ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦

(តពីលេខមុន)

ដោយ ហ្រង់ស្វា ប៉ុងសូ

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

ព្រឹត្តិការណ៍ កែម ឡី

Layout No.206(32P).qxp

*ថ្ងៃទី១០កក្កដា កែម ឡី, បញ្ញាវន្តខ្មែរដ៏ភ្លឺស្វាងម្នាក់, បានត្រូវគេធ្វើឃាតដោយបាញ់ផ្អិបនឹងកាំភ្លើងខ្លី ចំនួន២គ្រាប់ នៅពេលដែលលោកកំពុងផឹកកាហ្វេ នៅកន្លែងចាក់សាំងមួយ, ដូចដែលលោកធ្លាប់ធ្វើជាធម្មតារាល់ពេលព្រឹក។ ប៉ូលិសបានឃាត់ខ្លួនអតីតយោធាបានម្នាក់ភ្លាម(លឿនពេករហូតដល់រកគេជឿមិនបាន), យោធានោះឈ្មោះ អឿត អាង, ហៅ ជួបសម្លាប់, អំអាងថាសម្លាប់ដោយបុព្វហេតុ ‹បានជំពាក់លុយ ៣០០០ដុល្លា ហើយមិនសង›, ប្រយោគនេះបានផ្សាយភ្លាមដោយ‹ក្រុមពត៌មានរហ័ស-ហ្វ្រេសញូ›, ប៉ុន្តែប្រពន្ធរបស់ជននោះបានប្រកែក។ ‹‹វាអាក្រក់ណាស់! ឧក្រឹដ្ឋកម្មនេះ មានជាប់ទាក់ទងនឹងរឿងនយោបាយ››, ឧទ្ទាន មឿង តុលា, ជាមិត្តជិតស្និត នឹងជាអ្នកកាពារសិទ្ធមនុស្សដ៏ល្បីម្នាក់។ ម៉ាស៊ីនថត‹វិដេអូ›នៅក្នុងបន្ទប់ចាក់សាំងនោះ បានបាត់ យ៉ាងគួរឱ្យសង្ស័យ…មានរូប‹វីដេអូ›មួយទៀត ថតដោយទូរស័ព្ទដៃឯកជន បង្ហាញរូបថា ជនសង្ស័យថាជាឃាតករ បានឡើងជិះម៉ូតូប៉ូលីស, ហាក់ដូចជាមានសេរីភាពខ្លាំងណាស់។ យុវជន២នាក់ទៀត ដែលមកផឹកកាហ្វេជាមួយ កែម ឡី ២ថ្ងៃមុន, បានសម្គាល់មនុស្ស៣នាក់ ដែលលបមើលពួកគេ ដ៏គួរឱ្យសង្ស័យ។ បារម្មណ៍ថាអាចនឹងមានគ្រោះថ្នាក់ ពួកគេរត់ទៅប្រទេសថៃ ហើយសុំសីទ្ធីជាជនជ្រកកោននយោបាយ‹CD du 15.07.16›។

*នៅលើទំព័រ‹ហ្វេសប៊ុក›, នៅប៉ុន្មានម៉ោងក្រោយមក, ហ៊ុន សែន បានធ្វើការថ្កោលទោសយ៉ាងទន់ជ្រាយលើឃាតកម្មនោះ។ ក្រុមប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល(មានទាំង‹ហ្វេ្រសញូ›ផង)បានចោទកប្រកាន់ កឹម សុខា ថាបានធ្វើឱ្យ កែម ឡី ត្រូវគេសម្លាប់ដោយក្បត់គ្នា(!!!)។ សម រង្សី សរសេរថា‹គេបន្ថែមការប្រមាថ ពីលើការរងរបួស›។ អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា‹រាជរដ្ឋាភិបាល នឹង បក្ស កាន់អំណាចមានការសោកស្តាយចំពោះឃាតកម្មលើលោក កែម ឡី›(CD du 13.07.16)។ រំលឹកដល់ ពីឃាតកម្មបន្ទាប់ពីថ្ងៃទី៣០មិនា១៩៩៧(មានស្លាប់១៦នាក់, របួសជាង៤៦នាក់), ឃាតកម្មលើ ជា វិជ្ជា ថ្ងៃ២៤មករា២០០៤, ឃាតកម្មលើ ឈុត វុឌ្ឍី ឆ្នាំ២០១២, មិនដែលរកឃើញឃាតករទេ គ្មាននរណាជឿសម្តីរដ្ឋាភិបាលទៀតទេ ហើយពាក្យចរចាមអារាមរបស់រាស្ត្រ បានចោទប្រកាន់ដោយគ្មានញញើត ថាជាស្នាដៃរដ្ឋាភិបាល។ នាយកអង្គការ‹លីកាដូ›បង្ជាក់ថា‹‹បើគ្មានការស៊ើបអង្កេតឯករាជ្យ នឹង គ្មានប្រើមធ្យោបាយឯកទេសអន្តរជាតិទេនោះ គឺគ្មានរកយុត្តិធម៌ឱ្យគាត់ទេ››(CD du 12.07.16)។

