១០ឆ្នាំនៃការបង្កើតកាសែតខ្មែរផុសក្នុងទឹកដីអាមេរិក

ដោយ សុខារ័ត្ន កូយ

អស់រយៈពេល ១០ ឆ្នាំមកហើយដែលកាសែតខ្មែរផុស​ ស.រ.អាចេញផ្សាយ ២ លេខដែលមាន ៣២ ទំព័រ ជាទៀតទាត់ក្នុងមួយខែជាភាសាអង្លេសនិងខ្មែរ ដើម្បីពាំនាំនូវព័ត៌មាននយោបាយ, សង្គម, សន្តិសុខ, សុខភាព,​ វប្បធម៌, ការកំសាន្ត និងការបទវិភាគទាំងក្នុងស្រុក និងអន្តរជាតិប្រកបដោយក្រមវិជ្ជាជីវៈ សម្រាប់បំរើដល់សហគមន៏យើងក្នុងសហរដ្ឋអាមេរិក។

ជោគជ័យក្នុងរយៈពេលមួយទសវត្សរ៍ដែលសម្រេចបានេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងធ្វើការងារដ៏លំបាក និងការលះបង់របស់លោក រ៉ជឺ សំខុន ពិន ដែលជានិពន្ធនាយក និងជាអ្នកសសេរព័ត៌មានដែលធ្លាប់មានបទពិសោធក្នុងការយកព័ត៌មានសំនាន់ៗក្នុងប្រទេសកម្ពុជាជាពិសេសលោកជាអ្នកយកព័ត៌មានម្នាក់ក្នុងចំណោម ២នាក់តែប៉ុណ្ណោះដែលបានសម្ភាសន៏ជាមួយមេដឹកនាំរបបប្រល័យពូជសាសន៏ខ្មែរក្រហម លោក ប៉ុល ពត។ ជាងនេះទៅទៀតលោក រ៉ជឺ ក៏ធ្លាប់ជាប្រធានសមាគមន៏អ្នកការសែតកម្ពុជា (១៩៩៣-១៩៩៧) និងធ្លាប់ជានាយកនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរ (១៩៩៨-២០០៣) ។

Layout No.225(32P).qxp

ទទឹមនឹងនេះបើមិនមានការរួមចំណែកពីអ្នកស្រី សូបិន្ត ពិន ដែលបច្ចប្បន្នជាសហស្ថាបនិក និងដៃគូរគ្រប់គ្រងកាសែតខ្មែរផុស​ស.រ.អានោះទេ អាជីវកម្មកាសែតមួយនេះនឹងមិនអាចមានវត្តមាន និងឈានដល់ចំណុចនេះបាននោះទេ។ សូបិន្ត ពិន បានជួបលោក រ៉ជឺ ហើយបានរួមគ្នាចាប់ផ្តើមបង្កើតនូវកាសែកខ្មែរផុសឡើងនៅក្រុងហ្វីឡាដែលហ្វ្យ៉ាក្នុងឆ្នាំ២០០៧ ហើយអ្នកទាំង២បានរៀបការជាមួយគ្នានៅឆ្នាំ ២០០៩ ដោយមានចំណងដែកូនប្រុសម្នាក់ឈ្មោះ ប៉ុណ្ណារ៉ូ អាយឌិន ពិន ដែលបច្ចុប្បន្នមានអាយុ ៦ឆ្នាំហើយ។

Layout No.225(32P).qxpជាមួយនឹងដំណើរការនៃកាសែតខ្មែរផុស​ ស.រ.អាមកទល់នឹងពេលនេះយើងបានចេញផ្សាយកាសែតចុងក្រោយលេខ២២៤ ហើយជាសរុបក្នុងរយៈពេល១០ឆ្នាំនេះ កាសែតច្រើនជាង ១​លានច្បាប់ហើយដែលបានចែកចាយដល់សហគមន៏យើងមានដូចជានៅ Massachusetts (Lowell & Lynn/Revere) និង Rhode Island (Providence & Cranston)។

ជាងនេះទៅទៀត ខ្មែរផុស ស.រ.អា ក៏ចូលរួមជាមួយវិទ្យុ WCAP 98.0 AM ជារៀងរាល់ថ្ងៃអង្គារ ចាប់ពីម៉ោង ៧ ដល់ម៉ោង ១០ ព្រឹក ក្នុងកម្មវិធី ​Merrimack Valley Morning Shos ដោយមានលោកស្រី Soben Pin និងលោក Teddy Panos ជាពិធីករក្នុងកម្មវិធី ហើយយើងក៏បានចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានក្នុងស្រុកតាមរយៈកម្មវិធីទូរទស្សន៏ LTC Weekly News Broadcast ប៉ុស្តលេខ ៨ និង៩៩ ជារៀងរាល់ថ្ងៃ អង្គារ វេលាម៉ោង ៦ ល្ងោច។

