ប្រជាជនខ្មែរនិយមទិញទំនិញ និងម្ហូបអាហារប្រចាំថ្ងៃទៅតាមទម្លាប់ចាស់

ភ្នំពេញៈ ថ្វីត្បិតតែផ្សារទំនើបជាច្រើន បានកំពុងបើកដំណើរការក្នុងរាជធានីភ្នំពេញ ដូចជា ផ្សារទំនើប អ៊ីអនមល ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ៘ ក៏ប្រជាជនប្រមាណ ជាង៩០ភាគរយមិនផ្លាស់ប្តូរទម្លាប់ចាស់តែងតែធ្វើដំណើរទៅទិញម្ហូបអាហារប្រចាំថ្ងៃនៅតាមបណ្តាទីផ្សារប្រជុំជនដែលនៅក្បែរគេហដ្ឋានរបស់ ខ្លួនមូលហេតុទំនិញនៅតាមទីផ្សារប្រជុំជនមាន តម្លៃថោកជាងនៅតាមទីផ្សារទំនើបនានាដែល ធ្វើឱ្យស្ត្រីមេផ្ទះអាចសន្សំសំចៃទៅលើការចំណាយ ប្រចាំថ្ងៃបាន។

photo-5 photo-4

 

ម្ចាស់ផ្សារទំនើបបាយ័នបងស្រីហ័ងបានឱ្យដឹងថា អតិថិជនរបស់ផ្សារទំនើបភាគច្រើនជា ជនជាតិបរទេស ព្រោះពួកគេមិនចូលចិត្តក្លិន ឆ្អេះឆ្អាប និងបរិយាកាសអាប់អួរគ្មានអនាម័យ នៅតាមបណ្តាទីផ្សារនានាឡើយ ទោះបីជាតម្លៃ របស់ផលិតផលនៅតាមផ្សារទំនើបថ្លៃជាងនៅតាមបណ្តាទីផ្សារនានាក្តី ក៏ជាការនិយមរបស់ ជនជាតិបរទេស ។

បងស្រីបានបញ្ជាក់ថា បន្លែ ផ្លែឈើត្រីសាច់ ដែលបានជ្រើសរើសដាក់លក់នៅក្នុងផ្សារទំនើបនេះមានប្រភពដូចបណ្តាទីផ្សារនានាអញ្ចឹងដែរមានលក់ជាបន្លែធម្មតា និងបន្លែសរីរាង្គ និងមាន ម៉ូយខ្លះបានយកមកបោះឱ្យផ្ទាល់តែម្តង ។

មូលហេតុតម្លៃថ្លៃជាងនៅតាមបណ្តាទីផ្សារ នានាដោយសារផលិតផលដែលបានដាក់លក់មាន ការសំរិតសំរាំង និងបន្ទុកចំណាយផ្សេងៗខ្ពស់។ ទិដ្ឋភាពរបស់ផ្សារទំនើបបាយ័ន មានទ្រង់ទ្រាយធំគួរសម ប៉ុន្តែ បងស្រីបានបញ្ជាក់ថា គ្រួសារ របស់បងស្រីក៏ទៅទិញម្ហូប អាហារនៅតាមបណ្តាទីផ្សារនានា ដូចប្រជាជនទូទៅដែរ ។

នៅខាងក្នុងទីផ្សារទំនើប មានម៉ាស៊ីនត្រជាក់សំរាប់ថែរក្សា គុណភាពទំនិញបរិស្ថានធំទូលាយ និងអនាម័យល្អប្រកបដោយ ផាសុខភាពបន្លែត្រីសាច់មាន វេចខ្ចប់ និងបិទស្លាកថ្ងៃខែ សុពល ភាពអាហារព្រមទាំងតម្លៃនៅ លើកញ្ចប់និមួយងាយស្រួល អតិថិជនជ្រើសរើសទៅតាម តំរូវការដោយមិនចាំបាច់សួរនាំ និងតថ្លៃជាមួយអ្នកលក់ ហើយ បើអាហារលក់សល់នៅតាមផ្សារទំនើប ខ្លះដូចជាផ្សារទំនើបឡាក់គីក៏មានបិទ ស្លាកបញ្ចុះតម្លៃនៅលើនោះតែម្តង និង មានអ្នកលក់ក្មេងៗជាច្រើនអ្នករង់ចាំផ្តល់ សេវា។

