ច្បាប់ស្តីពីការមិនឲ្យមានការប្រើប្រាស់ដៃចុចលើទូរស័ព្ទខណៈកំពុងបើកបរ ចូលជាធរមាននៅខែកុម្ភះ ឆ្នាំ 2020

ដោយសុបិន ពិន

ប៉ូសស្តុន, ម៉ាសាជូសេត — លោកអភិបាលរដ្ឋ ឆាលី បាកខ័រ បានចុះហត្ថលេខាលើច្បាប់មួយដែលតម្រូវមិនមានការប្រើប្រាស់ដៃក្នុងការចុចលើទូរស័ព្ទដៃខណៈពេលកំពុងបើកបរ ដែលតម្រូវឲ្យអ្នកបើកបរមិនអាចខាល, អាន, រឺមើលអត្ថបទ, មើលរូបភាព រឺ​ វីដេអូរ, មើលអ៊ីម៉េល, រឺបើកវិបសាយ ខណៈកំពុងបើកបរ ដ៍រ៉ាបណាទូរស័ព្ទមានប្រើប្រាស់ប្រព័ន្ធដែលអាចប្រើប្រាស់ដោយមិនប្រើប្រាស់ដៃ ដូចជាប្លូធូសជាដើម។ ច្បាស់ថ្មីនេះ អនុញ្ញាតឲ្យអ្នកបើកបរប្រើប្រាស់ឧបករណ៍ដែលជួយក្នុងការបង្ហាញផ្លូវ និងឧបករណ៍ដែលត្រូវតែដាក់នូវទីតាំងដែលត្រឹមត្រូវនៅក្នុងរថយន្ត។ ច្បាប់ថ្មីនេះ ក៍អនុញ្ញាតឲ្យប្រើប្រាស់នូវឧបករណ៍អេលិចត្រូនិចសម្រាប់ពេលមានអាសន្ន។ ត្រកុងឡានដែលមិនកំពុងបើកបរនៅដងផ្លូវ ហើយចតនៅនឹងកន្លែង ក៍អាចប្រើប្រាស់ឧបករណ៏ចល័តអេលិចត្រូនិចបាន។

ការបំពានច្បាប់ថ្មីនេះ និងត្រូវផាកពិន័យចំនួន 100 ដុល្លារសម្រាប់អ្នកប្រព្រឹត្តកំហុសលើកទី 1, ពិន័យ 250 ដុល្លារសម្រាប់កំហុសលើកទី 2, ហើយពិន័យ 500 ដុល្លារសម្រាប់កំហុសលើកទី ៣ និងជាបន្តបន្ទាប់។ អ្នកបើកបរដែលប្រព្រឹត្តខុសលើកទី 2 និងលោកទី 3 តម្រូវឲ្យទៅរៀនថ្នាក់ស្តីពីការការពារការបើកបរដែលមិនស្មារតីមិនពេញលេញ។

លោកអភិបាលរដ្ឋ បាកខ័រ ក៍បានចូលរួមនៅក្នុងពិធីចុះហត្ថលេខាដោយលោកអភិបាល ខារីន ប៉ូលីតូ, ថ្នាក់ដឹកនាំរដ្ឋ, មន្ត្រីបំរើការនៅក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិ និងតំណាងមកពីក្រុមតស៊ូមតិរួមមាន the Vision Zero Coalition, Safe Roads Alliance, LiveableStreets Alliance, WalkBoston, MassBike និង Boston Cyclists Union។

ច្បាប់ស្តីពីការមិនឲ្យមានការប្រើប្រាស់ដៃចុចលើទូរស័ព្ទ ខណៈកំពុងបើកបរ នឹងចូលជាធរមាននៅខែកុម្ភះ ឆ្នាំ 2020។ មួយផ្នែកនៅច្បាប់ថ្មីនេះ មន្ត្រីប៉ូលីសដែលឃាត់យានយន្តឲ្យឈប់ ក៍តំរូវឲ្យប្រមូលនូវទិន្នន័យការបញ្ជីយានយន្តរូមមានអាយុ, ជាតិសាស្ត្រ និងភេទរបស់បុគ្គលដែលបានទទួលប័ណ្ណព្រមាន រឺពិន័យ ហើយនឹងព័ត៌មានទាំងនេះ នឹងមានផ្សព្វផ្សាយជាសាធារណៈដោយការិយាល័យលេខាធិការដ្ឋានសុវត្ថិភាពសាធារណៈជារៀងរាល់ឆ្នាំ។ ការប្រមូលទិន្នន័យនេះ ក្នុងគោលបំណងដើម្បីជំរុញឲ្យមាននូវតម្លាភាពនៅក្នុងការអនុវត្តន៍ច្បាប់។ ច្បាប់នេះក៏តំរូវមានកម្មវិធីបណ្តុះបណ្តាលជាមូលដ្ឋានដល់អង្គភាពអនុវត្តន៍ច្បាប់ណាក៏ដោយដែលធ្វើការងារវិភាគទិន្នន័យដែលមានជាប់ទាក់នងនឹងជាតិសាសន៍នៅកំឡុងពេលនៃការបញ្ឈប់យានយន្ត។