*កែម ឡី មានបុព្វហេតុគ្រប់គ្រាន់ ដែលធ្វើឱ្យគេចង់បំបាត់រូបគាត់ៈ លោកទើបនឹងបញ្ចេញយោបល់នៅលើសេចក្តីរាយការណ៍របស់‹គ្លោបូលវីតណេស›, គឺជាសេចក្តីថ្លែងធ្វើប្រឆាំងនឹងគ្រួសារលោក ហ៊ុន សែន ដោយចំពោះ, ដូចដែលធ្លាប់ធ្វើសព្វមួយដង។ កែម ឡី បានសិក្សាយ៉ាងល្អិតល្អន់ពីឯកសារ ហើយបកស្រាយនៅលើ‹វិទ្យុអាស៊ីសេរី›។ ថានឹងចោទប្រកាន់ពិការផ្តល់ឯកសារទៅសមាគម… កែម ឡី បានធ្វើកិច្ចប្រជុំសាធារណនៅតាមភូមិ ៥ដង ហើយ ក្នុងចំណោម១០០ដែលបានគ្រោងទុក, លោកបានធ្វើឱ្យមានចលាចលក្នុងពពួកអ្នកមានអំណាច, លោកបានប្តើមបញ្ចេញកំណាព្យ១៩ឈុត នៅក្នុងនោះលោកមានយកសមាជីកអ្នកមានអំណាចខ្លះជាត្លុកកំប្លែង…

*មនុស្សរាប់ពាន់នាក់ មកគោរពសពលោក កែម ឡី ដំកល់នៅវត្តជ្រោយចង្វារ ជំនួន២សប្តាហ៍, បន្ទាប់មកមនុស្សពី៥០ម៉ឺន ដល់ ១លាន៥សែននាក់ បើតាមការប៉ាន់ស្មាន(១០%នៃប្រជាពលរដ្ឋ) បានតាមដង្ហែរសពរហូតដល់ត្រាំកក់(ខេត្តតាកែវ) ដែលស្ថិតនៅ៧០គ.ម.ពីភ្នំពេញ។ គឺជាការប្រមូលប្រជាពលរដ្ឋដ៏ធំបង្អស់ចាប់តាំងពីពិធីបូជាព្រះសពព្រះករុណា នរោត្តម ស៊ីហនុ មក, ក៏ប៉ុន្តែគ្មានទូរទស្សន៍, ទាំងអស់ជារបស់រដ្ឋ, គ្មាននរណាមួយផ្សព្វផ្សាយទេ… បើតាមសម្តីរដ្ឋាភិបាល គឺមានតែប៉ុន្មានរយនាក់តែប៉ុណ្ណោះ ដែលដង្ហែរក្បួនសព… ទាំងអស់បានប្រព្រឹត្តទៅដោយស្ងាត់ស្ងៀម បើទោះជាមានចល័តរថក្រោះក៏ដោយ(បើតាមរដ្ឋាភិបាល កឺយកទៅជួសជុល), ចំណែកឯកងទ័ពចល័តមកពីខេត្តចូលក្នុងរាជធានី(តាមផ្លូវការណ៍ គឺជាការចល័តជាធម្មតា), ជាន់គ្នាអីក៏ល្អម្លេះ?

*ថ្ងៃទី១សីហា ហ៊ុន សែន បានប្តឹងព្រឹទ្ធសមាជិក ថាច់ ឡានី នឹង សម រង្សី ដែលបានចោទលោកថា‹‹ជាអ្នកទទួលខុសត្រូវលើការស្លាប់របស់ កែម ឡី(CD du 02.08.16)។

*ទាំងអស់គ្នាយល់ស្របដើម្បីនិយាយថា គឺជាមនុស្សសំខាន់សម្រាប់អនាគតបានបាត់បងទៅហើយ‹‹គឺជាសម្លេងនៃវិចារណញ្ញាណដ៏តិចតួច បង្ហើរតាមវិទ្យុ ដែលចេះបង្ហាញពីការមិនពេញចិត្ត កាន់តែកើនឡើង ប្រឆាំងប្រព័ន្ធនយោបាយដែលចង់តែឈ្នះ នឹងឃោឃៅ, ពុករលួយ នឹងមិនទទួលខុសត្រូវ…››(CD du 12.07.16)។រនាំងនៃទុក្ខព្រួយ បានធ្លាក់មកគ្របដណ្តប់លើប្រទេស៕ (នៅមានត)