ព័ត៌មានខ្លីៗ: លោក អ៊ុន ឬទ្ធី ជាប្រធានគណបក្សសង្គ្រោះជាតិសាខា‹អាមេរិកខាងជើង›

យើងទើបនឹងទទួលដំណឹងថា លោក អ៊ុន ឬទ្ធី អតិតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល បានជាប់ឆ្នោត ទទួលការតែងតាំងជាប្រធានគណបក្សសង្គ្រោះជាតិ សាខាសហរដ្ឋអាមេរីក ជំនួសលោក រី គា នៅកាលីហ្វ័រញ៉ា ដែលបានបញ្ចប់អាណត្តិ២ឆ្នាំរបស់លោក។ នៅពេលសួរថា‹‹តើការឡើងជាប្រធានសាខាសហរដ្ឋអាមេរីក នឹងបញ្ចប់ការបែងចែកគណបក្សសង្គ្រោះជាតិ‹អាមេរិកខាងជើង› នឹង សាខា‹សហរដ្ឋអាមេរីក›ដែរឬទេ?›› លោក អ៊ុន ឬទ្ធី តបថា‹‹ឥតទេ! តែលោកចង់ធ្វើការបង្រួបបង្រួមគ្នា រវាងសាខាទាំង២ ឱ្យបានក្នុងអាណត្តិរបស់លោក››។

គួររំលឹកថា ប្រធានសាខា‹អាមេរីកខាងជើង›មានប្រធាន គឺវេជ្ជបណ្ឌិត ចាន់ ទូច នៅឡូវែល ហើយសមាជិកនៃសាខានេះ ច្រើនជាសមាជិកដែលស្មោះត្រង់នឹងលោក សម រង្សី។

 

លោក សម រង្សី នៅអាមេរីក

លោក សម រង្សី កំពុងធ្វើដំណើរមក សហរដ្ឋអាមេរីក, នៅវ៉ាស៊ីនតុនឌីស៊ី លោកបានដាក់ពាក្យបណ្តឹង ទៅតុលាការអាមេរីកាំង ដើម្បីឱ្យក្រុមហ៊ុនប្រេងសាំងអាមេរីកាំង‹សឺប្រុង›នៅកម្ពុជា‹កាល់តិច›បញ្ចេញរូប‹វិដេអូ›នៃការបាញ់សម្លាប់លោក កឹម ឡី បង្ហាញសាធារណជន។ កាសែតវីដេអូដែលដាក់ថតប្រចាំការនៅហាងកាល់តិចបានត្រូវបាត់ពីកន្លែង ខ្លះថាប៉ូលិសខ្មែរជាអ្នកប្រមូលយកជាឯកសារ តែពុំមាននរណាបានដឹងពិវាសនានៃកាសែតវិដេអូ នោះទៅដល់ណានៅឡើយទេ។ គេសង្ឃឹមថាកាដាក់ពាក្យប្តឹងរបស់លោក សម រង្សី នឹងផ្តល់ឱ្យមានការវិវត្តន៍ថ្មីលើវិបត្តន៍នយោបាយកម្ពុជាជាមិនខាន។

img_1926

ប្រឡងយកសំបុត្របើកបររថយន្តជាភាសាខ្មែរ

ថ្ងៃ១៩ធ្នូ២០១៦- ក្រសួងដឹកជញ្ជូនរដ្ឋម៉ាសាឈូសិត MassDot DMV បានចេញពត៌មានជូនសាធារណជនថា‹‹ក្រសួង‹ម៉ាសដុត›បានចញ្ចូលច្បាប់‹ប្រឡងបើកបររថយន្តថ្មី›ជា២៦ភាសាថែមទៀត›។ ម៉ាស៊ិនធ្វើ‹តែស្តស្វ័យប្រវត្ត›សម្រាប់ប្រឡងយកប័ណ្ណបើកបរ ប្រភេទ ឌី(Class D)លើផ្លូវសាធារណ នឹងប្រើប្រាស់ភាសាចំនួន២៦ ដែលនៅក្នុងនោះមានភាសាខ្មែរ-បារាំង-ឡាវ-វៀតណាម-ថៃ-ចិន-ជប៉ុន…។

ភាសាទាំងនោះ នឹងត្រូវអនុវត្តន៍ជាទូទៅនៅក្នុងរដ្ឋទាំងមូល ដើម្បីសម្រួលការប្រឡង ដោយចុចសំនួរចម្លើយយកចំនួនពិន្ទុ នឹងជៀសវាងការពិបាកយល់ភាសា នឹងការបន្លំផង។

ក្រសួងក៏មានដាក់ឱ្យប្រើ នូវភាសាសញ្ញាកាយវិការស្វ័យប្រវត្ត សម្រាប់អ្នកមកប្រឡងដែលស្តាប់មិនឰថែមទៀតផង។

massdot-logo-highway-cars-blend