ធ្វេីទស្សនកិច្ចទីប្រជំុជនក្រុងឡូវែល

អត្ថបទដោយ Kayla Chan(ខេយឡា ចាន់)

ប្រែជាខេមរភាសាដោយ សុខា

P1330288

ខ្ញំុតែងតែស្ញប់ស្ញែងក្រុងឡូវែល ទីដ៏គួរឲ្យប្រតិព័ទ្ធ។ ជានិច្ចកាល ឡូវែលមានអ្វីមួយ នាំឲ្យខ្ញំុជាប់ចិត្ត ពេលដែលបានធ្វើដំណើរថ្មេីរជើងលើផ្លូវគ្រលុកគ្រលាក់ ក្រាលដោយថ្មអិដ្ឋ ដាក់បន្តុបរាយពេញដី ជាប់ជាយូរមកហើយ រួមនឹងសហទស្សនីយភាពបង្ហាញពីកាលបុរាណ និង សម័យកាល ក្នុងពេលតែមួយ។ ទំនង មកពីឡូវែល ជាទីដែលគូសបន្ទាត់នៃប្រវត្តិសាស្រ្ត តាមសម័យនីមួយៗ នៃក្រុងឡូវែល។ កាលបើខ្ញំុកាន់ តែមកលំហែស្វែងយល់ក្រុងនេះឲ្យបានច្រើនកាលណា ខ្ញំុកាន់តែជាប់ចិត្តលើទឹកដីមួយនេះ គួបផ្សំនឹងល្បាយ ជាតិសាសន៍ដែលមាននៅទីនេះផងដែរ។ ប្រវត្តិសាស្រ្តច្រើនអនេក បានកប់ទុក ឆ្លាក់ជាប់នៅទីនេះ ហេតុនេះហេីយ លោកអ្នកមិនខ្វះអ្វីធ្វើឡើយពេលបានមកដល់ទីនេះ។ ជាក់ស្តែង គឺកម្មវិធីថ្ងៃព្រហស្បតិ៍ សប្តាហ៍ទីមួយ ជាវេលាដ៏ពិសេសមួយ ដែលគេអាចស្វែងយល់កាន់តែច្រើនអំពីសិល្បៈ ក្នុងរចនាបថថ្មីៗ គេក៏អាចលំហែអារម្មណ៍ទៅតាមការប្រគំុតន្រ្តី និង ទទួលទានអាហារឆ្ងាញ់ៗផងដែរ។

P1330283

មានកន្លែងចតឡាន ដោយឥតគិតថ្លៃ នៅការិយាល័យស្វាគមន៍ទេសចរ នៃឧទ្យានប្រវត្តិ សាស្រ្តជាតិឡូវែល ជាទីដែលភ្ញៀវអាចរកបាននូវផែនទីក្រុងឡូវែល និង តារាងកាលវិភាគ នៃព្រឹត្តិការណ៍នានា រួមទាំងបញ្ជីឈ្មេាះពាណិជ្ជករក្នុងក្រុងដែលចូលរួមក្នុងព្រឹត្តិការណ៍ទាំងឡាយផងដែរ។ មិនតិចជាង ២០ កន្លែងទេ ដែលនាំឲ្យគេរកពេលសឹងមិនបានដើម្បីដើរលេងឲ្យគ្រប់ជ្រុងជ្រោយ។ ទីកំសាន្តដទៃទៀត រាប់ទាំង ដំណើរទេសចរទស្សនាព្រែកជីកតាមទូកម៉ាសីុន ឬ កាណូត ជិះអាយស្មយានក្នុង ក្រុងដោយមិនគិតសោហ៊ុយ ទៅអានអំនានជាលក្ខណៈក្រុម និង ទស្សនាការសម្តែងនានាដោយមិនគិតថ្លៃ។

ទស្សនកិច្ចរបស់ខ្ញំុអំឡុងពេលមកកាន់ទីប្រជំុជនក្រុងឡូវែល ខ្ញំុបានឈាងចូលមើល ហាងគំនូរជាច្រើន។ មានទីតាំង ផ្តើមពីផ្លូវ ម៉ាឃីត គឺ ជា ហាងគំនូរសិល្បៈ យីហោ ប្រ៊ុស ហើយចុងបំផុតនៃវិថីមួយនេះ គឺ យីហោ ហាង ឈ្មេាះថា ផលិតនៅឡូវែល។ ខ្ញំុមានសេចក្តីសោមនស្សរីករាយស្រឡាញ់ជាប់ចិត្ត រាល់គ្រប់កន្លែងដែលខ្ញំុបានទៅ។ តែទីដែលខ្ញំុជំពាក់ចិត្ត ខ្លាំងបំផុតគឺ ហាងគំនូរ យីហោ អ៊ុនអាតថេត លើផ្លូវ ម៉ាឃីត ។ វាទីទីតាំងបង្ហាញគំនូរ តូចច្រលឹង គួរឲ្យទាក់ភ្នែក ដែលទំហំហាង ស្មើពីរដង នៃភោជនីយដ្ឋាន ក្នុងក្រុងមួយ។ បរិយាកាសទីនេាះគឺអំណោយផល និងបង្កប់ភាពស្វាគមន៍ក្រៃលែង។ជាងនេះទៅទៀត គេអាចក្របរសស្រាក្រហម អំឡុងពេលដើរក្រឡឹងមើលពិពរណ៍រូបភាពផងដែរ។ គេក៏អាច ចាប់យកអាហារ ដែលផ្តល់ជូន មួយម៉ាត់ ពីរម៉ាត់ ហើយត្រលប់មក អង្គុយចុះជជែកលេង ជាមួយមិត្តភក្តិផងដែរ។ មានពេលខ្លះ

