អនុគណកម្មការពិនិត្យពាក្យបណ្តឹងក្រុងឡូវែលចេញសួរយោបល់ពលរដ្ឋ

ខ្មែរផុសស.រ.អា

ថ្ងៃទី២០កញ្ញា២០១៧ នៅមជ្ឈមណ្ឌលមនុស្សចាស់ឡូវែល មានបើកកិច្ចប្រជុំមួយរៀបចំដោយ‹ស៊ីប៊ីអេ›ស្តីអំពីអនុគណកម្មការក្រុងឡូវែលឆ្លើយតបនឹងបណ្តឹងរបស់ក្រុមជនភាគតិចក្នុង‹ការគ្មានភាពជាតំណាងរបស់ខ្លួនក្នុងរដ្ឋាភិបាល›។ ពលរដ្ឋប្រមាណ៣០-៤០នាក់ បានមកជួបជុំគ្នា ដើម្បីស្តាប់សេចក្តីរាយការណ៍នឹងការប្តូរយោបល់,ក្រុងឡូវែលដំណាងដោយ លោក ជីម ឡេរិ- ប៊ីល សាមារ៉ាស នឹង ជន លិហ៊ី អមដោយដំណាងចាងហ្វាងក្រុងនឹងអ្នកច្បាប់២រូប ។

លោក ជីម ឡេរី បានប្តើមសេចក្តីថា‹ក្រុងឡូវែលបើកកម្មវិធីមកស្តាប់យោបល់ប្រជាពលរដ្ឋ ពីចំណង់ប្តូររបបគ្រប់គ្រងក្រុងរបស់ខ្លួន គឺជាការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយ ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់បានសម្តែងមតិ មុននឹងក្រុមប្រឹក្សាក្រុងធ្វើសេចក្តីសម្រេចឱ្យបានស្របនឹងបំណងរបស់ពលរដ្ឋខ្លួន យើងចង់ឰពីប្រជាពលរដ្ឋថាតើគេចង់ផ្លាស់ប្តូរដែរឬទេ? បើគេចង់ផ្លាស់ប្តូរ ឱ្យទៅជាមានដំណាងតាមតំបន់ វានឹងមានរូបភាពគ្រប់គ្រងជាច្រើនដែលគេអាចយកជម្រាបជូនបាននៅពេលនេះ, គេអាចប្តូរពីតំណាងក្រុងពី៩នាក់ ទៅ១១ ឬ ១៣នាក់ ទៅតាមតែសេចក្តីត្រូវការ ដូចជា៦រូប ដាក់ឱ្យបោះឆ្នោតជាទូលាយគឺក្នុងក្រុងទាំងមូល រីឯ៥រូបទៀតឱ្យបោះឆ្នោតយកតំណាងតាមសង្កាត់ដែលខ្លួននៅ›។

លោកស្រី រីដា មឺសៀ សមាជិកក្រុមប្រឹក្សាក្រុងដ៏ចាស់វស្សាបានថ្លែងថា‹ខ្ញុំចង់បានឱ្យពលរដ្ឋបញ្ចេញមតិ ស្តីពីការគ្រប់គ្រងនេះ តាមការបោះឆ្នោត នោះហើយជាអំណាចរបស់ពលរដ្ឋ ខ្ញុំយកថារបៀបគ្រប់គ្រងសព្វថ្ងៃជាការសមរម្យហើយ ខ្ញុំជាដំណាងរបស់ទាំងអស់គ្នាមិនថាអ្នកនៅតំបន់ណាទេ អាចរកខ្ញុំបានគ្រប់ពេល តែខ្ញុំនិយាយនេះក្នុងមតិខ្លួនឯងទេ ខ្ញុំក៏អាចនឹងយល់ច្រឡំដែរ…បើមតីភាគច្រើនយល់ថា គួរតែឱ្យមានការបោះឆ្នោតដំណាងសង្កាត់ ខ្ញុំក៏យល់ស្របតាមដែរ›។

លោក កូរី បាឡិនជ័រ សមាជិកក្រុមប្រឹក្សាម្នាក់ទៀត និយាយថា‹លោកបានស្តាប់យោបល់ពលរដ្ឋជាច្រើន អំពីតំណាងប្រជាពលរដ្ឋតាមសង្កាត់ គឺជាការផ្តល់ឱ្យមានការផ្លាស់ប្តូរក្នុងក្រុងដ៏សំខាន់មួយ តែខ្ញុំយល់ស្របតាម លោកស្រី រីដា មឺសៀ ដែលថារបៀបគ្រប់គ្រងសព្វថ្ងៃក៏ប្រសើរដែរហើយ›