Layout No.225(32P).qxp

តាមរយៈសមទ្ធិផលនៃការបំរើសហគមន៏យើង និងចង់បង្ហាញពីមោទនភាពដែលខ្មែរមានកាសែតជាភាសារបស់ខ្លួនក្នុងទឹកដីអាមេរិក យើងបានរៀបចំប្រារពវិធីខួបគម្រាប់ ១០ ឆ្នាំនៃការបង្កើតកាសែតខ្មែរផុស ស.រ.អា កាលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌល Umass Lowell INN & Conference Center ដើម្បីអបអរសាទរជាមួយនឹងបងប្អូនទាំងអស់។

ក្នុងកម្មវិធីនេះមានចូលរួមពីសំណាក់លោកអភិបាលក្រុងឡូវែល, តំណាងរាស្រ្តខ្មែរក្រុងឡូវេល, តំណាងរាស្រ្តក្រុងលីន, ប្រធានសមាគមន៏ខ្មែរប្រចាំឡូវែល, និងតំណាងក្រុមហ៊ុន និងអាជីវករជាច្រើនទៀត មានចំនួនប្រហែល 300នាក់ ដើម្បីអបអរ និងគាំទ្រដល់សកម្មភាពនៃកាសែតខ្មែរផុស។ ព្រឹត្តការណ៏នោះមានការរៀបចំការសិសារខុកថែល, ការសម្តែងរបាំប្រពៃណី, អាហារពេលល្ងាច, និងចុងបញ្ចប់នៃកម្មវិធីមានការរាំកំសាន្តជាមួយក្រុមភ្លេងតន្ត្រីខ្មែរ។

Layout No.225(32P).qxp

យើងសង្កេតឃើញថា នៅក្នុងឱកាសនោះ មានវាគ្មិនចំនួន ៣ រូប គឺលោក Andy Pendetion អតីតអ្នកសម្របសម្រួលគម្រោងរបស់អង្គការសហប្រជាជាតិ​ (United Nations)នៅជំរំជនភាសខ្លួនជាយដែនខ្មែរថៃក្នុងទស្សវត​៩០, លោក Hong Netជាសមាជិកក្រុមប្រឹក្សាភាគច្រើនក្រុង Lynnនិងអ្នកស្រីCheryl A. Burrell នាយករងនៃការិយាល័ ODEOបានឡើងបង្ហាញនូវបទពិសោធន៏ការងារ និងការយល់ឃើញចំពោះសកម្មភាពរបស់កាសែកខ្មែរផុសដល់អ្នកចូលរួមទាំងអស់៕

នៅក្នុងពិធីនោះផងដែរយើងចាប់អារម្មណ៏ឃើញថាការជួបជុំនេះមិនត្រឹមតែបង្ហាញឲ្យឃើញពីការគាំទ្រចំពោះកាសែតខ្មែរផុស និងសាម្គីភាពរបស់សហគន៏ទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយក្នុងការចែករំលែកបទពិសោធន៏ និងបង្កើនទំនាក់ទំនងគ្នាទៅវិញទៅមកថែមទៀត។

Layout No.225(32P).qxp

នៅចុងបញ្ចប់នៃកម្មវិធី លោកRoger និង Soben Pin បានទទួលនូវ​បាន​ការកោត​សរសើរ​អំពី​កិច្ចខិតខំប្រឹងប្រែងក្នុងការងាសាព័ត៌មានពីសំណាក់តំណាងរាស្រ្តខ្មែរក្រុង Lowell និង Lynn ចំពោះការរួមចំណែកក្នុងការអភិវឌ្ឍន៏សហគមន៏អស់រយៈពេល ១០ឆ្នាំកន្លងមកនេះ ព្រមទាំងបានទទួល​លិខិតកោត​សរសើរ​ និងពានរង្វាន់អ្នកសាព័ត៌មានឆ្នើមពីតំណាងក្រុងលីន ​លោក ហុង ណេត, លោកស្រី រីតា ម៉េសែល និងលោក អែនឌី ផេននឺថេន ផងដែរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការអញ្ជើញចូលរួមក្នុងព្រឹត្តការណ៏នេះ។

ជាចុងក្រោយក្រុមកាងារការសែតខ្មែរផុស ស.រ.អាសូមថ្លែងអំណរគុណដល់អ្នកឧបត្តម, អ្នកគាំទ្រ, អ្នកអាន និងអ្នកចូលចិត្តកាសែក​ដែលបានគាំទ្រចំពោះវិស័យព័ត៌មានជាភាសាខ្មែរ និងភាសាអង្លេសយើងខ្ញុំឲ្យដំណើរការបានគងវង្សរហូតដល់បច្ចុប្បន្ននេះ។ យើងនឹងបន្តខិតខំប្រឹងប្រឹងធ្វើនូវអ្វីដែលយើងកំពុងធ្វើនេះបន្តទៅទៀត ហើយសង្ឈឹមថានឹងបានជួបគ្នាក្នុងឱកាសខួបទី ១១ ឆ្នាំរបស់កាសែតយើងខ្ញុំនៅខែឧសភា ឆ្នាំ ២០១៨ ខាងមុខ។