នៃថ្ងៃជាក់លាក់ណាមួយ គេអាចទស្សនាការសម្តែងផ្ទាល់បានទៀតផង។

Derek M 3

ហាងគំនូរ អេយឺឡហ្វថ៍ ជាទីជាប់ចិត្តមួយទៀតរបស់ខ្ញំុ។ មានវត្ថុសិល្បះដាក់បង្ហាញ និង លក់ផងដែរ។ ទាំងអស់នេាះ សុទ្ធសឹងជាស្នាដៃនៃប្រជាជន ស្នាក់អាស្រ័យក្នុងក្រុងឡូវែល ដែលមានអត្តចរិត រួសរាយរាក់ទាក់ និង មានទេពកោសល្យសិល្បៈខ្ពស់។ ស្នាដៃពិសេសមួយដែលទាក់ភ្នែកខ្ញំុខ្លាំងជាងគេបំផុតគឺ ស្នាដៃរបស់ ឌែរែក ម៉ាក់ហ្គឺឌី ដែលសូនលោហៈជារូបនានា ចេញពីឧបករណ៍ធ្វើពីលោហធាតុ ឬ វត្ថុរឹងដទៃទៀត។ ខ្ញំុគិតថា សមិទ្ធផលដែលចេញមកនេាះ មានភាពច្នៃប្រឌិតខ្ពស់ និង តម្រូវឲ្យចេះភ្ជាប់តួស្នាដៃ ដោយយកចិត្តទុកដាក់ ផងដែរ។ ខ្ញំុក៏គួរតែ កត់សម្គាល់ផងដែរ ថា នៅថ្ងៃទី ៤ ដល់ ២៧ ខែ សីហា ស្នាដៃរបស់លោកគ្រូ យ៉ារី លីវ៉ាន់ កំពូលអ្នកសូនរូប ពីអិដ្ឋ នឹងមានតាំងនៅឯ ហាងគំនូរ អេយឺឡហ្វថ៍នេាះ។

ខ្ញំុសំុលើកទឹកចិត្តឲ្យគ្រប់គ្នា ចាប់យកឱកាសនេះដើម្បីទស្សនាទីនានា ឬ កន្លែងប្រកបរបរ ពាណិជ្ជកម្ម ទាំងឡាយ ដែលមាននៅក្នុងទីប្រជំុជនឡូវែល។ កម្មវិធីបន្ទាប់នៅពេលខាងមុខ នៃថ្ងៃព្រហស្បតិ៍សប្តាហ៍ទីមួយ នឹងចំថ្ងៃ ទី ៤ ខែសីហា និង ទី ១ កញ្ញា។ វាងាយស្រួលខ្លាំង នៅពេលដែលការបង្ហាញស្នាដៃវប្បធម៌ និង សិល្បៈសំបូរបែបទាំងអស់នេះ ប្រមូលផ្តំុគ្នានៅទីប្រជំុជនមួយ ចំកណ្តាលក្រុង និយាយឲ្យចំមិនឆ្ងាយពីរបង ផ្ទះអ្នកឡើយ។ ដូច្នេះ ទាញយកប្រយោជន៍មួយនេះឲ្យបាន។ ទេាះបីត្រឹមតែដើរលើផ្លូវ ហើយមើល តន្រ្តីប្រគំតាមផ្លូវ ក៏បានដែរ។ ឡូវែល គឺជាទីប្រជំុជនដែលដើរឈានមុខ និង ទាក់ទាញបំផុត៕

Exploring Downtown Lowell

 

 

I have always been drawn to downtown Lowell. There’s something about walking down the cobblestone streets and seeing the integration of old and new. Perhaps, it’s because downtown embodies the timeline of Lowell history. The more I explore this city, the more I learn to appreciate it and the diversity. There is so much history and culture engrained here, and because of this, you can always find something to do. For instance, Downtown Lowell First Thursdays is a great opportunity to discover new art, enjoy live music, and indulge in local cuisine.

 

There’s free parking at the Lowell national Historical Park Visitor Center, which is where you can get a map and schedule of all the events and participating businesses. With over 20 venues, there’s simply not enough time to visit it all. Some of the attractions include going on a canal boat tour, taking a free trolley ride, going to a group reading, and watching free performances.

 

On my trip downtown, I visited several art galleries. Starting on Market Street at the Brush Art Gallery & Studios and ending it at Lowell Makes on Merrimack Street. I enjoyed each place I visited, but one of my favorite places was UnchARTed Gallery on Merrimack Street. It’s a cool little art gallery that doubles as a restaurant. There’s a welcoming atmosphere, and you can sip on a glass of wine while checking out the exhibit, or sit and grab a bite with friends. On certain days of the week, there are even live performances.

 

Ayer Lofts Gallery was another favorite. There were arts and crafts displayed and for sale by residents and members, who are very friendly and talented. One particular work that caught my eye was that of Derek McGearty, who makes metal sculptures from re-purposed hardware. I thought his figurines were creative and whimsical. I should also note that on August 4th-27th, the work of Cambodian Master Potter, YaryLivan, will be at Ayer Lofts Gallery.

 

I do encourage everyone to take the opportunity to visit these places or venture to downtown Lowell. The next First Thursdays are on August 4th and September 1st. It’s convenient that all this culture is in one central location, practically in your backyard. So take advantage of it. Even if it is just walking down the streets and watching the street performances. Downtown Lowell is an ever-growing, vibrant city.