ម៉ៅ លូស៊ី ជ័យលាភី បវរកញ្ញាខ្មែរប្រចំាប្រទេសបារាំង ឆ្នាំ២០១៤

ដោយសុខា

ប៊ូស៊ីសាំងចច, ប្រទេសបារាំង៖ នាថ្ងៃទី២២ ខែធ្នូឆ្នាំ ២០១៣ ឯប្រទេសបារាំង នៅប៊ូស៊ីសាំងចច ជាតំបន់ផ្នែកខាងកើតឈាងខាងត្បូងនៃទីក្រុងប៉ារីសដែលមានខ្មែររស់នៅច្រើន មានការរៀបចំកម្មវិធីប្រឡងជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារំាងសម្រាប់ឆ្នាំ២០១៤។

ជ័យលាភីគឺបានទៅលើកញ្ញា ម៉ៅ លូស៊ី ទទួលបានសម្លេងគាំទ្រ ៤៥០ សម្លេង។ គួរបញ្ជាក់ផងដែរ ការប្រឡងខាងលើនេះ មានការចូលរួមដោយយុវតីខ្មែរបារាំងចំនួន១៩នាក់។

ការប្រកួតជ្រើសរើសបានធ្វើការប្រកាសលទ្ធផលរាប់ថយក្រោយពីលេខ៥ ឡើងមកលេខមួយក្នុងនោះ  លេខ ៥បានទៅលើកញ្ញា សិទ្ធសេរេណា ទទួលសម្លេងគាំទ្រ 336 លេខ៤ សែន ទេពបូរ៉ា 383 លេខ៣ ឈឿន ចរិយា 399 លេខ២ យ៉ាន ស៊ីនឌី 414 និង លេខ១ ម៉ៅ លូស៊ី ទទួលសម្លេងគំាទ្រ450។

1505405_481399748646393_1679258222_nការដាក់ពិន្ទុជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារំាងក៏មានវគ្គសំណួរចម្លើយ មិនខុសពីការប្រឡងជ្រើសរើសបវរកញ្ញាពិភពលោកឡើយ ដោយឡែកតែវិញ្ញាសារ ប្រមូលផ្តុំដោយសំណួរទាក់ទងនឹងប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ និងទំនៀមទំលាប់ខ្មែរ ដូចជា

បវរកញ្ញាស្លាកលេខ១៖ តើប្រភេទក្រណាត់ត្បាញនៅប្រទេសខ្មែរមានអ្វីខ្លះ?

បវរកញ្ញាស្លាកលេខ២៖ បើក្លាយជាបវរកញ្ញាខ្មែរប្រទេសបារំាង ចង់សម្រេចបំណងប្រាថ្នាអ្វីខ្លះដែរ?

បវរកញ្ញាស្លាកលេខ៣ ៖ សូមរៀបរាប់ប្រាសាទបុរាណចំនួនប្រាំ ដែលស្ថិតក្នុងខេត្តនៃប្រទេសកម្ពុជា។

បវរកញ្ញាស្លាកលេខ៤៖តើតម្រូវឲ្យមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីឲ្យទទួលបាននាមជាបវរកញ្ញាខ្មែរប្រចាំប្រទេសបារំាង?

បវរកញ្ញាស្លាកលេខ៥៖ តើភ្នំអ្វីដែលមានកម្ពស់ខ្ពស់ជាងគេនៅប្រទេសកម្ពុជា?

បវរកញ្ញាស្លាកលេខ៦ កញ្ញា លីមកណ្ណិកា៖ តើមានទន្លេអ្វីខ្លះហូរកាត់ប្រទេសកម្ពុជា?

បវរកញ្ញស្លាកលេខ៧ កញ្ញា អេង ស្រីឡេង៖ តើប្រទេសកម្ពុជា មានប៉ុន្មានខេត្តក្រុង?

