កម្ពុជាត្រៀមកាត់ទោសអ្នកប្រឆាំងខាងនយោបាយ ពីបទក្បត់ជាតិ

កម្ពុជាត្រៀមកាត់ទោសអ្នកប្រឆាំងខាងនយោបាយ ពីបទក្បត់ជាតិ
សុភា ឈាង កាសែត Associated Press
ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២០

រូបថត៖ Luke Hunt, AP

ឯកសារ – ១៨ វិច្ឆិកា ២០១២ រូបថតឯកសារ សកម្មជន សេង ធារី ថតក្បែរផ្ទាំងស៊ីបគប់ព្រួញ អំឡុងពេលតវ៉ានៅភ្នំពេញ ប្រទេសកម្ពុជា។ សេង ធារី គឺជាសកម្មជន និងមេធាវី ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលរដ្ឋាភិបាលកម្ពុជាបានកំណត់សម្រាប់ការវាយបកតាមផ្លូវច្បាប់ភាគច្រើន ប្រឆាំងនឹងអ្នកប្រឆាំងខាងនយោបាយ រយៈពេលបីឆ្នាំ។

ភ្នំពេញ កម្ពុជា (AP) — រដ្ឋាភិបាលកម្ពុជា បានកំណត់មនុស្សប្រហែល ៥០នាក់ សម្រាប់ការវាយបកតាមផ្លូវច្បាប់ ភាគច្រើនប្រឆាំងនឹងអ្នកប្រឆាំងខាងនយោបាយចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ យោងតាមច្បាប់ចម្លងដីកាកោះហៅតុលាការ ដែលបានឃើញនៅថ្ងៃសុក្រ។ ពួកគេទាំងអស់ ជាប់ចោទពីបទក្បត់ជាតិ បានចូលរួមក្នុងសកម្មភាពអហិង្សាប្រឆាំងរដ្ឋាភិបាល កាលពីជាងបីឆ្នាំកន្លងទៅ។ មនុស្សម្នាក់ដែលល្បីជាងគេនៃក្រុមមនុស្សនោះ គឺ លោកស្រីសេង ធារី ជាមេធាវីកម្ពុជា-អាមេរិក ជាអ្នករិៈគន់ឥតសំចៃមាត់យូរជាងគេបំផុត លើនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងរដ្ឋាភិបាល។

យោងតាមដីការកោះ ដែលនាងបានផ្សព្វផ្សាយនៅថ្ងៃសុក្រ នៅលើទំព័រហ្វេសប៊ុករបស់នាង នាងត្រូវបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ជាសវនាការពីបទសមគំនិតប្រព្រឹត្តអំពើក្បត់ជាតិ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ប្រសិនបើត្រូវបានកាត់ទោស នាងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១២ឆ្នាំ។ អ្នកផ្សេងទៀត ក៍ប្រឈមនឹងបទចោទដូចគ្នា និងក៍មានការកោះហៅឡើងតុលាការនៅចុងខែវិច្ឆិកាផងដែរ។ ភាគច្រើន ពួកគេទាំងនោះ ត្រូវបានគេជឿថា រស់នៅក្រៅប្រទេសកម្ពុជា។ អ្នកនាំពាក្យតុលាការម្នាក់ មិនអាចបញ្ជាក់ពីចំនួនមនុស្សសរុបបានទេ នៅថ្ងៃសុក្រ ប៉ុន្តែ លោក អំ សំអាត ដែលធ្វើការជាមួយអង្គការសិទិ្ធមនុស្ស លីកាដូ បាននិយាយថា មានចុងចោទសរុបប្រហែល៥៦នាក់ មានឈ្មោះក្នុងដីការកោះហៅចំនួនពីរ។

