ប្រធានាធិបតី‹ឌណល ត្រម›កាន់កាប់់សេដ្ឋវិមានបាន១០០ថ្ងៃហើយ

ខ្មែរផុសស.រ.អា.

គ្មានសកម្មភាពអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេ មានតែព្រឹត្តិការណ៍ផ្លែកៗ នៅរយពេល១០០ថ្ងៃនៃអំណាចថ្មីរបស់ប្រធានាធិបតី‹ឌណល ត្រម›

ដោយសារអ្វីដែលលោកប្រធានាធិបតីថ្មីនេះចង់ធ្វើតាមមហិច្ឆិតារបស់លោក បានត្រូវសភាទប់ស្កាត់បានយ៉ាងគួរឱ្យកក់ក្តៅ ថាប្រធានាធិបតីអាមេរីកាំង មិនអាចធ្វើអ្វីដែលនាំឱ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋគេបានឡើយ។ គេនៅចាំថាៈ លោកប្រធានាធិបតីថ្មីនេះ បានជាប់ឆ្នោតដោយសមត្ថភាពខ្លួនឯង ពុំមានគណបក្សលោកជាអ្នកជួយឱ្យជាប់ឆ្នោតឡើយ ហេតុនេះហើយបានជា ការស្នើច្បាប់ទៅសភាមួយចំនួនមិនបានទទួលការគាំទ្រពីសភាវិញ ពីសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ដែលមានច្រើននៅសភានោះទេ។

trum

-‹អូបាមាឃែ›ដែលលោក‹ត្រម›ចង់បំបាក់មុខលោកប្រធានាធិបតីមុនដោយ‹ស្នើច្បាប់ស្តីពីសុខភាពថ្មី ទៅលុបច្បាប់អូបាម៉ាឃែ›បានត្រូវបរាជ័យមុនគេ ដោយសមាជិកសភាភាគច្រើន មិនបានទទួលយកទេ – មកទល់ពេលនេះ នៅព្យាយាមចង់លុបចោលដដែល តែធ្វើមិនទាន់បាននៅឡើយ ដោយគម្រោងថ្មីរបស់‹ត្រម›មិនទាន់មានអ្វីប្រសើរជាង‹អូបាម៉ាឃែ›នៅឡើយ។

-បទបញ្ជាថ្មីរបស់ប្រធានាធិបតី ‹ឱ្យរឺតបន្តឹងវិធានការណ៍ទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់› បានត្រូវរដ្ឋចំនួន៩ប្តឹងបកទៅវិញថា‹បានធ្វើបទបញ្ជាផ្ទុយនឹងស្មារតីនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរីក› មិនអាចអនុវត្តន៍បានទេ – នៅរដ្ឋដែលអនុវត្តន៍បទបញ្ជារបស់ប្រធានាធិបតីអនុវត្តន៍បាន មានការចុះថយនៃការប្រើពលកម្មតម្លៃថោក នៅការដ្ឋានសំណង់ នៅការដ្ឋានកសិកម្ម ក្នុងកាងារធុនទាបនៃពាណិជ្ជកម្ម..។ល។ ប៉ូលិសបានបង្កើនការឆែកឆេរកជនដែលមករស់នៅខុសច្បាប់ ធ្វើឱ្យការរំលោភសិទ្ធមនុស្សបានកើនឡើង។ បំណងធំមួយទៀតដែលជាកាសន្យារបស់‹ត្រម›គឺសង់ជញ្ជាំងព្រុំដែន ទប់ស្កាត់អន្តោប្រវេសន៍មកពី‹មិកសីកូ›មិនទាន់ធ្វើបានដោយគ្មានប្រភពលុយនៅឡើយ ‹មិកសីកូ›មិនអាចជួយចេញថ្លៃនោះបានទេ ដូច្នេះត្រូវរកលុយពីប្រភពផ្សេងទៀត។

