បោះឆ្នោតប្រធានាធិបតីអាមេរីកាំង ហ៊ុន សែន ចាក់ត្រូវ, ម៉េឌីយ៉ាចាក់ខុស

ដោយ ពិន សំខុន

រាត្រី ទី៨វិច្ឆិការ២០១៦ លទ្ធផលនៃការបោះឆ្នោតសាកលបានធ្លាក់ចេញមក ឈ្មោះប្រធានាធិបតីថ្មី ទី៤៥នៃសហរដ្ឋអាមេរីក ក៏បានលេចចេញមកដែរ ជ័យលាភីបានទៅឌណល ត្រម  នឹង អនុប្រធានាធិបតី ម៉ាយ ផែន។ ប្រធានាធិបតីថ្មី ដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយធំៗ រួមទាំងសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋមួយចំនួន ទាយខុស, ដែលមិនដែលឆ្លងការិយាល័យរដ្ឋបាលសហរដ្ឋជាន់ខ្ពស់ណាមួយ, ដែលមិនដែលមានបទបិសោធន៍កាន់អគ្គបញ្ជាការជាន់ខ្ពស់ម្តងណានោះ ឥឡូវបានក្លាយជាប្រធានាធិបតី ប្រកបដោយសម្តីសន្យាយ៉ាងច្រើននឹងយ៉ាងអស្ចារ្យចំពោះប្រជាជាតិ សម្រាប់អនុវត្តន៍ជាកម្មវិធីប្រជាជាតិ នៅ៤ឆ្នាំទៅមុខនៃអាណត្តិរបស់លោក។

ការរាប់សន្លឹងឆ្នោតរហូតដល់ម៉ោង៣ទៀបភ្លឺ ម៉ោងនៅឆ្នេរខាងកើត ឌណល ត្រម បានត្រូវប្រកាសឈ្នះដោយ‹ឆ្នោតតំណាង Electoral vote›ចំនួន ២៧៤ ទល់នឹង ២១៨ សម្លេងខាង ហ៊ីឡារី គ្លីងតុន (ហ៊ីឡារី ឈ្នះឆ្នោតប្រជាប្រីយ- Popular Vote)ធ្វើឱ្យអង្គការស្ទង់មតិដ៏ពូកែរៗទាំងប៉ុន្មាន ភ្លាត់ស្នៀតខុសធម្មតាទាំងអស់ លើកលែងតែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ពីកម្ពុជា ទាយទុក១សប្តាហ៍មុនថា ឌណល ត្រម នឹងឈ្នះឆ្នោតពេលនេះ។ ហ៊ីឡារី គ្លីងតុន ដែលដឹងថាចាញ់ឆ្នោត នាព្រលឹមថ្ងៃទី៨នោះ មិនបានធ្វើសេចក្តីថ្លែងការភ្លាមៗនោះទេ គេរង់ចាំរហូតដល់ម៉ោង១១នៃថ្ងៃបន្ទាប់ ទើបចេញមុខមកថ្លែងការ។ ផ្ទុយគ្នានឹង ហ៊ីឡារី, ឌណល ចេញមកធ្វើសេចក្តីថ្លែងការ ប្រកបដោយពាក្យផ្សះផ្សារជាតិ ខុសពីចរឹកពេលមុនៗ។

ប្រជាជាតិជាតិអាមេរីកា ថ្ងៃទី៩វិច្ឆិការនេះ ស្ថិតនៅក្រោមបញ្ជាការរបស់ពលរដ្ឋ‹អាមេរីកាំងវណ្ណកណ្តាល› ជ្រើសយកបេក្ខជនសម្តីថ្លោសៗ ជាអ្នកមានសម្បត្តិវាល់កោដិ គេនឹងនាំគ្នាប្តូរដំណើរប្រវត្តិសាស្ត្រនយោបាយប្រទេសនេះខុសពីមុនស្រឡះ, ទៅតាមការដឹកនាំថ្មី ដែលគ្មាននរណានឹកដល់ ដែលខ្លះគេថា វាជាការហួសហេតុ នឹងមិនអាចធ្វើបាន។ ជ័យជំនះនេះ បានធ្វើឱ្យ ហ៊ីឡារី គ្លីងតុន ខកខានមិនបានចូលក្នុងប្រវត្តិសាស្ត្រ ជាស្ត្រីអាមេរីកាំងទី១ ដែលឡើងកាន់តំណែងជា‹ប្រធានាធីបតីអាមេរីកាំង› ក៏ប៉ុន្តែជាស្រីទី១ ដែលបានទទួលសម្លេង‹ឆ្នោតប្រជាប្រីយ›ច្រើននឹងដំបូងគេបង្អស់ដែរ។

ហុីឡារី គ្លីនតុន
ហុីឡារី គ្លីនតុន
ផល​ រ៉ាយ៉ាន
ផល​ រ៉ាយ៉ាន

អាមេរីកាំង‹វណ្ណកណ្តាល› បានផ្តល់ឱ្យអំណាចដល់រដ្ឋបាលថ្មីរបស់ ឌណល ត្រមនូវទិដ្ឋភាពនយោបាយថ្មីនៅសភាទាំង២៖

*‹ព្រឹទ្ធសភាជាន់ខ្ពស់-USSenete›អាសនៈគណបក្សសាធារណរដ្ឋ ២៤៥ ទល់នឹង ១៩១ របស់គណបក្សប្រជាធិបតេយ្យ

*‹សភាដំណាងរាស្ត្រ-House Representative›គណបក្សសាធារណរដ្ឋ ៥១ ទល់នឹង ៤៧ គណបក្សប្រជាធីបតេយ្យ

