សាលារៀនរដ្ឋ ទីក្រុងឡូវ៉ែល មាតាបិតា និងសិស្ស ព័ត៌មានឆ្នាំសិក្សា ២០២០-២០២១

ព័ត៌មានឆ្នាំសិក្សា ២០២០-២០២១

ស្វាគមន៍
សាលារៀនរដ្ឋ ទីក្រុងឡូវ៉ែល – ក្តារព័ត៌មានជម្ងឺកូវីដ-១៩
ធនធានបច្ចេកវិទ្យា
កាលវិភាគសិក្សាពីចម្ងាយ សេវា ចំណីអាហារ
ប្រតិទិនស្រុក ២០២០-២០២១
សៀវភៅមេរៀន
ទម្រង់មាតាបិតាសម្រាប់ការពិចារណាដាក់កូនចូលរៀនដោយផ្ទាល់

កម្មវិធីធ្វើតេស្ត សម្រាប់មាតាបិតា និង អាណាព្យាបាល LPS POOL

គ្រួសារ មាតាបិតា និងអាណាព្យាបាល ជាទីគោរពរាប់អាន!

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ យើងនឹងចាប់ផ្តើមទទួលសិស្សចូលវិញសម្រាប់ការសិក្សាដោយផ្ទាល់។ ជាផ្នែកមួយនៃការចាប់ផ្តើមបើកឡើងវិញ យើងនឹងផ្តល់ ការធ្វើតេស្តជម្ងឺកូវីដ-១៩ប្រចាំសប្តាហ៍ដោយឥតគិតថ្លៃ។ ការធ្វើតេស្តនេះនឹងកាត់បន្ថយហានិភ័យការឆ្លងជម្ងឺកូវីដ-១៩ តាមរយៈការជួយកំណត់រកករណីវិជ្ជមានទាំងនោះក្នុងចំណោមមនុស្សដែលមិនបង្ហាញរោគសញ្ញាជម្ងឺកូវីដ-១៩ ។

យើងសង្ឃឹមថា លោក អ្នក នឹងចូលរួមដោយចុះហត្ថេលខាលើទម្រង់យល់ព្រមសម្រាប់កូនរបស់លោក អ្នក។ សិស្ស និងបុគ្គលិកចូលរួមកាន់តែច្រើន សាលារៀនរបស់យើង នឹងកាន់តែមានសុវត្ថិភាព!

តើកម្មវិធីធ្វើតេស្តកូវីដ-១៩ ជាអ្វី?
សិស្សដែលចូលរួម នឹងត្រូវធ្វើតេស្តជម្ងឺកូវីដ-១៩ មួយសប្តាហ៍ម្តង។
កម្មវិធីចាប់ផ្តើមនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់សិស្សទាំងអស់ដែលរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន។ សិស្សច្រើនទៀត នឹងត្រូវបញ្ចូលនៅពេលយើងបន្តទទួលសិស្ស និងបុគ្គលិកបន្ថែម ត្រឡប់មកវិញ។

ការធ្វើតេស្ត នឹងធ្វើឡើងនៅតាមសាលារៀននិមួយៗ។
ការធ្វើតេស្តជម្ងឺកូវីដ-១៩ រហ័ស ងាយស្រួល និងមិនឈឺចាប់។ វាគឺជាការធ្វើតេស្តតាមច្រមុះ ដោយការផ្តិតយកខាងក្នុងរុន្ធច្រមុះថើៗ ស្រាលៗ។ យើងនឹងសម្រួលដល់សិស្សទាំងអស់ដែលត្រូវការជំនួយ ដើម្បីឲ្យពូកគេមានភាពងាយស្រួល ក្នុងអំឡុងពេលធ្វើតេស្ត។

ធ្វើតេស្តដោយឥតគិតថ្លៃ។ លោកអ្នក មិនត្រូវការបង់ថ្លៃធ្វើតេស្ត ឬ មានការធានារ៉ាប់រង ដើម្បីទទួលបានការធ្វើតេស្តនោះទេ។

កម្មវិធីធ្វើដោយស្ម័គ្រចិត្ត ប៉ុន្តែយើងសង្ឃឹមថា លោកអ្នក នឹងចូលរួមជួយយើង បញ្ឈប់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។

តើសិស្សរបស់ខ្ញុំអាចចូលរួមកម្មវិធីយ៉ាងដូចម្តេច?

ដើម្បីចូលរួមកម្មវិធីធ្វើតេស្ត លោកអ្នក ត្រូវចុះហត្ថលេខាលើទម្រង់យល់ព្រម សម្រាប់កូនរបស់អ្នក។ លោកអ្នក គ្រាន់តែចុះហត្ថលេខាតែមួយដងប៉ុណ្ណោះ សម្រាប់ការធ្វើតេស្តមួយសប្តាហ៍ម្តង។ ប្រសិនបើលោកអ្នកសម្រេចចិត្តថា មិនចូលរួម លោកអ្នកមិនចាំបាច់បំពេញទម្រង់យល់ព្រមទេ។ ទម្រង់នេះ ផ្តល់ការអនុញ្ញាតឲ្យយើងចែករំលែកព័ត៌មានសិស្ស ជាមួយកម្មវិធីបច្ចេកវិទ្យា ដែលយើងប្រើសម្រាប់តាមដានការធ្វើតេស្ត។ ព័ត៌មានសិស្ស នឹងត្រូវចែករំលែកតែជាមួយក្រសួងសុខាភិបាលសាធារណៈ និងក្រសួងផ្សេងទៀត ប្រសិន​បើការធ្វើតេស្តរបស់សិស្សជាបុគ្គលមានវិជ្ជមានតែប៉ុណ្ណោះ។

