ទស្សនសារព័ត៌មានពីថ្ងៃទី១មិថុនា ដល់ថ្ងៃ១សីហា២០១៦ (តពីលេខមុន)

ដោយ ហ្រង់ស្វា ប៉ុងសូ

ប្រែសម្រួលពីភាសាបារាំងដោយខ្មែរផុស ស.រ.អា

សុខាភិបាល

Layout No.206(32P).qxp

*៤៣%ក្នុងចំណោមស្ត្រី៧២០នាក់ មានជម្ងឺខ្វះឈាមក្រហម Anemieដែលគេមិនដឹងថាមកពីបុព្វហេតុអ្វីពិតប្រាកដ(CD du 13.06.16)

*ពន្ធនាគារនៅក្រុងព្រះស៊ីហនុ នឹង ខេត្តពោធិសត្វ ដែលប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់ នឹងត្រូវសង់នៅលើដីឯកជន(CD du 29.06.16)

*‹កណ្តុរយន្ត›ដែលបង្កើតដោយសាកលវិទ្យាល័យ‹វីឡាណូវ៉ា›រដ្ឋផេនស៊ីវេនាសហរដ្ឋអាមេរីក មានតម្លៃពី៥ម៉ឺន ដល់២០ម៉ឺន, មានខ្លះនឹងត្រូវប្រើយកទៅដោះមីន(CD du 04.06.16)។ ថ្ងៃ១៨មិថុនា ‹វិរកណ្តុរ›ទាំងនោះ បានរំដោះដីចំនួន៨ហិកតានៅខេត្តសៀមរាប(CD du 20.06.16)

*ជម្ងឺឆ្លង‹អេដ› បានកើនឡើងជិត២ដង ក្នុងរយៈពេល១០ឆ្នាំកន្លងមកចំនួននោះមាន៨២.៩៧០នាក់។ ផ្ទុយទៅវិញជម្ងឺនេះបានថយចុះនៅវៀតណាម-ម៉ាឡេស៊ី នឹងថៃឡង់។ មានតែ៣០%ភាគរយប៉ុណ្ណោះ ដែលទទួលថ្នាំ‹Antiretro-viral›(CD du 21.07.16)

សិទ្ធមនុស្ស

*ថ្ងៃទី៣១ឧសភា មានបញ្ជាយ៉ាងតឹងតែងពីនាយករដ្ឋមម្ត្រី ចំពោះមជ្ឈមណ្ឌលកិច្ចការសង្គមនៅព្រៃស្ពឺ ឱ្យកែរទម្រង់ ឬ ក៏ត្រូវបិទទ្វារ។ នៅក្នុងមជ្ឈមណ្ឌលនោះ គេប្រមូលឃុំឃាំងជនអនាថា ស្ត្រីពេស្យា ឬអ្នកញៀនអាភៀន,… គេឱ្យដឹងថានៅទីនោះមានការវាយធ្វើបាប, ចាប់រំលោភ(CD du 01.06.16)

*‹លីកាដូ›បានបង្ហាញចំនួនអ្នកទោសនយោបាយ មាន២៩នាក់ សម្រាប់ឆ្នាំ២០១៥ ដែលរដ្ឋាភិបាលបានប្រកែកមិនយល់ស្រប។ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី១០៤ក្នុងចំណោមប្រទេស១៦៣ដែលមានសន្តិភាព, កាលពីឆ្នាំមុននៅក្នុងលំដាប់ទី១១១(CD du 09.06.16)។ ពេលជាមួយគ្នានោះ តំណាងអចិន្ត្រៃយ៍ខ្មែរប្រចាំអ.ស.ប. បានថ្លែងនៅ‹ហ្សឺណែវ›កាលពីថ្ងៃទី១៧មិថុនាថាប្រទេសកម្ពុជាគឺជាប្រទេសដែល‹‹លទ្ធិប្រជាធិបតេយ្យលាតសន្ធឹងនឹងមានជម្រៅ››, ហើយថា‹‹រដ្ឋាភិបាលខ្មែរចូលរួមដោយគ្មានសំចៃក្នុងតួរនាទីនៃច្បាប់, នៃសិទ្ធិមនុស្ស នេងលទ្ធិប្រជាធិបតេយ្យ…›› ហើយថាទៀត‹‹អង្គការក្រៅរដ្ឋាភិបាលចំនួន៤៦៣៧ នៅធ្វើការក្នុងប្រទេស ដោយគ្មានការគៀបសង្កត់››…ហើយថា‹‹ការបោះឆ្នោតលើកទី៤ ដឹកនាំដោយប្រទេសរបស់ខ្លួន, ត្រូវបានទទួលយកបានពីគ្រប់គណបក្ស››(CD du 18.06.16)

*ថ្ងៃទី១៨មិថុនា, នាយទាហ៊ានវៀតណាម៧នាក់ បានមកដល់ភ្នំពេញ ដើម្បីពន្យល់ឱ្យពួក‹ម៉ុងតាញ៉ា›ដែលទទួលបានការស្នាក់អាស្រ័យនៅស្រុកខ្មែរ ឱ្យត្រឡប់ទៅស្រុកកំណើតវិញ។ ឆ្នាំមុន ជនភៀសខ្ញួន៣០នាក់ បានត្រឡប់ទៅវៀតណាមវិញ(CD du09.16.16)។ ថ្ងៃទី១២កក្កដា បន្ទាប់ពីបានសិទ្ធជាជនភៀសខ្លួន២ឆ្នាំហើយនៅស្រុកខ្មែរ ពួក‹ម៉ុងតាញ៉ា›១៦នាក់ ក្នុងនោះមានស្ត្រី៣នាក់ នឹងកុមារ៣នាក់ បានត្រូវត្រឡប់យ៉ាងអស់សង្ឃឹម ទៅវៀតណាមវិញ។ វាស្នានៃជន២០០នាក់ទៀត ដែលសុំសិទ្ទជ្រកកោននយោបាយនៅស្រុកខ្មែរដែរនោះ មិនទាន់ប្រាកដប្រជានៅឡើយទេ។

សាសនា

គេបានឱ្យដឹងពីករណីរំលោភផ្លូវភេទជាច្រើន ដោយព្រះសង្ឃ, មានម្នាក់‹ឆឹកពង›ហើយថតវីដេអូផ្សាយក្នុង‹ហ្វេសប៊ុក›, ម្នាក់ទៀតប្រើគ្រឿងុំៀន(CD du 16.06.16)

ផ្សេងៗ

*រដ្ឋាភីបាលខ្មែរបានបង្កើតទិដ្ឋាការថ្មីមួយទៀត(ER)សម្រាប់អ្នកដែលបានចូលនិវត្តន៍ ហើយចង់មករស់នៅស្រុកខ្មែរវិញ។

*ស៊ីដនីយ ឆាន់លឺ អ្នកនិពន្ធសៀវភៅ, សម្រាប់សម្តែងក្នុងភាពយន្ត‹La Dechirure›បានទទួលមរណភាពនៅញូយ៉ក កាលពីថ្ងៃ៩កក្កដា, ក្នុងអាយុ៨២ឆ្នាំ(CD du 11.07.16)

*សហព័ន្ធនៃក្រុមអ្នកទេសចរ បានជ្រើសយកកម្ពុជាជាគោលដៅដ៏ល្អបំផុតប្រចាំឆ្នាំៈ សោភណ្ឌភាព នឹង សុវត្ថិភាព(CD du 16.06.16)៕