អាកាសចរស៊ីវីល‹ម៉ាឡេស៊ាអ៊ែឡាញ (Missing Malaysia Air line)

យន្តហោះ‹ម៉ាឡេស្យាអ៊ែឡាញ›MH370មុននឹងបាត់ខ្លួន_
យន្តហោះ‹ម៉ាឡេស្យាអ៊ែឡាញ›MH370មុននឹងបាត់ខ្លួន_

កាលពីថ្ងៃ ៩ខែមិនា អាកាសចរ‹ម៉ាឡេស៊ានអ៊ែឡាញ›ជើង MH370 ផ្ទុកអ្នកដំណើរ ៣៣៩នាក់ បានចេញដំណើរពី‹គូឡាលុំពួរ›សំដៅទៅ‹បេយីង›នៃប្រទេសចិនដីគោក។ មកដល់ចំណុចក្បែរកោះត្រល់ ក៏បាត់ដំណឹងសូន្យឈឹង ។ ការស្រាវជ្រាវបានឱ្យដឹងថា យន្តហោះ MH370 បានត្រឡប់មកក្រោយវិញដោយគ្មានបញ្ជាឫឱ្យតំណឹងទៅ‹តួកុងត្រូល›ទេ អ្នកឯកទេសមិនអាចសន្និដ្ឋានបានថា យន្តហោះត្រូវគេពង្វាង ត្រូវផ្ទុះខូចខាត ឫក៏ចុះចតត្រង់ណានោះទេ ។ ចូលរួមសហការណ៍រកតួរទាំងមូលឫក៏បំណែកនៃយន្តហោះ នៅក្នុងសមុទ្រ ឫនៅលើគោក មាន១៣ប្រទេសប្រទេស រាប់ទាំងស.រ.អា.ផង ។ កន្លងជាងមួយសប្តាហ៍ហើយ នៅតែពុំមានដំណឹងអ្វីប្លែកក្រៅពីរកមិនឃើញនោះទេ អ្នកវិភាគចាប់ប្តើមសង្ស័យថា ការបាត់ដានយន្តហោះMH370នេះ ប្រាកដជាមានគេធ្វើដោយចេតនាជាមិនខាន ។  ក្នុងការបាត់រកយន្តហោះមិនឃើញ ពីមុនៗមកក៏ធ្លាប់មានដូចគ្នានេះដែរ គឺបាត់ត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ លើកនេះបាត់មួយអាទិត្យទៅហើយនៅតែរកមិនឃើញ ។ មកដល់ថ្ងៃចន្ទទី១៧នេះ សេចក្តីសន្និដ្ឋានថ្មី រួមគ្នានឹងសម្លេងចុងក្រោយ ដែលទាញយកចេញបានពីវិទ្យុទទួលសម្លេងផ្កាយរណបបាន បញ្ចាក់ថាស្ធានភាពក្នុងយន្តហោះពុំមានភាពគ្រោះថ្នាក់ឫគម្រាមណាមួយទេ ជាហេតុធ្វើឱ្យក្រុមអ្នកស៊ើបអង្កេតងាកមកស្រាវជ្រាវក្នុងចំណោមអ្នកដំណើរបុគ្គលិកនឹងអ្នកបើកទាំងអស់វិញ ថា‹នាវិកអាចនឹងពង្វាងយន្តហោះដោយខ្លួនឯង› ។ គេប៉ានថា‹យន្តហោះប៊ូអ៊ីង៧៧៧មានសាំងគ្រប់គ្រាន់ អាចនឹងហោះហើរបានចម្ងាយ៣០០០មាយល៍ទៀត ពីកន្លែងបាត់ខ្លួន អាចនៅលើផ្លូវទៅដល់ប៉ាគីស្ធានឫអាហ្វក្ហានីស្ធាន ដែលជាជង្រុក‹អាលខៃដា›ក៏បាន។