មន្ត្រីរដ្ឋាភិបាល ផាទ្រីក ធ្វើទស្សនកិច្ចមកកាន់ឡូវែល

Deval Patrick (Front Page)

ដោយចេមអសទីស

ប្រែសម្រួលដោយសុខា

មន្រ្តីរដ្ឋាភិបាលប្រចាំរដ្ឋម៉ាសាឈូសេត លោក ដេវ៉ល ផាទ្រីកបានធ្វើទស្សនកិច្ចមកកាន់ឡូវែលនាថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ ហើយលោកបានឲ្យតម្លៃខ្ពស់ក្នុងទស្សនកិច្ចនេះដល់តំបន់ឡូវែល គួរជាទីមោទន។

លោកបានធ្វើទស្សនិច្ច អតីតរោងចក្រឧស្សាហកម្ម នៅអគារវ៉ណាលេនស៊ីត ដើម្បីណែនាំ ដល់សេនបក្សនិងផ្តល់ជូនដល់ សហគ្រិនឡូវែលនូវរង្វាន់ជាជំនួយថវិការ១៥ម៉ឺនដុល្លារ ក្នុងគោលដៅពង្រឹង និងពង្រីកកម្មវិធីមគ្គុទេសក៍ ជួយដល់ម្ចាស់ជំនួញតូចក្នុងក្រុង ឲ្យកាន់តែរឹងមាំឡើង ហើយដែលកម្មវិធីជំនួយក្រុមជំនួញតូចនេះ ជាកិច្ចការព្យាយាមកសាងឡើង ដោយសេនបក្ស កន្លងមក។

Sandbox entrepreneurs engage with the Governorនឹងមានការរៀបចំការប្រកួតមួយ ធ្វើឡើងដោយសេនបក្ស នៅថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះ ប្រកួតជ្រើសរើសគំនិតច្នៃប្រឌិត អភិវឌ្ឍជំនួញថ្មី ចំនួន៤០ ហើយកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ អគារ វ៉ាណាលេនស៊ីត អាស័យដ្ឋាន Wannalancit Mills, 175 Cabot st, Suite 100 ក្នុងឡូវែល។ ពត៌មាននៃការ ប្រកួតនឹងផ្សាយនៅខែ មេសា ក្នុងគេហទំព័រ www.mvsandbox.org

លោកមន្រ្តីរដ្ឋាភិបាល ផាទ្រីក ក៏មានប្រសាសន៍ដូច្នេះថា យើងត្រូវការឲ្យប្រជាជនម្ចាស់ជំនួន ទទួលខុសត្រូវខ្ពស់ គួបផ្សំនឹងភាពសោមនស្សរបស់ពួកគេ ក្នុងការប្រកបជំនួញ ធ្វើដូចនេះ ទើបអាចប្រឈមនឹងឧបសគ្គ មានគំនិតដោះស្រាយរកច្រកចេញ នឹងធ្វើឲ្យជំនួញរបស់ពួកគេ ជោគជ័យ មិនក្ស័យធន មានសេដ្ឋកិច្ចល្អប្រសើរ និងផ្តល់ឳកាសរីកចំរើនដល់សហគមន៍ និងមនុស្សគ្រប់រូប។ ទាំងនេះ គឺជាអ្វីដែលយើងប្រាថ្នាចង់ឃើញ ហើយយើងពេញចិត្តធ្វើជាកាតាលិករនៃភាពជោគជ័យនេះ។

Merrimack Valley Sandbox Accelerator