ទឹដ្ឋភាពថ្មីនេះ នឹងសម្រួលការបញ្ចេញច្បាប់ថ្មីៗ សម្រួលការប្តូរផ្លាស់ប្តូរនយោបាយប្រទេស បានយ៉ាងងាយស្រួលដែលមនុស្សជាច្រើនរង់ចាំ។ តែគេនៅសង្ស័យនៅឡើយថា‹តើ ផល រ៉ាយ៉ាន មេដឹកនាំគណបក្សធារណរដ្ឋ នឹងសមាជិកសភា ឬ អភិបាលរដ្ឋខ្លួនមួយចំនួន ដែលមិនសូវត្រូវគ្នានឹង ត្រម នឹងធ្វើការជាមួយ ត្រម របៀបណា? សហរដ្ឋមានការបែងចែកជាភាគ នាឱកាសឃោសនា… ឥឡូវ ឌណល ចង់បង្រួបបង្រួមបំណែកដែលបែកនោះ តើនឹងធ្វើបានរបៀបណា?

នៅផ្លូវបត់ចុងក្រោយបង្អស់ បន្ទាប់ពីសកម្មភាពឃោសនាប្រមាណ១ឆ្នាំកន្លះមក  ឌណល ចោទស្ថាប័នរៀបចំការបោះឆ្នោតថា មានអំពើពុករលួយ ខ្លួនអាចនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត, នៅពេលមានការបន្ទោសជាច្រើន ឌណល បានត្រឡប់មកធ្វើសេចក្តីថ្លែងការណ៍ថា‹ខ្ញុំនឹងទទួលយកលទ្ធផលនៃការបោះឆ្នោត…ប្រសិនបើខ្ញុំឈ្នះ!!!›។

អ្នកគាំទ្រ ហុីឡារី
អ្នកគាំទ្រ ហុីឡារី
ឆែល សុីុ , ហុីឡារី,​ គ្លីនតុន
ឆែល សុីុ , ហុីឡារី,​ គ្លីនតុន

ឈ្នះហើយ ផល រ៉ាយ៉ាន បានថ្លែងថា‹រីករាយនឹងអរគុណ ឌណល ដែលប្តូរទីសដៅនៃនយោបាយ ផ្លល់ឱ្យសភាធំជាងមុន ជាពិសេសផ្តល់សាមគ្គីភាពដល់គណបក្សសាធារណរដ្ឋ›។

បន្ទាប់មក ហ៊ីឡារី គ្លីងតុង ថ្លែងជូនពរនឹងហុចដៃទៅជួយសកម្មភាពបំរើជាតិដល់ ឌណល ត្រម ជាប្រធានាធីបតីសហរដ្ឋអាមេរីក ហើយអញ្ជើញសមាជីកគណបក្សប្រជាធិបតេយ្យទាំងអស់សូមឱ្យធ្វើតាមគំរូនេះ, ការចាញ់ធ្វើឱ្យយើងឈឺចាប់ តែត្រូវទទួលថា‹ឌណល ត្រម នឹងក្លាយជាប្រធានាធិបតីរបស់យើងទាំងអស់គ្នា›។

ឌណល ត្រម នឹងកាន់កាប់សេដ្ឋវិមាន នៅខែមករា ដើមឆ្នាំ២០១៧, នៅចន្លោះពេលនោះ ឌណល នឹងរៀបច៉រដ្ឋាភិបាល ត្រៀមតែងតាំងមន្ត្រីរបស់ខ្លួន នៅពេលនោះទើបគេដឹងច្បាស់ពី សមត្ថភាពនឹងទិសដៅថ្មីពិតប្រាកដនៃក្រុមអ្នកដឹកនាំថ្មី ក្រោមមគ្គុទេសរបស់ឌណល ត្រម៕

នៅឡូវែល គេរង់ចាំលទ្ធផលនៃការប្រកួតដំណែងមួយ ដែលមានប៉េក្ខជនខ្មែរ២រូបប្រជែងគ្នា គឺ រ៉ាឌី ម៉ម ទល់នឹង ខេមរា កៃ ក្នុងតំណែង‹តំណាងរដ្ឋនាសង្កាត់លេខ១៨›ដែរ ដែលជ័យលាភី បានទៅ……។

លទ្ធផលឯទៀតៗ….

ឌណល ត្រម មានគំនិតថ្មីច្រើន សម្រាប់ផ្លាស់ប្តូរសេដ្ឋកិច្ច នឹងសុវត្ថិភាពប្រទេសអាមេរីក,ជាសមាជិកគណបក្សសាធារណរដ្ឋ ដែលមិនជាទីគាប់ចិត្តរបស់បេក្ខជនជាមិត្ត នឹងសមាជិកជាន់ខ្ពស់របស់បក្សខ្លួនឯងទេ, ជាអ្នកមានសម្បត្តិស្តុកស្តម ដោយសារមានទេពកោសលក្នុងពាណិជ្ជកម្ម មិនត្រូវការជំនួយពីមហាជនឬសេដ្ឋីណា សម្រាប់ចំណាយក្នុងការឃោសនានោះទេ,មានវោហាអសុរស ដែលគេមិនដែលប្រើក្នុងភាសាសាធារណ ជាពិសេសចំពោះបេក្ខជនដូចគ្នា ចំពោះសហគមន៍ ចំពោះមនុស្សដែលមានតិត្តិយស

Baker visit Lowell on 2nd November for supporting “Yes for Num2”