អាចទាញយក (downloadable) ទម្រង់យល់ព្រមពីវ៉េបសាយ
កម្មវិធីនេះ គឺជាកម្មវិធីស្ម័គ្រចិត្ត។ សិស្សមិនតម្រូវឲ្យចួលរួមកម្មវិធីទេ។ ប្រសិន​បើលោកអ្នកមិនយល់ព្រមចូលរួមទេ កូនរបស់លោកអ្នកក៍នៅតែអាចមកសាលារៀនបាន។ យើងលើកទឹកចិត្តឲ្យកូនរបស់លោកអ្នកចូលរួម ដើម្បីជួយយើងកាត់​ បន្ថយការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។

តើវាមានដំណើការយ៉ាងដូចម្តេច?

ប្រភេទនៃការធ្វើតេស្តដែលយើងកំពុងប្រើ គេហៅថា “ការធ្វើតេស្តជាក្រុម”។ ការធ្វើតេស្តជាក្រុម វាងាយស្រួលជាង និងលឿនជាង ដើម្បីស្វែងរកបុគ្គលដែលអាចមានជម្ងឺកូវីដ-១៩។ ខាងក្រោម គឺជាដំណើការរបស់វា៖

សិស្សដែលចូលរួម ត្រូវធ្វើតេស្តជាបុគ្គល មួយសប្តាហ៍ម្តង ជាមួយការ ផ្តិតយកតាមច្រមុះ – ការធ្វើតេស្តតាមការផ្តិតនេះ គេហៅថា “សំណាក”។
បន្ទាប់មក យកសំណាកសិស្ស និងបុគ្គលិកចំនួនពី ៥-១០ នាក់ (ផ្តិត) ពីក្នុងថ្នាក់រៀនតែមួយ នឹងបញ្ចូលគ្នាជាក្រុមសំណាកមួយ ហៅថា “ក្រុម”។ ថ្នាក់ខ្លះអាចមានច្រើនជាងមួយក្រុម​ អាស្រ័យលើចំនួនសិស្ស និងបុគ្គលិកដែលបានយល់ព្រមផ្តល់ការផ្តិតយកសម្រាប់ធ្វើតេស្ត។ ការផ្តិត​យកនិមួយៗ នឹងដាក់ជាក្រុម និងបន្ទាប់មកបញ្ជូនវាទៅមន្ទីរពិសោធន៍ ហើយក្រុមទាំងមូល នឹងត្រូវធ្វើតេស្តរកជម្ងឺកូវីដ-១៩ ក្នុងពេលតែមួយ។ សូមចងចាំថា រាល់ការផ្តិតទាំងអស់នឹងត្រូវធ្វើតេស្ត ក៍ប៉ុន្តែការធ្វើតេស្តត្រូវធ្វើតាមក្រុមដែលបានផ្តិត។

ប្រសិនបើការធ្វើតេស្តជាក្រុមត្រឡប់មកវិញអវិជ្ជមាន សិស្ស និងបុគ្គលិកទាំងអស់នៅក្នុងក្រុម អវិជ្ជមានជម្ងឺកូវីដ-១៩។

ប្រសិនបើការធ្វើតេស្តជាក្រុមត្រឡប់មកវិញវិជ្ជមាន វាមានន័យថា យ៉ាងហោចណាស់មានមនុស្សម្នាក់ក្នុងក្រុម​មានជម្ងឺកូវីដ-១៩ វិជ្ជមាន។ ក្នុងករណីនេះ សិស្ស និងបុគ្គលិកទាំងអស់ ដែលនៅក្នុងក្រុមនោះ នឹង ត្រឡប់មកសាលារៀនរបស់ពួកគេវិញ នៅព្រឹកបន្ទាប់សម្រាប់ការធ្វើ តេស្តតាមដានជាបុគ្គល។

ការធ្វើតេស្តតាមដានជាបុគ្គលទទួលលទ្ធផលក្នុងរយៈពេល ១៥ នាទី។ ប្រសិនបើ ការធ្វើតេស្តតាមដានជាបុគ្គលត្រឡប់មកវិញវិជ្ជមាន សិស្សនឹងត្រូវធ្វើចត្តាឡីស័ក ហើយយើងនឹងចាប់ផ្តើមតាមដានរកប្រភពរបស់វា។ ប្រសិនបើការធ្វើតេស្តតាមដានជាបុគ្គល ត្រឡប់មកវិញអវិជ្ជមាន យើងនឹងធ្វើតេស្តជាបុគ្គលបញ្ជាក់នៅមន្ទីរពិសោធន៍ ដើម្បីធ្វើឲ្យប្រាកដថា លទ្ធផលអវិជ្ជមាន ពិតជាត្រឹមត្រូវមែន។

បើមានសំណួរ សូមទាក់ទងទៅគិលានុបដ្ឋាកយិកាសាលា មជ្ឈមណ្ឌលធនធានគ្រួសារ លេខ៖ (978-674-4321) ឬ ការិយាល័យសមធម៌ និង ការចូលរួម លេខ៖ (978-674-4326)។ សូមអរគុណ ហើយយើងសង្ឃឹមថា នឹងជួបកូនៗរបស់លោកអ្នកក្នុងពេលឆាប់ៗ។

https://www.lowell.k12.ma.us/site/Default.aspx?PageID=4570