ប៉ុណ្ណារ៉ូ ទៅហាត់របាំខ្មែរនៅសមាគមអង្គរ

ដោយ សូបិន

តពីលេខមុន

ថ្ងៃទី២៤កុម្ភៈ ជាលើកទី៥ ហើយដែល ប៉ុណ្ណារូទៅហាត់របាំស្វា នៅសមាគមអង្គរ, ប៉ុណ្ណារ៉ូ ដែលជាក្មេងប្រុសអាយុ ៧ឆ្នាំច្រើនធ្វើអ្វីតាមតែចិត្តចង់បានសម្តែងការ ពេញចិត្តនឹងហាត់ ទោះជាត្អូញថា “ចុកជើងណាស់” ក៏ដោយដោយសារតែហាត់ស្វាមិនដើរជើងត្រង់ ដូចមនុស្សនោះទេ ដូច្នេះតួរស្វាត្រូវហាត់ឱ្យចេះ ដើរបត់ជង្គង់ ឬក៏ដើរជើងបួនអេះពោះ ឬអេះ ក្លៀកជាដើម២ម៉ោងក្នុងថ្ងៃអាទិត្យនោះ។ ម៉ោង ១២ថ្ងៃអាទិត្យនេះ ប៉ុណ្ណារ៉ូ មកហាត់នៅម៉ោង ១២មែន តែការហាត់ហ្វឹកហ្វឺនទាំងអស់គេផ្តើម តាំងពីព្រលឹមមកម៉្លេះ ហើយថ្ងៃត្រង់នេះក្រុម ហាត់ភ្លេងពិណពាធទើបតែបញ្ចប់ការបង្ហាត់របស់ ខ្លួនសម្រាប់ថ្ងៃអាទីត្យនេះ។ លោកគ្រូ មាស គិមហាន អាយុ៥០ឆ្នាំ បង្ហាត់សិស្សភ្លេងរបស់គាត់ ចំនួន៦នាក់ មានស្រីមានប្រុសតែក៏មិនមែនបង្ហាត់ តែភ្លេងតែប៉ុណ្ណោះទេ លោកបង្ហាត់តាំងពីរបាំ ប្រជាប្រីយមានរបាំស្វា, របាំត្រឡោក, របាំនេសាទ…  ផងដែរ។

Layout No.220(24P).qxp

ជួបសម្ភាសន៍ជាមួយលោកគ្រូ មាស គីម ហាន នាវេលាសម្រាកបន្តិចនៅម៉ោង២រសៀល លោកនិយាយថាលោកជាគ្រួនៅបង្ហាត់បង្រៀនសិស្សទីនេះ គឺនៅសមាគមអង្គរបាន៤ឆ្នាំហើយ, លោកមកពិសាលកវិទ្យាល័យវិចិត្រសិល្បៈដែល លោកបានសិក្សាផ្នែកសិល្បៈនាថសាស្ត្រឆ្នាំ១៩៨០ ហើយលោកបានប្រឡងជាប់ក្លាយជាគ្រូបង្ហាត់ “របាំប្រពៃណី”ដល់សិស្សសិល្បករខ្មែរឆ្នាំ១៩៨៩ បង្ហាត់បានច្រើនឆ្នាំមុននឹងមកដល់សហរដ្ឋអាមេរីក នេះនៅឆ្នាំ២០១៤ ។ លោកបានសម្តែងការពេញ ចិត្តនឹងអរគុណដល់ស់មាគមអង្គរដែលបានផ្តល់ កិត្តិយសឱ្យលោកចូលមកបង្ហាត់សិស្សនៅសមាគម អង្គរនេះ ក្នុងជំនាញរបស់លោក។ លោកថា “សិស្ស នៅទីនេះពូកែរឆ្លាតវៃណាស់ ថ្វីត្បិតយើងមាន ពេលបង្ហាត់បង្រៀនតិចតួច(តែចុងសប្តាហ៍)តែ ប៉ុណ្ណោះនោះ ក៏សិស្សអាចចាប់បាន ហើយហាត់ រៀនបានលទ្ធផលល្អច្រើនគ្នា”។

