រដ្ឋម៉ាសាឈូសិតអាជ្ញាធរប្រព័ន្ធធានារ៉ាប់រងសុខភាពរដ្ឋ

ដោយសារកាលកំណត់របស់ប្រព័ន្ធសុខភាពត្រូវគ្រោងធ្វើនៅខែមករាសមាជិកនឹងអ្នកដាក់ពាក្យ សុំថ្មីដល់ពេលត្រូវមកចុះឈ្មោះមានសមាជិក២៨,០០០នាក់បានចុចយកផែនការសុខភាពសម្រាប់ ឆ្នាំ២០១៧,អ្នកដាក់ពាក្យសុំថ្មីជាង២៤,០០០នាក់បានចុចយកផែនការ ឬឈ្មោះសម្រាប់ឆ្នាំថ្មី

បូសតុន ថ្ងៃទី១៤ ធ្នូ២០១៦ ដោយសារ កាលកំណត់បញ្ចប់គឺនៅថ្ងៃ២៣ធ្នូ នឹងមកដល់ ឆាប់២សម្រាប់ផែនការសុខភាពដែលនឹងផ្តើមនៅ ថ្ងៃ១មករា ២០១៧ នេះហើយ, បច្ចុប្បន្នសមាជិក “ម៉ាស ហែលេកូណិចទ័រ” ដែលបានចុចយក ផែនការសុខភាពថ្មីនឹងអ្នកដែលបានដាក់ពាក្យចុះឈ្មោះជាង២៤,០០០កំពុងបន្តកន្ទុយរង់ចាំការធានា សុខភាពសម្រាប់ឆ្នាំថ្មីនេះ

កំណត់កាលបើកឱ្យចុះឈេនាះផ្តើមនៅ ថ្ងៃ ១វិច្ឆិកា នឹងបន្តរហូតដល់ថ្ងៃ៣១ មករា។ ក៏ប៉ុន្តែ ថ្ងៃកំណត់បញ្ចប់ទី ២៣ធ្នូ គឺជាថ្ងៃប្រចាំឆ្នាំដ៏ សំខាន់បំផុត។ សម្រាប់អ្នកទាំង២ក្រុម៣ បច្ចុប្បន្ន សមាជិកនឹងអ្នកចុះឈ្មោះថ្មីដែលចង់បានការធានា សុខភាពថ្មីប្រចាំឆ្នាំថ្មី,កំណត់កាលបញ្ចប់សម្រាប់ ចុចយកផែនការនឹងការបង់ប្រាក់នៅសល់តែ៩ថ្ងៃ ទៀតប៉ុណ្ណោះ។ កំណត់កាលបញ្ចប់របស់សហព័ន្ធ គឺថ្ងៃ ១៥ធ្នូ តែអ្នកនៅម៉ាសាឈូសិត មានពេល បន្ថែមនៅក្នុងច្បាប់រដ្ឋសម្រាប់ចុះឈ្មោះ។

យើងមានសេចក្តីរីករាយនឹងឃើញមនុស្សជាច្រើនយកពេលសម្រាប់” “ឈប់, ជ្រើសយក, ចុះឈ្មោះ”យ៉ាងប្រញាប់នៅពេលបើកឱ្យចុះឈ្មោះ ហើយទទួលបានផែនការធានាសុខភាពដ។ ប្រសើរ បំផុតដែលត្រូវការសម្រាប់ឆនាំ២០១៧”នេះជាពាក្យរបស់“ល្វី គូទែរេស” ជានាយកប្រតិបត្តិ របស់ “ម៉ាសហែលេកូណិចទ័រ”។ “កាលកំណត់ បញ្ចប់ ២៣ធ្នូ ដើម្បីឱ្យបានការធានាសុខភាព នៅឆ្នាំថ្មីដែលមានសារសំខាន់សម្រាប់ទាំង២ក្រុម ដែលត្រូវការផែនការផ្សេងនៅឆ្នាំថ្មីនឹងសម្រាប់អ្នកដែលគ្មានការធានាសុខភាពនាពេលនេះ”។

