មនុស្សយន្តចិន យូធុ ចុះចតនៅឋានព្រះច័ន្ទ

ដោយចេមស៍ អសទីស
ប្រែសម្រួលដោយសុខា
ថ្ងៃសៅរ៍ទី១៤ខែធ្នូឆ្នាំ២០១៣ អវកាសយានិកសិប្បនិម្មិតចិន ដែលជាមនុស្សយន្តឈ្មោះ យូធុ បានចុះចតនៅគែមនៃព្រះច័ន្ទ នេះផ្អែកតាមប្រភពភ្នាក់ងារពត៌មានប្រទេសចិន។ ចិនបានក្លាយជាប្រទេសទីបី តាមប្រកៀកនឹងសហរដ្ឋអាមេរិក ព្រមទាំងសហភាពសូវៀតដែលចុះចតដោយរន្ថើននៅឋានព្រះច័ន្ទ(មានន័យថា សម្ភារៈទ្រទ្រង់ស្ថិតក្នុងស្ថានភាពមិនកែប្រែផ្អែកលើការចត)។ យានដែលមានកង់៦ យូធុនេះ ក៏ត្រូវបានគេស្គាល់ថាជា ទន្សាយទេព ដែលចុះចតនៅឋានព្រះច័ន្ទ នៃជាតិសាសន៍ពិភពលោក ប្រៀបនឹងកាលពីឆ្នាំ១៩៧៦។
ការចុះចតនេះចង្អុលឲ្យឃើញពីការអភិវឌ្ឍចុងក្រោយរបស់ប្រទេសចិនក្នុងរបកគំហើញផ្នែកអវកាស បន្ទាប់ពីដើរពីក្រោយអាមេរិក និងសូវៀតប៉ុន្មានឆ្នាំថ្មីៗនេះ។ ឆ្នាំ២០០៣ ចិនបានបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួនទៅលំហ ហើយចិនក្លាយជាប្រទេសទីបីដែលបានបញ្ជូនមនុស្សពិតប្រាកដធ្វើដំណើរទៅកាន់លំហ។ ភ្នាក់ងារអវកាសចិនថ្មីៗនេះបាន ចាប់ផ្តើមធ្វើការស៊ើបអង្កេត និងធ្វើគម្រោងបកើនូវស្ថានីយ៍លំហអាកាសឲ្យបាននៅឆ្នាំ២០២០ ហើយបន្ទាប់មកនឹងបញ្ជូនអវកាសយានិកទៅព្រះច័ន្ទ។