រីឯទិដ្ឋភាពនៅក្នុងផ្សារសាមគ្គីវិញ មានមនុស្សដើរទិញម្ហូបប្រជ្រៀតគ្នាដីហុយ ទ្រលោមបងស្រីអឿនដែលជាស្ត្រីមេផ្ទះបាន និយាយថា ផ្សារស្រុកយើងខ្វះអនាម័យណាស់ មនុស្សមកផ្សារដើរប្រជ្រៀតគ្នាព្រមជាមួយនឹងកង់ម៉ូតូដែលបើកកាត់ផ្សារធ្វើឱ្យបរិយាកាសក្នុងផ្សារសាមគ្គីនេះមានផ្សែងនិងធូលីកខ្វក់ហើយ ពេលមេឃភ្លៀងមានភក់ល្បាប់ដើរប្រឡាក់ជើង និងគំនរសំរាមមានក្លិនស្អុយដែលបង្ករឱ្យកើត ជំងឺផ្តាសាយឆ្លងគ្នាទៅវិញទៅមកប៉ុន្តែខ្ញុំមិនរួញរាឡើយ ខ្ញុំតែងតែមកទិញម្ហូបនៅផ្សារនេះជា ប្រចាំព្រោះតែនៅជិតគេហដ្ឋាន រីឯតម្លៃថោក ជាងនៅតាមទីផ្សារទំនើប។

នៅតាមទីផ្សារទូទៅបន្លែផ្លែឈើខ្លះបាន បេះស្រស់ពីចំការមកលក់នៅក្នុងផ្សារផ្ទាល់តែ ម្តង ដូចជាត្រសក់ ស្ពៃ ផ្លែស្វាយ ចេក ល្មុត ជាដើម ៘ រីឯត្រីស្រស់ៗទើបនេសាទបាន ពីបឹងទន្លេសាប ត្រូវបានអាជីវករដាក់លក់ផ្ទាល់ ក្នុងផ្សារតែម្តង។

តាមការឱ្យដឹងពីអ៊ំស្រី អ៊ឹង ហ្កិចណៃ អតីត អាជីវករបាននិយាយថា ពីមុនគាត់ធ្លាប់លក់ ត្រសក់ជ្រក់ ដោយត្រាំត្រសក់ជ្រក់ ហើយជា មួយម្សៅពណ៌សមួយកញ្ចប់ដើម្បីឱ្យឡើងពណ៌ ស្រស់គួរឱ្យចង់ទទួលទានអ៊ំបានបញ្ជាក់ថា ម្សៅ ពណ៌សនោះគឺមានផលប៉ះពាល់មិនល្អដល់សុខភាព អ្នកបរិភោគ ប៉ុន្តែនេះជាមុខរបរបើមិនដាក់ឱ្យ មានពណ៌ស្រស់ ស្អាតអ្នកលក់បារម្មណ៍ថា គ្មាន អ្នកមកទិញលក់អត់ដាច់។ អ៊ំបានបន្តថា អ្វីៗក៏គេ ប្រើប្រាស់ថ្នាំគីមីដែរហើយម្សៅពណ៌សនេះគេបាន បញ្ចូលទៅក្នុងត្រីងៀត ប្រហុក និងគ្រឿងផ្អាប់ ដ៏ទៃទៀត ដែលមានពណ៌ខ្មៅលក្ខណៈធម្មជាតិ ក៏ប្រែជាពណ៌ស   តទៅទំព័រទី ២៦

និងគ្មានរុយរោម គ្មានដង្កូវទោះបីទុកចោល រយៈពេលយូរក៍ដោយ ចំណែកឯសណ្តែកបណ្តុះ គល់ស្លឹកគ្រៃ ឬខ្ញីដែលហាន់ហើយ តែងប្រែពណ៌ ស្រគាំដោយសារជាតិជ័រ ប៉ុន្តែអ្នកលក់បានដាក់ ម្សៅពណ៌ស ធ្វើឱ្យបន្លែចិតហើយទាំងនោះ ឡើង ពណ៌សស្គុះខុសពីលក្ខណៈដើម ចំណែកផ្លែដូង ចិតហើយក៍ដូចគ្នាដែរគឺមានពណ៌សរតែម្តងបន្ទាប់ ពីត្រាំម្សៅពណ៌សរួចមក។

បងប្អួននៅស្រុកស្អាងបាននិយាយថាអ្នក ចំការតែងប្រើប្រាស់ថ្នាំគីមីទៅលើបន្លែផ្លែឈើដើម្បី ទទួលបានផលភ្លាមៗតាមតំរូវការលក់លើទីផ្សារដូចជាផ្លែស្វាយជាដើម៘ ផ្លែស្វាយដែលគេ ដាំសំរាប់លក់គេតែងបាញ់ថ្នាំពន្លឿនអ័រមូនម៉្យាងធ្វើឱ្យមានផ្លែគ្រប់រដូវដែលខុសពីលក្ខណៈធម្មជាតិ របស់ស្វាយចំណែកឯផ្លែឈើដ៏ទៃទៀតក៏ដូចនេះ ដែរ។

ការចែកចាយព័ត៌មាននៅតាមបណ្តាញសង្គម ក៏ឃើញមានការចាក់បញ្ចូលថ្នាំគីមីទៅក្នុងសាច់មាន់ បង្គារ ក្តាម មឹក ដែលជាប្រភេទអាហារ សមុទ្រក្លាហ្សេ ដើម្បីរក្សាអាហារទាំងនោះទុក ឱ្យបានយូរនិងស្រស់ៗ ផ្លែឈើមួយចំនួនដូចជា “ឡឹកខ្ចី ចាក់សារធាតុឱ្យឡើងពណ៌ក្រហមទុំស្រស់ តែម្តង។

ដូចនេះហើយទាមទារឱ្យស្ត្រីមេផ្ទះឆ្លាតវៃ ក្នុងការជ្រើសរើសទិញបន្លែត្រីសាច់ផ្លែឈើស្រស់ៗ ដែលគ្មានជាតិគីមីទាក់ទងនឹងសុវត្ថភាពចំណីអាហារ នេះ អាជីវករ និងសន្តិសុខផ្សារបានប្រាប់ថា កាលពី មុនធ្លាប់បានឃើញអជ្ញាធរចុះមកត្រួតពិនិត្យយូរៗ ម្តង ប៉ុន្តែក្រោយៗមកមិនដែលបានឃើញអជ្ញាធរ ណាម្នាក់ ចុះមកត្រួតពិនិត្យចំណីអាហារមានផ្ទុក សារធាតុគីមី ឬខូចគុណភាពនោះទេ។

