បទសម្ភាសន៍ ដោយ ពិន សំខុន វាចារលោ់កវាស្នា នួន នាឱកាសដាច់ឆ្នាំ២០១៣

 បទសម្ភាសន៍ ដោយ ពិន សំខុន

វាចារលោ់កវាស្នា នួន នាឱកាសដាច់ឆ្នាំ២០១៣

យើងបានជួបនឹងលោក វាស្នា នួន ជាគណក្រុមប្រឺក្សាសាលាក្រុងឡូវែល នាឱកាសចុងឆ្នាំ២០១៣ នេះផង នឹងឱកាសចុងអាណត្តនៃកាងារនៅសាលាក្រុងរបស់លោកទៀតផង ដើម្បីស្តាប់ទស្សនៈនៃមេដឹកនាំជាន់ខ្ពស់ដើមកំណើតខ្មែរ ចំពោះព្រឹត្តិការណ៍បច្ចុប្បន្ននឺងអនាគតក្រុងឡូវែល ដែលជាតំបន់សម្បូរខ្មែររស់នៅច្រើនជាងគេ នៃឆ្នេរខាងកើតស.រ.អានេះ ។

ខ្មែរផុសៈ លោកនឹងបញ្ចប់អាណត្តលោកនៅដើមខែ១នេះហើយ តើលោកមាននឹកថាត្រៀមខ្លួនប្រឡូកជាថ្មីនៅ២ឆ្នាំខាងមុខនេះទៀតទេ ?

វាស្នា នួនៈ គិតពេលនេះឃើញថាឆាប់ពេកហើយ! ទោះជាខ្ញុំយល់ថាខ្មែរយើងគួរតែមានតំណាងហោចណាស់ក៏ម្នាក់ដែរ នៅសាលាក្រុងនោះ ហើយតើខ្ញុំនឹងចូលរួមបោះឆ្នោតក្នុងប្រព័ន្ធណាមួយនៅអនាគត់?

ខ្មែរផុសៈ តើលោកចង់និយាយពីប្រព័ន្ធបោះឆ្នោតអ្វីទៅ ?

វាស្នា នួនៈ មើលទៅមើ! បោះឆ្នោតកន្លងទៅហើយនេះ គ្រាន់តែតំបន់‹បែលវឺឌៀ›តែមួយជាប់តំណាងដល់ទៅ៧នាក់ ២នាក់ជាប់នៅតំបន់‹ព្រឌិគប៊ីល› រីឯតំបន់‹ហាយឡិន›ដែលមានខ្មែររស់នៅច្រើន ឫតំបន់ដែលមានជងភាគតិចរស់នៅ មិនមានជាប់តំណាងណាម្នាក់ទេ ។ ខ្ញុំចង់ឃើញតំណាងនៃតំបន់   និមួយៗ មានតំណាងរបស់គេ ធ្វើដូចជានៅលីន ឫនៅបូសតុនជាដើម គេបោះឆ្នោតឱ្យដំណាងសង្កាត់គេនិមួយៗផង ហើយគេបោះ‹អាត់ឡាច›គឺជាទូទៅក្នុងដំបន់ទាំងមូលផង ។ នៅឡូវែលគេបានបោះឆ្នោតរបៀបនេះម្តងដែរ តែគេលប់ចោលទៅវិញ

ខ្មែរផុសៈ ហេតុអ្វីទៅ?

វាស្នា នួនៈ ពីព្រោះក្រមប្រឹក្សាក្រុងហ្នឹង គេស្រឡាញ់ប្រព័ន្ធរបៀបហ្នឹង បើយើងសួរអ្នកជាប់ឆ្នោតទាំងហ្នុងថា‹នរណាជាតំណាងតំបន់របស់ជនភាគតិច?› គេនឹងតបថា‹ពួកអ្នកជាប់ឆ្នោតតំណាងឱ្យទាំងអស់គ្នាហើយទេតើ? ការពិតបើយើងមើល ក្រុងខ្មែរតែមួយ គ្មានភ្លើងបំភ្លឺ‹តារាំងលេងបាល់ ៧-៨ឆ្នាំ គ្មាននរណារវល់ទេ អ្នកទាំងនោះគឺមានខ្លះទើបនឹងជាប់ឆ្នោតសាជាថ្មី ជាច្រើនអាណត្តមកហើយ ពេលខ្ញុំចូលមកដល់សាលាក្រុង ទើបមានភ្លើងបំភ្លឺ តារាំងបាល់ នឹងក្រុងខ្មែរនោះ›។ ខុំមកហើយហ្នឹងក្តី យើងមានគ្នាតិច ត្រូវបញ្ចុះបញ្ចូល សមាជិកឯទៀតៗឱ្យគាំទ្រសំណើរបស់យើង គឺត្រូវមាន៥នាក់ ប៉ុន្តែដូចជាសេចក្តីស្នើសើរើច្បាប់អន្តោប្រវេសន៍មួយ ដែលមានប្រយោជន៍ដល់ជនជាតិភាគតិចយើង ដូចជាសិទ្ធរស់នៅស្របច្បាប់របស់អ្នកដែលមកនៅស.រ.អា.លើសពី១០ឆ្នាំ ដូចជាគ្រួសារខ្លះមានកូនត្រូវចូលរៀនមហាវិទ្យាល័យ តែសាលាតម្រូវឱ្យបង់ថ្លៃសាលាជាជនបរទេស មិនមែនជាប្រជាជនក្នុងតំបន់ទេ ដូច្នេះថ្លៃ២ ដងលើសគេ សេចក្តីស្នើកែប្រែច្បាប់នោះបរាជ័យដោយគ្មានអ្នកគាំទ្រគ្រប់គ្រាន់ ។ មានសំណើខ្លះ ក៏គេទទួលដែរ ដូចជាសំណើរឱ្យមានខ្មែរ ឫស្បានីស ចូលជា‹កុមិស្យូន័រ›សម្រាប់ជួយសម្រេចកិច្ចការក្រុង ឥឡូវមានខ្មែរខ្លះហើយ ដូចជាអ្នកស្រី បុផា ពៅ ជាដើម គាត់ទើបនឹងឈរឈ្មោះជាបេក្ខជនក្រុមប្រឺក្សាក្រសួងអប់រំ តែមិនបានជាប់ទេ