មុននឹងទៅដល់ពេលបើកឱ្យចុះឈ្មោះ, សមាជិកទាំងអស់បានត្រូវលើកទឹកចិតតឱ្យពិនិត្យ មើលផែនការឆនាំ២០១៧ ជាពិសេសពិនិតុអ្វី ដែលនឹងកើនឡើងថៀបង់ប្រាក់ប្រចាំខែ។ សមា ជិក ដែលសកម្មនៅពេលបើកឱ្យចុះឈ្មោះមាន ចំនួនជាង២២០០៥៤នាក់គិតមកដល់ថ្ងៃទី៧ធ្នូ ដែលបានបង់ថ្ងៃផែនការថ្មី ហើយនឹង៧,៩២៧ ទៀតដែលបានជ្រើសយកផែនការហើយបង់ថៀជាមុន២ពេលបិទការចុះឈ្មោះទី ២៣ធ្នូ។

មន្ទីរសុខភាពសហគមន៍ឡូវែល គឺជាមន្ទីរ ១ក្នុងចំណោម៦ដែលគេអាចមកគ្រប់ពេលដោយ មិនបាច់ណាត់ ហើយមានបុគ្គលិក “ហ៊ែលកូណិច ទ័រ”សម្រាប់ជួយផ្តល់ព័ត៌មានដល់ភ្ញៀវពីម៉ោង ៨កន្លះព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃ សុក្រ មណ្ឌលសុខភាពស្ថិតនៅ ១៦១ ច្ញាកសៀន ត្ស។ ឡៀឹលេល។

តាំងពីបើកឱ្យចុះឈ្មោះពីថ្ងៃទី១វិច្ឆិកា មក បុគ្គលិក“ហ៊ែលកូណិចទ័រ”បានជួយចុះឈ្មោះឱ្យ មនុស្ស៤៨៥នាក់ ជាមួយនឹងការធានារ៉ាប់រងសុខ ភាព, សេវាមានជួយបំពេញបែបបទ “អនឡាញ”, ជ្រើសយក ឬប្តូរផែនការសុខភាព, នឹងបញ្ហាជា ទូទៅ។

បន្ថែមពីនេះ ជំនួយការមន្ទីរសុខភាព សហគមន៍ឡូវែលអាចទំនេរនឹងជួបផ្ទាល់ ឬជួប តាមទូរស័ព្ទសម្រាប់ចុះឈ្មោះធានាសុខភាពនឹង ឆ្លើយសំនួរអំពីធានាបានអ្វីខ្លះ? បុគ្គលិកនោះ អាចជួបបានពីថ្ងៃចន្ទដល់ថ្ងៃសុក្រពីម៉ោង៨កន្លះ ដល់ម៉ោង៤កន្លះរសៀល, ថ្ងៃអង្គារធ្វើការដល់ ម៉ោង៧កន្លះយប់, ថ្ងៃសៅរ៍ពីម៉ោង៨ព្រឹកដល់ ម៉ោង១រសៀល ។ អ្នកណាដែលចង់ឱ្យគេជួយឱ្យ មានការធានាសុខភាពក្រៅពី“ហ៊ែលកូណិចទ័រ, ឬក៏“ម៉ាសហ៊ែល” អាចនឹងសុំពេលណាក៏បានជួប ជាមួយនឹងជំនួយការនៅមន្ទីរសុខភាពសហគមន៍។

ដើម្បីទាក់ទង ទៅ“ហ៊ែលកូណិចទ័រ” សូមទូរស័ព្ទ ១៨៧៧ៅំ នេរៀលល ្រ ១៨៧៧៦២៣៦៧៦៥

ដើម្បីជួបពិគ្រោះនឹងជំនួយការមន្ទីរសុខភាព សហគមន៍ឡូវែល

សូមទូរស័ព្ទ ៩៧៨៩៣៧៩៧០០។

 

Leave a Reply