ព្រលឹមស្រាងៗលើចិញ្ចើមថ្នល់អ្នកលក់ប្រញាប់ប្រញាល់រៀបចំបន្លែគ្រប់មុខដាក់ក្នុងកញ្ច្រែងតំរៀបគ្នានៅលើកន្ទេលក្រាលផ្ទាល់ដី មានដូចជា ត្រប់ ចេកអំបូង ត្រសក់ ស្វាយ ស្ពៃក្តោប សណ្តែកបណ្តុះ ម្រះ ក្រអៅឈូក បណ្តូលចេក ត្រកួន ស្ពៃក្រញាញ់ ផ្សិត សណ្តែក ក្រួចសើច ពពាយ អំពិលខ្ចី ផ្កាខាត់ ណា ពងទា ត្រីឆ្អើរ ដែលជាផលិតផលក្នុងស្រុក ហើយ ប្រជាជនទូទៅនិយមបរិភោគ បានមកចោមរោម សួរបន្លែនេះតម្លៃមួយគីឡូប៉ុន្មាន? ចំណែកឯអ្នក លក់វិញដៃថ្លឹងបណ្តើរមាត់ជាប់រវល់ឆ្លើយឆ្លងជាមួយអ្នកទិញបណ្តើរ ពូ ហេង មានអាយុជាង៤០ឆ្នាំ បាននិយាយថា គាត់លក់បន្លែនៅផ្សារសាមគ្គីនេះ ជាង១០ឆ្នាំមកហើយ គាត់មិនមានគំរោងផ្លាស់ ប្តូរមុខរបរផ្សេងទេដោយសារគាត់មិនពូកែខាង ធ្វើស្រែចំការ ពូអាចទទួលបានប្រាក់ចំណេញពី ១០ម៉ឺន ទៅ១៥ម៉ឺនរៀលក្នុងមួយព្រឹកដោយ សារការលក់បន្លែជាប្រចាំមិនដែលខានមួយថ្ងៃណា ឡើយ។ ពូលក់តែពេលព្រឹកទេ ចំណែកពេលល្ងាច ពូឆ្លៀតទៅទិញបន្លែនៅស្រុកកំណើតឯភូមិព្រែកពោធិខេត្តកំពង់ចាមដើម្បីទុកលក់ពេលព្រឹកនៅផ្សារសាមគ្គីភ្នំពេញ ចំណែកឯភរិយានៅមើល ថែរក្សាកូនៗ និងសត្វចិញ្ចឹមនៅផ្ទះឯស្រុកកំណើត។ ចំណែកថ្លៃដើមគឺចំណាយតិចតួចអស់ត្រឹមមួយម៉ឺន ប្រាំពាន់រៀលទៅពីរម៉ឺនរៀលសំរាប់ថ្លៃជួលកន្លែង ចំណែកឯអ្នកលក់ផ្សេងទៀតក៏មានស្ថានភាព ស្រដៀងគ្នានឹងពូហេងអញ្ចឹងដែរ ទោះស្ថិតក្រោម កំដៅថ្ងៃ ឬភ្លៀងរលឹម ព្រមទាំងបរិយាកាសអាប់ អួរ ធូលីហុយដែលជាប្រភពនៃមេរោគឆ្លងជំងឺ ផ្សេងៗដូចជាគ្រុនផ្តាសាយជាដើម ក៏ការលក់ដូរ នៅតែប្រព្រឹត្តទៅជាធម្មតា។

ប្រជាជនមានការបារម្ភណ៍ពីផលប៉ះពាល់ នៃកសិផលបន្លែផ្លែឈើព្រមទាំងត្រីសាច់ដែល មានប្រភពពីបរទេសនិងក្នុងស្រុកមួយចំនួនដែលបានចែកចាយនៅលើទីផ្សារទំនើបនិងបណ្តាទីផ្សារ ក្នុងស្រុកនានាដែលមានផ្ទុកសារធាតុគីមីថ្នាំពុលកសិកម្មផ្សេងៗបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចគ្រួសារ។ ដោយមើល ឃើញនូវសក្តានុពលនេះទីផ្សារផលិតផលបន្លែសរីរាង្គត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដូចជាអង្គការ សេដាក់ ( CEDAC)និងមជ្ឈមណ្ឌលកសិកម្ម ធម្មជាតិ (EAC) ជាដើម ដែលបាននឹងកំពុងពង្រីកទីផ្សារសរីរាង្គបន្ថែមនៅក្នុងប្រទេសកម្ពុជាដើម្បីកាត់បន្ថយ ផលិតផលនាំចូលមានផ្ទុកថ្នាំពុលជីគីមី និងថ្នាំកសិកម្មផ្សេងៗ ធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ៕