យូក្រែនៈ Ukraine

 Brief newsពត៌មានខ្លីៗ

(Ukraine)

យូក្រែនក្នុងរូបភាពបែងចែកពណ៌ខៀវទោទៅរុស្សី លឿងទុំទោទៅខាងសហភាពអឺរ៉ុប
យូក្រែនក្នុងរូបភាពបែងចែកពណ៌ខៀវទោទៅរុស្សី លឿងទុំទោទៅខាងសហភាពអឺរ៉ុប

យូក្រែនៈ  នៅ២សប្តាហ៍បន្ទាប់ពីកងទ័ពរុស្សីចូលលុកតំបន់ភាគខាងត្បូងនៃប្រទេសយូក្រែនមានឈ្មោះ‹ក្រេមីយា› ដោយគ្មានបង្ហូរឈាម(ចុងខែកុម្ភៈ) ទ័ពឈ្លានពាននេះមិនមានបំណងត្រឡប់ថយក្រោយ ទៅប្រទេសខ្លួនវិញទេ រុស្សីបន្តរពង្រាយដាក់ទ័ពប្រដាប់អាវុធធុនធ្ងន់រាប់ម៉ឺននាក់ តាមព្រុំប្រទល់ដែនរុស្សី-យូក្រែនទៀតផង ពីសេសទៅទៀតនោះពលរដ្ឋ‹ក្រេមីយា›ភាគច្រើននិយាយភាសារុស្សី ចង់នៅក្រោមការគ្រប់គ្រងរដ្ឋបាលរុស្សីទៅវិញ។ ខុសគ្នានឹងពលរដ្ឋខាងជើង‹យូក្រែន›វិញ ពលរដ្ឋរាប់ម៉ឺននាក់ចេញមកសំដែងការប្រឆាំងនឹងវត្តមានរុស្សីយ៉ាងខ្លាំងខ្លា រាប់ទាំងបានទម្លាក់ប្រធានាធិបតិរបស់ខ្លួនឈ្មោះ  ‹យ៉ានូកូវិច› ដែលបានក្បត់ចុះចូលនឺងរដ្ឋបាលរុស្សីផង។ សហគមន៍អន្តរជាតិជាពិសេសអឺរ៉ុប តវ៉ាភ្លាមៗ ប្រឆាំងនឹងការចូលលុកលុយរបស់រុស្សីទៅលើប្រទេសអធិបតេយ្យមួយទៀត បើទោះជា‹យូក្រែន›ត្រូវបោះឆ្នោតធ្វើប្រជាមតិក៏ដោយក្តី ក៏តម្រូវឱ្យរុស្សីថយចេញពីយូក្រែនឱ្យអស់ជាមុនសិនដែរ ។ លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា ក្នុងសប្តាហ៍មុន ហាក់ដូចជាបានបន្ធូរឥរិយាបទមិនតឹងតែងចំពោះការដកទ័ពថយរបស់រុស្សីដូចពេលមុននោះឡើយ នេះបើតាមការវិភាគរបស់អ្នកកាសែតមួយចំនួន ប៉ុន្តែនៅសប្តាហ៏នេះបានចេញបញ្ជាឱ្យធ្វើការដាក់ទណ្ឌកម្មចំពោះការរំលោភអធិបតេយ្យភាពនេះ ហើយថា‹ការបោះឆ្នោតណាមួយនៅយូក្រែននឹងមិនមានការទទួលស្គាល់ពីសហគមន៌អន្តរជាតិឡើយ›។