សេង ធារី បានចោទប្រកាន់រដ្ឋាភិបាល ហ៊ុន សែន ថាកំពុងរំលោភសិទិ្ធមនុស្ស និងគ្មាន ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន កាន់អំណាចរយៈពេល ៣៥ឆ្នាំ និងតែងតែត្រូវបានគេចោទប្រកាន់ថា កំពុងដឹកនាំរបបផ្តាច់ការ។ ប្រទេសបច្ចឹមលោកជាច្រើន បានដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលរបស់គាត់ ក្រោយសន្និដ្ឋានថា ការបោះឆ្នោតសកលរបស់ប្រទេសកម្ពុជា ឆ្នាំ២០១៨ មិនសេរី​ និងមិនត្រឹមត្រូវ។ វិធានការធ្ងន់ធ្ងរបំផុត គឺមកពីសហភាពអ៊ឺរ៉ុប ដែលឆ្នាំនេះ បានដកប្រព័ន្ធអនុគ្រោះពន្ធខ្លះពីកម្ពុជា។

ក្នុងឆ្នាំ២០១៧ លោក ហ៊ុន សែន បានបញ្ចប់នយោបាយប្រទេស ជាមួយការបង្រ្កាបអ្នកប្រឆាំងយ៉ាងពេញទំហឹងទូទាំងប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយដែលរិៈគន់ទាំងអស់ ត្រូវបង្ខំចិត្តបិទ ឬបន្ទន់សម្លេងការផ្សាយរបស់ខ្លួន ហើយគណៈបក្សប្រឆាំងដែលជាទីជឿទុកចិត្ត គឺ គណៈបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលបង្ខំឲ្យបែកខ្ញែកគ្នា ហើយតំណាងរាស្ត្ររបស់ខ្លួន​ត្រូវបានដកចេញពីសភា។ មនុស្សជាច្រើនជឿថា តុលាការធ្វើបែបនេះដើម្បីធានាថា គណៈបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន​ សែន បានឈ្នះឆ្នោតសកលនាឆ្នាំ២០១៨ ដែលខ្លួនបានបោសសំអាតចោលកៅអីទាំងអស់។

លោកស្រី សេង ធារី ដែលបច្ចុប្បន្ន រស់នៅក្នុងប្រទេសកម្ពុជា បាននិយាយថា នាងមិនមែនជាមន្រ្តីរបស់គណៈបក្សប្រឆាំងទេ ប៉ុន្តែ “ជាអ្នកគាំទ្រមានសម្លេង ខ្លាំង ជាសាធារណៈលើ គោលនយោបាយ និងការដឹកនាំ។” “មិនបាច់និយាយទេ បទចោទលើពួកគេ គឺក្លែងក្លាយទាំងស្រុង” នាងបន្ថែម។ នាងបានពិពណ៌នាថា បទចោទមកលើរូបនាង គឺជា “ការទូងស្គរដោយរបបហ៊ុន សែន ក្នុងការប៉ុនប៉ងបំភិតបំភៃ និងបិតមាត់ខ្ញុំ។ ជាបទចោទគួរឲ្យអស់សំណើច ប្រសិនបើចាប់ដាក់គុក ភាគច្រើនគឺធ្វើអញ្ចឹង ឃើញខ្ញុំសោកសង្រេងនៅក្នុងគុកខ្មែរច្រើនទសវត្សន៏”។ “គ្មានការសង្ស័យទេ ខ្ញុំតាំងចិត្តទៅបង្ហាញមុខ ខ្ញុំនឹងបង្ហាញមុខដោយផ្ទាល់នៅតុលាការ នៅថ្ងៃព្រហស្បត៍ ទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២០។ ខ្ញុំនឹងបង្ហាញមុខ និងតំណាងឲ្យខ្លួនខ្ញុំនៅក្នុងអង្គសវនាការ” នាងបានសរសេរលើអ៊ីម៉ែលមកកាន់កាសែត The Associated Press។ នាងបាននិយាយថា មេធាវីសិទិ្ធមនុស្សអន្តរជាតិដ៍ល្បីឈ្មោះម្នាក់ គឺលោក Jared Genser ជនជាតិអាមេរិក ជាមិត្តរួមថ្នាក់របស់នាងនៅសាលាច្បាប់ បានយល់ព្រមធ្វើតំណាងការពារក្តីឲ្យនាង ប៉ុន្តែមិនទាន់ដឹងច្បាស់ថា តើគាត់អាចចូលរួមក្នុងតុលាការបានដែរឬអត់ ដោយសារតែកូវីដ-១៩ ការរឹតបន្តឹងលើការធ្វើដំណើរឬអាចមកពីការហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា។