ភេរវកម្មម្តងទៀត នៅបារាំង ក្រុងនីស

ដោយសុខា
Screen Shot 2016-07-25 at 12.17.09 PM
៨៤ ស្លាប់ និង មនុស្សរយនាក់ របួសក្នុងសោកនាដកម្មផ្ទុះគ្រាប់បែកពីឡានធន់ធំបួនជ្រុង ដែលបង្កឡើងដោយឧក្រិដ្ឋជន ម៉ូហាម៉េដ ឡាហ៊ូអាអ៊ីអេ ប៊ូឡេល (Mohamed Lahouaiej Bouhlel)។ ប្រភពព័រមានអន្តរជាតិ ទាំង ស៊ី អិន អិន អេ ប៊ី ស៊ី ថេឡេហ្រ្កាហ្វ និង ក្រូអេថ្យា បានតាមដានយ៉ាងស្អិត ពាក់ព័ន្ធ នឹងករណីនេះ។ គេបានអះអាងថា រឿងនេះ នៅមិនឆ្ងាយពីមូលហេតុ ភេរវកម្មឡើយ។
ការស៊ើុបអង្កេតដែលស្ថិតនៅក្រោមភ្នាក់ងារអង្កេតរបស់បារាំងបានស្រាវជ្រាវ រកអត្ថសញ្ញាណ ឧក្រិដ្ឋជន រកបានទាំងឈ្មោះ ប្រវត្តិសកម្មភាពហឹង្សា ដែល ម៉ូហាម៉ាដ ធ្លាប់ប្រព្រឹត្ត។
ម៉ូហាម៉េដ ឡាហ៊ូអាអ៊ីអេ ប៊ូឡេល (Mohamed Lahouaiej Bouhlel) មានកំណើតជាជាិត ទុយនេស៊ី ហើយបានចូលសញ្ជាតិបារាំង។ គេជាឱពុកនៃកូនបីនាក់ និង អតីតភរិយា ឈ្មោះ ហា ខាឡាហ្វា (Harj Khalfallah)។
Minute of silence for Nice victims
ឧក្រិដ្ឋជន ត្រូវបានបាញ់ឲ្យស្លាប់ឲ្យស្លាប់នៅនឹងកន្លែង។ ការស្រាវជ្រាវនៅតែបន្ត ត្បិតគេជឿជាក់ថា មានជនសមគំនិតដទៃទៀត ដែលទំនុកបម្រុង ម៉ូហាម៉ាដ ក្នុងករណីបំផ្ទុះគ្រាប់បែកចេញពីឡាន ត្រាក់ នោះ។ ប៉ូលិសបានឃាត់ខ្លួនភរិយា របស់ម៉ូហាម៉ាត់ ដើម្បីសួរចម្លើយ រកតម្រុយ តែមិនបានផលច្រើនឡើយ ត្បិត អតីតភរិយា រូបនេះ បានផ្តាច់ទំនាក់ទំនង ពីអតីតស្វាមីហើយ ត្បិត ម៉ូហាម៉ាត់ ប្រើហិង្សាក្នុងគ្រួសារ។
ឥរិយាបថ របស់ម៉ូហាម៉ាត់ ក្លាយជាកោងកាច និងចាប់ផ្តើមចម្លែកប្លែកបាត ហើយសាមីខ្លួនបានសង្ស័យពីអាការៈរបស់ខ្លួន និង បានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកផ្លូវចិត្ត និង សសៃប្រសាទកាលពីឆ្នាំ ២០០៤។ វេជ្ជបណ្ឌិតមិនបានជួបម៉ូហាម៉ាត់ទៀតឡើយ តែអ្នកជំនាញផ្លូវចិត្តរូបនេះ បានប្រាប់ប្រភពសាព័រមានអន្តរជាតិ ទាំងអស់នោះថា អាចមានអ្វីមួយក្នុងរយៈពេល ១២ ឆ្នាំ ចុងក្រោយនេះ ដែលជាបច្ច័យនាំឲ្យម៉ូហាម៉ាត់ ធ្វើអ្វីដែលគេបានធ្វើ។ ប្រភពបានបន្ថែមថា ម៉ូហាម៉ាត់ មានសកម្មភាពសកម្មខាងផ្លូវភេទ មានទំនោរទាំង ប្រុស និង ស្រី។ មុនពេលកើតហេតុមិនប៉ុន្មានផង គេបានប្រើប្រាស់បណ្តាញសង្គមហេស្វប៊ុក សរសេរនៅលើទំព័ររបស់ខ្លួនថា គ្រប់យ៉ាងល្អធម្មតា។
និយាយពីធាតុផ្សំនៃភេរវកម្មនេះ គេបានរកឃើញថា ម៉ូហាម៉ាត់ក្រវែលទីកើតហេតុតាំងពីពីរថ្ងៃមុន នេះបើយោងតាមប្រភពទទួលបានពីវីដេអូដែលចាប់បានពីម្តុំកន្លែងកើតហេតុនោះ។ ទីកើតហេតុគឺនៅ ប្រូម៉េណាដេ ដេស៍ អាំងក្លេស៍ (Promenade Des Anglais) មានចម្ងាយ ៩៣០ គីឡូម៉ែត ត្រូវនឹង ៥៨០ ហ្វីត ពីក្រុងប៉ារីស។ មនុស្សមានទៅទីនោះដើម្បីប្រារព្ធ ពិធីបុណ្យ បាស្ទីល (Bastille Day)  ថ្ងៃទី ១៤ កក្កដា ប្រារព្ធសេរីភាព ក្នុងពិធីបុណ្យជាតិ នៃប្រទេសបារាំង។
ឆ្លើយតបនឹងសោកនាដកម្មនេះ ប្រទេសធំៗមាន អាមេរិក អូស្រ្តាលី និង ចិនជាដើមបានបង្ហោះសាររំលែកទុក្ខ និង ថ្កោលទោសភេរវជន។
“Pourquois Lea Enfants” ឧទ្ទិសដល់កុមារ។
“Pray for Nice” កាន់ទុក្ខជាមួយបារាំង។
“ Vive La France” បារំងរឹងមាំ។

Leave a Reply