ម្ចាស់បទ អាល័យក្លិនអូន លោកហួឡាវី

ម្ចាស់បទ អាល័យក្លិនអូន លោកហួឡាវី

This article appears in the November 22nd edition of KhmerPostUSA

ដោយសុខា

ក្រុងឡូវែល៖ តារាជើងចាស់ អាយុ៦៧ ឆ្នាំ​ នៅតែល្បីល្បាញ ក្នុងវិស័យសិល្បៈ លោកហួរ ឡាវី បានអញ្ជើញមកសម្តែងនៅសហរដ្ឋអាមេរិក នៅចុងខែតុលា ឆ្នាំ២០១៣ ក្នុង ភោជនីយដ្ឋាន​សំពៅមាស។ ប្រិយមិត្ត និងទស្សនិកជន ប្រាដកជាជ្រាបបទចម្រៀង អាល័យក្លិនអូន អាណែតមាសបង សែនអាល័យ និងដងស្ទឹងស្រែខ្លុង សុទ្ធសឹងជាបទចម្រៀងដែលលោកហួ ឡាវី និពន្ធ និងច្រៀងខ្លួនឯង ហើយទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសាធារណជន។

លោកហួ ឡាវី មានទីកន្លែងកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឳពុកនាម ហួ លីលាន និងអ្នកម្តាយនាម ខោល សាន សុទ្ធតែជាកសិករ។ លោកបានរៀបការជាមួយ អ្នកគំនូរម្នាក់ ឈ្មោះទួន សុផារី នៅឆ្នាំ១៩៩០ មានកូន៧នាក់ ប្រុស៣ និងស្រី៤នាក់។ ក្នុងចំណោមកូនទាំង៧ កូនទីប្រាំ និងទីប្រាំមួយ ឈ្មោះឌីណា និងឌីណែត មាននិស្ស័យមកខាងសិល្បៈ។

តារាចម្រៀងពូកែលើកដាក់សម្លេង ឯករូបនេះ ចាប់ផ្តើមច្រៀងចម្រៀងតាមខេត្ត នៅកំពង់ចាម ឆ្នាំ១៩៦៣។ លុះដល់ឆ្នាំ១៩៧០ លោកឡើងមកភ្នំពេញ ហើយឆ្នាំ១៩៧១ ប្តូរទៅប៉ៃលិន។​ បច្ចុប្បន្ន លោកហួ singer2ឡាវីជាអ្នកចម្រៀងប្រចំាភោជនីយដ្ឋានផ្ទះម៉ែក្មេក និងទទួលច្រៀង​តាមការប្រគុំតន្ត្រី(Concert) នានាជារឿយ ព្រមទាំងចេញមកសម្តែងក្រៅប្រទេស តាមប្រទេសនានដូចជា បារំាង អូស្រ្តាលី កាណាដា អាមេរិកជាដើម។

គ្រូបាអាចារ្យ ខាងសិល្បៈដែលបង្ហាត់បង្រៀនលោកកន្លងមករួមមាន គ្រូអ៊ឹង ណារី តូច តេង ជា សាវឿន និង ឌុច គឹមហាក់។ លោកហួ ឡាវីមាននិស្ស័យ និងយកលោកតាស៊ិន ស៊ីសាមុត ជានិមិត្តរូបរបស់លោក។ ពោលពីកូនសិស្ស ចម្រៀង បង្រៀនដោយលោក ហើយដែលអ្នកទាំងនោះក្លាយទៅជាអ្នកចម្រៀងពេញសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា និងទទួលបានការគាំទ្រច្រើនពីសាធារណជនរួមមានអ្ន​កចម្រៀង ប៊ុន ស័ក្តិ និង កែវ វាសនា ដែលបច្ចុប្បន្នជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ។