(ទស្សនៈនយោបាយកម្ពុជា) ទីស្នាក់ការអង្គការសហប្រជាជាតិនៅភ្នំពេញត្រូវបិទទ្វារឬ?

ដោយ ពិន សំខុន

ភ្នំពេញៈ ទីស្នាក់ការអង្គការសហប្រជាជាតិ(អ.ស.ប.)នៅភ្នំពេញ បានត្រូវលោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ប្រាក់ សុខុន គម្រាមថា‹នឹងត្រូវបិទទ្វារនៅដាច់ខែធ្នូខាងមុខ ប្រសិនបើគ្មានកិច្ចព្រមព្រាងទេនោះ។ កិច្ចព្រមព្រាងផ្លូវការនោះបានត្រូវបន្តរបីដងរួចហើយ គិតចាប់តាំងពីឆ្នាំ១៩៩៣មក, ហើយចុងក្រោយនេះបានត្រូវបញ្ចប់កាលពីចុងខែធ្នូឆ្នាំ២០១៥ មកម្លេះ, រដ្ឋាភិបាលខ្មែរក៏មិនចង់បន្តរកិច្ចព្រមព្រាងនោះដែរ ដោយសារតែអ.ស.ប.មិនទាន់ពេញចិត្តនឹងទទួលយកការគោរពសិទ្ធមនុស្សរបស់កម្ពុជា ថាបានមកដល់កំរឹត‹ស្តង់ដា› រីឯរដ្ឋបាលកម្ពុជាក៏មិនចង់តម្លើងកំពស់‹ស្តង់ដា›នោះ ឱ្យខ្ពស់ជាងនេះទៀតដែរ។ ការបិទទីស្នាក់ការនេះ នឹងក្លាយជាការគម្រាមកំហែងយ៉ាងជាក់ស្តែង ដល់សិទ្ធប្រជាពលរដ្ឋនឹងដល់អង្គការក្រៅរដ្ឋាភិបាល ដែលមានតួរនាទីជាភ្នែកជាច្រមុះរបស់អ.ស.ប.នៅកម្ពុជាដែរ។ អ.ស.ប. មិនមានបំណងចាកចេញពីកម្ពុជាពេលនេះទេ។ហេតុអ្វីក៏អ.ស.ប.ក្រាញនៅកម្ពជា?កាលពីខែមុននេះ តំណាងអ.ស.ប.នៅភ្នំពេញ បានធ្វើអត្ថាធិប្បាយថា‹រដ្ឋាភិបាលខ្មែរមិនមានមូលដ្ខានច្បាប់សម្រាប់ឃាត់លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិមិនឱ្យត្រឡប់មកប្រទេសខ្លួនទេ› ប្រយោគនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចេញបញ្ជាឱ្យគ្រប់ក្រុមហ៊ុនយន្តហោះទាំងអស់ ឱ្យបញ្ជូនលោកសមរង្សី ចេញទៅក្រៅប្រទេសវិញ ប្រសិនបើឃើញលោក សម រង្សី ឡើងជិះយន្តហោះខ្លួន។ ពាក្យរបស់តំណាងអ.ស.ប.នៅភ្នំពេញ បានក្លាយទៅជា‹ការរំលោភអធិបតេយ្យភាពរបស់រដ្ឋាភិបាលកម្ពុជា› ដែលតំណាងរដ្ឋាភិបាលទាមទារឱ្យកែរប្រែប្រការខ្លះ របស់កិច្ចព្រមព្រាងត្រង់ប្រការ‹មិនឱ្យរំលោភអធិបតេយ្យភាពនៃកម្ពុជា›។ ក្នុងពេលនេះ ជាងពេលមុនៗ អ.ស.ប.បានមើលឃើញថាការគោរពសិទ្ធមនុស្សនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង តាំងពីបោះឆ្នោតសភារូចមក ដូចជា ការមិនមានតម្លាភាពក្នុងការបោះឆ្នោត ការបញ្ជារហូតដល់ដឹងប្រាកដថាការបោះឆ្នោតខាងមុខនឹងមិនអាចយកឈ្នះបានទៀតទេ… ក៏ពង្រឹងការរារាំងមិនស្របច្បាប់ មិនស្របរដ្ឋធម្មនុញ្ញ រឺតតែផ្តាច់ការកាន់តែខ្លាំងឡើងបាតុករឱ្យមានវាយអ្នកតំណាងរាស្ត្រ ការប្រើតុលាការសម្រាប់រារាំងនឹងដាក់ទោសគណបក្សប្រឆាំងមិនឱ្យទិទាន ការរំលោភលើអភ័យឯកសិទ្ធសមាជិកសភា ការចាប់ខ្លួន នឹងសម្លាប់សកម្មជនណាដែលនិយាយប៉ះពាល់ដល់រដ្ឋអំណាច អំពើពុករលួយនឹងរំលោភសិទ្ធបានរីករាលដាល… ទាំងនេះវាជាភារកិច្ចរបស់អ.ស.ប.ដែលត្រូវទប់ស្កាត់ មិនអាចឱ្យរាលដាលទៅខ្លាំងឡើងបាន ហើយក៏មិនត្រូវឱ្យសង្គ្រាមស៊ីវិលត្រឡប់មកវិញបានដែរ… នេះហើយជាបុព្វហេតុ ស្របកិច្ចព្រមព្រាងក្រុងប៉ារីសឆ្នាំ១៩៩១ ដែលអ.ស.ប. មិនត្រូវចាកចេញពិកម្ពុជានៅពេលនេះ។

