លទ្ធផលបោះឆ្នោតនៅឡូវែល-សង្កាត់លេខ១៨-នឹងតំបន់ជុំវិញ

ដោយ ខ្មែរផុសស.រ.អា.

លទ្ធផលការប្រគួតនៅ‹មីឌលសិច›សង្កាត់លេខ១៨

ការប្រកួតរវាងបេក្ខជនខ្មែរអាមេរីកាំង២រូប គឺ រ៉ាឌី ម៉ម នឹង ខេមរា កៃ នៅសង្កាត់លេខ១៨ មីឌលសិច បានសម្រេចលទ្ធផលដូចតទៅៈ រ៉ាឌី ម៉ម បានឆ្នោត៧១,៧%ត្រូវនឹង៧៩៨៥នាក់ រីឯ ខេមរា កៃ បាន២៧%ត្រូវនឹង៣០៩១នាក់ ក្នុងចំណោមអ្នកបោះឆ្នោតក្នុងសង្កាត់១៨មីឌលសិច ៥៨%ត្រូវនឹង ១២១១៧នាក់។

 

លទ្ធផលនេះមានន័យយ៉ាងណា?លោក រ៉ាឌី ម៉ម ក៏បានត្រូវតែងតាំងជាតំណាងរដ្ឋក្នុងអាណត្តិថ្មីទៀត។ មុនពេលបោះឆ្នោតផ្តាច់ព្រ័តបន្តិច យើងបានតាំងសំនួរមួយដល់សមាជីកអ្នកគាំទ្របេក្ខជនទាំង២នាក់ ដែលកំពុងកាន់បដារតាមផ្លូវថា‹តើចាប់ពីពេលបោះឆ្នោតរួចហើយទៅ សហគមន៍ខ្មែរយើងនឹងមានការផ្សះផ្សាឈប់ឈ្លោះគ្នាទេ?›ចម្លើយមានដូចគ្នាថា‹ខ្មែរមានទម្លាប់ឈ្លោះគ្នានៅក្នុងឈាមទៅហើយមិនមានផ្តូរបានទេ›, ខ្ញុំសួរបន្តរទៀតថា‹តើមេដឹកនាំអាចនឹងចាប់ដៃគ្នានៅពេលមាននរណាមួយឈ្នះ ហើយបំពេញបំណងគ្នាដោយទទួលយកសំណើរគ្នាទៅវិញទៅមកបានដែរឬទេ?› ម្តងនេះចម្លើយមានខុសគ្នាខ្លះ, ម្នាក់នោះខាង ខេមរា កៃ ឆ្លើយថា‹មិនបានទេ ដោយ រ៉ាឌី ម៉ម បានឆ្លងបន្ទាត់ក្រហម ទៅត្រូវរ៉ូវគ្នាជាមួយរដ្ឋាភិបាលភ្នំពេញ មិនអាចនឹងត្រូវគ្នាបានទេ!›មានម្នាក់ទៀតបន្ថែមថា‹បើជារឿងសហគមន៍គឺជារឿងមួយទៀត ត្រូវជជែកគ្នាទើបបាន!› រីឯខាង រ៉ាឌី ម៉ម ម្នាក់ថា‹តែបោះឆ្នោតហើយគ្មាននរណាឈ្លោះគ្នាអីទៀតទេ នៅស្រុកនេះគេធ្វើអីចឹង›ចំណែកលោក រដ្ឋា យ៉ែំម ដែលកាន់បដារ ម៉មបន្ថែមថា‹មើលខ្ញុំ! ធ្លាប់ឈរឈ្មោះប្រឆាំងនឹង រ៉ាឌី ពីមុនមក តែឥឡូវកាន់បដារគាំទ្រ រ៉ាឌី មិនមានអារម្មណ៍ឈ្លោះគ្នាទេ›។

img_1209

តែនៅពេលប្រកាសលទ្ធផលសូបិន បានទៅយកពត៌មានសម្រាប់ទូរទស្សន៍‹LTC›បានដឹងថា នៅភោជនីយដ្ឋានប៉ៃលិន ខាង រ៉ាឌី គេបានលទ្ធផលម៉ោង៩កន្លះយប់ គេថ្លែងសុន្ទរកថាសម្តែងជ័យជំនះនឹងជប់លៀង, រីឯខាង ខេមរា នៅភោជនីយដ្ឋាន‹សានីដា› ម៉ោង១០កន្លះហើយនៅមិនទាន់ទទួលដំណឹងថាចាញ់នៅឡើយ ដល់ដឹងថាចាញ់ហើយ ក៏ចេញទៅដោយស្ងាត់ៗ មិនមានថ្លែងការណ៍អ្វី ប្រាប់សហការីខ្លួនទេ។

យើងដឹងថា លោក រ៉ាឌី ម៉ម បានសម្លេងគាំទ្រច្រើន ដោយសារចរន្តអ្នកបោះឆ្នោត‹ស្បែកស›ដែលមកសង្ធឹកសន្ធាប់ បោះឆ្នោតឱ្យ ហ៊ីឡារី ឬក៏ចង់ប្តូរនយោបាយតាម ឌណល ត្រម បន្ថែមពីលើនោះ គេប្រឆាំងនឹងចរន្ត‹Yes›ទៅនឹងសំនួរលេខ២ ស្តីពី‹សាលាឆាទ័រស្គូល› – នៅមានចរន្តនៃអ្នកដែលបានស្គាល់ រ៉ាឌី ម៉ម ដែលបានចូលទៅធ្វើការជាតំណាងរដ្ឋ២ឆ្នាំហើយនោះ អ្នកទាំងនោះក៏ឈរឈ្មោះដែរ គេមានទំនាក់ទនងល្អជាមួយ រ៉ាឌី ម៉ម គេចង់ឃើញ រ៉ាឌី ជាប់ឆ្នោតជាថ្មីម្តងទៀត។ ចំណែកឯឆ្នោតគាំទ្រលោក ខេមរា វិញ បានសម្លេងឆ្នោតច្រើនពីសហគមន៍ខ្មែរ នឹងបានពីបរទេសតិចតួចប៉ុណ្ណោះ។ គ្មាននរណាដឹងជាមុនថា ចរន្តអ្នកបោះឆ្នោត‹ពួកស្បែករ›របស់ ឌណល ត្រម ចេញមកច្រើនយ៉ាងនេះទេ តែចរន្ត ហ៊ីឡារី គេបានប្រមូលគ្នាបានយ៉ាងច្រើនរួចទៅហើយ ដែលការប្រជែងគ្នារវាង២ក្រុមនោះ គឺគេនាំគ្នាមិនយល់ស្របនឹងសំនួរលេខ២ទាំងអស់គ្នា, ចំណែកអ្នកឆ្លើយ‹Yes›នឹងសំនួរលេខ២ មិនមានច្រើននៅក្នុងសង្កាត់លេខ១៨ទេ៕