ហៅលេខទូរសព្ទ Project Bread ប្រសិនបើអ្នកត្រូវការអាហារ

រដូវរងាអាចជារដូវកាលដែលត្រូវចំណាយថវិកាច្រើនលើសលុប។ ​  រីឯការចំណាយលើចំណីអាហារ ប្រព័ន្ធកម្ដៅ លំនៅឋាន និងមធ្យាបាយធ្វើដំណើរ នៅតែបន្តកើនឡើង ប្រជាជនកំពុងជួបការលំបាកក្នុងការលៃលកទិញគ្រឿងទេសនានា។ បុគ្គល និងគ្រួសារ​ ដែលត្រូវការអាហារភ្លាមៗ គួរតែទូរសព្ទទៅកាន់លេខ​ 1-800-645-8333 ជាខ្សែទូរសព្ទផ្តល់ចំណីអាហារ ដោយឥតគិតថ្លៃរបស់គម្រោង Bread  ។

ជំនួយដែលផ្តល់ជូនរួមមាន ការពិនិត្យ និងការបង្កើតគណនីរបស់អ្នករស់នៅក្នុងរដ្ឋម៉ាសាឈូសេត និងនិស្សិតមហាវិទ្យាល័យ សម្រាប់កម្មវិធីកម្មវិធីជំនួយ​អាហារូបត្ថម្ភបន្ថែម ហៅកាត់ថា SNAP ។ ការភ្ជាប់អ្នកហៅទូរសព្ទទៅកាន់ធនធានក្នុងតំបន់ ដូចជាអាហារមិនគិតថ្លៃ សម្រាប់កុមារ ការជួយកំណត់ទីតាំង និងបញ្ជូនអតិថិជនទៅកាន់កម្មវិធីអាហារ​​​​សង្គ្រោះបន្ទាន់  អាហារសហគមន៍ និងកន្លែងរក្សាទុកអាហារ និងកម្មវិធីសហព័ន្ធផ្សេងទៀត សម្រាប់ ស្រ្តី កុមារតូច និងកុមារ។ ខ្សែទូរសព្ទទាន់ហេតុការណ៍បច្ចុប្បន្ន ត្រូវបានការណែនាំដោយក្រសួង ជំនួយអន្តរកាលរបស់រដ្ឋម៉ាសាឈូសេត និងក្រសួងអប់រំ នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាសម្រាប់អ្នករស់នៅក្នុងតំបន់ដែលកំពុងស្វែងរកជំនួយក្នុងការទទួលបានអាហារ។

ទទួលការហៅទូរសព្ទចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៧ យប់ និង ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ២ រសៀល។  អ្នកប្រឹក្សាយោបល់អាចជួយដល់អ្នកហៅទូរសព្ទបានច្រើនជាង ១៨០ ភាសា។

សម្រាប់ព័ត៌មានបន្ថែម អ្នកអាចចូលទៅមើលគេហទំព័រធនធានអាហារ នៃគម្រោង  Bread

ដែលមានជាភាសា អង់គ្លេស អេស្ប៉ាញព័រទុយហ្គាល់ ចិន វៀតណាម​និង ហៃទី

សូមពិចារណាលើការចែករំលែកព័ត៌មានអំពីខ្សែទូរសព្ទទាន់ហេតុការណ៍ FoodSource របស់គម្រោង Bread នេះ។ ធនធានអាហារូបត្ថម្ភសង្គ្រោះជីវិតនេះ មានសម្រាប់អ្នករស់នៅក្នុងរដ្ឋ ម៉ាសាឈូសេត ទាំងអស់គ្នា។ មិនតម្រូវការព័ត៌មានអំពីប្រាក់ចំណូល ឬស្ថានភាពគ្រួសារនោះទេ។ ការហៅទូរសព្ទទាន់ហេតុការណ៍នឹងមិនមានផលប៉ះពាល់លើស្ថានភាពអន្តោ      ប្រវេសន៍នោះទេ។