អាគ៌ាក្រសួងយុត្តិធម៌ថ្មីនឹងប្តូរមុខមាត់ឡូវែល

ដោយខ្មែរផុសស.រ.អា

មន្ត្រីសំខាន់ៗនៃតំបន់ឡូវែល នឹងមកពីបូស្តុន រដ្ឋម៉ាសាឈូសិត ប្រមាណ៣០០នាក់ បានមកជួបជុំគ្នានៅទីលានដ៏ទួលាយមួយនៅ‹កាណាល់ហាមីលតុន›ដើម្បីសម្ភោធន៍ការដ្ឋានថ្មីមួយដែលមានកំពស់ខ្ពស់ស្កឹមស្កៃ ដែលនឹងក្លាយទៅជាក្រសួងយុត្តិធម្ម នាប្រមាណ៣ឆ្នាំខាងមុខទៀតនេះ។

img_0862

ក្រោមអធិបតីភាពនៃលោកអភិបាលរដ្ឋម៉ាសាឈូសិត ឆលី បេគ័រ នឹងលោកស្រីអភិបាលរងលោកស្រី ការីន ផលីតូ ពីធីសម្ភោធមួយនេះឱ្យសញ្ញាដល់សាធារណជនថា‹អាគ៌ាថ្មីស្រឡាងមួយនឹងផុសឡើង›នៅចំកន្លែងដែលមនុស្សសំខាន់ៗក្នុងក្រុង កំពុងមកជួបជុំគ្នា ថ្ងៃ២២កញ្ញានេះ នាកណ្តាលក្រុងឡូវែល ហើយដែលមុខមាត់ នៃទីក្រុងឡូវែលដ៏‹តូច›មួយនេះក៏កំពុងប្រែក្លាយទៅជាតំបន់ដ៏‹ធំ›បំផុតមួយ ម្តងបន្តិចៗពីថ្ងៃនេះទៅហើយដែរ។

តាំងពីចៅក្រមថ្នាក់កំពូល-ថ្នាក់កណ្តាល-ថ្នាក់ទាប តាំងពីមេធាវីដ៏ល្បីល្បាញ រហូតដល់មេប៉ូលិស-វិស្វករ-ស្ថាប័ត្យករ ចុងក្រោយបង្អស់ មន្ត្រីសាលាក្រុងដែលជាអ្នកទទួលផល់ពីគម្រោងមានតម្លៃ២០០លានមួយនេះ បានដកដង្ហើមបន្ធូរចិត្ត ដោយការប្រឹងប្រែងបង្កើតអាគ៌ានេះ តាំងពី១៥ឆ្នាំមកហើយ បានមកដល់ពន្លឺនៃទីបញ្ចប់បាន។

នៅទីនោះគេបានដឹងពីតួរនាទីនៃអ្នកទទួលខុសត្រូវគ្រប់ស្រទាប់ ដើម្បីធានាគោលការនៃ‹ការរួមរស់ដោយសន្តិភាព នៅក្នុងគម្រោងតែមួយ› មន្ត្រីតុលាការផូល្លា ខារី និយាយថាៈ ‹សេរីភាពរបស់ពលរដ្ឋត្រូវផ្ជាប់ជាមួយនឹងការទទួលខុសត្រូវ› – ចៅក្រម រ៉ាល់ គ្ហេននិយាយថាៈយុត្តិធម៌គឺជាសេចក្តិថ្លៃថ្នូរនៃមនុស្ស – ព្រឹទ្ធសមាជិក អាលីន ឌូណូហ្យូនិយាយថាៈ …. ថម គូលដេវីដ ណឹងគ្ហើល ដំណាងរដ្ឋនៅតំបន់ឡូវែលនិយាយថាៈ ជាការមើលឃើញសេចក្តីត្រូវការចាំបាច់ ហើយរកលុយមកឱ្យសហគមន៍, ដំណាងរដ្ឋសង្កាត់លេខ១៨រ៉ាឌី ម៉ម និយាយថាៈ រីករាយដោយបានចូលឈ្មោះក្នុងគម្រោងដ៏ធំនេះនឹងគេដែរ -លោក អេដ កេណ្ណឺឌី អភិបាលក្រុងឡូវែលនិយាយពី អរគុណអភិបាលរដ្ឋដែលបាននាំថវិការមកឱ្យឡូវែល – ចុងបញ្ចប់ ឆាលី បេគឺ និយាយថាៈ លោកព្រមបញ្ចេញថវិការក៏ដោយសារទាំងអស់ បានមូលមាត់គ្នា និយាយភាសាតែមួយ។

img_0958-2

បឋមសីលាបានត្រូវបញ្ចុះ នាប្រមាណម៉ោង៣រសៀល ការដ្ឋានដ៏ធំមួយបានចាប់ប្តើម ភាពរីករាយបានផុសនៅលើទឹកមុខនៃគ្រប់មន្ត្រីដែលមកចូលរួមពិធីសម្ភោធនេះ។ គេមិនបាច់ឆ្ងល់ពីការអបអរសាទររបស់ប្រជាពលរដ្ឋរួមរស់នៅក្នុងតំបន់ ដែលនឹងទាញយកភាគផល ពីការមកឈរជើងរបស់ក្រសួងយុត្តិធម៌ ជាមួយនឹងបុគ្គលិកប្រមាណ៨០០នាក់ថ្មី នៅចន្លោះ‹ក្រុងខ្មែរ›នឹងពេទ្យ‹មេត្តា› ពីព្រោះសម្មិទ្ធិនេះនឹងនាំមកនូវ‹លំអថ្មីនៅក្នុងទីក្រុងចាស់ឆ្នាំ› នាំមកនូវទេសចរចូលមកទីក្រុងដែលមានវប្បធម៌ចម្រុះ ជាពិសេសនាំមកនូវសេចក្តីសង្ឃឹមថា‹អភិវឌ្ឍន៍›កំពុងតែកើនកំរឹតបន្ថែមនៅក្នុងតំបន់នេះហើយ៕