ឧទ្ទិសដល់មេទ័ពខ្មែរនាឱកាសបុណ្យ‹ទិវាយុទ្ធជន›

ដោយ ពិន សំខុន
‹ទីវាយុទ្ធជន›ថ្ងៃទី១១វិច្ឆិការនេះ ខ្មែរផុសស.រ.អា បាននឹកទៅដល់មេទ័ពខ្មែរម្នាក់ នាជំនាន់សាធារណរដ្ឋខ្មែរ គឺឧត្តមសេនីយ សុស្តែន ហ្វែណង់ដេស ជាអគ្គមេបញ្ជាការជាន់ខ្ពស់នៃកងខេមរភូមិន្ទសាធារណរដ្ឋខ្មែរ ដែលបានបន្សល់ទុកនូវសៀវភៅមួយ ដែលមានឈ្មោះថា‹ចងចាំនូវសង្គ្រាមមួយដែលគេភ្លេច›។
សៀវភៅនេះមានគុណសម្បត្តិមួយ ដែលលោក សុស្តែន ហ្វែណង់ដែស និយាយពីសង្គ្រាមមួយដែលលោកបានដឹកនាំ ដោយផ្ទាល់ដៃ ពីសេចក្តីសម្រេចចិត្តក្នុងឱកាសលំបាក អនុវត្តន៍យុទ្ធសាស្ត្រដែលលោករៀនពីសាលាយោធាជាន់ខ្ពស់បារាំង‹សាំងសៀ›មកក្នុងសង្គ្រាមប្រឆាំងនឹងកុម្មុយនិស្តនៅកម្ពុជា… គឺជាសៀវភៅដ៏កម្រដែលលោក ប៊ែណា ហាមែល អ្នកកាសែត‹អាសូសិយេតប្រេស›សរសេរថា ‹‹បានផ្តល់នូវការពិត បំពេញចន្លោះខ្វះខាតជាច្រើន ជួយធ្វើឱ្យគេយល់ពីសង្គ្រាមប្រឆាំងនឹងកុម្មយនិស្តនេះនៅកម្ពុជាបាន››។
មនុស្សជាច្រើនបានចងចាំនូវព្រឹត្តការណ៍យ៉ាងខ្លោចផ្សារ នាជំនាន់ឆ្មាំ១៩៧០-៧៥ ហើយបានស្គាល់ឈ្មោះមេទ័ពដ៏ល្បីល្បាញម្នាក់នេះដែលជាខ្មែរ មានឈ្មោះជា‹ស្បានីស›តើលោកជានរណា?លោកស្លាប់ទៅនៅឆ្នាំ២០០៦ នៅទីក្រុងប៉ារីស ព្រោះតែមិនចុះញ៉មការគម្រាម នឹងការបោកបញ្ឆោតរបស់កុម្មុយនិស្ត។ លោកបានស្លាប់ទៅមែន តែបានទុកនូវចំណងដៃនៃការចងចាំ ជូនដល់ជំនាន់ក្រោយ ដែលវរជនខ្មែរតិចតួចណាស់បានចាកចោលលោកទៅយើយ ភ្លេចទុកការចងចាំរបស់ខ្លួននោះ ដើម្បីបង្រៀនកូនចៅខ្មែរ នឹងពិភពលោកឱ្យបានដឹងពីព្រឹត្តិការណ៍ពិតៗដែល ខ្លួនលោកមានបទពិសោធន៍ផ្ទាល់។
សៀវភៅនេះបោះពុម្ភជាភាសាបារាំងMemoires d’une guerre oubliee – Sosthene Fernandezដោយកូនប្រុសរបស់លោក ឈ្មោះ សុងធុល ហ្វែណង់ដេស នៅបណ្ណាគារៈប្រទេសថៃៈASIEINFO PUBLISHING
ITF SILOM PALACE 160/658 SILOM Road
Bangkok 10500 Thailand
asieinfobooks@gmail.com
Leave a Reply
You must be logged in to post a comment.