ក្នុងរយពេល១០០ថ្ងៃនៃអំណាច‹ឌណល ត្រម› សេដ្ឋវិមាននៅមានទំនាស់យ៉ាងជូរចត់ជាមួយសារពត៌មានធំៗ ដូចជា‹ស៊ីអិនអិន›ឬ‹វ៉ាស៊ីនតោន ផូស›ហើយចោទប្រកាន់ដោយប្រើពាក្យថា‹ពត៌មានក្លែងក្លាយ-Fake news›ដែលនាំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា បានគាំទ្រសកម្មភាពនេះ, តែមិនមានការប្តឹងប្តល់គ្នាទេ-ហើយទំនាស់នេះនៅតែបន្តរ ដែលជាប្រភពនៃការចុះប្រជាប្រីយភាពមួយ ដោយសារប្រជាពលរដ្ឋនៅជឿអង្គភាពសារពត៌មានទាំង២នេះ ថាជាប្រភាពពត៌មានគួរឱ្យជឿបានបំផុតរបស់គេនៅឡើយ។

សេដ្ខកិច្ច នឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរីកដែលមានការកក់ក្តៅថាលោក‹ត្រម›មុខជានាំជំនាញខានសេដ្ឋកិច្ចរបស់លោក មកប្រើដើម្បីលើកដំកើងជីវភាពពលរដ្ឋអាមេរីកាំង, បានប្តើមសង្ឃឹមនៅពេល១ខែដំបូង តែមកនៅហ្នឹងថ្កល់ បន្ទាប់មកក៏ធ្លាក់ចុះ, ការប៉ុនប៉ងចាប់ ហ៊ីឡារី គ្លីងតុន យកទៅដាក់គុកដោយអំពើពុករលួយ ក៏ធ្វើមិនបានដោយគ្មានភស្តុតាង, បាតុករដែលសម្តែងការមិនពេញចិត្តចំពោះការមិនគោរពគោលការសិទ្ធិមនុស្សសិទ្ធិ ស្រ្តីភេទនៅតែមានច្រើនធ្វើឱ្យស្ត្រីល្បីឈ្មោះ២រូប ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅអាណត្តិក្រោយ ប្រជែងនឹង‹ត្រម›គឺ អតីតស្ត្រីទី១ មីសែល អូបាម៉ា នឹង ព្រឹទ្ធសមាជិករដ្ឋម៉ាសាឈូសិត អេលីសាបេត វ៉រ៉ិន។

ក្នុងការទប់ស្កាត់ភេរវកម្ម‹អាយស៊ីស›មជ្ឈឹមបូព៌ា ប្រធានាធិបតីបានចេញបទបញ្ជាឱ្យលុបទិដ្ឋាការមិនឱ្យចូលស្រុកអាមេរីកពិប្រទេស៦ដែលអាចនាំគ្រោះថ្នាក់ដោយចំពោះមកសហរដ្ឋអាមេរីក ដែលបណ្តាលឱ្យមានប្រតិកម្មពីសភាអឺរ៉ុបដែលជាសម្ពន្ធមិត្រអាមេរីក គេបានលុបទិដ្ខាការស្វ័យប្រវត្តន៍ពីពលរដ្ឋអាមេរីកាំងវិញដែរ។មានបទបញ្ជាប្រធានាធិបតីឱ្យវាយប្រហារលើទ័ពប្រធានាធិបតី‹អាសាដនៃប្រទេសស៊ីរី› នៅពេលដែលស៊ីរីបានប្រើអាវុធគីមី ប្រល័យពលរដ្ឋស៊ីវិលជាប្រជាជាតិខ្លួនឯង – ព្រឹត្តការណ៍នេះមានការគាំទ្រច្រើន។

ចំពោះកិច្ចការបរទេសវិញ លោកប្រធានាធីបតី‹ត្រម› មិនបានចេញដំណើរទៅចងមេត្រីភាពទៅប្រទេសក្រៅច្រើន ដូចប្រធានាធិបតីមុនៗទេ តែពត៌មាននិយាយថា លោកមិនដែលចោលឱកាសទៅលេងកូនគោលនាចុងសប្តាហ៍ នៅគេហដ្ឋានរបស់លោក នៅរដ្ឋហ្លរីដាទេ។ លោករដ្ខលេខាធិការថ្មីខាងកិច្ចការបរទេស ទីឡឺរ៉ុង ជាអ្នកពង្រឹងទំនាក់ទំនងចិន រុស្សី ទប់ស្កាត់សង្គ្រាមដែលចេះតែរកកល់នឹងផ្ទុះពីមជ្ឈឹមបូព៌ា។

នៅពេលមានការបង្ករសង្គ្រាមពិប្រទេសកូរ៉េខាងជើង ដោយប្រទេសនេះសាលល្បងអាវុធ‹បរម៉ាណូ›ច្រើនដង, លោក‹ត្រម›បានទុកឱកាសឱ្យប្រធានាធិបតីចិនជាអ្នកដោះស្រាយ, ចិនបានកាត់ធ្យូងថ្ម ហើយចុងក្រោយនេះចិនកាត់ការបញ្ជូនប្រេងសាំង ធ្វើឱ្យកូរ៉េខាងជើងមានបញ្ហាក្នុងប្រទេសរបស់ខ្លួនច្រើន តែនៅតែចង់ជំនះប្រើអាវុធបរមាណូដដែល, ខែមេសានេះកូរ៉េខាងជើង បានគម្រាមថានឹងបាញ់កាំជ្រួចបរមាណូមកលើសហរដ្ឋអាមេរីក ដែលធ្វើឱ្យអាមេរីកបញ្ជូនអាវុធធំតូច នាវាដឹកយន្តហោះ ទៅត្រៀមធ្វើសង្គ្រាមវាយប្រហារកូរ៉េខាងជើង ពីកូរ៉េខាងត្បូង ប្រសិនបើមានការបាញ់កាំជ្រួចចេញមកមែន, តែនៅពេលចុងសប្តាហ៍មុននេះជាថ្ងៃកំណត់ កាំជ្រួចបានបាញ់ចេញមកមែន សង្គា្រមរៀបនឹងផ្ទុះទៅហើយនោះ តែអកុសលកាំជ្រួចបរមាណូទាំងឡាយបានត្រូវខូចខាត ហោះចេញមិនរួច – ពេលជាមួយគ្នានោះ អាមេរីកបានបាញ់តបតដោយមីសីលឆ្លងទ្វីប ពីឆ្នេរខាងលិច(កាលីហ្វរញ៉ា)ជាការគម្រៀមតបតវិញ យន្តហោះបានប្តើមប្រតិបត្តិការលើកូរ៉េខាងជើង, លោកអនុប្រធានាធិបតី ម៉ាយ ផេន នៅប្រចាំបញ្ជាការនៅកូរ៉េខាងត្បូង។ នៅពេលដែលកូរ៉េខាងជើងតម្លើងឬទ្ធិនោះ អាមេរីកបានតម្លើងកម្លាំងសព្វាវុធយោធា នៅជុំវិញកូរ៉េខាងត្បូង នឹងក្បែរតាយវ៉ាន់បានច្រើន ដែលចិនមិនមានការពេញចិត្តទាល់តែសោះ ពីព្រោះវាជាការគម្រាមដល់ការវាតទីត្រួតត្រាលើសមុទ្រចិនរបស់ចិនដែរ តែគ្មានជម្រើសនឹងការលុកលុយតំបន់របស់អាមេរីកនោះទេ។

ប្រជាប្រីយភាពនៃប្រធានាធិបតី‹ឌណល ត្រម›នៅតែឋិតនៅកំរឹតទាបបំផុត គឺនៅកំរឹតតិចជាង៤០% ដែលប្រធានាធិបតីមុនៗ មានកំរឹតខ្ពស់ជាង៥០-៦០% ជាដ៏រាបក្នុងរយពេលដដែលនេះ – នេះក៏ដោយសារ‹ត្រម›មិនអាចប្រើយន្តការប្រជាធិបតេយ្យ តាមអំណាចដ៏ធំធេង ដែលខ្លួនមាននោះទេ ជាពិសេសយន្តការប្រជាធិបតេយ្យនោះ បានបែងចែកអំណាចដាច់ពីដៃប្រធានាធិបតី, ហើយបើពលរដ្ឋបានជ្រើសរើសមនុស្សម្នាក់ខុស ក៏នៅមានមនុស្សដែលគេបានជ្រើសរើសឱ្យកាន់ការងារជាតិឯទៀតៗធ្វើការត្រឹមត្រូវ សម្រាប់តម្រែតម្រង់ឱ្យធ្វើការស្របច្បាប់ដែរ។ មានការបញ្ចេញមតិជាច្រើនថា លោកប្រធានាធីបតី‹ឌណល ត្រម›មិនអាចមានប្រជាប្រីយភាព ឆ្លងទៅអាណត្តិទី២នោះរួចទេ៕