ខ្មែរផុសៈ តើច្បាប់បោះឆ្នោតក្រុមប្រឹក្សាក្រសួងអប់រំ មានបញ្ហាដូចច្បាប់ក្រុមប្រឹក្សាសាលាក្រុងដែរឫទេ?

វាស្នា នួនៈ ដូចតែគ្នាហ្នឹង!

ខ្មែរផុសៈ តើគាត់មិនជាប់ឆ្នោត គឺជាផលវិបាកនៃច្បាប់បោះឆ្នោតនោះឫ?

វាស្នា នួនៈ មិនមែនទេ គឺគាត់មិនបានធ្វើអ្វីដែលការឃោសនារបស់បេក្ខជនម្នាក់ៗត្រូវធ្វើនោះទេ គាត់ដាក់ឈ្មោះចោល មិនបានទៅជួបអ្នកបោះឆ្នោត គេមិនស្គាល់គាត់ នេះជាការសាកស្បងដំបូងរបស់គាត់
ខ្មែរផុសៈ ឥឡូវនេះ លោកមកដល់សប្តាហ៍ចុងក្រោយនៃអាណត្តរបស់លោកហើយ  ងាកត្រឡប់ទៅក្រោយវិញ តើអ្វីខ្លះទៅដែលលោកបានធ្វើ? ហើយអ្វីខ្លះទៀតដែលនៅសល់មិនទាន់ធ្វើហើយ? ៗបើគ្មានខ្មែរនៅជាក្រុមប្រឹក្សាក្រុងទេ ស្នាឌៃនឹងបាត់ទៅវិញ ឫក៏ទាល់តែមានខ្មែរធ្វើតទៅទៀតបានបន្តរបាន?

វាស្នា នួនៈ អ្វីដែលយើងទទួលហើយនោះ ជឿថាមិនបាត់បង់ទាំងអស់ទៅវិញទេ ការរុញ board of  commission នោះនៅតែព្យាយាមរុញ  តែសង្ឃឹមឱ្យគេមកធ្វើឱ្យយើងនោះ អាហ្នឹងជាតួរនាទីរបស់ខ្មែរគ្រប់រូប មិនមែនតែ២-៣នាក់ថ្វើបានជោគជ័យនោះទេ

ខ្មែរផុសៈ សហគមន៍ខ្មែរត្រូវ ធ្វើយ៉ាងម៉េចដើម្បីឱ្យបានមនុស្សចូល ‹កុមីស្យុង› នោះ? ត្រូវប្រមូលគ្នាតែងតាំងតំណាងឱ្យចូល ‹កុមីស្យុង›?

វាស្នា នួនៈ យើងអាចដាក់ពាក្យទៅ នាយកសាលាក្រុង City manager តែត្រូវតែមានការនាំតាមរយៈក្រុមប្រឹក្សាក្រុងដែរ គឺត្រូវមានការគាំទ្រពីក្រុមប្រឹក្សាក្រុមភាគច្រើន… កន្លងមកគេមិនសូវអើពើណែនាំឱ្យយើងដាក់ចូលទេ ជាពិសេស ចូល‹កុមីស្យុង›សំខាន់ៗ៤នោះ ដូចជានៅ Planning board, Conservation, Housing,  License ជាដើម បើគ្មានខ្មែរអង្គុយនៅទីនោះទេ ការសម្រេចរបស់‹កុមីស្យុង>ទាំងនោះឥតបានជាប្រយោជន៍ដល់សង្គមទេ ដូចជានៅប៉ៃលិន នៅហុងកុង អីៗ ឥតបានមកជិតដិតដល់សង្គមទេ ! ធ្វើតាមតែគេសម្រេចទៅ … នៅខាងគណកម្មការខាងលំនៅដ្ឋានជាដើម ស្មានថាខ្មែរមិនមានអ្នករកទិញផ្ទះទេឫ? បើមានខ្មែរនៅក្នុង Commission housing នោះ គេអាចជួយពន្យល់ឫណែនាំឱ្យបានច្បាស់លាស់ អំពីការប្រុងទិញផ្ទះរបស់ពលរដ្ឋខ្មែរបាន ។

ខ្មែរផុស៖ យើងមិនដែលឮលោកបញ្ចេញយោបល់ ក្នុងតួរនាទីជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល អំពីរឿងអាជ្ញាប័ណ្ណវត្តខ្មែរឡូវែលរបស់ព្រះតេជគុណសៅ ឃន នៅឡើយ តើវត្តនោះអាចសង់បានឫក៏មិនបាន?

(នៅមានតទៅលេខក្រោយ)