សិស្សក្នុងសម្លៀកបំពាក់ចងក្បិននៅតែហាត់ គគ្រឹកគគ្រេងនៅឡើយ ម៉ោង២កន្លះទៅហើយ ដោយមានៗសម្លេងភ្លេងពិណពាធចាក់ខ្សែរអាត់ លាន់ឮរងំ, អ្នកគ្រូធំៗ ក៏នៅជាប់ដៃជាមួយសិស្ស កំរឹតច្បងគេ ហើយ “អ្នកគ្រូជំនួយការ” ដែលជា សិស្សចាស់ឆ្នាំមានទេពកោសល្យខ្ពស់ ក៏បានក្លាយ ជាគ្រូបង្ហាត់ជំនួសដៃគ្រូធំបានខ្លះហើយដែរ ធ្វើឱ្យ កន្លែងហាត់សិល្បៈមានភាពចង្អៀតណែន តាំងពី ក្នុងបន្ទប់ដល់ផ្លូវដើរនឹងចង្ក្រានបាយនៅសល់ តែបន្ទប់រដ្ឋបាលដែលតូចពេកចូលលុកមិនបាន។ រីឯលោកគ្រូ គិមហាន ក៏មិនទាន់ចប់ភារៈកិច្ចនៅ ឡើយទេ បន្ទាប់ពីថ្ងៃត្រង់ទៅគាត់ត្រូវបង្ហាត់ សិស្សរបាំប្រពៃណីទៀត ។

Layout No.220(24P).qxp

លោកគ្រូ គិមហាន បានបរិយាយថា “កូន ខ្មែរស្រួលបង្ហាត់សិល្បៈនឹងនាថកម្មជាងសាសន៍ ដ៏ទៃ ដោយសារឫសគល់នៃវប្បធម៌ខ្មែរមាននៅ ផ្ទះតែរៀងៗខ្លួន រីឯសិស្សបរទេសហាត់រៀនទទួល បានតែបច្ចេកទេសតែនាថកម្មពិបាកនឹងហាត់ដោយ សារតែវប្បធម៌ខ្មែរនោះពុំមាំននៅផ្ទះរបស់គេ។ លោកបន្តថា “ក្រៅពីការហាត់របាំប្រពៃណីដែល យកពីស្រុកខ្មែរមក ក៏មានការបង្កើតក្បាច់ថ្មីៗ សម្រាប់សម្តែងឱ្យស្របទៅតាមការវិវឌ្ឍន៍នៃ សង្គមសម័យជាការនិយមរបស់យុវវ័យដែរឧទាហរណ៍ដូចជាយុវជនយុវនារី ដែលជាសិស្ស ចាស់នៅសមាគមអង្គរទៅសិក្សារបន្តបទ ពិសោធន៍នៅស្រុកខ្មែរ ក៏បាននាំយកទៅនូវក្បាច់ របាំវប្បធម៌“ហីបហប…”ដែលជាចំណូលចិត្តនៅសហរដ្ឋអាមេរីកទៅឱ្យសិស្សនៅកម្ពុជាក្នុង កម្មវិធីផ្លាស់ប្តូរវប្បធម៌ខាងណោះក៏ចូលចិត្ត ណាស់ដែរ…”

ប៉ុណ្ណារ៉ូ បញ្ចប់ការហាត់របស់ខ្លួននៅម៉ោង ២តែដល់ម៉ោង៣ទៅហើយនៅមិនចង់ត្រឡប់ មកផ្ទះវិញទៀត ដោយសារចង់នៅហាត់លេង ជាមួយមិត្តភក្ត្រថ្មីរបស់ខ្លួនថែមទៀត ទាល់តែ បង្ខំបន្តិចទើបហៅយកមកផ្ទះបាន។ ថ្ងៃនេះមេឃ ស្រឡះល្អមានថ្ងៃច្រើន តែធាតុអាកាសត្រជាក់ ផ្តើមត្រឡប់មកវិញហើយមិនអាចនៅក្រៅផ្ទះ បានយូរទេ៕  (នៅមានត)