បវរកញ្ញាស្លាកលេខ ៨ កញ្ញា លីនដា៖ តើមានអង្ករប៉ុន្មានប្រភេទនៅប្រទេសកម្ពុជា? ហើយមានឈ្មោះអ្វីខ្លះ?

បវរកញ្ញាស្លាកលេខ៩ កញ្ញា ធីម ចិន្តា៖ តើស្តេចអង្គណាដែលបានចូលរួមកសាងប្រាសាទអង្គរវត្ត? ហើយក្នុងសម័យណា?

បវរកញ្ញាស្លាលលេខ ១០ កញ្ញា ដូលី៖ ចំពោះកញ្ញា តើតម្រូវឲ្យមានគុណសម្បត្តិអ្វីខ្លះដើម្បីឲ្យក្លាយជាបវរកញ្ញាខ្មែរ?

បវរកញ្ញាស្លាកលេខ ១១ កញ្ញា សុរិយានី៖ សូមរៀបរាប់ស្តីពីប្រវត្តិខ្លះៗស្តីពីក្រុងភ្នំពេញ?

បវរកញ្ញាស្លាកលេខ ១២៖ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ខ្មែរពេលសំពះផ្ទឹម?

បវរកញ្ញាស្លាកលេខ ១៣ កញ្ញា សុមេត្រី៖ សំណួរស្តីអំពីពិធីបុណ្យសាសនា?

បវរកញ្ញាស្លាកលេខ ១៤ កញ្ញា ស៊ានឌី៖ តើខែណាដែលជាខែចូលឆ្នាំខ្មែរ?

បវរកញ្ញាស្លាកលេខ ១៥ កញ្ញា ជូលី៖ តើហេតុអ្វីបានជាគេជ្រើសរើសខែវិច្ឆិកាសម្រាប់ប្រារព្ធ​ពិធីបុណ្យអ៊ំទូករយៈពេលបីថ្ងៃ?

បវរកញ្ញាស្លាកលេខ ១៦ កញ្ញា ស៊ីនឌី៖ តើបុគ្គលិកលក្ខណៈសម្បត្តិអ្វីខ្លះដែលកញ្ញាផ្តោត​ជាភាពខ្លាំងនៃបវរកញ្ញាខ្មែរ?

បវរកញ្ញា ស្លាកលខេ ១៧ កញ្ញា ឌី បូរ៉ា៖ សូមពិពណ៌នាអំពីទំនៀមទំលាប់នៃការប្រារព្ធ​ពិធីបុណ្យចូលឆ្នាំខ្មែរ?

បវរកញ្ញាស្លាកលេខ ១៨ កញ្ញា ចរិយា៖ សូមរៀបរាប់ស្តីពីរបាំក្ងោក?

បវរកញ្ញាស្លាកលេខ ១៩ កញ្ញា ម៉ៅ លូស៊ី៖ សូមរៀបរាប់ថ្ងៃខួបកំណើតទាំងបី ថ្ងៃនៃទំនៀមទម្លាប់ដែលមានក្នុងប្រទេសកម្ពុជា?

កម្មវិធីខាងលើរៀបចំដោយសមាគមគណៈកម្មការជ្រើសរើសបវរកញ្ញាខ្មែរប្រចាំប្រទេសបារំាង ហើយមានការចូលរួមយ៉ាងច្រើនកុះករពីគណៈធិបតី ជាតិ និងអន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើន ដែលញុំាងកម្មវិធីខាងលើប្រព្រឹត្តទៅដោយជោគជ័យ។

កញ្ញា ម៉ៅ លូស៊ី ដែលទទួលបាននាមជាកញ្ញាឯកខ្មែរប្រចាំប្រទេសបារាំងនឹងក្លាយជាស្រ្តីតំណាង​សហគមន៍ខ្មែរពេលនាងមានវត្តមាននៅកម្មវិធី និង ទីកន្លែងនានា។1496483_481395388646829_1579877313_o

This article appears in the January 10th edition of KhmerPostUSA