ល្បែងរង់ចាំ

ដោយ Kayla Chan បកប្រែដោយ តារាយុទ្ធ ហង្ស

នៅឆ្នាំនេះ ស៊ីនា Seniors(សិស្សសាលាទី១២)គួរតែបានដាក់ពាក្សប្រលងចូលមហាវិទ្យាល័យរួចរាល់ហើយ។ អ្នកខ្លះ ប្រហែលជាបានដឹងដំណឹងពីសាលាដែលគេបានដាក់ពាក្យ ប្រសិនបើពួកគេបានដាក់ពាក្យសុំចូលសាលាប្រញាប់មុនគេ។ ថ្វីបើភាពតានតឹងនៃការដាក់ពាក្យសុំចូលរៀនត្រូវបានបញ្ចប់ ប៉ុន្តែនៅមាននូវភាពតានតឹងមួយទៀត ក្នុងចំណោមសិស្សសាលា ដែលមានឈ្មោះថា ការរងចាំនៃលទ្ធផល។ ស៊ីនាតែងប្រញាប់ប្រញាល់ទៅផ្ទះ ដើម្បីឆែកនៅប្រអប់សំបុត្ររបស់ពួកគេថាតើមានសំបុត្រមកពីសាលាថា ទទួលឲ្យពួកគេចូលរៀនដែររឺទេ?

ពេលខ្លះពេលឮដំណឹងមកពីសាកលវិទ្យាល័យ អាចផ្លាស់ប្តូរអារម្មណ៍របស់សិស្ស ដែលអាក់អន់ចិត្តទៅសប្បាយ ឬក៍ ច្រណែន។ សូមមេត្តាកុំអាក់អន់ស្រពុនចិត្ត ប្រសិនបើអ្នកមិនបានទទួលអ្វីដែលអ្នកចង់បាន ឬក៍ ការដែលអ្នកដាក់ពាក្យសុំចូលរៀនលើកតំបូងមិនបានជោគជ័យ។ ជួនកាល អ្នកខ្លាំងទើបអាចសំរេចរឿងខ្លះបាន។ ខ្ញុំជាសិស្សម្នាក់នៅឯសាកលវិទ្យាល័យ ម៉ាសាឈូសេត(Umass Lowell) ប៉ុន្តែវាក៍ជាសាលាចុងក្រោយដែរ ដែលខ្ញុំចង់រៀន។ ចាប់តាំងពីផ្តើម រហូតដល់ពេលដែលខ្ញុំបានចូលកម្មវិធី ថ្ងៃទទួលសិស្សថ្មីឲ្យចូលរៀន(Accepted Student’s Day) ខ្ញុំបានដឹងថាខ្ញុំបានមកដល់ទីនេះ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្ញុំបានចូលរៀននៅសាលាមួយនេះ ពីព្រោះសាលានេះបានជួយពង្រឹងខ្ញុំទាំងការសិក្សា នឹង រឿងផ្ទាល់ខ្លួន ហើយសាលាក៍បានផ្តល់នូវឲកាសដ៍អស្ចារ្យជាច្រើនមកឲ្យខ្ញុំ។ នៅពេលនេះ ជួនកាលពួកយើងមិនដឹងថាហេតុអ្វីបានជាជីវិតនាំយើងឲដើរផ្លូវបែបនេះ ប៉ុន្តែយើងគ្រាន់តែជឿជាក់ថា ជីវិតនឹងនាំអ្នកទៅកន្លែងដែលអ្នកគួរតែទៅ។ថ្វីបើយោបល់នេះ ប្រហែលជាអ្នកមិនទាន់អាចទទួលបានតែអ្នកអាចតែងតែផ្លាស់ប្តូរសាលាបាន។

