ណេត ថាយអឺ អ្នកសាពត៌មានបរទេសសម្ភាសន៍ប៉ុលពត ទម្លាយរឿងសម្ងាត់

 

ដោយចេមស៍ អសទីស

ប្រែសម្រួលដោយសុខា

ឆ្នាំ1997 លោកណេត ថាយអឺ ក្លាយជាអ្នកសាពត៌មានដំបូងដែលបានសម្ភាសន៍ប៉ុលពត បុគ្គលសំខាន់ក្នុងសម័យសម្លាប់រង្គាល ប៉ុន្មានទសវត្សកន្លងទៅមកនេះ។ កិច្ចសម្ភាសន៍ពិសេសរបស់លោកក្លាយជាកម្មវត្ថុដ៏សំខាន់ដែលខាងភ្នាក់ងារពត៌មានផ្សេងៗប្រាថ្នាចង់បាន។ មិនបានប៉ុន្មានផង រឿងនេះក្លាយទៅជាសុបិន្តអាក្រក់មួយ ដែលលោកបានចោទប្រកាន់សាពត៌មាន អេ ប៊ី ស៊ី ថាលួចនូវកម្មសិទ្ធបញ្ញារបស់លោកដោយ​ខុសច្បាប់។ បញ្ហានេះ ក៏ក្លាយទៅជារឿងបញ្ជូនទៅតុលាការ។ បន្ទាប់ពីភាពរុំារ៉ៃ នៃដំណើរការក្តីអស់7ឆ្នាំ ខាងសាពត៌មានអេ ប៊ី ស៊ីបានព្រមព្រៀងសងសំណងដល់ណេត ថាយអឺ ក្នុងលក្ខខណ្ឌ តម្រូវឲ្យណេត ថាយអឺ បញ្ឈប់ការបញ្ចេញមតិអំពីរឿងនេះជាសាធារណៈម្តងទៀត។ ក្នុងគេហទំព័ររបស់ណេត ថាយអឺថ្មីៗនេះ បានស្តែងឲ្យដឹងជាអន្តរជាតិអំពីការបំពានលើការព្រមព្រៀងខាងលើ ហើយទីបំផុត ណេតថាយអឺ ក៏ផ្តើមបំភ្លឺរឿងរ៉ាវដែលកើតឡើង ដោយមិនមានការសោកស្តាយសំណងពីអេ ប៊ី ស៊ី សូម្បីបន្តិច។

ថ្ងៃទី8ខែធ្នូឆ្នាំ2013 លោកណេត ថាយអឺ ជាអ្នកនិពន្ធក្នុងគេហទំព័រ  http://natethayer.wordpress.com/  បានបង្ហោះក្នុងគេហទំព័រនេះ នូវអត្ថបទមួយមានចំណងជើងថា ” វិធីដែលធិដ ខូផផែល និង ទូរទស្សន៍អេ ប៊ី ស៊ី ព្យាយាមលួចស្នាដៃដែលខ្ញុំព្យាយាមធ្វើពេញមួយជីវិត “។ លោក ថាយអឺ ជាអ្នកសាពត៌មានហ្វ្រ៊ីឡែនស៍(មិនជាប់កុងត្រា) ដែលបានបំពេញការងារនៅប្រទេសកម្ពុជាអំឡុងទស្សវត្ស90។ លោកបានសម្ភាសន៍ជាមួយប៉ុលពតឆ្នាំ1997 ហើយផលិតជារឿងដែលចេញក្នុងកាសែត ហ្វារ អ៊ីស ខូស រីវិយូ។ លទ្ធភាពចូលបានដល់ជិតប៉ុលពតដែលកម្រមាននេះ រាប់ទាំងរូបថត និងវីដេអូ មិនយូរប៉ុន្មានស្ថិតក្នុងក្រសែភ្នែករបស់ក្រុមហ៊ុនសាពត៌មានធំៗ។ ធិត ខូផផែល និង អេ ប៊ី ស៊ី ណាយថ៍ឡាញ ផ្តល់នូវសុវត្ថិភាពផ្នែកកម្មសិទ្ធបញ្ញាដល់ណេត ថាយអឺយ៉ាងមានកម្រិត ហើយណេតថាយអឺបានចោទប្រកាន់ភ្លាមៗអំពីការរំលោភលើខសន្យា ខណៈដែលអេ ប៊ី ស៊ី មិនបានផ្តល់កម្មសិទ្ធពេញចិត្តលើស្នាដៃរបស់ណេត ថាយអឺ ហើយយកស្នាដៃនោះដាក់ជារបស់អេ ប៊ី ស៊ីទៅវិញ ដោយដាក់ចំណងជើងថា ” អេ ប៊ី ស៊ី អ៊ិកឃ្លូសស៊ីវ “។ ព្រឹត្តិការណ៍ ក្លាយជារឿងដែលគួរឲ្យស្រងាកចិត្ត ហើយណេតថាយអឺបដិសេធមិនព្រមទទួលយករង្វាន់ ផៀបាឌី ដែលគេផ្តល់ឲ្យលោកសម្រាប់រឿងឆ្លើយតបនឹងអេ ប៊ី ស៊ី ណាយថ៍ឡាញ។

ថាយអឺធ្វើការបកស្រាយនូវរឿងរ៉ាវរបស់លោក ទោះបីជាសំណងផ្នែកហិរញ្ញវត្ថុក្លាយទៅជាអសារបង់ក៏ដោយ សំដៅទុកជាទីអាងដល់សេរីភាពក្នុងការបញ្ចេញមតិខាងផ្នែកសាពត៌មាន និង ស្ថានភាពដែលកើតឡើងចំពោះអ្នកសាពត៌មានមិនជាប់កុងត្រាដូចជារូបលោកដែលជារឿយៗតែងតែត្រូវបានកេងចំណេញ ពេលដែលធ្វើការជាមួយក្រុមហ៊ុនសាពត៌មានធំៗ។