជាមួយទេ តែពលរដ្ឋមិនអាច‹មានបាន›ដោយសេរីទេ ហើយក៏គ្មានសិទ្ធតវ៉ាអ្វីដែរ ដោយសារតែលទ្ធិកុម្មុយនិស្ត ។ ប្រទេសវៀតណាមប្រើលទ្ធិកុម្មុយនីស្តជាឧប្បករសម្រាប់ពង្រីកទឹកដីតែប៉ុណ្ណោះ, តាំងពីច្រើនសតវត្យមកហើយប្រទេសនេះ ទោះជាប្រកាន់លទ្ធិអ្វីក៏ដោយ តែងតែប្រកាន់លទ្ធិវាតទឹកដីនេះជារៀងរហូតមក, ក៏ប៉ុន្តែហាក់ដូចជាប្រទេសនេះប្តើមរង្គោះរង្គើម្តងទៀតហើយ ដោយចិនប្តើមយកដែនសមុទ្រ‹តំបន់‹ស្ប្រាតលី› ដែលជម្រុញវៀតណាម ឱ្យចេញទប់ទល់សង្គ្រាម, ប្រទេសខ្មែរនឹងឡាវអាចទាមទារឯករាជ្យភាពចេញពីវៀតណាម, ជនជាតិភាគតិចមានចរ៉ាយ ម៉ុងតាញ៉ា នៃតំបន់កណ្តាលវៀតណាម នឹងខ្មែរក្រោម នៅតំបន់ខាងត្បូង ក៏អាចផ្តាច់ខ្លួនពីវៀតណាមបានដែរ, លទ្ធភាពនេះអាចនឹងមកដល់គ្រប់ពេលវេលា។ នៅកម្ពុជា នយោបាយរដ្ឋាភិបាល គឺប្រមូលអំណាចសម្រាប់តែគ្រួសារហ៊ុន សែន តែមួយប៉ុណ្ណោះ ច្រើនណាស់ត្រឹមកើនដល់គណបក្សប្រជាជនខ្លះៗតែប៉ុណ្ណោះ គឺជាការដឹកនាំជាតិដោយខ្វះសីលធម៍ ដែលព្រះពុទ្ធលោកថា‹ជាជង្រុកនៃទុក្ខ› ។ ការមិនឱ្យមានការចូលរួមចែកអំណាចបំរើជាតិនេះ បាននាំប្រជាជាតិធ្លាក់ចូលទៅក្នុងការភ័យខ្លាច ក្នុងភាពមិនប្រាកដ, ធនធានមិនបានធ្លាក់ដល់អ្នកដែលបានខំប្រឹងប្រែងឯទៀត នាំឱ្យមានទំនាស់មានជម្លោះសង្គម, បាត់បង់លំនឹងរបស់ប្រជាជាតិ, បច្ចុប្បន្ននៃកម្ពុជាកំពុងតែមកដល់ដំណាក់ការណ៌នេះហើយ, ទៅអនាគតវាអាចបែកបាក់របូតទៅយកវៀតណាមជាម្ចាស់ជារហូតទៅបាន។

‹ធ្វើដំណើរបង្កើនយុវវ័យ›ពាក្យបូរាណាចារ្យនេះត្រឹមត្រូវណាស់ ថ្វីត្បិតតែដើរច្រើន តែអារម្មណ៍បានសម្រាក នាំឱ្យរូបរាងកាយរឹងមាំ មានពណ៌សម្បុរស្រស់បស់ មានអារម្មណ៍ភ្លឺថ្លាគួរឱ្យចូលចិត្ត ចម្រើនចំណេះដោយការប្រទះព្រឺត្តិការណ៍ប្លែកៗ ហើយយកមកចែករំលែកដល់លោកអ្នកអាន គឺជាការបន្ធូភាពតឹងតែងទាំងឡាយនៅពេលត្រឡប់មកដល់ផ្ទះវិញ – ដែលយើងសូមឱ្យលោកអ្នកដែលបានធ្វើដំណើរទៅកន្លែងប្លែកៗ សូមឱ្យយើងបានយកមកធ្វើការផ្សព្វផ្សាយ ជាអំពើបុណ្យផ្នែកបញ្ញា មិនអាចកាត់ថ្លៃបានឡើយ៕ (ចប់បរិបូរណ៍)