សមាគមអង្គរវត្តតវ៉ាឲ្យបញ្ឈប់ការតែងតាំងឯកអគ្គរដ្ឋបារាំងនៅកម្ពុជា

ថ្ងៃទី ១៤ ខែមេសា ២០១៧

ឯកឧត្តម ហ្វ្រង់ស្វ័រ ហុល្លង់

ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

វិមានប្រធានាធិបតី អេលីហ្សេ

55, Rue du Faubourg Saint-Honoré 75008 PARIS

កម្មវត្ថុ ៖ ជំទាស់ការតែងតាំងអគ្គរដ្ឋទូត អេវ៉ា ង្វៀងប៊ិញ

ឯកឧត្តមប្រធានាធិបតី ហ្វ្រង់ស្វរ ហុល្លង់ ជាទីគោរព !

តាងនាមយើងខ្ញុំជាតំណាងប្រជាពលរដ្ឋបារាំងដែលមានដើមកំណើតខ្មែរ រាប់សែននាក់នៅប្រទេស បារាំង និងខ្មែរនៅប្រទេសខ្មែរ ហើយនឹងខ្មែរនៅពិភព លោកទាំងមូលយើងខ្ញុំសូមផ្ញើរសារមួយនេះជូនលោក ដើម្បីសុំណូមពរលោកមេត្តាអនុគ្រោះពិនិត្យមើលសាជា ថ្មីអំពីការតែងតាំងលោកស្រី អេវ៉ា ង្វៀងប៊ិញ ជាឯក អគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណា ចក្រកម្ពុជា ។

Layout No.223(24P).qxp

 

ការតែងតាំងដែលបានរៀបចំឡើងយ៉ាងហ្មត់ចត់ មុនពេលដែលលោកនឹងបញ្ចប់អាណត្តិប្រធានាធិបតីនេះ បណ្តាលឱ្យមានភាពប្រឆាំងគោលការណ៍យ៉ាងជាក់ស្តែង ដោយសារបុព្វហេតុប្រវត្តិសាស្ត្រ និងផ្នែកការទូត ដែល ប្រទេសបារាំង និងលោកដែលជាអ្នកដឹកនាំពិតជាអាច យល់យ៉ាងច្បាស់ណាស់ ។ ប្រទេសវៀតណាមបានឆ្លៀត ឱកាសនៅពេលឈ្លានពានប្រទេសខ្មែរ(ការឈ្លានពាន ដែលប្រទេសបារាំង និងមហាអំណាចផ្សេងៗទៀត បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់) បញ្ជូនពលរដ្ឋវៀត ណាមមួយចំនួនធំមករស់នៅដោយខុសច្បាប់ក្នុងប្រទេស ខ្មែរ ក្នុងគោលបំណងធ្វើឱ្យមានការប្រែប្រួលក្នុងចំនួន ប្រជាជាតិខ្មែរ ដែលអាចនាំឱ្យមានផលពិបាកមួយចំនួន ដែលយើងមិនត្រូវការ ។ ហើយវៀតណាមក៏បានបង្ខំ ឱ្យប្រទេសខ្មែរទទួលយកសន្ធិសញ្ញាលើព្រំដែនមិនស្មើ ភាពមួយចំនួនផងដែរ ។ បញ្ហាព្រំដែននេះ បានធ្វើឱ្យ មានភាពតានតឹងយ៉ាងច្រើនរវាងវៀតណាម និងកម្ពុជា ។ ប្រទេសខ្មែរ និងប្រទេសវៀតណាមបានស្មើសុំជំនួយ បច្ចេកទេសពីប្រទេសបារាំងដើម្បីពិនិត្យមើលបន្ទាត់ព្រំដែន។ ដូច្នេះក្នុងឋានៈជាមហាអំណាច និងប្រទេសដែល ការពារសិទ្ធិមនុស្សនិងបុរីជន តើប្រទេសបារាំងត្រូវធ្វើ យ៉ាងណាដើម្បីកុំឱ្យមានភាពលំអៀងក្នុងបញ្ហាស្មុគស្មាញនេះ?

