ពិធីជប់លៀងខ្មែរផុសដើម្បីអាហារូបករណ៍និស្សិតអាស៊ីនៅមហាវិទ្យាល័យ

ដោយ សូបិន ពិន

ដូចរៀងរាល់ឆ្នាំ ខ្មែរផុសស.រ.អា.បានរៀបចំពិធីជុបលៀងមួយនៅ‹ប៊ូតមីល-សារមន្ទីររោងចក្រតម្បាញ›កាលពីរសៀលថ្ងៃទី២២ធ្វើ សម្រាប់ជាការជួបជុំគ្នានាឱកាសដាច់ឆ្នាំ២០១៦, តែលើកនេះ សូបិន ពិន បានគិតទៅដល់និស្សិតដែលជាយុវជន នឹង យុវនារីដៅតំបន់ឡូវែល ដែលមានការលំបាកនឹងប្រឈមមុខជីវភាពសិក្សាបន្តរទៅមហាវិទ្យាល័យ ក៏បានកំណត់គោលដៅនៃពិធីថ្ងៃនោះ ជាឱកាសរៃអង្គាសជាមួយនឹងអ្នកគាំទ្រសកម្មភាពខ្មែរផុស រកថវិការដើម្បីផ្គត់ផ្គង់ដល់ការលំបាកនៃនិស្សិតដែលមានបំណងរៀនសូត្រទៅឆ្ងាយ។

ចូលរួមក្នុងរាត្រីនោះមាន នាយកមូលនិធិអាហារូបករណ៍និស្សិតអាស៊ីអគ្នេយ៍ ជេ ឡិណាហិន- មេធាវី ល្វី ហាស្កាល- ក្រុមប្រឹក្សាសាលាក្រុង រ៉តនីយ អេលិយ៉ុត- សមាជិកគណកម្មការប្រឆាំងគ្រឿងញៀនរដ្ឋម៉ាសាឈូសិត ជដិន គ្ហាយ- អតីតសមាជិកក្រុមប្រឹក្សាសាលាក្រុងឡូវែល វាស្នា នួន- អតីតបេក្ខជនតំណាងរដ្ឋ ខេមរា ខៃ- តំណាង‹អេលមិនទ្រីគ្ហែ› គីឬីរដ្ឋ សេន -នាយកឱសថស្ថាន‹រីមេឌីយោម›គ្រីសទីណានឹងផ្លាវីយូ ឡិបពួ- គ្រូបង្រៀន សូភា អ៊ុង- តំណាង‹យូណាយទីតហិលគ្ហែ›បូផា ពៅ – អតីតក្រុមប្រឹក្សាសាលារៀនឡូវែល ម៉លី នឹង ឡាយឡា ឡូរ៉េ នឹងភ្ញៀវក្នុងសហគមន៍ច្រើនទៀត…

សូបិន និយាយនៅពេលបើកកម្មវិធិថាៈ ‹‹យប់នេះខ្ញុំចង់ប្រកាសពីការបើកឆាក បង្កើតការកថវិកាដើម្បីជួយរកអាហារូបករណ៍ ឱ្យនិស្សិតនៅឡូវែលយើងនេះ ដែលបានខិតខំប្រឹងប្រែងសិក្សា ហាត់ហ្វឹកហ្វឺន ស្ម័ក្រចិត្ត តាំងពីនៅវិទ្យាល័យ, តែមិនមានមធ្យោបាយខាងហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់រៀនទៅឆ្ងាយ។ យើងបានដឹងថា សិស្ស៥៣%ដែលបានដាក់ពាក្យសុំអាហារូបករណ៍ សុទ្ធតែជាកូនដំបូងបង្អស់ក្នុងគ្រួសារ ដែលបានទៅរៀននៅសកលវិទ្យាល័យ… កាលពីឆ្នាំមុន‹មូលនិធិនៅឡូវែល›នឹងវិទ្យាល័យបានផ្តល់អាហារូបករណ៍៤២ម៉ឺនដុល្លា ដល់សិស្សដែលប្រឡងជាប់២៤០នាក់។ ក្រុមគ្រួសារនៃអ្នកទាំងនោះ មានសេចក្តីរីករាយណាស់ មិនត្រឹមតែជំនួយហិរញ្ញវត្ថុទាំងនោះប៉ុណ្ណោះទេ ថែមទាំងបានដឹងថា នៅមានអ្នកឯទៀតដែលមានជំនឿដល់ការខំប្រឹងប្រែងនឹងការព្យាយាមរបស់ខ្លួន… ចំនួននោះហាក់ដូចជាច្រើនណាស់ហើយ ប៉ុន្តែនៅមានច្រើនទៀតដែលត្រូវការការគាំទ្រពីយើងទាំងអស់គ្នា!››

នារាត្រីនោះ សូបិនបានប្រកាសដាក់ថវិកាចូលមូនិធិមុនគេចំនួន១ពាន់ដុល្លា ហើយបើកផ្លូវសុំអញ្ជើញសប្បុរសជនចូលរួមតាមសទ្ធា ដើម្បីរកឱ្យបាន៥ពាន់ដុល្លា ដើម្បីចូលរួមជាមួយ‹មូលនិធិអាហារូបករណ៍ក្រុងឡូវែល›នៅខែឧសភា។ សូបិន បន្តរថា‹‹មូលនិធិរបស់យើងនេះនឹងជម្រុញឱ្យនិស្សិតចង់រៀនវិជ្ជាជីវៈផ្សព្វផ្សាយពត៍មាន ដែលនឹងមានប្រយោជន៍ជាពិសេសដល់ ជីវិតជានិស្សិត តែវិស័យនេះ និស្សិតមិនសូវជ្រើសរើសយកជាជំនាញទេ›។

សូបិន និងជេឡិណាហិន នាយកមូលនិធិ

សូបិន និងជេឡិណាហិន នាយកមូលនិធិ

លោកនាយក ជេ ឡិណាហិន និយាយនារាត្រីនោះដែរថា‹មូលនិធិមានថវិកាសរ៉ុបជាង ៣០លានដុល្លា សម្រាប់ជួយដល់និស្សិត នឹងដល់កម្មវិធីទាំងឡាយណា ដែលនឹងជួយដល់កម្មវិធីសិក្សានិស្សិតអាស៊ីអគ្នេយ៍ឱ្យអាចសិក្សាក្នុងវប្បធម៌របស់ខ្លួនបានផង…ដែលសូមឱ្យឯកជនជាច្រើនចូលរួមជាកេរដំណែលរបស់ខ្លួន››

មុននឹងបញ្ជប់ សប្បុរសជន១២រូប បានសម្តែងសទ្ធាចូលរួមចំពោះមូលនិធី បានចំនួន $2105 ដែលមានឈ្មោះដូចតទៅៈ – ដេប៊ី វ៉ាយ – ខេមរា ខៃ – បូផា ពៅ- សូភា អ៊ុង- អន់ឌី នឹង រ៉ាកែល កែឡឺ- ឡាយឡា នឹងម៉ាលី ឡូរ៉េ- ប្រាដ នឹង វេនឌី ប៉េកសិក- វាស្នា នួន- វ្លាឌីមៀ បាទ្រីម- រ៉ូណល ល័រ- ម៉ាដាលិនា លីវីញា ប្រេដា- ល្វី ហាស្កាល- គ្រីស្ទីណា នឹង ប្លាវិយូ ឡិបពួរ។

យើងនឹងបន្តរអញ្ជើញសប្បុរសជន សម្រាប់មកជួយនិស្សិតអាស៊ី នៅឡូវែល ដោយសូមឱ្យលោកអ្នក ដែលមានសទ្ធា ផ្ញើរមូលទានប័ត្រមកអស័យដ្ឋាន ខ្មែរបុស្តស.រ.អា ឱ្យបានមុនខែឧសភា៕

 

Leave a Reply