អ្នកអានសួរពីច្បាប់បោះឆ្នោតនៅសហរដ្ឋអាមេរីក

បោះឆ្នោតរួចហើយ ប្រធានាធិបតីជាប់ឆ្នោតបានទៅ លោក ឌណល ត្រម ប៉ុន្តែ លោកស្រី ហ៊ីឡារី គ្លីងតុង បានសន្លឹកឆ្នោតច្រើនជាង – មិត្តអ្នកអានយើងសួរថាៈ ១-បើបេក្ខនារី ហ៊ីឡារី គ្លីងតុន ទទួលបានសន្លឹកឆ្នោតច្រើនជាង ហេតុអ្វីក៏ទៅជាចាញ់ឆ្នោតទៅវិញ?

លោកស្រី ហ៊ីឡារី គ្លីងតុន ទទួលបានសន្លឹករួមទូទាំងប្រទេសឆ្នោតចំនួន 63 600 447

លោក ឌណល ត្រម បានសន្លឹកឆ្នោតទួទាំងប្រទេសចំនួន 61 934 411

ក៏ប៉ុន្តែច្បាប់បោះឆ្នោតអាមេរីកាំង គេមិនបានកំណត់យក‹ឆ្នោតប្រជាប្រីយ-Popular vote›ច្រើនជាងថា‹ជាអ្នកឈ្នះឆ្នោត›នោះទេ, គឺគេត្រូវឈ្នះនៅរដ្ឋនិមួយៗជាមុនសិន នៅក្នុងរដ្ឋនិមួយៗនោះ គេក៏មានកំណត់ចំនួនដំណាងរបស់គេដែលគេហៅថា‹ឆ្នោតដំណាង-Electoral vote›ដូចជានៅរដ្ឋម៉ាសាឈូសិតមានកំណត់ដំណាងចំនួន១១ទៅតាមចំនួនប្រជាពលរដ្ឋច្រើនឬតិចដែលរស់នៅក្នុងរដ្ឋ, អ្នកដែលឈ្នះ‹ឆ្នោតប្រជាប្រីយ›នៅរដ្ឋម៉ាសាឈូសិតនឹងប្រមូលយក‹តំណាងរដ្ឋ›នោះទាំងអស់ចំនួន១១នាក់។ ហើយគេកំណត់មួយទៀតថា បេក្ខជនណាដណ្តើមយកបាន‹ឆ្នោតតំណាង›បានចំនួន ២៧០ មុនគេ បេក្ខជននោះនឹងត្រូវប្រកាសថា‹ជាអ្នកឈ្នះឆ្នោត›។អ្នកដែលទទួលជ័យជំនះ គឺអ្នកដែលបានទទួលចំនួនភាគច្រើននៃ‹ឆ្នោតតំណាង› ដែលចំនួនទាំងអស់មាន ៥៣៨ តំណាង, ចំនួន ២៧០ គឺជាចំនួនលើសពាក់កណ្តាលនៃចំនួនតំណាងទាំងអស់នោះ។

ហេតុដែលលោកស្រី ហ៊ីឡារី គ្លីងតុន ឈ្នះ‹ឆ្នោតប្រជាប្រីយ›ហើយបាន៤៧,៩៥ (ត្រមបានតែ៤៧,០៩) បែរជាមិនបាន‹ជាអ្នកឈ្នះឆ្នោត›នោះ ពីព្រោះនៅរដ្ឋតូចៗមួយចំនួន ទោះជាមានប្រជាពលរដ្ឋតិចក្តី ក៏មាន‹ឆ្នោតតំណាង›តិចបំផុតក៏៣រូបដែរ, ធ្វើយ៉ាងនេះ ដោយគេមិនចង់ឱ្យចាញ់ប្រៀបរដ្ឋធំៗ ដែលទទួលតំណាងបានចំនួនច្រើន, ក៏ប៉ុន្តែក៏បានន័យថា គេមិនត្រូវការ‹ឆ្នោតប្រជាប្រីយ›ច្រើនសម្រាប់តំណាងម្នាក់ៗនៃតំបន់តូចៗទេ។ លោក ឌណល ត្រំ ឈ្នះ២៩០តំណាង(ហ៊ីឡារី គ្លីងតុន បានតែ២៣២តំណាង) យកបានតំបន់នៃរដ្ឋតូចៗជាច្រើន នៅទំបន់អាមេរីកកណ្តាលដែលមិនសូវមានមនុស្សរស់នៅច្រើន បន្ថែមដោយតំបន់ធំៗខ្លះមកទៀត ហេតុដូច្នេះហើយបានជាបាន‹ឆ្នោតប្រជាប្រីយ›តិចមែន តែបាន‹ឆ្នោតតំណាងច្រើន›៕

Layout No.213(32P).qxp

 

 

 

Leave a Reply