វាគ្មិនជាច្រើនជាដំណាងឱ្យតំបន់ ចង់ឃើញនឹងចង់យល់ពីការដែលសង្គមឡូវែល គួរតែមានការផ្លាស់ប្តូរដូចតំបន់ឯទៀតៗដែលនៅជុំវិញ ខ្លះសួរថា‹ហេតុអ្វីក៏ចាំបាច់មានដំណាងដល់ទៅពី១១-១៣រូប?› ចម្លើយគឺជា‹លទ្ធផលនៃការជំរឿនប្រជាជនឆ្នាំ២០១០ ដែលប្រជាពលរដ្ឋបានកើនចំនួនច្រើនជាងមុន›

លោក ផលរដ្ឋា យ៉ែម ជាបេក្ខជនសមាជិកក្រុងប្រឹក្សាក្រុងឆ្នាំនេះ បានលើកឡើងថា‹ខ្ញុំមានការលំបាកច្រើនដើម្បីឈរឈ្មោះជាតំណាងគេ ដែលមកនៅទីនេះ៣០ឆ្នាំហើយ គ្មាននរណាស្គាល់ ហើយនៅតែជាបេក្ខជននៃសហគមន៍ថ្មី ជាដ៏រាប…ខ្ញុំចង់ឃើញខ្មែរមានដំណាងនឹងគេ នៅក្នុងរដ្ឋាភិបាលពីព្រោះតែមានប្រជាពលរដ្ឋខ្មែរច្រើនរស់នៅទីនេះ លើកនេះខ្ញុំបានឈរឈ្មោះម្តងទៀត សង្ឃឺមថាមានគេស្គាល់ខ្ញុំច្រើនជាងមុន ហើយបោះឆ្នោតឱ្យខ្ញុំដើម្បីឱ្យបានតំណាងក្រុមភាគតិចបានជាប់ឆ្នោត…

លោក សែម មាស វាគ្មិនខ្មែរម្នាក់ដែលធ្លាប់ជាបេក្ខជនព្រឹទ្ធសមាជិក និយាយថា‹ចង់ឃើញលោកអភិបាលក្រុង មានតួរនាទីរឺងមាំជាអ្នកគ្រប់គ្រងក្រុងធ្វើការពេញពេល យ៉ាងហោចណាស់ក៏មានពេលធ្វើការពេញម៉ោង ទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត កុំឱ្យដូចសព្វថ្ងៃទុកឱ្យតែអ្នកគ្រប់គ្រងក្រុងធ្វើការឱ្យនោះ។

ការប្រជុំដើម្បិឱ្យគណកម្មការក្រុងឡូវែលទទួលបន្ទុក‹ករណីបណ្តឹងពីជនភាគតិច›ក្នុងក្រុង គឺស្វែងរកការពន្យល់ផ្នែកច្បាប់ នឹងទទួលយកយោបល់ពីម្ចាស់ឆ្នោតតាមសង្កាត់ពីវិធីដែលសមាជិកក្រុមប្រឹក្សាក្រុងគួរអនុម័ទ សម្រេចចិត្តយកគំនិតរបស់អ្នកប្តឹង ឬក៏បន្តរការតទល់គ្នានៅតុលាការ គឺនឹងមានធ្វើការពន្យល់របៀបនេះច្រើនដងនៅច្រើនកន្លែងផ្សេងទៀត ហើយអាចនឹងបង្ករឱ្យមានការធ្វើប្រជាមតិ លើបញ្ហាប្តូរភាពជាតំណាងប្រជាពលរដ្ឋ ឱ្យមាន‹ដំណាងតាមសង្កាត់ ឬក៏រក្សាភាពជាតំណាងនៅដដែល?›។

សហគមន៍ខ្មែរមិនមានចេញមកបង្ហាញមតិខ្លួនទេនេះជាហេតុធ្វើឱ្យមតិនៃតំបន់ឯទៀតៗយល់ថា‹ខ្មែរមិនចាប់អារម្មចំពោះគុណភាពសង្គមដែលខ្លួនឯងរស់នៅទេ›, ថម នៃវិទ្យុក្នុងឡូវែលមួយ មានយោបល់ថា‹ប្រសិនបើមានការជ្រើសយក‹ឱ្យមានតំណាងសង្កាត់និមួយៗ គេនឹងឃើញតំណាងខ្លះមានអ្នកគាំទ្រ៥-៦ពាន់នាក់ រីឯសង្កាត់ខ្លះទៀត នឹងក្លាយជាតំណាង តែពលរដ្ឋ១ពាន់នាក់តែប៉ុណ្ណោះ(យោងតាមការមិនចេញទៅបោះឆ្នោត) ដូច្នេះនៅតែមានសង្កាត់ធំដែលមានឥទ្ធិពលលើសង្កាត់តូចដដែល។ មតិនេះមិនខុសទេ ប្រសិនបើយើងគិតរាយមាយថា‹ការបោះឆ្នោតជាការឥតប្រយោជន៍ទេ›នោះ៕