យោងទៅតាមប្រវត្តិសាស្ត្រប្រជារាស្ត្រខ្មែរដែលតែងតែនាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹង ប្រទេសបារាំង នៅចងចាំជានិច្ចនាមរបស់ប្រមុខរដ្ឋបារាំង ដូចជាស្តេច ណាប់ប៉ូឡេអុងទី៣ ដែលបានបញ្ឈប់ការលេបទឹកដី ខ្មែរអំពីសំណាក់ប្រទេសវៀតណាម ដែលពេលនោះ ហៅថា អណ្ណាម និងប្រទេសថៃ ដែលពេលនោះហៅថា សៀម ។ នៅឆ្នាំ១៩៦៦ ឧត្តមសេនី ស្យាក ដឺហ្គោល ដែលជាមហាបុរសបារាំងម្នាក់ បានថ្លែងសន្ទរកថា មួយ នៅក្នុងពហុកីឡាដ្ឋានអូឡាំពិក ដែលបានបង្ហាញថា ប្រទេសបារាំងមានភាពជាប្រទេសមហាអំណាច និង ដែលប្រកាន់ភាពយុត្តិធម៌ជាថ្មីម្តងទៀត ។ ហើយ បន្ទាប់មកទៀត លោកប្រធានាធិបតី ហ្វ្រង់ ស្វ័ម៊ីទារ៉ង់ដ៍ ក៏បានធ្វើឱ្យមហាអំណាចមួយចំនួនព្រមចុះហត្ថលេខា គាំទ្រកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ។ នៅក្នុងបរិបទនេះ ការរក្សាទុក លោកស្រី អេវ៉ា ង្វៀន ប៊ិញ ជាឯកគ្គរដ្ឋទូតនៃប្រទេស បារាំងនៅព្រះរាជាណាចក្រកម្ពុជា មិនមែនគ្រាន់តែជា ការប្រមាថដល់ប្រជារាស្ត្រខ្មែរប៉ុណ្ណោនោះទេ តែក៏ជា ការបំពានទៅលើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ផងដែរ ។ យើងខ្ញុំជឿជាក់យ៉ាងខ្លាំងថា សតិសម្បជ្ជញ្ញៈ របស់លោកដែលជាប្រមុខរដ្ឋដ៏ធំម្នាក់មិនបណ្តោយឱ្យ មាននាមរបស់លោក ជាប់នៅក្នុងទំព័រប្រវត្តិសាស្ត្រដ៏ កំសត់ដូចពេលដែលសភាជាតិបារាំងក្រោមការដឹកនាំ នៃលោក វ័ងសង់ អីរីយូល បានប្រគល់ទឹកដី(កម្ពុជាក្រោម) កូសាំងស៊ីនដែលមានពលរដ្ឋខ្មែររាប់លាននាក់ ទៅឱ្យ ប្រទេសវៀតណាមធ្វើឱ្យរាស្ត្រដែលនៅទឹកដីរបស់ ដូនតាខ្លួនក្លាយទៅជាប្រជាពលរដ្ឋដែលមានតម្លៃមិន ស្មើជនជាតិយួននោះឡើយ ។

ឯកឧត្តមប្រធានាធិបតីជាទីគោរពជាថ្មីម្តង ទៀត ប្រជានុរាស្ត្រខ្មែរទាំងអស់សូមសុំណូមពរដល់លោកមេត្តា អនុគ្រោះពិនិត្យសារឡើងវិញ ចំពោះការតែងតាំង ឯកអគ្គរដ្ឋទូតនេះផង ។

ឯកឧត្តមប្រធានាធិបតី យើងខ្ញុំសូមផ្ញើក្តីសង្ឃឹម ទៅលើភាពថ្លៃថ្នូរ និងសតិសម្បជ្ជញ្ញៈរបស់លោកដែល ជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ថានឹងអាចជួយដោះស្រាយ បញ្ហានេះ បានជាមិនខាន ។

ដោយសេចក្តីគោរពរាប់អានខ្ពង់ខ្ពស់ អំពីយើង ខ្ញុំទាំងអស់គ្នា តំណាងប្រជានុរាស្ត្រខ្មែរ !

សាគូ សាមុត

ប្រធានសមាគមអង្គរវត្ត នៅស្រុកបារាំង