Race for the White House

ប្រកួតគ្នាទៅសេដ្ឋវិមាន
ដោយខ្មែរផុសសរអា
គណបក្សអាមេរីកាំង២ បន្តរប្រកួតគ្នាដើម្បីដណ្តើមយកឈ្នះ នា‹ស៊ូប័រធូសដេយ›ទី៥មេសាជាថ្មីម្តងទៀត នៅ‹រដ្ឋវីកុងសិន›។ ខាងគណបក្សសាធារណរដ្ឋមាន ឌណល់ ត្រម – ថេដ គ្រូស នឹង ខេស៊ីក រីឯខាងគណបក្សប្រជាធីបតេយ្យមាន ហ៊ីឡារី គ្លីងតុន នឹង បេនី សេនឌឺ។ លទ្ធផលនៅរដ្ឋវីសកុងសិន នាវេលាម៉ោង១០យប់នោះ មានដូចតទៅ៖
១-ខាងគណបក្សប្រជាធិបតេយ្យៈ គោលដៅគឺឱ្យបានដំណាង‹ដេឡេគ្ហេត›៖ ២៣៣២
-បេនី សេនឌឺ ឈ្នះបាន ៣៤៨.៤០៦សម្លេង គឺ ៥៥.៨% បានតំណាង‹ដេឡេគ្ហេត›សារ៉ុប ១០៦១
-ហ៊ីឡារី គ្លីងតុន បាន ២៧៤.០៩៨ សម្លេង គឺ ៤៣.៩% បានតំណាង‹ដេឡេគ្ហេត›សារ៉ុប ១៧៤៩
ថ្វីត្បិតតែ ហ៊ីឡារី មិនបានឈ្នះនៅ‹វិសកុនស៊ន›នេះក៏ដោយ ក៏ចំនួនតំណាងបានឡើងទៅជិតដល់គោលដៅណាស់ទៅហើយ ដូច្នេះសេចក្តីសង្ឈឹមរបស់ បេនី សេនឌឺ ដែលជាអ្នកឈ្នះនាថ្ងៃនេះ នៅសល់តែតិចតួចប៉ុណ្ណោះ ហើយមណ្ឌលបោះឆ្នោតទៅថ្ងៃមុខ ក៏មាន‹ដេឡេគ្ហេត›ចំនួនច្រើន ដូចជា ញូយ៉ក ឬ កាលីហ្វ័រញ៉ា ជាដើម ដែលជាកន្លែងខ្លាំងរបស់ ហ៊ីឡារី ផង។ ទំនងជា បេនី អាចនឹងដកខ្លួនមុនទៅជួប‹មហាសន្និបាតបក្ស កុនវិនសិន›ផងក៏មិនដឹង។
២-ខាងគណបក្សសាធារណរដ្ឋៈ គោលដៅគឺឱ្យបានដំណាង‹ដេឡេគ្ហេត›៖ ១២៣៧
១-ថេដ គ្រូស ឈ្នះបាន ៣៤៧.៧៣៥ សម្លេង គឺ ៥០.២% បានតំណាង‹ដេឡេគ្ហេត›សារ៉ុប› ៥១៧
២-ឌណាល់ ត្រម បាន ២២៧.០៤៥ សម្លេង គឺ ៣២.៨% បានដំណាង‹ដេឡេគ្ហេត›សារ៉ុប ៧៤៣
៣-ជន ខេស៊ីក បាន ១០០,៨៤៥ សម្លេង គឺ ១៤.៦% បានដំណាង‹ដេឡេគ្ហេត›សារ៉ុប ១៤៥
ដូចគ្នានឹង ហ៊ីឡារី ដែរ ថេដ គ្រូស បានឈ្នះនៅ‹វីកុងស៊ីន›មែន តែបូកសារ៉ុបចំនួន‹ដេឡិគ្ហេត›ទៅ នៅតែចាញ់ ឌណល ត្រម ជាង២០០‹ដេឡេគ្ហេត›ដដែល ។ រីឯ ជន ខេស៊ីក បើទោះជាមិនមានសង្ឃឹមថាឈ្នះក៍ដោយ ក៏នៅតែត្រដ៏បន្តរឈរឈ្មោះដដែល។ ខាងគណបក្សសាធារណរដ្ឋ មួយចំនួនយល់ថា ប្រយោគរបល់ ឌណល ត្រម មានភាពតឹងតែង មិនគួរក្លាយជាដំណាងឱ្យគណបក្សសាធារណរដ្ឋទេ តែគេមិនដឹងធ្វើដូចម្តេច ដើម្បីបញ្ឈប់ ឌណល ត្រម បាន – ដូច្នេះការបន្តររបស់ ជន ខេស៊ីក គឺគេអាចយល់ថា មានបំណងខ្ទាស់មិនឱ្យ ឌណល ត្រម បាន‹ដេឡេគ្ហេត›គ្រប់ចំនួន១២៣៧ ដើម្បីឱ្យគេតែងតាំងបាន។ នេះជាបច្ចេកទេសមួយ ដែលអាចធ្វើឱ្យ‹មហាសន្និបាទ កុនវិនសិន›អាចុចយកបេក្ខជនណាម្នាក់ក៏បាន ហើយគេអាចចុចបេក្ខជន ផ្សេងពី ឌណល ត្រម ផង។
សន្និដ្ឋានៈ ហ៊ីឡារី គ្លីងតុន ខាងគណបក្សប្រជាធិបតេយ្យ កំពុងដឹកមុខ ចំនួន ១៧៤៣ ‹ដេឡេគ្ហេត›
ឌណល ត្រម ខាងគណបក្សសាធារណរដ្ឋ ក៏កំពុងដឹកមុខដោយចំនួន‹ដេឡេគ្ហេត› ៧៤៣នាក់៕
Leave a Reply
You must be logged in to post a comment.