ហេតុអ្វីក៏រដ្ឋាភិបាលខ្មែរមិនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រាងថ្មីទៀត?នៅពេលលោករដ្ឋមន្ត្រី ប្រាក់ សុខុន ចោទអ.ស.ប.ថា‹រំលោភអធិតេយ្យភាពនៃកម្ពុជា›ហើយបណ្តេញអ.ស.ប.ចេញ ដោយសារកម្ពុជាទើបនឹងបានមហាសម្ពន្ធមិត្តដ៏កក់ក្តៅមួយថ្មីមួយ, គឹប្រទេសចិនដែលទើបនឹងរើខ្លួនរួចពិការចោទប្រកាន់របស់អាស៊ានថា‹បានរំលោភអធិបតេយ្យភាពនៅដែនសមុទ្រចិនខាងត្បូងរបស់ប្រទេសអាស៊ានខ្លះ›ដោយសារប្រទេសកម្ពុជាជាអ្នកជួយ, ជំនួយនេះទំនងជាអាចជួយរដ្ឋបាលលោក ហ៊ុន សែន ខាងផ្ទៃក្នុងនៃអ.ស.ប. នឹងទាំងខាងផ្នែកហិរញ្ញវត្តុដែលអ.ស.ប.ធ្លាប់ផ្តល់ឱ្យកម្ពុជា,ដើម្បីឱ្យកម្ពុជាមានសេរីភាពដូចដែលចិនធ្លាប់ជួយខ្មែរក្រហម, ដើម្បីឱ្យលោកហ៊ុន សែន អាចកាន់អំណាចតទៅទៀត ដោយមិនចាំបាច់លទ្ធផលនៃការបោះឆ្នោត‹ដោយសេរីនឹងយុត្តិធម្ម›បាន។ រហូតមកដល់ពេលនេះ ស្ថានភាពរើបំរះរបស់ប្រជាពលរដ្ឋដែលរងគ្រោះ បានលេចធ្លោដោយគ្មានខ្លាចរអាររដ្ឋអំណាចខ្មែរបន្តិចណាទេ ទោះជាមានការសម្លាប់ ឬក៏ ចាប់ដាក់គុគក៏ដោយ នៅក្នុងក្រុង ឬក៏ជនបទក៏ដោយ…,ដែលគ្រប់មជ្ឈដ្ខានអាចសន្និដ្ឋានយ៉ាងងាយថា‹នៅពេលបោះឆ្នោតខាងមុខ សន្លឹកឆ្នោតនឹងបានទៅគណបក្សសង្គ្រោះជាតិជាមិនខាន› ។ ការសន្និដ្ឋាននេះ ទើបតែនឹងដាស់គណបក្សប្រជាជនឱ្យក្រោកពីដេក ហើយប្រឹងបង្ក្រាបអ្នកបះបោរទសងមិនសមហេតុផល ក៏ធ្វើទៅបានដែរ ដើម្បីការឈ្នះសន្លឹកឆ្នោតនៅខែកក្កដា២០១៧ខាងមុខ នឹងនៅខែកុម្ភៈឆ្នាំ២០១៨… ដែលការនេះរឹតតែផ្តល់លេសឱ្យអ.ស.ប. រឹតតែមានបុព្វហេតុនឹងរក្សាទីស្នាក់ការនៅកម្ពុជាកាន់តែគ្រប់គ្រាន់ឡើងដែរ។

យោបល់ខ្មែរផុសស.រ.អា. វត្តមានរបស់អ.ស.ប.មានសារសំខាន់ណាស់ សម្រាប់ជួយរដ្ឋាភិបាលឱ្យបំរើប្រជាពលរដ្ឋនឹងប្រទេសកម្ពុជាឱ្យអាចធ្វើការជាមួយគ្នា, រកសេចក្តីចំរើន, នឹងសុខុមាលភាពបាន។ រដ្ឋាភិបាលដែលមានការមានការខ្វះខាតគំនិតស្មារតីសម្រាប់ធ្វើការរួមគ្នាជាមួយប្រជាជាតិ ត្រូវទាមទាររកជំនួយពីអ.ស.ប. នេះជាសិទ្ធដែលគេបានសន្យាជាមួយខ្មែររួចហើយ, មិនមែនបណ្តេញគេចេញ មុនពេលដែលស្តង់ដារនៃការគោរពសិទ្ទមនុស្សមិនទាន់គ្រប់គ្រាន់នោះទេ, ពីព្រោះអ្វី? ការ‹គោរពសិទ្ធមនុស្សមិនមានការគម្រាមកំហែងណាមួយដល់អធិបតេយ្យភាពនៃកម្ពុជានោះទេ›។ ការយកពាក្យ‹អធិបតេយ្យភាព›មកកាពារការរក្សាអំណាចរដ្ឋ គឺគ្រាន់តែជាលេសសម្រាប់តែបង្ក្រាបពលរដ្ឋខ្លួនឯងតែប៉ុណ្ណោះ៕