នៅពេលតែមួយនេះដែរ អ្នកប្រហែលនឹងច្រណែនមិត្តភក្តិរបស់អ្នក នឹង សិស្សដែលបានចូលរៀន ឬក៍ជ្រើសរើសមុខវិទ្យាដ៍ច្បាស់លាស់មួយនៅឯសាលកលវិទ្យាល័យ ឬក៍ ច្រណែននឹងពួកគេដែលទទួលបានជំនួយផ្នែកហិរញ្ញវត្ថុច្រើនជាងអ្នក។ ប៉ុន្តែការច្រណែននឹងមិនផ្លាស់ប្តូររឿងដែលបានកើតឡើងហើយទេ ផ្ទុយទៅវិញប្រសិនជាអ្នកធ្វើជាអ្នកគាំទ្ររបស់ពួកគេវិញ នោះវានឹងឆ្លុះបញ្ចាំងអំពីលក្ខណះសម្បត្តិរបស់អ្នក ជាជាងសាលាដែលអ្នករៀន។

មានរឿង ២ ទៅ ៣យ៉ាងដែលអ្នកគួរតែចាំ។ ទីមួយ ប្រកត់ថាអ្នកបានដឹងអំពីផ្នែកហិរញ្ញវត្ថុ នឹង ចំនួនជំនួយរបស់សាលាដែលអ្នកបានទទួល ហើយនឹងយកនូវជំនួយនោះដើម្បីប្រៀបធៀបជាមួយនូវជំរើសរបស់អ្នក។ប្រសិនជាអ្នកមិនប្រកត់អំពីកត្តាណាមួយនៃ អាហារូបករណ៍ ឬក៍ ជំនួយផ្នែកហិរញ្ញវត្ថុ អ្នកអាចទាក់ទងទៅសាលាដើម្បីសួរនឹងពត៌មានបន្ថែម។ ពេលខ្លះអ្នកប្រហែលជាត្រូវខ្ចីនូវប្រាក់កំញ្ចីសិស្ស មិនថារដ្ជ ឬក៍ ឯកជន អ្នកគួរតែស្រាវជ្រាវអំពីវាផង។ ឧទាហរណ៍ ស្រាវជ្រាវអំពីអត្រាការប្រាក់ ឬក៍អ្វីដែលអ្នកអាចប្រើជាមួយនឹងប្រាក់កំញ្ចីនោះ នឹង នៅពេលណាដែលអ្នកគួរតែសងវាវិញផងដែរ- កុំភ្លេចដាក់ពាក្សស្នើរសុំជំនួយផ្នែកហិរិញ្ញវត្ថុ(FAFSA) – ទីពីរ កុំប្រញ្ញាប់បាក់ទឹកចិត្ត ពីព្រោះថាស្ទើរតែសាលាទាំងអស់ មានសេចក្តីព្រមព្រៀងថា ការដាក់ពាក្យចូលរៀនគឺតម្រូឲសិស្សរៀនចប់វិទ្យាល័យ នឹង ទទួលបាននូវពិន្ទុជីភីអេ(GPA)ដ៍សមរម្យមួយ។ ស៊ីនា អ្នកបានខំសិក្យា ដើម្បីឲ្យបានឲកាសចូលទៅក្នុងសាកលវិទ្យាល័យ ដូច្នេះកុំឲ្យសាកលវិទ្យាល័យប្រើនូវហេតុផលណាមួយមកបឈ្ឈប់អ្នក- និងទីបី កុំភ្លេចអរគុណដល់គ្រូរបស់អ្នកដែលបានសរសេរលិខិតអនុសាសន៍មួយសម្រាប់អ្នកឬនរណាម្នាក់ ដែលបានជួយអ្នកជាមួយនឹងដំណើរចូលរៀនមហាវិទ្យាល័យ។ ពួកគេបានលេងជាផ្នែកមួយ ក្នុងការទទួលយករបស់អ្នកផងដែរ ហើយពួកគេពិតជានឹងពេញចិត្តក្នុងការស្តាប់វា។
សំណាងល្អ! ល្បែងរង់ចាំគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ!